-
មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា ថា ជំនាញវិជ្ជាជីវៈដើរតួនាទីសំខាន់ណាស់ តែត្រូវជ្រើសរើសតាមការពេញចិត្ត តាមទេពកោសល្យទើបជោគជ័យ

ភ្នំពេញ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច បានលើកឡើងថា អ្នកដែលទៅរៀនដោយគ្រាន់តែកាន់កាត ឬបណ្ណក្រីក្រ ដើម្បីបានចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយមិនមានគោលបំណង គ្មានការខិតខំប្រឹងប្រែង និងជ្រើសរើសជំនាញណាមួយច្បាស់លាស់ គឺគ្មានន័យនោះទេ។ លោកបានលើកឡើងដូចនេះ នៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពី «សារៈសំខាន់នៃការជ្រើសរើសមុខជំនាញនៅឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ បណ្ឌិត សុខ ទូច បន្តថា ជំនាញឯកទេសដាច់ខាតត្រូវតែមាន ពីព្រោះប្រទេសមួយរីកចម្រើន គេត្រូវការការអប់រំ ។លោកបានលើកយកប្រទេសបី មកនិយាយគឺ ប្រទេសជប៉ុន ក្រោយសង្គ្រាមលោកលើកទី២ ជប៉ុនក្រមែនទែន, ទី២ ប្រទេស កូរ៉េខាងត្បូង ក្រជាងយើងឆ្ងាយណាស់ អត់មានអីទេ និងទី៣គឺប្រទេសចិនតែម្តង។ លោកបានបញ្ជាក់ថា ៖ «តើប្រទេសទាំងនោះធ្វើយ៉ាងម៉េច? គេចាប់ផ្តើមបណ្តុះបណ្តាលវិស័យអប់រំ គេអត់ធ្វើនយោបាយច្រើននោះទេ ។នយោបាយច្រើនពេកនាំតែឈឺក្បាល ដោយធ្វើតែមួយឱ្យជោគជ័យគឺវិស័យអប់រំ។ កាលណាវិស័យអប់រំជោគជ័យ អ្វីៗក៏ជោគជ័យដែរ»។ ទាក់ទងនឹងការជ្រើសរើសជំនាញវិជ្ជាជីវៈ ថាតើត្រូវរើសតាមទីផ្សា តាមគ្រួសារ តាមសង្គម ឬជ្រើសរើសតាមទេពកោសល្យ? លោក សុខ…
-
លោក បៃដិន ជំរុញឱ្យអ៊ីស្រាអែលប្រុងប្រយ័ត្នបន្ថែម ដើម្បីការពារជីវិតជនស៊ីវិលនៅហ្កាហ្សា

វ៉ាស៊ីនតោន៖ មេដឹកនាំអាមេរិកអំពាវនាវឱ្យអ៊ីស្រាអែលបង្កើនការការពារអាយុជីវិតជនស៊ីវិលនៅហ្កាហ្សា និងកាត់បន្ថយការវាយលុកប្រឆាំងនឹងក្រុមហាម៉ាស។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជំរុញឱ្យអ៊ីស្រាអែលយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីការពារអាយុជីវិតជនស៊ីវិលស្លូតត្រង់នៅតំបន់ហ្កាហ្សា បន្ទាប់ពីសេតវិមានបានជំរុញអ៊ីស្រាអែល ឱ្យកាត់បន្ថយការវាយលុករបស់ខ្លួន ប្រឆាំងនឹងក្រុមហាម៉ាសនាពេលខាងមុខ។ លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាន នៅឯមជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្រក្បែរទីក្រុងវ៉ាស៊ីនតោនថា ខ្ញុំចង់ឱ្យពួកគេ (អ៊ីស្រាអែល) ផ្តោតលើវិធីជួយសង្គ្រោះជីវិតជនស៊ីវិលស្លូតត្រង់ មិនមែនឈប់កម្ចាត់ក្រុមហាម៉ាសទេ ប៉ុន្តែត្រូវប្រុងប្រយ័ត្នបន្ថែមKYទៀត។ គួរបញ្ជាក់ថា ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សាស្ទ្រីប បានឱ្យដឹងថា ប្រជាជនប៉ាឡេស្ទីនចំនួន ១៨,៤១២នាក់បានស្លាប់ និង ៥០,១០០នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហាររបស់យោធាអ៊ីស្រាអែលលើតំបន់ហ្កាហ្សា។ អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងតាមផ្លូវគោកជាបន្តបន្ទាប់លើតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ដើម្បីជាការឆ្លើយតបនឹងការវាយឆ្មក់ដ៏ភ្ញាក់ផ្អើល ពីសំណាក់ក្រុមហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សប្រហែល ១,២០០នាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
“កម្ពុជា-អាមេរិក សន្យាពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក”

ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក Melissa A. Brown៖ “សហរដ្ឋអាមេរិកនឹងប្រកាន់យកវិធីសាស្ត្របែបសន្តនិយមចំពោះទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា ហើយនឹងខិតខំជួយគាំទ្រតួនាទីរបស់កម្ពុជា ជាប្រធាននៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥នៃអនុសញ្ញាស្តីពីការហាមប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីន ផងដែរ”។ #ams1minute
-
យានយន្តល្មើសចំនួន ៦៤០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៤ ខែធ្នូ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប ៨៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៨៦គ្រឿង រថយន្តធំ ១០គ្រឿង រថយន្តតូច ១៤៦គ្រឿង ម៉ូតូ ៥៨៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប៦៤០ចំនួន គ្រឿង មាន រថយន្តធំ ០៦គ្រឿង រថយន្តតូច ១០៣គ្រឿង និងម៉ូតូចំនួន ៥៣១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ក្រសួងអប់រំបើកកិច្ចពិភាក្សាចំនួន៨ចំណុច ដើម្បីជំរុញការអនុវត្ត ស្តង់ដាសាលារៀនគំរូ

