Category: One-Minute

  • របាយការណ៍នៅថ្ងៃទី៥ ធ្នូ

    របាយការណ៍នៅថ្ងៃទី៥ ធ្នូ

    ១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៦ករណី ឃាត់ខ្លួនជនសង្ស័យ ២៤នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ២០នាក់។ ៤. កូវីដ ករណីថ្មី ២នាក់ គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៦ ធ្នូ ២០២៣ #ams1minute

  • ផ្ទៃផែនដី ដែលមានទំហំ ៥១០,១លានគីឡូម៉ែត្រការ៉េ

    ផ្ទៃផែនដី ដែលមានទំហំ ៥១០,១លានគីឡូម៉ែត្រការ៉េ

    មានផ្ទៃមហាសមុទ្រទាំងមូល ៧១% និងផ្ទៃដី ២៩% ក្នុងនោះលំហសមុទ្រ ៦០% ឆ្នេរសមុទ្រ ១១% ប្រព័ន្ធអេកូកាបូនពណ៌ខៀវ (ឧ. ផ្ទៃដីកោងកាង និងស្មៅសមុទ្រ) តិចជាង ១% ផ្ទៃទឹកកកអង់តាក់ទិក ៣% ដីចិញ្ចឹមសត្វ ៧% ដីដាំដុះ ៣% ព្រៃឈើ ៨% និងផ្សេងៗទៀត ៨%។ ប្រភព៖ globalseafood #ams1minute

  • សម្តេចធិបតី៖ រាជរដ្ឋាភិបាលផ្តោតអាទិភាពលើការងារ៥ចំណុច ដើម្បីពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈរួមមាន៖

    សម្តេចធិបតី៖ រាជរដ្ឋាភិបាលផ្តោតអាទិភាពលើការងារ៥ចំណុច ដើម្បីពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈរួមមាន៖

    ១. ការរៀបចំ និងការដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិក្នុងមុខងារសាធារណៈ ២. ពង្រឹងប្រសិទ្ធភាព នៃការធ្វើអធិការកិច្ច និងសវនកម្ម ៣. ពង្រឹងយន្តការគ្រប់គ្រង និងផ្តល់សេវាសាធារណៈ ៤. បន្តពង្រឹង និងពង្រីកលើការងារអប់រំ បង្ការ និងទប់ស្កាត់ ហើយពង្រឹង ការអនុវត្តច្បាប់ដើម្បីបង្ក្រាបបទល្មើសអំពើពុករលួយ ៥. ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នសាធារណៈ #ams1minute

  • គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសនៅថ្ងៃទី៥ខែធ្នូ បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរងរបួស ៧នាក់

    គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសនៅថ្ងៃទី៥ខែធ្នូ បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរងរបួស ៧នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក បណ្ដាលឲ្យមនុស្សស្លាប់ ៤នាក់និងរងរបួសធ្ងន់ស្រចំនួន ៧នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៥លើក ស្លាប់ ០៣នាក់មិនគោរពសិទ្ធិ ០៣លើក ស្លាប់ ០១នាក់ និងបត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០នាក់ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ ២៩នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ១៦ករណី ថ្ងៃទី៥ ខែធ្នូ

    ជនសង្ស័យ ២៩នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ១៦ករណី ថ្ងៃទី៥ ខែធ្នូ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ២៩នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេស នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ។ ក្នុងចំណោមជនសង្ស័យចំនួន   ២៩នាក់ រួមមាន រក្សាទុក ដឹកជញ្ជូន ១១ករណី ឃាត់ ២០នាក់ស្រី ២នាក់ប្រើប្រាស់ ៥ករណី ឃាត់ ៩នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៥ ខែធ្នូ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១៩,៤៧ក្រាម និង ១០កញ្ចប់តូច លទ្ធផលខាងលើ ០៨អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្នុង ២ករណីផ្សេងគ្នា

    នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្នុង ២ករណីផ្សេងគ្នា

    ភ្នំពេញ៖ លោក ផល មេសា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌឬស្សីកែវ បានដឹកនាំកម្លាំងបង្ក្រាបជាក់ស្តែងករណីលួចម៉ូតូម្នាក់ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២១”០០នាទីយប់ចំណុច ក្រុម៧ ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។ ជនរងគ្រោះឈ្មោះ ពៅ សុភក្រ្ត័ ភេទប្រុស អាយុ៤៣ឆាំ្ន មុខរបរ រត់ម៉ូតូឌុប មានទីលំនៅ បន្ទប់ជួលកន្លែងកើតហេតុខាងលើ ។ ជនសង្ស័យមានឈ្មោះ សុខ ភក្រ្ត័ ភេទប្រុស អាយុ ៣០ឆ្នាំ មុរបរមិនពិតប្រាកដ ស្នាក់នៅម្តុំវត្តនាគវ័ន្ត សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (មានសារធាតុញៀន) ។ សម្ភារដកហូតរួមមាន ៖ សោរខ្សៀរលេខ៨ចំនួន ០១, ដែកសំប៉ែតចុងស្រូចចំនួន ០១, ម៉ូតូ ០១គ្រឿងម៉ាកសង់ C125 ពណ៍ខ្មៅ សា្លកលេខកំពង់ស្ពឺ 1C.0492 ( របស់ជនរងគ្រោះ )…

  • សហភាពសហព័ន្ធយុវជន កម្ពុជា បង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយធនាគារ វីង ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់យុវជន

    សហភាពសហព័ន្ធយុវជន កម្ពុជា បង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយធនាគារ វីង ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់យុវជន

    ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងធនាគារ វីង (ខេមបូឌា) ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា កាលពីល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីជួយសម្រួលទៅដល់សមាជិកយុវជនរបស់ខ្លួន អាចទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថចាំបាច់នានា ក្នុងការបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈការទទួលយកបទពិសោធន៍នៃដំណោះស្រាយធនាគារឌីជីថលដ៏ទំនើប ក៏ដូចជាចូលរួមបង្កើតគំនិតផ្តួចផ្តើមថ្មីៗជាច្រើនទៀត ។ ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ហោ ប៊ុនថែ អគ្គនាយករង នៃធនាគារ វីង ក្រោមអធិបតីភាព និងសក្ខីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ។ ក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា៖ ភាពជាដៃគូជាមួយធនាគារ វីង នាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីការតាំងចិត្តឥតឈប់ឈររបស់យើងក្នុងការជំរុញដល់សក្តានុពលរបស់យុវជនកម្ពុជា។ តាមរយៈកិច្ចសហការនេះ នឹងផ្តល់ឲ្យសមាជិក…

  • តង់សានី៖ ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាក់ដី និងទឹកជំនន់កើនដល់ ៦៥នាក់

    តង់សានី៖ ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាក់ដី និងទឹកជំនន់កើនដល់ ៦៥នាក់

    ដាអេសសាឡឹម៖ នាយករដ្ឋមន្ត្រីតង់សានី លោក ខាស្ស៊ីម ម៉ាចាលីវ៉ា បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា មនុស្សយ៉ាងហោចណាស់ ៦៥នាក់បានស្លាប់ ក្នុងហេតុការណ៍រអិលបាក់ដី និងទឹកជំនន់ដែលបង្កឡើងពីភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងប្រទេស។ ភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍មុន បានធ្វើឱ្យរថយន្ត និងអគារជាច្រើននៅក្នុងទីប្រជុំជន ខាតេស មានចម្ងាយ ៣០០គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានីឌូឌូម៉ា កប់នៅក្រោមល្បាប់ភក់ ខណៈដែលប្រតិបត្តិការបោសសម្អាតកំពុងបន្ត។ នាយករដ្ឋមន្ត្រីតង់សានី លោក ខាស្ស៊ីម ម៉ាចាលីវ៉ា និយាយថា ការស្វែងរកដែលកំពុងបន្ត បានរកឃើញសាកសពមនុស្ស ២នាក់ទៀត ហើយឥឡូវនេះចំនួនអ្នកស្លាប់កើនឡើងដល់ ៦៥នាក់។ អ្នកនាំពាក្យរដ្ឋាភិបាលតង់សានី លោក ម៉ូហា ម៉ាទីនយី បាននិយាយថា មនុស្សប្រហែល ៥,៦០០នាក់ត្រូវបានជម្លៀសពីហេតុការណ៍បាក់ដី ដោយសាលារៀនមួយកន្លែងនៅទីប្រជុំជន ខាតេស បានប្រែក្លាយទៅជាមជ្ឈមណ្ឌលជនភៀសខ្លួន។ តង់សានី និងប្រទេសជិតខាងនៅអាហ្វ្រិកខាងកើត មានដូចជាកេនយ៉ា សូម៉ាលី និងអេត្យូពី កំពុងតស៊ូប្រយុទ្ធនឹងទឹកជំនន់ភ្លាមៗ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ដែលទាក់ទងនឹងបាតុភូតអាកាសធាតុ អែល នីណូ។ ទឹកជំនន់កំពុងធ្វើឱ្យវិបត្តិមនុស្សធម៌ក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើងៗ ខណៈដែលវាកើតចេញពីគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល ៤ទសវត្សរ៍ ដែលបានធ្វើឱ្យមនុស្សរាប់លាននាក់អត់ឃ្លាន។ សូមរម្លឹកថា នៅចន្លោះខែតុលា…

  • មនុស្សស្លាប់ និងបាត់ខ្លួន ១២នាក់ ក្នុងហេតុការណ៍បាក់ដី និងទឹកជំនន់នៅឥណ្ឌូនេស៊ី

    មនុស្សស្លាប់ និងបាត់ខ្លួន ១២នាក់ ក្នុងហេតុការណ៍បាក់ដី និងទឹកជំនន់នៅឥណ្ឌូនេស៊ី

    ហ្សាការតា៖ មន្ត្រីជួយសង្គ្រោះម្នាក់និយាយថា មនុស្សយ៉ាងហោចណាស់ ២នាក់បានស្លាប់ និង ១០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីបានលេបត្របាក់ផ្ទះសម្បែងរាប់សិបខ្នង រួមទាំងសណ្ឋាគារមួយកន្លែង នៅក្នុងភូមិមួយរបស់ប្រទេសឥណ្ឌូនេស៊ី កាលពីសប្តាហ៍មុន។ ការរអិលបាក់ដី និងទឹកជំនន់ដែលបង្កឡើងពីភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់មានប្រជាជនរស់នៅជិតបឹង Toba ភាគខាងលិចនៃកោះស៊ូម៉ាត្រា កាលពីល្ងាចថ្ងៃសុក្រ ដោយបានសម្លាប់មនុស្ស ២នាក់ និង១០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ព្រមទាំងបង្ខំឱ្យអ្នកស្រុកជាច្រើនជម្លៀសខ្លួន។ លោក Budiono ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស ១១នាក់កំពុងបាត់ខ្លួន ប៉ុន្តែក្រោយមកអ្នកជួយសង្គ្រោះបានរកឃើញសាកសពមនុស្សម្នាក់ កាលពីថ្ងៃចន្ទ ទើបនាំឱ្យអ្នកបាត់ខ្លួននៅសល់ចំនួន ១០នាក់។ លោក Budiono បន្តថា ក្មេងៗដែលមានអាយុពី ៦ ទៅ ៧ឆ្នាំ គឺស្ថិតក្នុងចំណោមអ្នកកំពុងបាត់ខ្លួន។ យោងតាមទីភ្នាក់ងាររុករក និងសង្គ្រោះជាតិ Basarnas បានឱ្យដឹងថា មនុស្សប្រហែល ១៤០នាក់ត្រូវបានជម្លៀសចេញពីភូមិដោយសុវត្ថិភាព។ គួរបញ្ជាក់ថា ឥណ្ឌូនេស៊ីជាប្រទេសងាយនឹងកើតមានហេតុការណ៍បាក់ដីក្នុងរដូវវស្សា ហើយបញ្ហាបានកើតឡើងកាន់តែធ្ងន់ធ្ងរទៅៗនៅកន្លែងខ្លះ ដោយសារការកាប់បំផ្លាញព្រៃឈើ ដែលបង្កឱ្យមានទឹកជំនន់នៅតំបន់ខ្លះនៃប្រទេសប្រជុំកោះមួយនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម…

