Category: One-Minute

  • រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នេះ គឺផ្ដោតអាទិភាពចម្បងទៅលើបងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដើម្បីឱ្យកាន់តែមានជីវភាពធូរធារមួយកម្រិតថែមទៀត

    រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នេះ គឺផ្ដោតអាទិភាពចម្បងទៅលើបងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដើម្បីឱ្យកាន់តែមានជីវភាពធូរធារមួយកម្រិតថែមទៀត

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ រួមមាន៖ អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បីជាដើម សូមកុំមានការព្រួយបារម្ភចំពោះគម្រោងតាក់ស៊ីរបស់ក្រុមវៀតណាមនៅកម្ពុជាអី ព្រោះរាជរដ្ឋាភិបាលកម្ពុជា មិនបានអនុញ្ញាតឱ្យបើកដំណើរការនោះទេ។ #ams1minute

  • សេចក្តីជូនព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

    សេចក្តីជូនព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

    ស្តីពីការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណខ្មែរ ចំនួន១៤រូប ពីសារមន្ទីរ Metropolitan Museum (MET) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក #ams1minute

  • លោក Ikawa Naoki ប្រធានក្រុមហ៊ុន Ehime Package បានជម្រាបជូន

    លោក Ikawa Naoki ប្រធានក្រុមហ៊ុន Ehime Package បានជម្រាបជូន

    សម្តេចធិបតី អំពីបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួនទៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងផ្នែកឧស្សាហកម្មផលិតឡាំងក្រដាស់ សម្រាប់ធ្វើការនាំចេញ។ សម្តេចធិបតី បានសម្តែងការចាប់អារម្មណ៍លើគម្រោងវិនិយោគរបស់ក្រុមហ៊ុន ក្នុងការផលិតក្រដាសចេញពីផលិតផលកសិកម្ម ស្របពេលដែលវិស័យកសិកម្ម គឺជាវិស័យអាទិភាព ដែលរាជរដ្ឋាភិបាលកំពុងជំរុញការផលិតទិន្នផលកសិកម្មជាផលិតផលសម្រេចបម្រើឱ្យការនាំចេញ។ #ams1minute

  • របាយការណ៍នៅថ្ងៃទី១៥ ធ្នូ

    របាយការណ៍នៅថ្ងៃទី១៥ ធ្នូ

    ១. គ្រោះថ្នាក់ចរាចរណ៍ ១៣ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ៣៨នាក់។ ៣. គ្រឿងញៀន ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៤. កូវីដ ករណីថ្មី ៣នាក់ គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៦ ធ្នូ ២០២៣ #ams1minute

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ទំនាក់ទំនងសេដ្ឋកិច្ច

    សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ទំនាក់ទំនងសេដ្ឋកិច្ច

    គឺការតភ្ជាប់រវាងមនុស្ស និងមនុស្ស, បច្ចេកវិទ្យា និងបច្ចេកវិទ្យា ដែលជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នេះ។ #ams1minute

  • ដោយសម្លឹងមើលឃើញសក្តានុពលអាជីវកម្មនៅក្នុងប្រទេសកម្ពុជា

    ដោយសម្លឹងមើលឃើញសក្តានុពលអាជីវកម្មនៅក្នុងប្រទេសកម្ពុជា

    ក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) របស់ជប៉ុនមានបំណងពង្រីកការវិនិយោគរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ពិសេសលើវិស័យកសិកម្ម។ ខណៈសម្តេចធិបតី បង្ហាញក្តីរីករាយចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា នាពេលខាងមុខ ហើយបានបានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការបណ្តាក់ទុនវិនិយោគ និងនាំយកបច្ចេកវិទ្យាទំនើបរបស់ខ្លួនទៅជាមួយ ដើម្បីជាការផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់ប្រជាកសិករកម្ពុជា។ #ams1minute

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចុប្បន្ន កម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាត រហូតដល់ ៦២% ដែលជាកម្រិតឈានមុខមួយនៅក្នុងតំបន់

