-
អបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូល ល្បែងទាញព្រ័ត្រ ក្នុងបញ្ជីសម្បត្តិបេតិភណ្ឌពិភពលោក ២ ធ្នូ ២០១៥ – ២ ធ្នូ ២០២៣

-
អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៣

-
ប្រធានរដ្ឋសភាកម្ពុជា ស្នើដល់ ប្រធានរដ្ឋវៀតណាម Vo Van Thuong ឱ្យជួយជំរុញនិងលើកទឹកចិត្តអ្នកទេសចរ

-
សម្តេចធិបតី៖ វិស័យសុខាភិបាល ត្រូវផ្តោតលើអាទិភាពសំខាន់គឺ៖

-
អបអរសាទរខួប ៨ឆ្នាំ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

-
កម្ពុជា-ថៃ ប្តេជ្ញាបន្តកិច្ចសហការជិតស្និទ្ធតាមខ្សែបន្ទាត់ព្រំដែន

-
រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ក្នុងការអនុវត្ត “ស្តង់ដាសាលារៀនគំរូ”

-
អបអរសាទរ ពិធីបុណ្យសមុទ្រលេីកទី១០ ជុំទី៣ 🌊🏝🇰🇭

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ ធ្នូ ២០២៣

១. ប្រជាពលរដ្ឋខ្វះខាតប្រមាណ ២ ០០០នាក់ នៅក្នុងខេត្តកណ្តាល ត្រូវបានរំពឹងថា នឹងមានទឹកស្អាតប្រើប្រាស់នៅរយៈពេល ៦ខែខាងមុខ – AMS Central ២. អាមេរិកចុះ MOU បន្តជួយជួសជុលប្រាសាទភ្នំបាខែងរបស់កម្ពុជា – ស៊ីស៊ីថាមស៍ ៣. ក្រុមកីឡាប៊ីយ៉ាកម្ពុជា ចេញទៅប្រកួតជុំផ្ដាច់ព្រ័ត្រពិភពលោក ដែលមានប្រាក់រង្វាន់សរុប ១,៥លានដុល្លារ – FN ៤. សង្គ្រាមរវាងក្រុមហាម៉ាស និងប៉ាឡេស្ទីន បានបន្តសារឡើងវិញ ក្រោយការសម្រាកឈប់បាញ់ ៧ថ្ងៃ – CBS ៥. ជប៉ុនព្រួយបារម្ភអំពីការបន្តប្រតិបត្តិការយន្តហោះ Osprey របស់អាមេរិក ទោះបីជាមានការស្នើឱ្យផ្អាក – Reuters #ams1minute
-
ការជួបជុំគ្នានាពេលនេះ គឺជាការបោះជំហានដ៏ល្អមួយនៅលើផ្លូវដ៏ត្រឹមត្រូវ

ដែលអន្តរក្រសួងធ្វើការរួមគ្នាដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងថាក្នុងនាមគណៈកម្មាធិការនគរូបនីយកម្ម ក្រសួងនឹងអញ្ជើញភាគីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ មុននឹងដាក់សំណើទៅក្រសួងសេដ្ឋកិច្ច និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យសម្រេច។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជំរុញសមាជិកគណៈស្ថាបត្យករនិងគណៈវិស្វករកម្ពុជា ចូលរួមការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅថ្នាក់រាជធានី ខេត្តរហូតដល់ថ្នាក់ស្រុក ឃុំ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ កិច្ចប្រជុំស្តីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ ០១ ធ្នូ ២០២៣ #ams1minute