ភ្នំពេញ៖ នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិត សភា ចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យ ផែនការសកម្មភាព ជំរុញ ការអនុវត្តស្តង់ដាសាលារៀនគំរូ ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោល បំណងដើម្បី រៀបចំឧបករណ៍វាស់វែងស្តង់ដាសាលារៀនគំរូ ដោយ ផ្តោតពិភាក្សាទៅលើចំណុចសំខាន់ៗចំនួន៨ចំណុច គឺ ៖ ការជ្រើស រើស សាលារៀន, យន្តការនៃការអនុវត្ត, ការអភិវឌ្ឍសមត្ថភាព, សកម្មភាព ជំរុញការអនុវត្តសាលារៀនគំរូ, ការធ្វើតេស្តសិស្ស,ការលើកកម្ពស់ អភិបាលកិច្ចល្អ,ការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា,ការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភ ។ គួរបញ្ជាក់ថាបើតាមក្រសួងអប់រំបានឱ្យដឹងដែរថា៖ក្រោមការសម្រប សម្រួល និងសុខុដុមនីយកម្មការអនុវត្តស្តង់ដាសាលារៀន ជាពិសេស ផ្អែកលើ ឧត្តមានុវត្តន៍នៃការអនុវត្តសាលារៀនមានប្រសិទ្ធភាព អនុវិស័យទាំង៣ បានរៀបចំសូចនាករគន្លឹះ ចំនួន ៧ និង សូចនាកររង និងបានរៀបចំដាក់បញ្ចូលចំណុចដៅនៃការវាយតម្លៃ និងកម្រិតផ្ទៀង ផ្ទាត់សូចនាករទៅក្នុងឧបករណ៍វាយតម្លៃស្តង់ដាសាលារៀនគំរូសម្រាប់សាលារៀនគំរូនៅតាមកម្រិតនីមួយៗ រួចរាល់។ ជាមួយគ្នានក្រសួងអប់រំបានឱ្យដឹងដែរថា៖ ក្រសួងនឹងដាក់ចេញនូវ…
-
លទ្ធផល ៣ ពីការអប់រំ គឺសមត្ថភាព ចំណេះដឹង និងឥរិយាបថ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ ធ្នូ ២០២៣

១. ក្រុមអភិរក្សប្រទះឃើញសត្វឆ្កែព្រៃជិតផុតពូជ ២ក្បាល នៅដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរី – AMS Central ២. ក្រសួងសេដ្ឋកិច្ច៖ អត្រាអតិផរណានៅកម្ពុជាស្ថិតក្នុងកម្រិតទាបនៅត្រីមាសទី៣ ឆ្នាំ២០២៣ – AMS Economy ៣. ចិនស្នើកម្ពុជាគាំទ្រគម្រោងផលិតភាពយន្តរឿង និងឯកសារ “កម្ពុជាបងប្អូនល្អ” នៅលើទឹកដីកម្ពុជា – ខ្មែរថាមស៍ ៤. ចិនថ្កោលទោសការគាំទ្ររបស់កាណាដាចំពោះហ្វីលីពីន ជុំវិញឧប្បត្តិហេតុនៅសមុទ្រចិនខាងត្បូង – The Star ៥. អង់គ្លេស ជប៉ុន អ៉ីតាលី ចុះសន្ធិសញ្ញាអន្តរជាតិជាផ្លូវការ ស្តីពីការបង្កើតកម្មវិធីអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មី – Reuters #ams1minute
-
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តាន់ ហ្សង់ហ្វ្រង់ស័រ៖ “ភាពចាំបាច់ដែលនាំឱ្យ សម្តេចធិបតី ជ្រើសរើសប្រទេសវៀតណាម ដែលជាប្រទេសទី១ ក្នុងតំបន់អាស៊ាន

ដើម្បីធ្វើទស្សនកិច្ចក្រោយទទួលតំណែងជានាយករដ្ឋមន្ត្រីព្រោះវៀតណាម គឺជាប្រទេសភូមិផងរបងជាមួយកម្ពុជា និងមានទំហំពាណិជ្ជកម្មដ៏ធំមួយជាមួយគ្នា។ ប្រទេសវៀតណាម គឺជាទីផ្សារមួយដ៏ធំ ខណៈដែលកាលពីឆ្នាំ២០១៩ សហភាពអឺរ៉ុប បានចុះកិច្ចព្រមព្រៀងផ្លាស់ប្តូរពាណិជ្ជកម្មសេរីជាមួយវៀតណាម ហើយក្នុងឆ្នាំ២០២៣នេះ ប្រធានាធិបតីអាមេរិក លោក Joe Biden បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅវៀតណាម ហើយថ្ងៃដែលសម្តេចធិបតីវិលត្រឡប់មកកាន់កម្ពុជាវិញ សម្រាប់តែប្រធានាធិបតីចិន Xi Jinping ក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋផងដែរ។ បើតាមការវាយតម្លៃរបស់អ្នកជំនាញ វៀតណាម អាចនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ច នយោបាយ និងយោធាតំបន់មួយប្រកែកមិនបាននោះឡើយ”។ #ams1minute
-
ប្រាសាទបាកាន ឬ ប្រាសាទព្រះខ័នកំពង់ស្វាយ

-
អតីតរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និងជាប្រធាន (ICAPP) Chung Eui-yong បង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត
