-
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានទទួលបដិសណ្ឋារកិច្ចផ្លូវការ ដោយ លោក Pham Minh Chinh

-
អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ សម្តេចធិបតី ហ៊ុន ម៉ាណែត

និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឆ្នាំសិក្សា ២០២៣-២០២៤ ចំនួនប្រមាណ ២២០ កន្លែង ១. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) កម្រិតវិស្វករ នៅទីតាំងគោលរាជធានីភ្នំពេញ ចំនួន ១០ កន្លែង និងសាខាខេត្តត្បូងឃ្មុំ មិនកំណត់ចំនួន (ឆ្លងកាត់ការប្រឡង) ២. សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) ថ្នាក់បរិញ្ញាបត្រ ចំនួន ៥០ កន្លែង ៣. សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ថ្នាក់បរិញ្ញាបត្រ ចំនួន ១០០ កន្លែង (ឆ្លងកាត់ការប្រឡង) ៤. សាកលវិទ្យាល័យលីមកុកវីង (LUCT)ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១០ កន្លែង (ឆ្លងកាត់ការប្រឡង) ៥. វិទ្យាស្ថានភាសាបរទេស (IFL) និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(IISPP) ថ្នាក់បរិញ្ញាបត្រ ចំនួន ២២ កន្លែង (ឆ្លងកាត់ការប្រឡង) ៦. សាកលវិទ្យាល័យបញ្ញាជាតិ (PCU)…
-
គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានមកដល់អាកាសយាន្តដ្ឋានអន្តរជាតិណូយបាយ រដ្ឋធានីហាណូយ ប្រកបដោយសុវត្ថិភាព

-
អាមេរិក គឺជាប្រទេសផលិតប្រេងច្រើនបំផុតរបស់ពិភពលោក

-
មនុស្សរាប់ពាន់នាក់ស្លៀកពាក់ឈុតតាណូអែល រត់ប្រណាំង នៅម៉ិកស៊ិក

ម៉ិកស៊ីកូ៖ មនុស្សរាប់ពាន់នាក់ស្លៀកសម្លៀកបំពាក់ជាលោកតា សាន់តា ក្លូស បានចូលរួមក្នុងការរត់ម៉ារ៉ាតុនប្រចាំឆ្នាំដ៏ធំមួយ ដែលគេស្គាល់ថា “រត់សាន់តា រត់” ឬ “Run Santa Run”នៅប្រទេសម៉ិកស៊ិក ក្នុងថ្ងៃអាទិត្យសប្តាហ៍មុន។ អ្នករត់ប្រណាំងស្លៀកពាក់ឈុតក្រហម និងពុកចង្ការពណ៌ស ដែលជាសំលៀកបំពាក់របស់លោកតា សាន់តា ក្លូស បានរត់កាត់ផ្លូវនៅឧទ្យាន Fundidora ក្នុងទីក្រុងMonterrey។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងធ្វើសប្បុរសធម៌ ពីព្រោះតម្លៃសំបុត្រចូលរួមទាំងអស់ នឹងត្រូវបរិច្ចាគទៅទិញអំណោយបុណ្យណូអែល ជូនដល់កុមារដែលជួបការលំបាក។ អ្នកចូលរួមរត់ម្នាក់បាននិយាយថា វាជាបទពិសោធន៍ដ៏ល្អមួយ ព្រោះខ្ញុំមានក្មួយប្រុស និងក្មួយស្រីក្មេងៗ… ពួកគេចូលចិត្តបែបនេះ នៅពេលខ្ញុំស្លៀកពាក់ជាតួអង្គផ្សេងៗគ្នា។ អ្នកចូលរួមរត់ម្នាក់ទៀតបានបញ្ជាក់ថា នេះជាឆ្នាំទី២ហើយសម្រាប់ពួកយើង ដែលបានចូលរួមកម្មវិធីរត់ម៉ារ៉ាតុន “Run Santa Run”។ វាជាកម្មវិធីរត់ប្រណាំងដ៏រីករាយបំផុត ព្រោះពួកយើងទាំងអស់គ្នាស្លៀកពាក់ជាលោកតា សាន់តា ក្លូស និងតួអង្គផ្សេងទៀត ដូច្នេះវាពិតជាអស្ចារ្យខ្លាំងណាស់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១១-១២ ធ្នូ ២០២៣ 💐🇰🇭🇻🇳