  • ចិនថា តាលីបង់អាហ្វហ្គានីស្ថានត្រូវធ្វើកំណែទម្រង់ មុនពេលមានទំនាក់ទំនងការទូតពេញលេញ

    ចិនថា តាលីបង់អាហ្វហ្គានីស្ថានត្រូវធ្វើកំណែទម្រង់ មុនពេលមានទំនាក់ទំនងការទូតពេញលេញ

    ប៉េកាំង៖ ប្រទេសចិនបានបញ្ជាក់នៅថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋាភិបាលតាលីបង់អាហ្វហ្គានីស្ថានត្រូវដាក់ចេញនូវកំណែទម្រង់នយោបាយ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសសន្តិសុខ និងជួសជុលទំនាក់ទំនងជាមួយប្រទេសជិតខាង មុនពេលទទួលបានការទទួលស្គាល់ពេញលេញខាងការទូត។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន ក្នុងថ្ងៃអង្គារសប្តាហ៍នេះនិយាយថា ចិនតែងតែជឿថា អាហ្វហ្គានីស្ថានមិនគួរដកចេញពីសហគមន៍អន្តរជាតិទេ។ ប៉ុន្តែយើងសង្ឃឹមថា អាហ្វហ្គានីស្ថាននឹងឆ្លើយតបបន្ថែមទៀត ចំពោះការរំពឹងទុករបស់សហគមន៍អន្តរជាតិ។ ក្នុងនោះមានដូចជាការកសាងរចនាសម្ព័ន្ធនយោបាយបើកចំហ និងរួមបញ្ចូលការអនុវត្តគោលនយោបាយក្នុងស្រុក និងក្រៅប្រទេសកម្រិតមធ្យម និងស្ថិរភាព។ បន្ថែមលើនេះ ចិនជំរុញអាហ្វហ្គានីស្ថានឱ្យប្រយុទ្ធប្រឆាំងនឹងកងកម្លាំងភេរវករគ្រប់ប្រភេទ, រួមរស់នៅប្រកបដោយភាពសុខដុមជាមួយប្រទេសទាំងអស់ជុំវិញពិភពលោក ជាពិសេសប្រទេសជិតខាង និងធ្វើសមាហរណកម្មជាមួយសហគមន៍អន្តរជាតិ។ គួរបញ្ជាក់ថា រដ្ឋាភិបាលតាលីបង់មិនត្រូវបានប្រទេសណាមួយទទួលស្គាល់ជាផ្លូវការឡើយ ចាប់តាំងពីការដណ្តើមអំណាច ក្រោយកងទ័ពអាមេរិកដកខ្លួនកាលពីខែសីហា ឆ្នាំ២០២១។ ទោះជាយ៉ាងណា ចិន និងអាហ្វហ្គានីស្ថាននៅតែរក្សាទំនាក់ទំនងមួយចំនួន។ តួយ៉ាង មេដឹកនាំថ្មីរបស់អាហ្វហ្គានីស្ថានបានសន្យាថា ប្រទេសនេះនឹងមិនត្រូវបានប្រើជាមូលដ្ឋានសម្រាប់ពួកសកម្មប្រយុទ្ធឡើយ ជាថ្នូរនឹងការទទួលបាននូវការគាំទ្រផ្នែកសេដ្ឋកិច្ច និងការវិនិយោគសម្រាប់ការកសាងឡើងវិញពីប្រទេសចិន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា