-
លោក ស៊ី ជីនពីង បញ្ចប់ទស្សនកិច្ចនៅវៀតណាម និងបន្សល់កិច្ចព្រមព្រៀងសហប្រតិបត្តិការច្រើនជាង ៣០

វៀតណាម៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចាកចេញពីប្រទេសវៀតណាមហើយ បន្ទាប់ពីបញ្ចប់ការបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃលើកដំបូងក្នុងពេល ៦ឆ្នាំ។ ប្រជាជាតិទាំងពីរបានប្តេជ្ញាចិត្តធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាង ៣០ រួមទាំងការសន្យាអភិវឌ្ឍន៍ទំនាក់ទំនងផ្លូវដែករវាងវៀតណាម និងចិន។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងក្នុងអំឡុងបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ ថា ចិន និងវៀតណាមគួរតែប្រឆាំងរាល់ការប៉ុនប៉ងធ្វើឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិករញ៉េញ៉ៃ ខណៈដែលទីក្រុងប៉េកាំងស្វែងរកការប្រឆាំងនឹងការពង្រីកឥទ្ធិពលអាមេរិកជាមួយវៀតណាម។ លោក ស៊ី និយាយថា ចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការជាមួយវៀតណាម ដើម្បីស្វែងរកដំណោះស្រាយរយៈពេលវែង ចំពោះបញ្ហាដែនសមុទ្រ ជាពិសេសភាពតានតឹងនៅសមុទ្រចិនខាងត្បូង។ អំលុងទស្សនកិច្ចខាងលើ លោក ស៊ី ក៏បានប្រាប់ប្រធានសភាវៀតណាម លោក វឿង ឌិញហ៊ួយ ក្នុងជំនួបនាថ្ងៃពុធនេះថា ភាគីទាំងពីរបានប្រកាសពីការបង្កើតសហគមន៍រួមវាសនាចិន-វៀតណាម ដើម្បីលើកកម្ពស់ការដំឡើងកម្រិតទំនាក់ទនងទ្វេភាគី។ រីឯក្នុងជំនួបជាមួយលោក ស៊ី នាថ្ងៃដដែល នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញជិញ បានហៅការសម្រេចចិត្តនោះថា ជាសមិទ្ធិផលមួយដ៏សំខាន់ជាប្រវត្តិសាស្រ្ត។ ដោយឡែកលោក ស៊ី ក៏បានជួបប្រធានាធិបតីវៀតណាម លោក វ៉ូ វ៉ាន់ធឿង…
-
សង្ហិបុរីនឹងបញ្ជូនខ្លាឃ្មុំ Panda ទៅបង្កាត់ពូជ នៅចិន

សង្ហិបុរី៖ នៅថ្ងៃពុធសប្តាហ៍នេះ ប្រជាជនសិង្ហបុរីនាំគ្នាទៅទស្សនាកូនខ្លាឃ្មុំ Panda អាយុពីរឆ្នាំជាលើកចុងក្រោយ មុនពេលអាជ្ញាធររៀបចំបញ្ជូនវាទៅប្រទេសចិន ជាកន្លែងដែលវានឹងចូលរួមកម្មវិធីបង្កាត់ពូជ។ Le Le ដែលជាខ្លាឃ្មុំ Panda ដំបូង កើតនៅប្រទេសសង្ហិបុរី បានបង្ហាញខ្លួនជាសាធារណៈលើកចុងក្រោយ នៅឯសួនឧទ្យានសត្វព្រៃ River Wonders មុនពេលដាក់ឱ្យនៅដាច់ដោយឡែករយៈពេលមួយខែ មុនបញ្ជូនវាទៅចូលរួមកម្មវិធីបង្កាត់ពូជនៅប្រទេសចិន។ អ្នកទស្សនារាប់សិបនាក់បានតម្រង់ជួរគ្នា ដើម្បីទៅមើលខ្មាឃ្មុំ Le Le ជុំវិញបរិវេណទ្រុងរបស់វា នៅពេលវាកំពុងសុីឈើឬស្សី និងការ៉ុត ដែលអ្នកមើលថែលាក់នៅក្រោមយន្តហោះក្រដាស និង ខាងក្នុងវ៉ាលីក្រដាសកាតុង។ នាយកប្រតិបត្តិផ្នែកទីផ្សារនៃសួនឧទ្យានេះ បានរៀបរាប់ថា ខ្ញុំគិតថា ប្រទេសសិង្ហបុរីជាផ្ទះរបស់ខ្លាឃ្មុំ Le Le។ ខ្លាឃ្មុំនេះកើតនៅឆ្នាំ២០២១ តាមរយៈការបង្កាត់ពូជសិប្បនិម្មិត បន្ទាប់ពីម៉ែឪរបស់វា គឺ Jia Jia និង Kai Kai មិនអាចបង្កាត់ពូជតាមធម្មជាតិបាន។ ខ្លាឃ្មុំទាំងពីរដែលបច្ចុប្បន្នមានអាយុ ១៥ឆ្នាំ និង ១៦ឆ្នាំ បានមកដល់ប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០១២ ក្នុងកម្ចីពីប្រទេសចិន។ ក្រោមការរៀបចំនេះ កូនចៅរបស់ពួកវានឹងត្រូវបញ្ជូនទៅប្រទេសចិន ដើម្បីចូលរួមក្នុងកម្មវិធីបង្កាត់ពូជខ្លាឃ្មុំ…
-
ចិនបង្អួតយន្តហោះផលិតក្នុងស្រុក C919 នៅទីក្រុងហុងកុង

