Category: One-Minute

  • កងកម្លាំងប្រចាំតំបន់សហគមន៍អាហ្វ្រិកខាងកើត ចាប់ផ្តើមដកខ្លួនចេញពីកុងហ្គោ

    កងកម្លាំងប្រចាំតំបន់សហគមន៍អាហ្វ្រិកខាងកើត ចាប់ផ្តើមដកខ្លួនចេញពីកុងហ្គោ

    ហ្គោម៉ា៖ កងកម្លាំងប្រចាំតំបន់សហគមន៍អាហ្វ្រិកខាងកើត (EAC) ចាប់ផ្តើមដកខ្លួនចេញពីសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៅថ្ងៃអាទិត្យសប្តាហ៍មុន បន្ទាប់ពីរដ្ឋាភិបាលកុងហ្គោចាត់ទុកថា មិនមានប្រសិទ្ធភាព និងបានបដិសេធមិនបន្តអាណត្តិទៀត។ បន្ទាប់ពីកិច្ចប្រជុំកំពូលកាលពីថ្ងៃទី២៥ ខែវិច្ឆិកាកន្លងទៅ កងកម្លាំងប្រចាំតំបន់សហគមន៍អាហ្វ្រិកខាងកើត (EAC) បានប្រកាសថា កុងហ្គោនឹងមិនបន្តអាណត្តិដាក់ពង្រាយកងកម្លាំងក្នុងតំបន់ លើសពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ឡើយ។ ក្រុមទីមួយនៃទាហានកេនយ៉ាប្រហែល ១០០នាក់មកពីកងកម្លាំងក្នុងតំបន់ ដែលរួមមានទាហានអ៊ូហ្គង់ដា ប៊ូរុនឌៀ និងស៊ូដង់ខាងត្បូងផងដែរ បានចាកចេញពីអាកាសយានដ្ឋានហ្គោម៉ា ឆ្ពោះទៅទីក្រុងណៃរ៉ូប៊ី។ ការចាកចេញនេះ កើតឡើងស្របពេលមានការប្រយុទ្ធគ្នានៅតែបន្តរវាងក្រុមឧទ្ទាម M23 និងកងទ័ពកុងហ្គោ ដែលគាំទ្រដោយកងជីវពលហៅខ្លួនឯងថា “អ្នកស្នេហាជាតិ”។ គួរបញ្ជាក់ថា កងកម្លាំងប្រចាំតំបន់សហគមន៍អាហ្វ្រិកខាងកើត (EAC) បានដាក់ពង្រាយកងទ័ពលើកដំបូងនៅកុងហ្គោ ជាប្រទេសដែលញាំញីដោយអំពើហិង្សាកាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីក្រុមឧទ្ទាម M23 កកើតឡើងវិញ។ នៅពេលនោះ អាជ្ញាធរកុងហ្គោបានអញ្ជើញ EAC ឱ្យដាក់ពង្រាយកងកម្លាំងរបស់ខ្លួន ដើម្បីរំដោះតំបន់ដែលកាន់កាប់ដោយពួកឧទ្ទាម។ ប៉ុន្តែអនាគតនៃការដាក់ពង្រាយកងកម្លាំងបានក្លាយជារឿងមន្ទិលសង្ស័យ បន្ទាប់ពីប្រធានាធិបតីកុងហ្គោ លោក Felix Tshisekedi បានចោទប្រកាន់កងកម្លាំង EAC ពីការចង់រួមរស់ជាមួយក្រុមឧទ្ទាម ជាជាងបង្ខំពួកគេឱ្យទម្លាក់អាវុធសុំចុះចាញ់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖…

  • កសិករទុយនីស៊ី ប្រើដ្រូនជួយដល់វិស័យកសិកម្ម ចំពេលមានការប្រែប្រួលអាកាសធាតុ

    កសិករទុយនីស៊ី ប្រើដ្រូនជួយដល់វិស័យកសិកម្ម ចំពេលមានការប្រែប្រួលអាកាសធាតុ

    អាហ្វ្រិកខាងជើង៖ យន្តហោះដ្រូនមួយគ្រឿងត្រូវបានកសិករបង្ហោះត្រួតពិនិត្យពីលើជួរដើមក្រូច ដែលដាំនៅជិតទីក្រុងណាប៊ីល (Nabeul) ភាគខាងកើតប្រទេសទុយនីស៊ី។ យន្តហោះដ្រូនពណ៌ខ្មៅ ដែលបំពាក់ដោយកាមេរ៉ាពហុកែវ និងឧបករណ៍ចាប់សញ្ញា ត្រូវបានកសិករជនជាតិទុយនីស៊ីប្រើប្រាស់ជួយដល់វិស័យកសិកម្ម ដើម្បីសម្របខ្លួនទៅនឹងគ្រោះរាំងស្ងួត និងបញ្ហាអាកាសធាតុខុសប្រក្រតីជាច្រើនឆ្នាំ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ លោក Yassine Gargouri ដែលជាប្រធានក្រុមកសិករនិយាយថា យើងទាំងអស់គ្នាសង្ឃឹមថា បច្ចេកវិទ្យាដែលយើងកំពុងប្រើប្រាស់សព្វថ្ងៃ នឹងអាចជួយដល់ការធ្វើកសិកម្មរបស់យើង ដែលនេះជាការបង្កើនប្រសិទ្ធភាពថ្មីមួយ។ ស្ថាបនិកក្រុមហ៊ុនសហគ្រិនវ័យក្មេង RoboCare អ្នកនាង Imen Hbiri បញ្ជាក់ថា យើងបានផ្តល់ជូនទាំងឧបករណ៍ និងអនុសាសន៍ដល់កសិករ ហើយយើងបានប្រាប់ពួកគេ ដោយផ្អែកលើទិន្នន័យប្រមូលបានទាំងអស់។ ក្នុងនោះមានទាំងលក្ខណៈនៃរុក្ខជាតិ អាយុកាលរបស់វា និងជីវជាតិដី ឬអ្វីៗដែលពួកគេត្រូវការ ដើម្បីសម្រេចបានទិន្នផលដែលពួកគេចង់បាន។ អ្នកនាងបន្តថា នៅពេលដែលកសិករប្រើប្រាស់បច្ចេកវិទ្យា ពួកគេអាចសន្សំសំចៃទឹកបានដល់ទៅ ៣០ភាគរយ, បង្កើនទិន្នផល ៣០ភាគរយ និងកាត់បន្ថយការចំណាយរហូតដល់ ២០ភាគរយ។ នោះហើយជាមូលហេតុ ដែលបច្ចេកវិទ្យាថ្មីៗមានសារៈសំខាន់ សម្រាប់កសិករនាពេលបច្ចុប្បន្ន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ត្រូវឱ្យពិន្ទុទាំងលើការប្រឡង និងពិន្ទុលើវិន័យ និងឥរិយាបថ

    ត្រូវឱ្យពិន្ទុទាំងលើការប្រឡង និងពិន្ទុលើវិន័យ និងឥរិយាបថ
  • ក្រុងកែប 🌊🏝️🇰🇭

    ក្រុងកែប 🌊🏝️🇰🇭

    🎥 នាំផ្លូវ #ams1minute

  • ប្រាសាទបាយ័ន នៃព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណី កម្ពុជា-ជប៉ុន 💐🌿🇰🇭🇯🇵

    ប្រាសាទបាយ័ន នៃព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណី កម្ពុជា-ជប៉ុន 💐🌿🇰🇭🇯🇵

    ថ្ងៃទី២-៣ ធ្នូ ២០២៣ 📷 មាស #ams1minute

  • សូមស្នើឱ្យអាជ្ញាធរខេត្តតំបន់ឆ្នេរសមុទ្រទាំងអស់ និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តទាំង ៤ រួមគ្នារក្សាឱ្យបាននូវកិត្តិនាម

    សូមស្នើឱ្យអាជ្ញាធរខេត្តតំបន់ឆ្នេរសមុទ្រទាំងអស់ និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តទាំង ៤ រួមគ្នារក្សាឱ្យបាននូវកិត្តិនាម

    ជាសមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងឱ្យស័ក្តិសមជាកិត្តិនាម តារារះនាទិសនិរតី។ ក្នុងក្របខណ្ឌនៃការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា សម្តេចធិបតីបានណែនាំឱ្យក្រសួងទេសចរណ៍ បន្តកិច្ចសហប្រតិបត្តិការជាមួយ ក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀត ពិសេសក្នុងឋានៈបច្ចុប្បន្នដែលកម្ពុជាជាអគ្គលេខាធិការនៃស្ថាប័នអន្តរជាតិមួយនេះ។ #ams1minute

  • អាជ្ញាធរមូលដ្ឋាន ជាពិសេសនៅតំបន់ទេសចរណ៍ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ

    អាជ្ញាធរមូលដ្ឋាន ជាពិសេសនៅតំបន់ទេសចរណ៍ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ

    និងសណ្តាប់ធ្នាប់សម្រាប់ភ្ញៀវទេសចរណ៍ ដោយមិនត្រូវឱ្យតំបន់ទេសចរណ៍ទាំងនេះ ក្លាយទៅជាតំបន់ជ្រកកោននៃអ្នកប្រើប្រាស់គ្រឿងញៀន ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនឡើយ។ #ams1minute

  • ធនាគារជាតិកម្ពុជា និងធនាគាររដ្ឋវៀតណាម ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការទូទាត់ឆ្លងដែនតាម QR Code រវាងប្រទេសទាំងពីរ

    ធនាគារជាតិកម្ពុជា និងធនាគាររដ្ឋវៀតណាម ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការទូទាត់ឆ្លងដែនតាម QR Code រវាងប្រទេសទាំងពីរ

    ការដាក់ឱ្យដំណើរការ ការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត (QR Code) នេះនឹងជំរុញការទូទាត់ឌីជីថល ជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងទីផ្សារ ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស តម្លៃសមរម្យ សុវត្ថិភាព និងជួយជំរុញកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្មឆ្លងដែនរវាងកម្ពុជា និងវៀតណាម។ #ams1minute

  • ជម្រើសនៃការស្នាក់នៅបែប ជនបទ🏘🌿🇰🇭

    ជម្រើសនៃការស្នាក់នៅបែប ជនបទ🏘🌿🇰🇭

    របៀបនៃការស្នាក់នៅដែលពោរពេញទៅដោយភាពច្នៃប្រឌិត និងការរៀបចំបែបសាមញ្ញ ផ្សាភ្ជាប់ទៅបែបបទធម្មជាតិ និងទីតាំងក្នុងតំបន់។ 📷 Solo Landspaces | Choeung Thom – ជេីងធំ #ams1minute

  • សាលាមត្តេយ្យធនធានក្រុង ថ្នាលបណ្ដុះគ្រាប់ពូជកុមារក្រុងព្រះសីហនុ 📚

    សាលាមត្តេយ្យធនធានក្រុង ថ្នាលបណ្ដុះគ្រាប់ពូជកុមារក្រុងព្រះសីហនុ 📚

    🎥 ពពក #ams1minute