-
អ៊ីរ៉ង់បង្ហាញយន្តហោះដ្រូនបំពាក់មីស៊ីលដ៏ទំនើប ចំពេលមានភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា

តេហេរ៉ង់៖ អ៊ីរ៉ង់បានពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ខ្លួន ដោយដាក់បន្ថែមយន្តហោះគ្មានមនុស្សបើក ឬយន្តហោះដ្រូនប្រយុទ្ធបំពាក់មីស៊ីលដ៏ទំនើប ទៅកាន់ឃ្លាំងអាវុធរបស់ប្រទេសខ្លួន។ យន្តហោះដ្រូន Karrar រាប់សិបគ្រឿងបំពាក់ដោយមីស៊ីល នឹងត្រូវដាក់ពង្រាយ ដើម្បីការពារដែនអាកាសនៅតាមតំបន់ព្រំដែនទាំងអស់របស់ប្រទេសអ៊ីរ៉ង់ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA របស់អ៊ីរ៉ង់។ យន្តហោះដ្រូនដែលហោះហើរបានចម្ងាយប្រហែល ១,០០០គីឡូម៉ែត្រ និងវាយប្រហារបានចម្ងាយ ៨គីឡូម៉ែត្រនេះ ដាក់តាំងបង្ហាញនៅថ្ងៃអាទិត្យចុងសប្តាហ៍មុន ក្នុងអំឡុងពិធីមួយដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ រៀបចំឡើងនៅសាលាយោធាក្នុងរដ្ឋធានីតេហេរ៉ង់។ សារព័ត៌មាន IRNA បានដកស្រង់សម្តីរបស់អគ្គមេបញ្ជាការកងទ័ពអ៊ីរ៉ង់ លោកឧត្តមសេនីយ អាប់ឌុលរ៉ាហ៊ីម ម៊ូសាវី ថា ឥឡូវនេះ សត្រូវនឹងត្រូវគិតឡើងវិញនូវយុទ្ធសាស្ត្ររបស់ពួកគេ ដោយសារតែកងកម្លាំងអ៊ីរ៉ង់កាន់តែមានអំណាចខ្លាំងក្លា។ ការអភិវឌ្ឍន៍ឃ្លាំងអាវុធរបស់ប្រទេសអ៊ីរ៉ង់នេះដែរ បានបង្កការព្រួយបារម្ភក្នុងចំណោមប្រទេសជាច្រើន ជាពិសេសសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលជាសត្រូវរបស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ។ ក្រោយមកទៀតបានចោទប្រកាន់អ៊ីរ៉ង់ថា បានផ្តល់យន្តហោះដ្រូនដល់សម្ព័ន្ធមិត្តរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា ជាពិសេសចំពោះក្រុមហេសបូឡា ក្រុមស៊ីអ៊ីតលីបង់ និងក្រុមឧទ្ទាមហ៊ូធីនៅយេម៉ែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១០ ខែធ្នូ បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរងរបួស ២២នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៣លើក បណ្ដាលឲ្យមនុស្សស្លាប់ ០៤នាក់និងរងរបួសធ្ងន់ស្រចំនួន ២២នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៨លើក ស្លាប់ ០៤នាក មិនគោរពសិទ្ធិ ០៣លើក ស្លាប់ ០នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០នាក់ និងបត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
យានយន្តល្មើសចំនួន ៥៣៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១០ ខែធ្នូ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប ៥៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៩៦គ្រឿង រថយន្តធំ ០គ្រឿង រថយន្តតូច ៦៩គ្រឿង ម៉ូតូ ៥២៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប៥៣៩ ចំនួន គ្រឿង មាន រថយន្តធំ ០គ្រឿង រថយន្តតូច ៤១គ្រឿង និងម៉ូតូចំនួន ៤៩៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
ជនសង្ស័យ ៧៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៥ករណី ថ្ងៃទី១០ ខែធ្នូ

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៧៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណី ទូទាំងប្រទេស នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ។ ក្នុងចំណោមជនសង្ស័យចំនួន ៧៥នាក់ រួមមាន ជួញដូរ ៥ករណី ឃាត់ ២០នាក់ស្រី ៥នាក់ រក្សាទុក ដឹកជញ្ជូន ១៦ករណី ឃាត់ ២៤នាក់ស្រី ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៣១នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែធ្នូ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ២១៩៩,៦៥ក្រាម និង៦កញ្ចប់តូច។ មេតំហ្វេតាមីន(Wy) ស្មើ១១,៩៦ក្រាម ។ លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា