-
គ្រូបង្រៀនត្រូវអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំលើការស្រាវជ្រាវ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ ធ្នូ ២០២៣

១. ១០ខែដំបូង កម្ពុជាចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសជិត ៣ពាន់គម្រោង ដែលមានទំហំសរុបជាង ៥ពាន់លានដុល្លារ – AMS Economy ២. កម្ពុជា-វៀតណាម ឯកភាពគ្នាបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប – កម្ពុជាថ្មី ៣. ថៃ ចាប់ផ្ដើម អនុវត្ត ការ បញ្ចុះ តម្លៃ ការ ធ្វើ ទិដ្ឋាការ ការងារ ដល់ កម្មករ ខ្មែរ ពី ១៩០០បាត មក នៅ ត្រឹម ៥០០បាត ចាប់ពី ដើមខែ ធ្នូ ២០២៣ – ថ្មីៗ ៤. ផ្លូវដែកចិន-វៀតណាម ដឹកជញ្ជូនទំនិញបាន ១,៦៨លានតោន ធ្វើដំណើរតាមរថភ្លើងជាង ៤ ២៦០ដង -AFP ៥. UN៖ មីយ៉ាន់ម៉ាវ៉ាដាច់អាហ្វហ្គានីស្ថាន ក្លាយជាប្រទេសដាំអាភៀនធំបំផុតលើពិភពលោក – CNA #ams1minute
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជូនភាគីវៀតណាមថា

-
គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបានមកដល់រាជធានីភ្នំពេញ ដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមដោយជោគជ័យ

-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង

បានឯកភាពគ្នាពន្លឿនការចុះបញ្ជីដីធ្លីដែលនៅសេសសល់ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់សម្ភារៈ និងកម្លាំងសរុបរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីអ្នកស្ម័គ្រចិត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា។ ការងារចុះបញ្ជីដីធ្លីគឺជាកិច្ចការដែលក្រសួង រួមជាមួយមន្ទីររៀបចំដែនដីខេត្ត រដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលមូលដ្ឋាន បាននិងកំពុងឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន សំដៅធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការកាន់កាប់ដីធ្លីស្របច្បាប់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានប្រគល់ជូននូវឧបករណ៍បច្ចេកទេស និងសម្ភារៈបរិក្ខារ សម្រាប់ការងារចុះបញ្ជីដីធ្លីក្នុងខេត្តកំពង់ឆ្នាំង រួមមាន ម៉ាស៊ីន DGPS ចំនួន ៨០គ្រឿង សំម្ភារៈបំពាក់ និងកុំព្យូទ័រយួរដៃចំនួន ១០គ្រឿង សម្ភារៈបំពាក់ និងកុំព្យូទ័រលើតុចំនួន ៧គ្រឿង និងម៉ាស៊ីនព្រីនចំនួន ៨គ្រឿង។ កិច្ចប្រជុំពិភាក្សា លើការរៀបចំចុះបញ្ចីដីធ្លី ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ១២ ធ្នូ ២០២៣ #ams1minute
-
ប្រជាពលរដ្ឋចំនួន ២៤៩ គ្រួសារ នៅឃុំប្រស្នឹប ស្រុករលាប្អៀរ ដែលបានចាប់ឆ្នោតទទួលបានដីឡូតិ៍លំនៅឋាន និងដីឡូតិ៍កសិកម្ម

បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់ដីសម្រាប់ពួកគាត់សាងសង់លំនៅឋានសមរម្យ។ ថ្លែងនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ លើកទឹកចិត្តប្រជាពលរដ្ឋ ឱ្យប្រែក្លាយដីសម្បទានសង្គមកិច្ច ទៅជាតំបន់កសិកម្ម បង្កបង្កើនផលដំណាំ ចិញ្ចឹមសត្វ ដែលបង្កភាពងាយស្រួលក្នុងការរកទទួលទាន និងរកប្រាក់ចំណូលសម្រាប់លើកស្ទួយជីវភាពគ្រួសារ។ ពិធីចាប់ឆ្នោតជ្រើសរើសយកដីឡូតិ៍លំនៅឋាន និងដីឡូតិ៍កសិកម្ម នៃកម្មវិធីសម្បទានដីសង្គមកិច្ច នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED lll) ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី១២ ធ្នូ ២០២៣ #ams1minute
-
មហាសន្និបាតគណបក្សប្រជាជនកម្ពុជា បញ្ជាក់នូវជំហរក្នុងការបន្តជំរុញអនុវត្តយ៉ាងសកម្មនូវ នយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់

មូលដ្ឋានគោរពគោលការណ៍នានានៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដើម្បីការពាររាល់ផលប្រយោជន៍គោលរបស់កម្ពុជា និងបង្កើនការចូលរួម សកម្មក្នុងកិច្ចការអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ សហប្រតិបត្តិការ និងវិបុលភាពរបស់តំបន់ និងពិភពលោក។ នៅក្នុងស្ថានភាពដែលសភាពការណ៍អន្តរជាតិកំពុងមានការវិវត្តដ៏ស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់នោះ គណបក្សប្រជាជនកម្ពុជាសូមអំពាវនាវដល់បណ្តារដ្ឋ និងភាគីដែលពាក់ព័ន្ធនឹង ជម្លោះនៅតាមតំបន់នានា សូមព្យាយាមរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចាដើម្បីធានានូវសុខសន្តិភាព ភាតរភាព និងវឌ្ឍនភាពជាសាកល។ #ams1minute
-
កម្ពុជា វៀតណាម បានឯកភាពគ្នាបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប

ពិធីប្រកាសជាផ្លូវការ ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា វៀតណាម ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ នារសៀលថ្ងៃទី១២ ធ្នូ ២០២៣។ ការបើកឱ្យមានជើងហោះហើរត្រង់នេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន តាមរយៈការទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាម និងលំហូរនៃធុរជន និងវិនិយោគិន ក៏ដូចជាការសម្រួលដល់មធ្យោយបាយធ្វើដំណើរ និងការដឹកជញ្ជូនជាដើម។ #ams1minute
-
អបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ៖ “បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស”

-
វឌ្ឍនភាពនៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ១

គិតត្រឹមថ្ងៃទី១០ ធ្នូ ២០២៣ ក្រុមហ៊ុនដែលចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានរហូតដល់ ៣១ ៨៩៦ក្រុមហ៊ុន ខណៈដែលចំនួននាមករណ៍បម្រុងទុកមានចំនួន ១៧ ៤៨០ក្រុមហ៊ុន។ ដើមទុនចុះបញ្ជីសរុប ៩,៤១ប៊ីលានដុល្លារ។ សហគ្រាសដែលទទួលបានការចុះបញ្ជីអាជីវកម្មច្រើនជាងគេ គឺសហគ្រាសដែលផ្ដល់សេវាកម្មភោជនីយដ្ឋាន និងសេវាកម្មផ្គត់ផ្គង់អាហារចល័ត។ ចំពោះសហគ្រាសទាំងនោះ មានស្រី្ដជាម្ចាស់ក្រុមហ៊ុនប្រមាណ ៣៨% ប៉ុណ្ណោះ។ ក្នុងចំណោមក្រុមហ៊ុនចុះបញ្ជីទាំងនោះ កម្មវត្ថុដែលមានដើមទុនវិនិយោគចុះបញ្ជីច្រើនជាងគេ គឺការសាងសង់អគារ ដែលមានដើមទុនប្រមាណ ១,១២ប៊ីលានដុល្លារ ខណៈសកម្មភាពអចលនទ្រព្យមានប្រមាណ ១ប៊ីលានដុល្លារ។ ប្រភព៖ Online Business Registration Service #ams1minute