Category: One-Minute

  • របាយការណ៍នៅថ្ងៃទី១១ ធ្នូ

    របាយការណ៍នៅថ្ងៃទី១១ ធ្នូ

    ១. គ្រោះថ្នាក់ចរាចរណ៍ ១១ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ៤២នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១២ ធ្នូ ២០២៣ #ams1minute

  • សម្តេចធិបតី វាយតម្លៃខ្ពស់ចំពោះភាពក្រុមហ៊ុន Viettel ដែលបានបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា

    សម្តេចធិបតី វាយតម្លៃខ្ពស់ចំពោះភាពក្រុមហ៊ុន Viettel ដែលបានបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា

    ក្នុងវិស័យទូរគមនាគមន៍តាមរយៈក្រុមហ៊ុនមិត្តហ្វូន (Metfone) និងលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកការវិនិយោគបន្ថែមទៀត ក្នុងវិស័យទូរគមនាគមន៍ ក៏ដូចជាវិស័យផ្សេងៗទៀត ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា។ #ams1minute

  • អង្គការសហប្រជាជាតិត្រូវការថវិកា ៤៦.៤ពាន់លានដុល្លារ ដើម្បីបំពេញតម្រូវការមនុស្សធម៌ក្នុងឆ្នាំ ២០២៤

    អង្គការសហប្រជាជាតិត្រូវការថវិកា ៤៦.៤ពាន់លានដុល្លារ ដើម្បីបំពេញតម្រូវការមនុស្សធម៌ក្នុងឆ្នាំ ២០២៤

    ហ្សឺណែវ៖ អង្គការសហប្រជាជាតិ នៅថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសអំពាវនាវឱ្យមានការរៃអង្គាសថវិកា ៤៦.៤ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២៤ ដើម្បីយកទៅជួយសង្គ្រោះជីវិតមនុស្សក្នុងរង្វង់ ១៨០លាននាក់ ដែលរងផលប៉ះពាល់ដោយសារវិបត្តិមនុស្សធម៌នៅទូទាំងសកលលោក។ ប្រធានផ្នែកជំនួយរបស់អង្គការសហប្រជាជាតិ លោក Martin Griffiths បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្សជិត ៣០០លាននាក់ នឹងត្រូវការជំនួយមនុស្សធម៌នៅឆ្នាំក្រោយ ដោយសារជម្លោះ, ភាពអាសន្នអាកាសធាតុ និងកត្តាសេដ្ឋកិច្ច។ ជំនួយនោះរួមមានមនុស្ស ៧៤,១លាននាក់នៅអាហ្វ្រិកខាងកើត និងខាងត្បូង ដែលមួយផ្នែកធំរងផលប៉ះពាល់ដោយសារវិបត្តិជម្លោះនៅប្រទេសស៊ូដង់។ ចំណែកនៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងត្រូវការថវិកា ១៣.៩ពាន់លានដុល្លារ ដែលជាចំនួនសរុបធំបំផុតក្នុងឆ្នាំ ២០២៤។ ក្រៅពីប្រទេសស៊ីរី ទឹកដីប៉ាឡេស្ទីន និងយេម៉ែន លោក Griffiths ក៏បានចង្អុលទៅស៊ូដង់ និងប្រទេសជិតខាង ក៏ដូចជាអ៊ុយក្រែន អាហ្វហ្គានីស្ថាន វេណេស៊ុយអេឡា និងមីយ៉ាន់ម៉ា ដែលជាចំណុចក្តៅត្រូវការការយកចិត្តទុកដាក់ជាសកល។ ដែលនេះគឺជាការខ្វះខាតមូលនិធិដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងការវាយតម្លៃប្រចាំឆ្នាំរបស់ខ្លួន អំពីតម្រូវការមនុស្សធម៌សកលថា ប្រព័ន្ធជំនួយមនុស្សធម៌កំពុងតែប្រឈមមុខនឹងវិបត្តិមូលនិធិដ៏ធំមួយ ដោយកាលពីឆ្នាំមុន ទទួលបានត្រឹមជាង ១ភាគ៣ប៉ុណ្ណោះ នៃថវិកាគោលដៅចំនួន ៥៧ពាន់លានដុល្លារ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖…

  • នាយករដ្ឋមន្រ្តីជប៉ុននឹងបណ្តេញរដ្ឋមន្រ្តីសំខាន់ៗ ដែលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរៃអង្គាសប្រាក់

    នាយករដ្ឋមន្រ្តីជប៉ុននឹងបណ្តេញរដ្ឋមន្រ្តីសំខាន់ៗ ដែលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរៃអង្គាសប្រាក់

    តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា គ្រោងនឹងបណ្តេញរដ្ឋមន្ត្រីកំពូលៗមួយចំនួនចេញពីតំណែង បន្ទាប់ពីត្រូវបានគេរាយការណ៍ថា ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញរឿងអាស្រូវរៃអង្គាសប្រាក់។ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ដែលកំពុងប្រឈមនឹងការរិះគន់ នៅថ្ងៃចន្ទសប្តាហ៍នេះ សន្យាថា នឹងស្ដារទំនុកចិត្តលើរដ្ឋាភិបាលរបស់លោកឡើងវិញ ចំពេលមានសេចក្តីរាយការណ៍ថា លោកកំពុងរៀបចំផែនការដករដ្ឋមន្ត្រីជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវរៃអង្គាសប្រាក់ ដែលបានក្លាយជាដើមហេតុ បង្កើតឲ្យមានផលប៉ះពាល់ថ្មី សម្រាប់ការគាំទ្រសាធារណៈដែលធ្លាក់ចុះរបស់លោក។ ការស្ទង់មតិដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះបានបង្ហាញថា ការគាំទ្ររដ្ឋាភិបាលរបស់លោក គីស៊ីដា បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីលោកបានចូលកាន់តំណែងនាយករដ្ឋមន្រ្តីជប៉ុន កាលពី ២ឆ្នាំមុន។ ដៃគូចម្រុះរបស់គណបក្ស LDP បានព្រមានថា ការបំពានច្បាប់ណាមួយ នឹងមិនត្រូវបានអត់ឱនឲ្យនោះទេ ហើយប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា គណបក្សប្រឆាំងដ៏ធំកំពុងរៀបចំអំពាវនាវឲ្យមានញត្តិដកទំនុកចិត្ត ចំពោះរដ្ឋបាលរបស់លោក គីស៊ីដា។ ទោះបីជាយ៉ាងណា លោក គីស៊ីដា បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះថា យើងនឹងពិចារណាវិធានការសមស្រប នៅក្នុងពេលវេលាដ៏ត្រឹមត្រូវ ដើម្បីស្តារទំនុកចិត្តសាធារណៈឡើងវិញ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • អាណាព្យាបាល និងគ្រូបង្រៀន ត្រូវបង្កើតទំនាក់ទំនងជាមួយគ្នា ដើម្បីតាមដានការសិក្សារបស់កូន

    អាណាព្យាបាល និងគ្រូបង្រៀន ត្រូវបង្កើតទំនាក់ទំនងជាមួយគ្នា ដើម្បីតាមដានការសិក្សារបស់កូន
  • ប្រាសាទទន្លេស្ងួត ជាអតីតមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យទាំង១០២ ដែលកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ នៅចុងស.វ.ទី១២ 🌿🇰🇭

    ប្រាសាទទន្លេស្ងួត ជាអតីតមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យទាំង១០២ ដែលកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ នៅចុងស.វ.ទី១២ 🌿🇰🇭

    សង្កាត់គោកចក ក្រុងសៀមរាប 📷 Phallin rath-រដ្ឋ ផល្លីន #ams1minute

  • ពុទ្ធឱវាទ

    ពុទ្ធឱវាទ
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ ធ្នូ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ ធ្នូ ២០២៣

    ១. គិតត្រឹមថ្ងៃទី១០ ធ្នូ ឆ្នាំ២០២៣ មានយុវជន និងយុវនារីជាង ១ម៉ឺននាក់នៅទូទាំងប្រទេស បានចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស – AMS Central ២. នាវា Westerdam នឹងនាំយកភ្ញៀវទេសចរជិត ៤ ០០០នាក់ មកកម្ពុជា នៅថ្ងៃទី២៨ ធ្នូ – ស៊ីស៊ីថាមស៍ ៣. ១១ខែ ឆ្នាំ២០២៣ ការនាំចេញរបស់កម្ពុជាសម្រេចបានទឹកប្រាក់ជាង ២០ពាន់លានដុល្លារ កើនតិចតួច – FN ៤. បេសកកម្មរក្សាសន្តិភាពរបស់ UN នៅប្រទេសម៉ាលី បានបញ្ចប់ជាផ្លូវការ បន្ទាប់ពីការបំពេញការងារអស់រយៈពេល ១០ ឆ្នាំ – Xinhua ៥. នាវាចម្បាំងបារាំងមួយឈ្មោះថា ឡាងហ្គោដុក (Languedoc) បានបាញ់បំផ្លាញយន្តហោះដ្រូនចំនួន ២ គ្រឿងនៅលើសមុទ្រក្រហម – Al Jazeera #ams1minute

  • ប្រធានរដ្ឋសភាវៀតណាម Vuong Dinh Hue បានសម្តែងនូវសុទិដ្ឋិនិយមថា

    ប្រធានរដ្ឋសភាវៀតណាម Vuong Dinh Hue បានសម្តែងនូវសុទិដ្ឋិនិយមថា

    ក្រោមម្លប់ដ៏ត្រជាក់របស់អង្គព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងបន្តបោះជំហានទៅមុខ ហើយនឹងឈានទៅសម្រេចបាននូវចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំនៃរដ្ឋសភាវៀតណាម ដែលបានផ្តល់ការជួយឧបត្ថម្ភដល់រដ្ឋសភាកម្ពុជា ព្រមជាមួយនឹងការបន្តពូនជ្រំចំណងមិត្តភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នគ្រប់កម្រិត ទាំងក្នុងអង្គនីតិប្បញ្ញតិ្ត និងអង្គនីតិប្រតិបត្តិ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សំដៅធ្វើយ៉ាងណាធានាបាននូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជាតិទាំងពីរ។ #ams1minute

  • សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការរៀបចំដោយ

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការរៀបចំដោយ

    នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ១១ ធ្នូ ២០២៣ #ams1minute