-
អបអរសាទរ កីឡាការិនី យុទ្ធគុនចម្រុះកម្ពុជា សំ ថារ័ត្ន ដែលបានឈ្នះមេដាយសំរឹទ្ធ

-
អបអរសាទរ កីឡាករ យុទ្ធគុនចម្រុះកម្ពុជា ឡុង ឡា ដែលបានឈ្នះមេដាយប្រាក់

-
សម្តេចធិបតី ស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះគោលបំណងក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនី

នៅក្នុងប្រទេសកម្ពុជា របស់ក្រុមហ៊ុន Vingroup ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយក្នុងការប្រើប្រាស់នូវថាមពលស្អាត ដែលរួមចំណែកដល់កិច្ចគាំពារ និងថែរក្សាបរិស្ថាន។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើការផលិតគ្រឿងបង្គុំ និងគ្រឿងបន្លាស់រថយន្ត នៅក្នុងប្រទេសកម្ពុជាផងដែរ។ #ams1minute
-
ក្រុមហ៊ុន Vingroup មានគម្រោងចង់វិនិយោគលើវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីនៅកម្ពុជា

-
រយៈពេល ៦ខែដំបូង ឆ្នាំ២០២៣ ការលក់រថយន្តអគ្គិសនី (EVs) នៅទូទាំងពិភពលោកកើនឡើងដល់៤៩% ស្មើនឹង ៦,២លានគ្រឿង

-
រដ្ឋសភាជាតិកម្ពុជា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភា នីតិកាលទី៧ ចំនួន ៩រូប

-
ប្រជាជនរុស្ស៊ីខ្វាយខ្វល់ឡើងថ្លៃទំនិញ បង្កពីទណ្ឌកម្មលោកខាងលិច

មូស្គូ៖ ប្រជាជនរុស្ស៊ីបានសម្តែងការព្រួយបារម្ភ អំពីការកើនឡើងថ្លៃដើមម្ហូបអាហារ និងស៊ុត ដែលចង្អុលទៅស្ថានភាពផុយស្រួយ នៃសេដ្ឋកិច្ចដែលរងទណ្ឌកម្មពីលោកខាងលិច ខណៈដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ស្វែងរកអាណត្តិទី៥។ តម្លៃស៊ុតហក់ឡើង ៤០ភាគរយក្នុងខែវិច្ឆិកាឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមទីភ្នាក់ងារស្ថិតិរុស្ស៊ី Rosstat។ ជុំវិញបញ្ហានេះដែរ ប្រជាជនរុស្ស៊ីម្នាក់បានរៀបរាប់ប្រាប់សារព័ត៌មាន AFP នៅទីក្រុងមូស្គូ ក្នុងថ្ងៃចន្ទសប្តាហ៍នេះថា ខ្ញុំរន្ធត់ណាស់… អ្វីដែលកំពុងកើតឡើងជាមួយនឹងតម្លៃទំនិញ គឺជាសុបិន្តអាក្រក់។ មិនថា តម្លៃស៊ុតទេ គ្រប់មុខទំនិញក៏ឡើងថ្លៃដែរ។ ប្រជាជនរុស្ស៊ីម្នាក់ទៀតបាននិយាយថា ខ្ញុំធ្លាប់ទិញស៊ុតក្នុងតម្លៃ ៧០រូប្លិ៍ប៉ុណ្ណោះនៅហាង ប៉ុន្តែឥឡូវនេះវាមានតម្លៃប្រហែល ១៣០ ទៅ១៤០រូប្លិ៍។ បើតាមការបញ្ជាក់ពីអ្នកជំនាញ ការឡើងតម្លៃស៊ុតខាងលើនេះ គឺបណ្តាលមកពីការកើនឡើងតម្លៃអាហារបសុបក្សី និងផលិតផលបសុសត្វ ដោយសារតែទណ្ឌកម្មរបស់លោកខាងលិច។ ទោះបីជាយ៉ាងណា កន្លងមក លោក ពូទីន បានលើកសរសើរម្តងហើយម្តងទៀត អំពីភាពធន់នៃសេដ្ឋកិច្ចប្រទេសរុស្ស៊ី ប្រឆាំងនឹងទណ្ឌកម្មរបស់លោកខាងលិច ប៉ុន្តែអំណាចទិញរបស់ប្រជាជនរុស្ស៊ីកំពុងធ្លាក់ចុះ ជាមួយនឹងអតិផរណា ដែលកើនឡើងដល់ ៧.៥ភាគរយនៅក្នុងខែវិច្ឆិកាឆ្នាំនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
កូឡុំប៊ីរឹបអូសបានគ្រឿងញៀនកូកាអ៊ីនចំនួន ១៩៥តោនក្នុងពេល ៦សប្តាហ៍

