-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ មករា ២០២៦

១. កម្ពុជារកចំណូលបានជាង ១ ៥០០លានដុល្លារ ពីការនាំចេញស្វាយចន្ទីមិនទាន់កែច្នៃ ក្នុងឆ្នាំ២០២៥ – FN ២. កម្ពុជារំពឹងអាចនាំចេញសំបុកត្រចៀកកាំ ជាផ្លូវការទៅទីផ្សារចិននៅឆ្នាំនេះ ខណៈផ្ទះត្រចៀកកាំជិត ១ពាន់ខ្នង បានចុះបញ្ជីរួចរាល់ – FN ៣. ខេត្តក្រចេះ និងរតនគិរី ទទួលបានគម្រោងវិនិយោគ៤កន្លែង មានទុនជាង ៣០០លានដុល្លារ – ថ្មីៗ ៤. សហរដ្ឋអាមេរិក ចាប់ផ្ដើមលក់ប្រេងវ៉េណេស៊ុយអេឡាជាផ្លូវការ – CNN ៥. អាល្លឺម៉ង់ចូលរួមជាមួយដៃគូនៅអឺរ៉ុប ក្នុងការដាក់ពង្រាយកងទ័ពទៅកាន់កោះ Greenland ចំពោះមុខការគំរាមចង់បានរបស់លោក Trump – Reuters #ams1minute
-
ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍ នៃព្រះរាជាណាចក្រកម្ពុជា (CLG)

បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅទីតាំងចំនួនពីរ ក្នុងខេត្តពោធិ៍សាត់៖ ១. ព្រំដែននៅតំបន់ច១ ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ២. ស្ពានស្ទឹងមេទឹក ខេត្តពោធិ៍សាត់ ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ បទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀត ហើយកម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទីនិងអាណត្តិរបស់AOTផងដែរ។ ១៥ មករា ២០២៦ #ams1minute
-
ក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពត បានចុះពិនិត្យសក្តានុពលសហគមន៍នេសាទកោះគ្រឹស្នា-លក

តំបន់ទំនប់ទឹកភ្នំដំរី និងតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ភ្នំកំពង់ត្រាច ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ផ្អែកលើសក្តានុពលធម្មជាតិ ក្រុមការងារបានកំណត់ផែនការមេសម្រាប់ការអភិវឌ្ឍតំបន់ កំណត់អាទិភាពហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មទ្រទ្រង់ទេសចរណ៍ និងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ របស់ប្រជាជនមូលដ្ឋាន ដើម្បីអាចធានាបាននូវការអភិរក្សជីវៈចម្រុះ បង្កើនទិន្នផលធនធានជលផល ជំរុញការដាំដុះចិញ្ចឹមសត្វ ទាក់ទាញទេសចរណ៍ និងបង្កើនមុខរបរថ្មីៗនៅតាមមូលដ្ឋាន។ នេះជាបំណែកដ៏សំខាន់នៃការរៀបចំដែនដី និងនគរូបនីយកម្ម ប្រកបដោយសោភ័ណភាព ដែលអាចពង្រឹងខេត្តកំពតក្កាយជា “របៀងសេដ្ឋកិច្ចតំបន់ឆ្នេរ និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ” ស្របតាមគោលនយោបាយជំរុញការនាំចេញនៅនឹងកន្លែង និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានប្រកបដោយបរិយាបន្ន។ ប្រភព៖ MLMUPC #ams1minute
-
លក្ខណៈសម្បត្តិ ៥យ៉ាងរបស់គ្រូបង្រៀនសតវត្សរ៍ទី២១🧑🏫✍️

-
តួនាទីសំខាន់ៗ ៣ នៃគ្រឹះស្ថានឧត្ដមសិក្សាគឺ ការបង្រៀន ការធ្វើការស្រាវជ្រាវ និងការផ្ដល់សេវាដល់សហគមន៍

-
អាម៉េរិកផ្អាកការផ្ដល់ជូនទិដ្ឋាការដល់ប្រទេសចំនួន ៧៤ ដោយក្នុងនោះក៏មានប្រទេសថៃ រុស្ស៊ី និងសូម៉ាលីដែរ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ មករា ២០២៦

១. ឆ្នាំ២០២៥ កម្ពុជាបណ្ដេញជនបរទេសជាង១ម៉ឺននាក់ ចេញពីប្រទេស – AMS Economy ២. ទំហំពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី សម្រេចបានជាង ២,៣ពាន់លានដុល្លារ កើនឡើង ៨៩% ខណៈការនាំចេញរបស់កម្ពុជាទៅសិង្ហបុរីកើនដល់ជាង២០០% – FN ៣. កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយវៀតណាមបានជិត ៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ – ថ្មីៗ ៤. ប្រេងផ្អាកឡើងថ្លៃ ខណៈនាវាដឹកជញ្ជូនវ៉េណេស៊ុយអេឡាដំណើរការវិញ ប៉ុន្តែក្តីបារម្ភពីបញ្ហាអ៉ីរ៉ង់កើនឡើង – Reuters ៥. ក្រុមសិទ្ធិមនុស្សមានមូលដ្ឋាននៅអាមេរិក អះអាងថា មនុស្សយ៉ាងហោច ២ ៥៧១នាក់ ត្រូវបានសម្លាប់អំឡុងបាតុកម្មនៅប្រទេសអ៉ីរ៉ង់ – Reuters #ams1minute
-
កិច្ចសន្យាផលិតកម្មកសិកម្មទំហំជាង៣លានដុល្លារ

ត្រូវបានចុះកិច្ចព្រមព្រៀង រវាងសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង នៅខេត្តពោធិ៍សាត់ ជាមួយនឹងកសិដ្ឋានគីរីទេស សម្រាប់ការផលិតនិងផ្គត់ផ្គង់ម្ទេស បន្លែស្លឹក និងមាន់សាច់។ សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងមានសមាជិក១៦៥គ្រួសារ កំពុងធ្វើផលិតកម្មម្ទេសលើផ្ទៃដី១២០ហិកតា បន្លែស្លឹកក្នុងផ្ទះសំណាញ់១០០ខ្នង និងមាន់ស្រែចំនួន១៤០ទ្រុង។ ការតភ្ជាប់ទីផ្សារទុកជាមុនគឺជាចំណុចពិសេសនៃសហគមន៍កសិកម្មទំនើប ដែលផ្តល់នូវភាពច្បាស់លាស់នៃការធ្វើផលិតកម្មរបស់សមាជិក ក៏ដូចជាជួយកាត់បន្ថយហានិភ័យទីផ្សារបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ សូមចូលរួមអបអរសាទរដល់សហគមន៍យើងផង! 👏🌶️🥬🐓🇰🇭 ប្រភព៖ ឃឹម ហ្វីណង់ #ams1minute
-
បណ្ណកម្មសិទ្ធិអចលនវត្ថុ ជាសុវត្ថិភាពផ្លូវច្បាប់ សម្រាប់ប្រជាពលរដ្ឋ ដើម្បីសាងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ

-
គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)កម្ពុជា