ហុងកុង៖ យន្តហោះដឹកអ្នកដំណើរថ្មី ដែលផលិតក្នុងស្រុករបស់ចិន បង្ហាញខ្លួនជាលើកដំបូងនៅក្រៅប្រទេស ក្នុងថ្ងៃពុធសប្តាហ៍នេះ នៅឯអាកាសយានដ្ឋានអន្តរជាតិហុងកុង។ មេដឹកនាំហុងកុង លោក John Lee បានសាទរចំពោះការអភិវឌ្ឍន៍ C919 និង ARJ21 ដែលជាយន្តហោះផលិតដោយក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មរដ្ឋរបស់ប្រទេសចិន (COMAC) និងបានចាត់ទុកការបង្ហាញយន្តហោះទាំងពីរម៉ូដែលនេះថា ជា “ព្រឹត្តិការណ៍សំខាន់” នៅក្នុងវិស័យអាកាសចរណ៍របស់ប្រទេសចិន។ ក្រុមន្ត្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិតត្រឹមសប្តាហ៍នេះ យន្តហោះ C919 បានទទួលការបញ្ជាទិញរហូតដល់ ១,០៦១គ្រឿងពីអតិថិជនជាង ៣០។ យន្តហោះនេះបានទទួលវិញ្ញាបនបត្រជាផ្លូវការក្នុងការហោះហើរកាលពីឆ្នាំមុន បន្ទាប់ពីការអភិវឌ្ឍអស់រយៈពេលជាងមួយទសវត្សរ៍ ប៉ុន្តែមិនទាន់ទទួលបានអ្នកទិញអន្តរជាតិណាមួយនៅឡើយទេ។ គួរបញ្ជាក់ថា យន្តហោះ C919 បានធ្វើការហោះហើរពាណិជ្ជកម្មលើកដំបូងរបស់ខ្លួនកាលពីខែឧសភា។ យន្តហោះនេះបង្ហាញពីមហិច្ឆតាជាច្រើនទសវត្សរ៍របស់ប្រទេសចិន ក្នុងការប្រកួតប្រជែងជាមួយដៃគូអឺរ៉ុប និងអាមេរិកខាងផ្នែកអាកាសចរណ៍ ជាពិសេសកាត់បន្ថយការពឹងផ្អែករបស់ចិន លើបច្ចេកវិទ្យាបរទេស។ ទន្ទឹមគ្នា អាជ្ញាធរចិនសង្ឃឹមយ៉ាងមុតមាំថា យន្តហោះមានរាងតូចរលោង ដែលផលិតដោយក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មរដ្ឋរបស់ប្រទេសចិន (COMAC) នឹងប្រកួតប្រជែងជាមួយយន្តហោះម៉ូដែលបរទេស ដូចជាយន្តហោះអាមេរិក Boeing 737 MAX និងបារាំង Airbus A320 ជាដើម៕ ប្រភព៖ AFP…
-
ត្រូវពិនិត្យឱ្យបានម៉ត់ចត់ចំពោះការជ្រើសរើសនាយកសាលា

-
ប្រាសាទអង្គរវត្ត អច្ឆរិយ:ទី៨ របស់ពិភពលោក!

ប្រាសាទអង្គរវត្ត ឬ ព្រះបរមវិស្ណុលោក ស.វទី១២ រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា ប្រាសាទអង្គរវត្ត គឺជាសក្ខីភាពនៃការរីកចម្រើនដល់កំពូលនៃវប្បធម៌អរិយធម៌សិល្បៈក្នុងសតវត្សទី១២ នៃគ្រិស្តសករាជដែលសកលលោកចាត់ទុកថាជាអច្ឆរិយវត្ថុផង ជាតំណាងនៃការច្នៃប្រឌិតដល់កំពូលនៃមនុស្សជាតិផង។ 🎥 nam.view #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ ធ្នូ ២០២៣

១. CDC៖ សហភាពអឺរ៉ុបបានផ្តល់ថវិកា ជាង ១ ៥០០លានដុល្លារ ក្នុងរយៈពេលជាង ៣០ឆ្នាំ ដើម្បីគាំទ្រការអនុវត្តគម្រោង ក្នុងវិស័យសំខាន់ៗនៅកម្ពុជា – AMS Central ២. កម្ពុជាប្រាប់ភាគីវៀតណាមថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងមិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងលំហូរទឹកទន្លេមេគង្គនោះទេ – AMS Central ៣. ក្រុមហ៊ុនយានយន្តវៀតណាម Vingroup អាចនឹងបើកសេវាតាក់ស៊ីថាមពលអគ្គិសនីនៅភ្នំពេញ បន្ទាប់មកសៀមរាប និងព្រះសីហនុ – ថ្មីៗ ៤. មនុស្សជិត ៥០លាននាក់ប្រឈមនឹងភាពអត់ឃ្លាននៅអាហ្វ្រិកភាគខាងលិច និងកណ្ដាល – CNA ៥. សេដ្ឋកិច្ចមីយ៉ាន់ម៉ារំពឹងថានឹងកើនឡើងត្រឹមតែ ១%ប៉ុណ្ណោះក្នុងរយៈមួយឆ្នាំគិតត្រឹមខែមីនា ឆ្នាំ២០២៤ – Reuters #ams1minute
-
ខ្លាលឿងមាស (Asiatic Golden Cat)

-
ព្រះរាជក្រឹត្យ តែងតាំងមុខតំណែង ជាប្រធាន អនុប្រធាន និងសមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់អាណត្តិថ្មី

-
ប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ បុគ្គលិក និយោជិត និងកម្មករ ប្រចាំឆ្នាំ២០២៤

-
របាយការណ៍នៅថ្ងៃទី១២ ធ្នូ