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចុប្បន្ន កម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាត រហូតដល់ ៦២% ដែលជាកម្រិតឈានមុខមួយនៅក្នុងតំបន់

    ទន្ទឹមការសម្រេចបញ្ឈប់ទាំងស្រុងនូវការបង្កើតរោងចក្រដំណើរការដោយថាមពលធ្យូងថ្ម ហើយកម្ពុជាដាក់ចេញនូវទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាត ឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០។ នាយកប្រតិបត្តិក្រុមហ៊ុន Sumitomo Corporation លោក Masayuki Hyodo ក៏បានជម្រាបជូនសម្តេចធិបតី អំពីសកម្មភាពវិនិយោគរបស់ក្រុមហ៊ុនទាំងនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ាន លើវិស័យជាច្រើន រួមមាន៖ ការផលិតបរិក្ខារអេឡិចត្រូនិក ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ការផ្សព្វផ្សាយ និងឌីជីថល។ #ams1minute

  • ក្រុមហ៊ុន Yazaki Corporation របស់ជប៉ុន កោតសសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា

    ក្រុមហ៊ុន Yazaki Corporation របស់ជប៉ុន កោតសសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា

    ដែលតែងបានបង្កលក្ខណៈគ្រប់បែបយ៉ាងដល់ការវិនិយោគរបស់ក្រុមហ៊ុន ដែលនេះជាកម្លាំងជំរុញទឹកចិត្តដល់វិនិយោគិន ឱ្យកាន់តែមានទំនុកចិត្តក្នុងការពង្រីកការវិនិយោនៅកម្ពុជា។ ខណៈសម្តេចធិបតីសម្តែងនូវការអរគុណចំពោះក្រុមហ៊ុន ដែលបានបោះទុនវិនិយោគ លើការផលិតគ្រឿងបង្គុំអេឡិចត្រូនិក នៅកម្ពុជា ហើយបញ្ជាក់បន្ថែមថា៖ “វិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា គឺជាវិស័យអាទិភាពនៅក្នុងការជំរុញការអភិវឌ្ឍរបស់កម្ពុជា ហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយថ្មី ច្បាប់វិនិយោគថ្មី និងយន្តការថ្មី ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងភស្តុភារកម្ម ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញចំពោះគម្រោងវិនិយោ #ams1minute

  • សូមអបអរសាទរ កុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ កូនប្រុសពៅរបស់សម្ដេចធិបតី នាយករដ្ឋមន្ដ្រី និងលោកជំទាវ បណ្ឌិត

    សូមអបអរសាទរ កុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ កូនប្រុសពៅរបស់សម្ដេចធិបតី នាយករដ្ឋមន្ដ្រី និងលោកជំទាវ បណ្ឌិត

    បានទទួលវិញ្ញាបនបត្រជ័យលាភី និងមេដាយមាស គណិតវិទ្យាចំណាត់ថ្នាក់លេខ១ លំដាប់ពិភពលោក ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST ក្នុងចំណោមអ្នកចូលរួមប្រឡង ២ ៣៥៨នាក់ពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក។ #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ ធ្នូ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ ធ្នូ ២០២៣

    ១. ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពតតម្លៃ ២០ លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ – AMS Central ២. កម្ពុជា នឹងដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធ(Cambodia e-Arrival) សម្រាប់អ្នកដំណើរចូលមកកម្ពុជា នៅដើមឆ្នាំ ២០២៤ – AMS Central ៣. កម្ពុជាទទួលបានចំណូលជាង ៤៤៦ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងរយៈពេល ១១ ខែ – FN ៤. វៀតណាមជាប់លេខ ២ នៅអាស៊ី សម្រាប់អ្នកធ្វើដំណើរមកពីគ្រប់ទិសទីដើរលេងកម្សាន្តក្នុងថ្ងៃចូលឆ្នាំថ្មី – VN Express ៥. អ៉ីស្រាអែល ប្រាប់មន្ត្រីជាន់ខ្ពស់អាមេរិកថាសង្រ្គាមនៅហ្កាហ្សា នឹងអូសបន្លាយពេលច្រើនខែទៅមុខ – AFP #ams1minute