-
សហរដ្ឋអាមេរិកយល់ព្រមលក់អាវុធជាបន្ទាន់ ក្នុងតម្លៃជាង ១០៦លានដុល្លារទៅឱ្យអ៊ីស្រាអែល

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានអនុម័តការលក់អាវុធជាបន្ទាន់ ជាមួយនឹងគ្រាប់រំសេវជិត ១៤,០០០គ្រាប់សម្រាប់រថក្រោះទៅឱ្យអ៊ីស្រាអែល ក្នុងតម្លៃជាង ១០៦លានដុល្លារ។ ក្រសួងការបរទេសអាមេរិកបានលើកឡើងថា ខ្លួនបានជូនដំណឹងដល់សភា អំពីការលក់គ្រាប់រំសេវរថក្រោះកាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីប្រមុខការទូតអាមេរិក លោក អាន់ថូនី ប្លីងគែន បានកំណត់ថា មានស្ថានភាពបន្ទាន់ ដែលតម្រូវឱ្យមានការលក់ភ្លាមៗនោះ ដើម្បីផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ វាមានន័យថា ការលក់គ្រាប់រំសេវទាំងនោះ នឹងមិនចាំបាច់ឆ្លងកាត់ការពិនិត្យវាយតម្លៃពីសភាអាមេរិក ដែលជាគោលការណ៍ទូទៅ សម្រាប់ការលក់ផ្នែកយោធាឱ្យទៅបរទេសឡើយ។ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក ប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់អ៊ីស្រាអែល ហើយវាមានសារៈសំខាន់បំផុត ចំពោះផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក ក្នុងការជួយអ៊ីស្រាអែលដើម្បីអភិវឌ្ឍ និងរក្សានូវសមត្ថភាពស្វ័យការពារដ៏រឹងមាំ និងការត្រៀមខ្លួន។ ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកខាងលើនេះ កើតឡើងស្របពេលដែលសំណើរបស់លោក ចូ បៃដិន ស្តីពីកញ្ចប់ថវិកាជំនួយជិត ១០៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងបញ្ហាសន្តិសុខជាតិដទៃទៀត កំពុងនៅជាប់គាំងក្នុងសភា ព្រោះតែការជជែកដេញដោលគ្នា ជុំវិញគោលនយោបាយអន្តោប្រវេសន៍របស់អាមេរិក និងបញ្ហាសន្តិសុខព្រំដែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
កាតានិយាយថា កិច្ចប្រឹងប្រែងឱ្យមានបទឈប់បាញ់សាជាថ្មីទៀតកំពុងបន្ត

ដូហា៖ មេដឹកនាំកាតា នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ ថ្លែងថា កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលកំពុងបន្ត ដើម្បីបង្កើតបទឈប់បាញ់សាជាថ្មីទៀតនៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំងបន្ថែមទៀតពីក្រុមហាម៉ាស។ នាយករដ្ឋមន្ត្រីកាតា ព្រះអង្គម្ចាស់ ហ្សេក មហាំម៉ាត់ ប៊ីន អាប់ដុលរ៉ាម៉ែន អាល់ថានី បានប្រាប់វេទិកាមួយក្នុងទីក្រុងដូហា ថា កិច្ចខិតខំប្រឹងប្រែងរបស់យើង រួមជាមួយនឹងដៃគូរបស់យើងកំពុងបន្ត ហើយយើងប្តេជ្ញាថា នឹងមានការដោះលែងចំណាប់ខ្មាំងបន្ថែមទៀត។ ព្រះអង្គម្ចាស់បន្ថែមថា យើងក៏ប្តេជ្ញាបញ្ឈប់សង្គ្រាមផងដែរ ប៉ុន្តែព្រះអង្គម្ចាស់បានអះអាងថា យើងមិនឃើញមានឆន្ទៈដូចគ្នាពីសំណាក់ភាគីក្នុងជម្លោះទាំងពីរនៅឡើយទេ។ កាតាគឺជាអ្នកសម្រុះសម្រួលដ៏សំខាន់មួយ ដែលនាំឱ្យមានបទឈប់បាញ់រយៈពេល ៧ថ្ងៃ ព្រមទាំងការដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន ក៏ដូចជាជំនួយមនុស្សធម៌ រហូតដល់វាបានបញ្ចប់ទៅនៅដើមខែធ្នូនេះ។ សង្រ្គាមរបស់អ៊ីស្រាអែល ដើម្បីកម្ទេចក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា កំពុងស្ថិតក្នុងខែទី៣ហើយ បន្ទាប់ពីវាបានផ្ទុះឡើងដំបូង កាលពីថ្ងៃទី៧ ខែតុលា នៅពេលក្រុមខ្មាន់កាំភ្លើងហាម៉ាស បានឆ្មក់សម្រុកចូលលុកលុយភាគខាងត្បូងអ៊ីស្រាអែល រួចសម្លាប់មនុស្សចំនួន ១,២០០នាក់ និងចាប់មនុស្សរាប់រយនាក់ផ្សេងទៀត យកធ្វើជាចំណាប់ខ្មាំង។ ចំណែកក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាសប៉ាឡេស្ទីន បានឱ្យដឹងថា តួលេខចុងក្រោយបង្អស់នៃចំនួនអ្នកបាត់បង់ជីវិត ដោយសារសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបន្តកើនឡើងដល់យ៉ាងហោច១៧,៧០០នាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
សាលារៀនត្រូវយកចិត្តទុកដាក់លើអាហារដែលអាចនាំឱ្យប៉ះពាល់សុខភាពសិស្ស

-
អបអរសាទរ កីឡាករទូកក្តោងកម្ពុជា កែវ ភានុន ដែលបានឈ្នះមេដាយប្រាក់

-
ប្រាសាទទន្លេស្ងួត

-
ពិធីបេីកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នៅសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ 📚

-
អង្គសន្និបាតគណៈកម្មាធិការកណ្តាលបានសម្រេចជ្រើសតាំងគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាលថ្មីចំនួន ៧ រូប រួមមាន៖

-
ឥស្សរជនចំនួន ២៣ រូបរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល

-
សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៤ បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា

-
របាយការណ៍នៅថ្ងៃទី៩ ធ្នូ
