Category: One-Minute

  • វិមានក្រឹមឡាំង៖ លោក ពូទីន នឹងធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម ក្នុងសប្តាហ៍នេះ

    វិមានក្រឹមឡាំង៖ លោក ពូទីន នឹងធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម ក្នុងសប្តាហ៍នេះ

    មូស្គូ៖ វិមានក្រឹមឡាំងប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម ក្នុងថ្ងៃពុធសប្តាហ៍នេះ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានប្រាប់អ្នកយកព័ត៌មានក្នុងថ្ងៃអង្គារសប្តាហ៍នេះថា លោកប្រធានាធិបតី ពូទីន នឹងទៅបំពេញទស្សន កិច្ចនៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតនៅថ្ងៃពុធនេះ។ លោកថា មេដឹកនាំរុស្ស៊ីនឹងពិភាក្សា អំពីទំនាក់ទំនងទ្វេភាគី, ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស រួមទាំងនយោបាយអន្តរជាតិ។ លោក ប៉េសកូវ បន្តថា លោក ពូទីន ក៏នឹងពិភាក្សាអំពីទីផ្សារប្រេង ក្នុងអំឡុងដំណើរទស្សនកិច្ចនេះផងដែរ បន្ទាប់ពីរុស្ស៊ីដែលជាដៃគូមួយក្នុងចំណោមដៃគូក្រុមប្រទេស OPEC ទាំង១០ បាននិយាយថា ខ្លួននឹងធ្វើឱ្យមានការកាត់បន្ថយការផ្គត់ផ្គង់ទិន្នផលប្រេងដោយស្ម័គ្រចិត្ត។ ប្រទេសអេមីរ៉ាត់អារ៉ាប់រួមកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សា ស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP28 ប៉ុន្តែវិមានក្រឹមឡាំងមិនបានបញ្ជាក់ថាតើលោក ពូទីន នឹងចូលរួមក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធណាមួយនោះទេ។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចខាងលើ លោក ពូទីន ត្រូវបានគេរំពឹងថា នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ការបំពេញទស្សនកិច្ចរបស់មេដឹកនាំអ៊ីរ៉ង់ កើតមានឡើងស្របពេលដែលរុស្ស៊ីក៏កំពុងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងយោធាជាមួយអ៊ីរ៉ង់ផងដែរ៕…

  • យើងបានអនុវត្តគម្រោងអាហារូបត្ថម្ភជូនទៅដល់សាលាតាំងពីឆ្នាំ២០១០ មក

    យើងបានអនុវត្តគម្រោងអាហារូបត្ថម្ភជូនទៅដល់សាលាតាំងពីឆ្នាំ២០១០ មក

    ឥឡូវយើងគ្របដណ្ដប់បាន ៤២៧ សាលា ដែលផ្តល់ប្រយោជន៍ផ្នែកសុខភាពជូនដល់សិស្សប្រមាណ ១១ ម៉ឺននាក់ នៅតាមបណ្តាខេត្តចំនួន ១០។ #ams1minute

  • ប្រាសាទតាព្រហ្ម កសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងឆ្នាំ ១១៨៦ ដើម្បីឧទ្ទិសថ្វាយព្រះមាតា

    ប្រាសាទតាព្រហ្ម កសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងឆ្នាំ ១១៨៦ ដើម្បីឧទ្ទិសថ្វាយព្រះមាតា

    ប្រាសាទនេះមានសភាពខុសប្លែកពីប្រាសាទផ្សេងៗ ដោយសារមានដើមឈើធំៗបានដុះលើប្រាសាទនេះ បង្កើតបានជាទស្សនីយភាពធម្មជាតិ និងអរិយធម៌។ 📷 Phirom Choun #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ ធ្នូ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ ធ្នូ ២០២៣

    ១. ក្រុមហ៊ុនចិនមួយ ចង់បង្កើតរោងចក្រផលិត ផលិតផលវេជ្ជសាស្រ្ត និងឧបករណ៍ធ្វើរោគវិនិច្ឆ័យទំនើបនៅកម្ពុជា – AMS Central ២. ១១ខែ ឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបានជិត ៦០ម៉ឺនតោន ក្នុងទំហំ ៤២០លានដុល្លារ ខណៈនាំចេញស្រូវជិត ៤លានតោន ក្នុងទំហំជាង ១ ១០០លានដុល្លារ – FN ៣. ១១ខែឆ្នាំ នេះ កម្ពុជានាំចេញកសិផលជាង ៧លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានថវិកាជាង ៣,៩ពាន់លានដុល្លារ – FN ៤. មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាព្រមានចាត់វិធានការលើពលរដ្ឋពាក់ព័ន្ធ បើក្រុមប្រឆាំង មិនព្រមចូលខ្លួនដោះស្រាយតាមដំណោះស្រាយនយោបាយ – Reuters ៥. សេតវិមាន បារម្ភចំពោះអនាគតអ៊ុយក្រែន ដែលកំពុងរង់ចាំជំនួយយោធាពីសហរដ្ឋអាមេរិក – WSJ #ams1minute

  • ប្រធានរដ្ឋសភាកម្ពុជា៖ “កិច្ចប្រជុំកំពូលសភាCLV ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ប្រកបដោយចក្ខុវិស័យសំដៅលើកកម្ពស់យន្តការសភា

    ប្រធានរដ្ឋសភាកម្ពុជា៖ “កិច្ចប្រជុំកំពូលសភាCLV ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ប្រកបដោយចក្ខុវិស័យសំដៅលើកកម្ពស់យន្តការសភា

    ពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ កម្ពុជា ឡាវ និងវៀតណាម។ តំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) ដើរតួនាទីជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរ ក្នុងការតភ្ជាប់តំបន់របស់យើងឱ្យទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលអាចទាក់ទាញវិនិយោគគាំទ្រដល់បណ្តាញផលិតកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នៅក្នុងមហាអនុតំបន់”។ #ams1minute

  • របាយការណ៍នៅថ្ងៃទី៤ ធ្នូ

    របាយការណ៍នៅថ្ងៃទី៤ ធ្នូ

    ១. គ្រោះថ្នាក់ចរាចរណ៍ ១១ករណី ស្លាប់ ៥នាក់ និងរបួស ១១នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ៤៨នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១១នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៥ ធ្នូ ២០២៣ #ams1minute

  • ដើមត្នោតអមសងខាងផ្លូវ 🌿🇰🇭

    ដើមត្នោតអមសងខាងផ្លូវ 🌿🇰🇭

    ភូមិអំពុះ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ 🎥 Solo Landscapes #ams1minute

  • សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “កម្មវិធីជាតិជំនួយសង្គមនឹងត្រូវអនុវត្តន៍ក្នុងកញ្ចប់គ្រួសារ នឹងត្រូវអនុវត្តន៍លើគ្រួសារគោលដៅចំនួន៤ រួមមាន៖

    សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “កម្មវិធីជាតិជំនួយសង្គមនឹងត្រូវអនុវត្តន៍ក្នុងកញ្ចប់គ្រួសារ នឹងត្រូវអនុវត្តន៍លើគ្រួសារគោលដៅចំនួន៤ រួមមាន៖

    ១. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ២. កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ ៣. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព ៤. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)។ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ គ្រួសារមានបណ្ណសមធម៌ ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២,៨លាននាក់ និងបានគ្រោងចំណាយថវិកាប្រមាណ ៦៧៤,៥ ប៊ីលានរៀល ស្មើនឹង ១៦៥លានដុល្លាក្នុងឆ្នាំ២០២៤”។ #ams1minute

  • សម្តេចធិបតីនាយករដ្ឋមន្រ្តី ចូលរួមទិវាជនមានពិការភាពកម្ពុជាលើកទី២៥

    សម្តេចធិបតីនាយករដ្ឋមន្រ្តី ចូលរួមទិវាជនមានពិការភាពកម្ពុជាលើកទី២៥

    និងទិវាជនមានពិការភាព អន្តរជាតិលើកទី៤១ ក្រោមប្រធានបទ “ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌” រាជធានីភ្នំពេញ ៤ ធ្នូ ២០២៣ #ams1minute

  • ក្រុមហ៊ុន Samsung ដែលមានភាពល្បីល្បាញលើបច្ចេកវិទ្យា មានរោងចក្រផលិតនៅទូទាំងពិភពលោក

    ក្រុមហ៊ុន Samsung ដែលមានភាពល្បីល្បាញលើបច្ចេកវិទ្យា មានរោងចក្រផលិតនៅទូទាំងពិភពលោក

    ដើម្បីបំពេញតម្រូវការគ្រឿងអេឡិចត្រូនិកម៉ាក Galaxy របស់ខ្លួន ដែលកើនឡើងកាន់តែខ្លាំង។ មជ្ឈមណ្ឌលផលិតកម្មចម្បង ស្ថិតក្នុងទីក្រុង Gumi-si ប្រទេសកូរ៉េខាងត្បូង ដោយរោងចក្រនេះមានបំពាក់នូវឧបករណ៍ទំនើបៗសម្រាប់ផលិតកម្មគុណភាពខ្ពស់។ ដោយឡែក រោងចក្រផលិតក្នុងទីក្រុង Bắc Ninh និងទីក្រុង Thái Nguyên នៃប្រទេសវៀតណាម និងក្នុងទីក្រុង Huizhou និងទីក្រុង Tianjin នៃប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ប្រទេសឥណ្ឌាក៏បានក្លាយជាគោលដៅផលិតកម្មដ៏សំខាន់ ដោយមានរោងចក្រផលិតស្មាតហ្វូនក្នុងទីក្រុង Noida សម្រាប់ទីផ្សារឥណ្ឌា និងគាំទ្រគំនិតផ្តួចផ្តើមការផលិតបែប “ផលិតក្នុងប្រទេសឥណ្ឌា (Make in India)”។ ក្រៅពីនេះ ក្រុមហ៊ុន Samsung មានរោងចក្រផលិតនៅឯប្រទេសផ្សេងៗ ដូចជាប្រេស៊ីល ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដែលបំពេញតម្រូវការទីផ្សារក្នុងស្រុក និងពង្រឹងសមត្ថភាពផលិតកម្មជាសកល – seasia.news #ams1minute