-
តបតាមការអញ្ជើញរបស់ នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh សម្តេចធិបតី ហ៊ុន ម៉ាណែត

-
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន Beijing Urban Construction Group ចូលជួបសម្តែងការគួរសម

និងពិភាក្សាការងារមួយចំនួន ដូចជាការពិភាក្សាអំពីគម្រោងវិនិយោគមួយចំនួនរបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងផ្នែកប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ នៅតាមបណ្តាខេត្ត-ក្រុងនៅកម្ពុជា និងការសិក្សាលទ្ធភាពក្នុងការសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតនៅតំបន់ខាងកើត និងខាងលិចប៉ែកខាងលើទន្លេមេគង្គ ព្រមជាមួយនឹងគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលធនធានមនុស្សលើវិស័យវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ ព្រមទាំងវិស័យមួយចំនួនផ្សេងទៀត។ #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ ធ្នូ ២០២៣

១. អាមេរិកបន្តផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បន្ថែមទៀតចំនួន ៣០២ ៤០០ដូសជូនដល់កម្ពុជា – AMS Central ២. អ្នករាយការណ៍សិទ្ធិមនុស្ស UN ប្រចាំកម្ពុជាទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាលើកំណែទម្រង់យុត្តិធម៌ – AMS Central ៣. បណ្ដេញជនជាតិវៀតណាម ២៥៧នាក់ ពីប្រទេសកម្ពុជា បន្ទាប់ពីរកឃើញពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ – FN ៤. អ៉ីតាលីប្រាប់ចិនថា ខ្លួននឹងដើរចេញពីគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ – Reuters ៥. ចិនទាមទារឱ្យអាមេរិក បញ្ឈប់ការគាំទ្រដល់កងកម្លាំងបំបែកខ្លួនដើម្បីឯករាជ្យតៃវ៉ាន់ – TASS #ams1minute
-
សម្តេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យប្រទេសជប៉ុនពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន

និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែច្រកចេញ-ចូលសំខាន់មួយនៅក្នុងតំបន់។ ខណៈ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា UENO Atsushi ជម្រាបជូន សម្តេចធិបតីថា ជប៉ុនប្រកាន់ជំហរបន្តពង្រឹង និងពង្រីកការគាំទ្របន្ថែមទៀតដល់កម្ពុជាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន រួមមានជាអាទិ៍៖ វិស័យវិនិយោគ ការតភ្ជាប់ បច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវ សន្តិសុខ និងការពារជាតិ ជាដើម។ ភាគីមិត្តជប៉ុនក៏បានស្នើឱ្យមានលំហាត់រួមទ្វេភាគីរវាងកងទ័ពជើងទឹកកម្ពុជា-ជប៉ុន ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឱ្យកាន់តែសកម្មជិតស្និទ្ធ។ #ams1minute
-
អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី កត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា

-
ខ្លោងទ្វារតាកាវ

-
អ្នកការទូត និងជាអ្នកនយោបាយចាស់វស្សារបស់សិង្ហបុរី George Yeo កត់សម្គាល់ពីវឌ្ឍនភាពដ៏ធំធេងរបស់កម្ពុជាដែលសម្រេចបាន

-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ យើងចង់ឱ្យពិភពលោកស្គាល់សមុទ្រកម្ពុជា ដូចគេស្គាល់អង្គរវត្ត

-
របាយការណ៍នៅថ្ងៃទី៦ ធ្នូ

-
ប្រាក់ចំណូលពីការលក់អាវុធ និងសេវាកម្មយោធាដោយក្រុមហ៊ុនធំៗចំនួន ១០០

នៅក្នុងឧស្សាហកម្មនេះមានចំនួនសរុប ៥៩៧ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ថយចុះ ៣,៥% ធៀបនឹងឆ្នាំ២០២១។ ប្រាក់ចំណូលផ្នែកសព្វាវុធរបស់ក្រុមហ៊ុនអាមេរិកចំនួន ៤២ នៅក្នុងតារាងកំពូលទាំង ១០០ បានធ្លាក់ចុះ ៧,៩% មកនៅត្រឹម ៣០២ ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ ដោយឡែក ប្រាក់ចំណូលផ្នែកសព្វាវុធរបស់ក្រុមហ៊ុនចំនួន ២២ មកពីអាស៊ី និងអូសេអានី កើនឡើង ៣,១% រហូតដល់ ១៣៤ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២។ ប្រភព៖ SIPRI #ams1minute