-
កម្ពុជាតវ៉ាប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ

-
តាមរយៈការអំពាវនាវរបស់សម្តេចធិបតី និងក្រោយមានសេចក្តីណែនាំរបស់ធនាគារជាតិ

-
ផលប៉ះពាល់ និងការខូចខាត ដោយអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា គិតចាប់ពីថ្ងៃទី៧ ធ្នូ ២០២៥ ដល់ថ្ងៃទី១៧ មករា ២០២៦

-
ច្បាប់ ៦ យ៉ាង ដើម្បីឱ្យគេដើរតាមយើងដោយពេញចិត្ត

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ មករា ២០២៦

១. សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាប្រកាសលុបបំណុលជូនកងទ័ពជួរមុខ ១លានដុល្លារ – AMS Economy ២. កម្ពុជា-កាណាដា ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម និងវិនិយោគ ខណៈទំហំពាណិជ្ជកម្មទ្វេភាគី កើនដល់ជាង ១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ – FN ៣. រដ្ឋ ប្រកាសលក់មូលបត្របំណុលក្នុងទំហំទឹកប្រាក់ ២លានលានរៀល ក្នុងឆ្នាំ២០២៦ – ថ្មីៗ ៤. កាណាដា រឹតចំណងដៃគូយុទ្ធសាស្រ្តជាមួយចិន ចំពេលតានតឹងជាមួយអាមេរិក – BBC ៥. អាមេរិក និងតៃវ៉ាន់ សម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលផ្តោតលើបន្ទះឈីបអេឡិចត្រូនិក – Reuters #ams1minute
-
ក្រសួងការពារជាតិ៖ នាថ្ងៃទី១៦ មករា ២០២៦ កម្ពុជាបានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)

-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍ កាកបាទក្រហមកម្ពុជា

តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា គឺថវិកា ចំនួន ១,០០៥,០០០ (មួយលានប្រាំពាន់) ដុល្លារអាមេរិក និង ទឹកបរិសុទ្ធចំនួន ៥០០កេស ជូនកាកបាទក្រហមកម្ពុជា ដើម្បីរៀបចំចាត់ចែងជួយដល់ជីវភាពរស់នៅ និងសម្រាលបន្ទុករបស់វីរយុទ្ធជនព្រមទាំងក្រុមគ្រួសារ និងជនភៀសសឹកកម្ពុជា។ កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌មួយដែលតែងតែជួយដល់ប្រជាជនកម្ពុជាទាំងអស់គ្រប់ស្រទាប់វណ្ណៈ ជាពិសេសអ្នកដែលកំពុងជួបគ្រោះ បញ្ហា និងមានការលំបាកក្នុងការរស់នៅ ។ ក្នុងគ្រាដែលប្រទេសជាតិប្រឈមជាមួយនឹងបញ្ហាជម្លោះប្រដាប់អាវុធ ថ្នាក់ដឹកនាំរបស់ កាកបាទក្រហមកម្ពុជាបាននិងកំពុងចុះសួរសុខទុក្ខ ឧបត្ថម្ភ ជួយទំនុកបម្រុង និងសម្រួលដល់ការរស់នៅរបស់គ្រប់គ្នា ដោយធានាថា ជនរងគ្រោះទាំងអស់មិនស្លាប់ដោយដាច់ពោះ មិនរស់ដោយទុក្ខវេទនា ។ #ams1minute
-
ព្រឹត្តិការណ៍សំណេរអង្គរលើកទី៣ មានបេក្ខជនត្រៀមប្រកួតប្រជែងចំនួន ១៨៦០ អង្គ/នាក់

សំណេរអង្គរលើកទី៣ នឹងប្រារព្ធនៅថ្ងៃអាទិត្យ ទី១៨ មករា ២០២៦ នៅស្ពានហាលប្រាសាទអង្គរវត្ត សំណេរអង្គរ មិនមែនជាកម្មវិធីប្រកួតឈ្នះចាញ់ ដើម្បីជ័យលាភីនោះទេ ប៉ុន្តែជាការប្រមូលផ្ដុំអ្នកជំនាញ និងអ្នកស្រលាញ់អក្សរសាស្រ្តមកជួបជុំគ្នា ដើម្បីរួមគ្នាការពារ អភិរក្ស និងនិងលើកតម្កើងភាសាជាតិ និងអក្សរសាស្រ្តជាតិក្នុងយុគសម័យឌីជីថល។ #ams1minute
-
រដ្ឋសភា អនុម័តសេចក្ដីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ។

-
ការរៀបចំបន្តនិរន្តរភាពការងារ និងការកសាងពូនជ្រុំរដ្ឋបាលសាធារណៈទំនើប ឆ្លាតនិងវាងវៃ
