-
អភិបាលរងខេត្តឧត្តរមានជ័យ នៅថ្ងៃទី ១៤ មករា ២០២៦នេះ បានសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)

-
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ៖ “កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា-ថៃ

-
ភាពជោគជ័យមិនមែនកើតឡើងដោយចៃដន្យទេ តែវាកើតចេញពីទម្លាប់តូចៗប្រចាំថ្ងៃ

-
សុខភាពរបស់ជាតិ គឺពឹងផ្អែកលើប្រជាជន ហើយសុខភាពប្រជាជន គឺពឹងផ្អែកលើការចូលរួមពីគ្រប់ភាគីទាំងអស់

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ មករា ២០២៦

១. យន្តហោះ Boeing 737 MAX ដែលកម្ពុជាទិញ១០គ្រឿង គ្រោងមកដល់នៅឆ្នាំ២០៣១ – AMS Economy ២. កម្ពុជាទទួលចំណូលជាង ៨៣២លានដុល្លារ កើនឡើង២៤% ពីទិន្នផលជ័រកៅស៊ូ និងឈើកៅស៊ូ នៅឆ្នាំ២០២៥ – FN ៣. កម្ពុជា-អាម៉េរិកសម្រេចទំហំពាណិជ្ជកម្មរួមគ្នាបានជាង ១៣ពាន់ដុល្លារ កើន២៩,២% ក្នុងឆ្នាំ២០២៥ – ថ្មីៗ ៤. មេដឹកនាំឥណ្ឌូណេស៉ី លោក Prabowo បញ្ជាក់ការប្តេជ្ញាចំពោះគម្រោងរដ្ឋធានីថ្មី អំឡុងទស្សនកិច្ចលើកដំបូង ក្នុងនាមប្រធានាធិបតី – Reuters ៥. Trump ព្រមានដំឡើងពន្ធ “២៥%” ដល់ប្រទេសណាដែលរកស៊ីជាមួយអ៉ីរ៉ង់ – Reuters #ams1minute
-
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ដោយមើលឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសង្គមជាតិ ដែលបង្កឡើងដោយឧក្រិដ្ឋកម្មនេះ

រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា រហូតដល់ដើមនីតិកាលទី៧ នៃរដ្ឋសភា បានចាត់វិធានការជាច្រើនលើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការកំណត់ថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាកិច្ចការអាទិភាពក្នុងរបៀបវារៈនយោបាយរបស់ខ្លួន គឺពុំមែនជាការចៃដន្យឡើយ ហើយការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចជាបន្តបន្ទាប់លើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក គឺជាសក្ខីភាពមួយនៃការអនុវត្តការប្តេជ្ញាចិត្តខាងនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ ដែលជាក្តីកង្វល់រួមរបស់កម្ពុជា តំបន់ និងពិភពលោក។ ហេតុដូច្នេះ ខ្ញុំពិតជាចង់ឃើញណាស់នូវការចូលរួមជាមួយនឹងការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីជាតិ ពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ជាពិសេស ការចូលរួមពីសំណាក់ប្រជាជនខ្មែរ ក៏ដូចជាមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីយើងរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរសំដៅលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ”។ #ams1minute
-
អាវុធ ៦ យ៉ាង ដើម្បីឱ្យគេស្តាប់ និងធ្វើតាមយើង

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ មករា ២០២៦

១. កម្ពុជាដាក់របាយការណ៍ខូចខាតប្រាសាទព្រះវិហារទៅអង្គការយូណេស្កូ និងស្ថាប័នអន្តរជាតិផ្សេងទៀត – AMS Economy ២. ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា- ថៃ មាន ទឹកប្រាក់ជាង ៣,៦ពាន់លានដុល្លារ ធ្លាក់ចុះជិត១៥% ក្នុងឆ្នាំ២០២៥ ខណៈការនាំចូលពីថៃធ្លាក់ចុះ ១៥% – FN ៣. ៦ខែចុងក្រោយនៃឆ្នាំ២០២៥ កម្ពុជាឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ Online Scams ជិត ៥ពាន់នាក់ និងមាន ២៣សញ្ជាតិផ្សេងគ្នា – សុីសុីថាមស៍ ៤. ជប៉ុន ចេញប្រមាញ់រកប្រភពរ៉ែកម្រនៅក្រោមបាតសមុទ្រ ខណៈដែលចិនរឹតបន្តឹងការផ្គត់ផ្គង់ – Reuters ៥. ចិន ត្រៀមផលិតយន្តហោះចម្បាំងបំបាំងកាយ J-35 ទ្រង់ទ្រាយធំ – SCMP #ams1minute
-
រដ្ឋាភិបាលជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់គម្រោងចំនួនពីរ

-
ប្រាសាទព្រះវិហាររងការបំភ្លិចបំផ្លាញចំនួន ១៤២ទីតាំង និងតំបន់ជុំវិញចំនួន ៤២កន្លែង
