Category: One-Minute

  • អបអរសាទរ ខួបលើកទី៦៨ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ – ១៤ ធ្នូ ២០២៣

    អបអរសាទរ ខួបលើកទី៦៨ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ – ១៤ ធ្នូ ២០២៣
  • កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតសម្រាប់អាស៊ាន និងជប៉ុន

    កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតសម្រាប់អាស៊ាន និងជប៉ុន

    ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងជំរុញនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-ជប៉ុន តាមរយៈការចេញនូវសេចក្តីប្រកាសចក្ខុវិស័យរួម ស្តីពីមិត្តភាពនិងសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងផែនការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យរួម ដែលបានបង្កើតឡើងក្រោមមូលបទសំខាន់ៗចំនួនបី រួមមាន៖ ១. ដៃគូចិត្តនិងចិត្តគ្រប់ជំនាន់ ២. ដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ច និងសង្គម នៃអនាគត និង ៣. ដៃគូសម្រាប់សន្តិភាព និងស្ថិរភាព។ #ams1minute

  • សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានគោលជំហរច្បាស់លាស់ក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀន

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានគោលជំហរច្បាស់លាស់ក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀន

    ដូច្នេះសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ត្រូវតែជាបុគ្គលស្អាតស្អំ មិនមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។ លើសពីនេះ ស.ស.យ.ក. រាជធានីភ្នំពេញ ត្រូវចូលរួមលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងញៀន ដោយរិះរកវិធីសាស្ត្រក្នុងការអប់រំ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ជាពិសេសយុវជន ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមកសាងសង្គមជាតិមួយប្រកបដោយសុខសុវត្ថិភាព និងមិនមានហានិភ័យបង្កឡើងដោយសារគ្រឿងញៀន។ ឯកឧត្តមប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ សាយ សំអាល់ ជឿជាក់ថា នាពេលខាងមុខ សមាជិក សមាជិកា ស.ស.យ.ក. រាជធានីភ្នំពេញ នឹងប្រែក្លាយខ្លួនទៅជាមន្ត្រីសាធារណៈ ដែលចេះរៀបចំផែនការថវិកាច្បាស់លាស់សំរាប់អនុវត្តកម្មវិធីនីមួយៗប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយនឹងក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាពក្នុងការបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន។ ពិធីបិទកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ ស.ស.យ.ក. រាជធានីភ្នំពេញ ១៤ ធ្នូ ២០២៣ #ams1minute

  • អបអរសាទរកីឡាករម៉ូតូទឹកកម្ពុជា ម៉ីន មូសស្ដាន ដែលបានឈ្នះមេដាយប្រាក់

    អបអរសាទរកីឡាករម៉ូតូទឹកកម្ពុជា ម៉ីន មូសស្ដាន ដែលបានឈ្នះមេដាយប្រាក់

    ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹក JET SKI WORLD SERIES 2023 លើវិញ្ញាសា EXPERT SKI GP ព្រះរាជាណាចក្រថៃ ថ្ងៃទី១៤ ធ្នូ ២០២៣ #ams1minute

  • សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្ដិទី៧

    សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្ដិទី៧

    រាជធានីភ្នំពេញ ១៥ ធ្នូ ២០២៣ #ams1minute

  • លោក ពូទីន ប្តេជ្ញាយកជ័យជំនះក្នុងសង្គ្រាមអ៊ុយក្រែន

    លោក ពូទីន ប្តេជ្ញាយកជ័យជំនះក្នុងសង្គ្រាមអ៊ុយក្រែន

    មូស្គូ៖ លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្តេជ្ញាថា នឹងយកជ័យជម្នះក្នុងសង្គ្រាមអ៊ុយក្រែន ពោលគឺមួយសប្តាហ៍បន្ទាប់ពីលោកប្រកាសឈរឈ្មោះប្រធានាធិបតីរុស្ស៊ីសម្រាប់អាណត្តិថ្មី ដែលយ៉ាងហោចណាស់ដល់ឆ្នាំ២០៣០។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងក្នុងកម្មវិធីមួយចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ថា គោលដៅដើមរបស់គាត់នៅអ៊ុយក្រែន មិនផ្លាស់ប្តូរទេ និងថា កងកម្លាំងរុស្ស៊ីកំពុងកែលម្អជំហររបស់ខ្លួននៅសមរភូមិជួរមុខភាគច្រើន។ លោក ពូទីន បន្ថែមថា រុស្ស៊ីនឹងបន្តសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន លុះត្រាតែទីក្រុងគៀវសម្រេចបានកិច្ចព្រមព្រៀង ដែលគិតគូរពីកង្វល់សន្តិសុខរបស់ទីក្រុងមូស្គូ ដោយលោកបានបន្ថែមថា ក្នុងករណីណាក៏ដោយ ប្រតិបត្តិការយោធាពិសេសនឹងសម្រេចគោលបំណងរបស់វា។ មេដឹកជើងចាស់រុស្ស៊ីវ័យ ៧១ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ទៀតថា លោកប្រាកដថា ជ័យជម្នះនឹងក្លាយជារបស់រុស្ស៊ីនៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន និងថា ទណ្ឌកម្មរបស់លោកខាងលិច និងភាពឯកោអន្តរជាតិ បានបង្កផលប៉ះពាល់តិចតួចប៉ុណ្ណោះ ដល់សេដ្ឋកិច្ច ឬសីលធម៌របស់ប្រទេសរុស្ស៊ី។ គួរបញ្ជាក់ថា រុស្ស៊ីបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង តាមរយៈការបញ្ជូនកងទ័ពចូលទៅលុកលុយទឹកដីប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • សម្តេចធិបតីនាយករដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា

    សម្តេចធិបតីនាយករដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា

    ចូលរួម កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី ៥០ ពីថ្ងៃទី១៥-១៩ ធ្នូ ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ រាជធានីភ្នំពេញ ១៥ ធ្នូ ២០២៣ #ams1minute

  • តៀមកាហ្វេខ្មែរសហសម័យ

    តៀមកាហ្វេខ្មែរសហសម័យ

    Epic Arts Cafe-អេពិកអាត ជាហាងកាហ្វេ និង ភោជនីយដ្ឋាន មានរចនាបថបែបខ្មែរ បានកែលម្អឡើងវិញដោយផ្សារភ្ជាប់ទំនាក់ទំនងរវាងចាស់ និងថ្មី #ams1minute

  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញក្នុងពិធីបើកអនុសំវច្ឆរមហា​សន្និបាត មន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣១

    (ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ព្រះរាជ​តំណាង ដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហា​ក្សត្រ កម្ពុជា ព្រឹកថ្ងៃទី១៤ ធ្នូនេះ បានអញ្ជើញជា​អធិបតី​ក្នុង​ពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ ដែលរៀបចំឡើងដោយក្រសួងធម្មការ និងសាសនារយៈពេល ២ថ្ងៃ ថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៣ នៅ វិទ្យាស្ថានជាតិអប់រំ ។ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានមាន​ប្រសាសន៍​គូស បញ្ជាក់ថា អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ​ទូទាំង​ប្រទេស ត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីបូក សរុបសកម្មភាព ពិនិត្យ និងវាយតម្លៃលើលទ្ធផលការអនុវត្តសង្ឃប្រកាស​របស់អនុសំ​វច្ឆរម​ហាសន្និបាត មន្ត្រីសង្ឃ ដែលបានដាក់ចេញកន្លងមក ដោយមាន​កិច្ចពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើការអនុវត្ត ការងារព្រះពុទ្ធ​សា​ស​នា នាពេលបច្ចុប្បន្ន និងលើកទិសដៅសម្រាប់អនុវត្តនាឆ្នាំបន្ត សំដៅ​ពង្រឹងរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រង រួមទាំងការអនុវត្តប្រកបដោយ​ប្រសិទ្ធ​ភាព​នូវរាល់ផែនការ យុទ្ធសាស្ត្រ និងលិខិត បទដ្ឋានគតិយុទ្ធ ជាធរមាន និងពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សា ការផ្សព្វផ្សាយព្រះធម៌​វិន័យ ដើម្បីអភិវឌ្ឍធនធានបព្វជិត សំដៅធ្វើយ៉ាងណាឱ្យវិស័យព្រះពុទ្ធ​សាសនា​មានភាពរីកចម្រើន ស្របតាម គោលនយោបាយរបស់ រាជរដ្ឋា​ភិ​បាល…

  • ឯកឧត្តម អ៊ាង សុផល្លែត ផ្ញើសារលិខិតជូនពរក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

    ឯកឧត្តម អ៊ាង សុផល្លែត ផ្ញើសារលិខិតជូនពរក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

    ភ្នំពេញ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង បានផ្ញើសារលិខិតជូនពរក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសប្រារព្ធខួបកំណើត ជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ ដែលមានខ្លឹមសារថា ៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន សូមសម្តែងនូវ សេចក្តីសោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសប្រារព្ធខួបកំណើត ជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នាពេលខាងមុខនេះ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ កម្លាំងមាំមួន ដើម្បីបន្តដឹកនាំស្ថាប័នកាកបាទក្រហមកម្ពុជា ឱ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ។ ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំបាទសូមសម្តែងនូវសេចក្តីគោរពនិងអំណរសាទរចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្ដម ជូនជាតិ មាតុភូមិ និងប្រជាជន…