បូហ្គោតា៖ កងទ័ពជើងទឹកកូឡុំប៊ី នៅថ្ងៃចន្ទសប្តាហ៍នេះប្រកាសថា ប្រតិបត្តិការមួយដែលបានធ្វើឡើងជាមួយប្រទេសចំនួន ៤២ រឹបអូសបានកូកាអ៊ីនចំនួន ១៩៥តោន ក្នុងរយៈពេល៦សប្តាហ៍ ដែលនេះជាកំណត់ត្រាមួយ ចាប់តាំងពីការបង្កើតយុទ្ធនាការកងទ័ពជើងទឹក (Orion) កាលពី ៥ឆ្នាំមុន។ មេបញ្ជាការកងទ័ពជើងទឹកកូឡុំប៊ី លោកឧត្តមនាវីឯក Francisco Cubides បាននិយាយក្នុងសន្និសិទកាសែតថា ប្រតិបត្តិការរួមគ្នាជាមួយប្រទេសចំនួន ៤២ រឹបអូសបានគ្រឿងញៀនប្រភេទកូកាអ៊ីនចំនួន ១៩៥តោន និងចាប់ខ្លួនជនសង្ស័យ ៥៧៤នាក់ ក្នុងរយៈពេល ៦សប្តាហ៍។ ក្នុងនោះមានគ្រឿងញៀនប្រភេទកញ្ឆា ១៧៦តោន, ទូកចំនួន ១១៣គ្រឿង, នាវាមុជទឹកចំនួន ៦ និងយន្តហោះ ២គ្រឿងផងដែរ។ លោកបន្តថា អាជ្ញាធរបានរួមបញ្ចូលគ្នានូវកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីបង្រ្កាបការគំរាមកំហែងទូទៅ នៃការជួញដូរគ្រឿងញៀន។គួរបញ្ជាក់ថា យុទ្ធនាការអន្តរជាតិនៅឆ្នាំ២០២០ រឹបអូសគ្រឿងញៀនប្រភេទកូកាអ៊ីនបានចំនួន ៥០តោន ខណៈដែលនៅឆ្នាំ២០២១ បង្ក្រាបបានរហូតដល់ ១១៦តោន។ កូឡុំប៊ីដែលជាប្រទេសផលិតកូកាអ៊ីនដ៏ធំបំផុតរបស់ពិភពលោក បានបង្កើនដំណាំស្លឹកកូកាជិត ១៣ភាគរយក្នុងឆ្នាំ២០២២ ដល់២៣០,០០០ហិកតា នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ផ្តល់ប្រាក់កម្ចីថ្មី ៩០០លានដុល្លារ ដល់អ៊ុយក្រែន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងថា លោកពិតជាអរគុណសម្រាប់ការគាំទ្ររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ស្របពេលដែលលោកព្យាយាមស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ នៅចំពោះមុខសង្គ្រាមជាមួយរុស្ស៊ី។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប្រកាសបញ្ចេញប្រាក់កម្ចីថ្មីចំនួន ៩០០លានដុល្លារ ដែលជាកម្ចីរយៈពេលវែងជួយដល់ប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងសន្និសិទកាសែតជាមួយអគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី គ្រីស្តាលីណា ចចជីវ៉ា បានថ្លែងអំណរគុណដល់ IMF និងលោកស្រី គ្រីស្តាលីណា ហើយថា ប្រាក់កម្ចីទាំងនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងអំឡុងពេលដ៏លំបាកនេះ។ នោះហើយជាមូលហេតុធ្វើឱ្យអ៊ុយក្រែនរឹងមាំ ហើយមិនមែននៅតែម្នាក់ឯងទេ។រីឯអគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី គ្រីស្តាលីណា ចចជីវ៉ា ថ្លែងថា កំណើនសេដ្ឋកិច្ចអ៊ុយក្រែនឆ្នាំនេះ ទំនងជាមានចំនួន ៤.៥ភាគរយ ខណៈត្រីមាសចុងក្រោយនេះ មានចំនួន ៩.៣ភាគរយ។ ចំណែកអតិផរណានៅអ៊ុយក្រែនវិញ បានបន្តធ្លាក់ចុះដល់ ៥.១ភាគរយក្នុងខែវិច្ឆិកាឆ្នាំនេះ។ លោកស្រីអគ្គនាយិកាបានសង្កត់ធ្ងន់ទៀតថា យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអ៊ុយក្រែន ហើយយើងនឹងបន្តអំពាវនាវឱ្យអ្នកដែលគាំទ្រអ៊ុយក្រែន រក្សាស្ថិរភាពក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ពួកគេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖…
-
លោក បៃដិន ៖ អាមេរិកនឹងបន្តផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល រហូតដល់ក្រុមហាម៉ាសត្រូវកម្ចាស់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងក្នុងកម្មវិធីមួយនៅឯសេតវិមានថា យើងនឹងបន្តផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល រហូតដល់យើងកម្ចាត់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអះអាងជាថ្មីថា យើងនឹងបន្តផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល រហូតដល់យើងកម្ចាត់ក្រុមហាម៉ាស។ ប៉ុន្តែយើងត្រូវប្រយ័ត្ន… ព្រោះមតិសាធារណៈរបស់ពិភពលោកទាំងមូល អាចផ្លាស់ប្តូរបាន ត្រឹមពេលមួយយប់។ យើងមិនអាចអនុញ្ញាតឱ្យវាកើតឡើងបានទេ។ ប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា ដូចដែលខ្ញុំបាននិយាយបន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស ការប្តេជ្ញាចិត្តរបស់ខ្ញុំចំពោះសុវត្ថិភាពរបស់ប្រជាជនជ្វីហ្វ និងសន្តិសុខរបស់អ៊ីស្រាអែល ព្រមទាំងសិទ្ធិជារដ្ឋជ្វីហ្វឯករាជ្យ គឺមិនអាចរង្គោះរង្គើបានទេ។ សូមជម្រាបថា សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានរាលដាលនៅពាសពេញតំបន់ហ្កាហ្សា ក្រោយកងទ័ពអ៊ីស្រាអែលពង្រីកការវាយលុកទៅកាន់ភាគខាងត្បូង។ ចំណែកជនជាតិប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់ក្នុងសង្រ្គាមនេះបានកើនលើស ១៨,២០០នាក់ ខណៈទាហានអ៊ីស្រាអែល ១០៤នាក់បានស្លាប់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ក្រោយក្រុមហាម៉ាសវាយប្រហារលើភាគខាងត្បូងអ៊ីស្រាអែល ដោយសម្លាប់មនុស្ស ១,២០០នាក់ និងចាប់ខ្លួនមនុស្សជាច្រើននាក់ជាចំណាប់ខ្មាំង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា