-
អបអរសាទរ ពិធីបុណ្យសមុទ្រលើកទី១០ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍”

-
ប្រាសាទកោះកេរ មានរូបរាងជាពីរ៉ាមីត ៧ ជាន់ មានកម្ពស់ ៣៥ ម៉ែត្រ

-
ព្រឹកនេះ គណៈរដ្ឋមន្រ្តី ពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន៖

១. របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា២. របាយការណ៍វឌ្ឍនភាពនៃការរៀបចំ និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល៣. សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៤-២០២៦៤. សេចក្តីព្រាងគោលនយោបាយជាតិស្ដីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨៥. បញ្ហាផ្សេងៗ #ams1minute
-
ជាង ៧៧% នៃក្រុមហ៊ុននានាក្នុងប្រទេសចំនួន ៤១លើពិភពលោក កំពុងប្រឈមនឹងកង្វះធនធានមនុស្ស

-
អបអរសាទរ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ក្រោមប្រធានបទ “សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍”

-
គុណភាពខ្យល់នៅទីក្រុងហាណូយ កាន់តែបង្កគ្រោះថ្នាក់ដល់សុខភាព

ហាណូយ៖ ផ្សែងអ័ព្ទយ៉ាងក្រាស់បានគ្របដណ្តប់ផ្នែកខ្លះ នៃទីក្រុងហាណូយ ស្របពេលដែលគុណភាពខ្យល់ក្នុងរដ្ឋធានីរបស់ប្រទេសវៀតណាមនេះ កាន់តែអាក្រក់ទៅៗ ដល់កម្រិតបង្កគ្រោះថ្នាក់ដល់សុខភាព។ យោងតាមក្រុមហ៊ុនផ្តល់ព័ត៌មានស្តីពីគុណភាពខ្យល់របស់ប្រទេសស្វីស (IQAir) បានឱ្យដឹងថា គុណភាពខ្យល់នៅក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម នៅថ្ងៃពុធសប្តាហ៍នេះ ត្រូវបានគេចុះបញ្ជី ជាទីក្រុងមានគុណភាពខ្យល់អាក្រក់បំផុតទីពីរ ក្នុងចំណោមទីក្រុងនានារបស់ពិភពលោក។ បុគ្គលិកផ្នែកដឹកជញ្ជូនឥវ៉ាន់ លោក Nhan Van Ngoc បានរៀបរាប់ថា ការបំពុលខ្យល់បានប៉ះពាល់ដល់សុខភាពខ្ញុំច្រើនណាស់ ជាធម្មតាខ្ញុំមានអារម្មណ៍នឿយហត់បន្តិច នៅពេលខ្ញុំត្រឡប់មកពីធ្វើការវិញ ប៉ុន្តែថ្មីៗនេះ ខ្ញុំមានអារម្មណ៍ថា ហត់ខ្លាំងណាស់ ជាពិសេសនៅពេលខ្ញុំក្រោកពីដំណេកពេលព្រឹក។ ខ្ញុំមានអារម្មណ៍ថា ដូចជាមិនស្រួលខ្លួន ឬត្រជាក់ខ្លាំង។ លោកបន្ថែមថា ប្រសិនបើស្ថានភាពបំពុលខ្យល់នៅតែបន្តបែបនេះទៀត នោះវានឹងប៉ះពាល់ដល់សុខភាពខ្ញុំយ៉ាងធ្ងន់ធ្ងរ ព្រោះខ្ញុំធ្វើការនៅខាងក្រៅពេញមួយថ្ងៃ ដូច្នេះវានឹងប៉ះពាល់ទាំងការងារ និងសុខភាពរបស់ខ្ញុំក្នុងរយៈពេលវែង។ សូមបញ្ជាក់ថា ស្ថានីយអាកាសធាតុជាច្រើននៅទីក្រុងហាណូយ នៅថ្ងៃអង្គារសប្តាហ៍នេះ បានកត់ត្រាពីគុណភាពខ្យល់ធ្លាក់ដល់កំរិតគ្រោះថ្នាក់ដល់សុខភាពមនុស្ស នៅពេលក្រុមហ៊ុនផ្តល់ព័ត៌មានស្តីពីគុណភាពខ្យល់របស់ប្រទេសស្វីស (IQAir) បានចាត់ថ្នាក់ទីក្រុងហាណូយ ស្ថិតនៅចំណាត់ថ្នាក់ទី៤ ជាទីក្រុងមានខ្យល់អាកាសពុល ឬកខ្វក់បំផុតក្នុងពិភពលោក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
អបអរសាទរ ការបើកបវេសនកាលសិក្សា ២០២៣ – ២០២៤

-
កសិករកូរ៉េខាងត្បូងតវ៉ាផែនការហាមឃាត់ទទួលទានសាច់ឆ្កែ

សេអ៊ូល៖ គណបក្សកាន់អំណាចរបស់ប្រទេសកូរ៉េខាងត្បូង បានដាក់ចេញនូវពេលវេលាមួយ ដើម្បីហាមឃាត់ការបង្កាត់ពូជ និងការលក់សត្វឆ្កែសម្រាប់បរិភោគក្នុងរយៈពេល ៣ឆ្នាំ។ សំណងហិរញ្ញវត្ថុនឹងផ្តល់ជូនដល់កសិករ ដែលបានចុះបញ្ជីស្របច្បាប់ ក្នុងការបិទអាជីវកម្មលក់សត្វឆ្កែរបស់ពួកគេ។ ភរិយារបស់ប្រធានាធិបតីកូរ៉េខាងត្បូង គឺលោកជំទាវទី ១ គីម ខុនហ៊ី ត្រូវបានគេដឹងថា ជាអ្នកស្រឡាញ់សត្វ និងបានតស៊ូមតិលើការហាមឃាត់ការបរិភោគសាច់ឆ្កែ។ ប៉ុន្តែជាមួយគ្នានេះ កសិករជាច្រើនបានចោទប្រកាន់លោកជំទាវថា បានបញ្ចេញឥទ្ធិពលមិនត្រឹមត្រូវលើគោលនយោបាយជាតិ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាក់ស្តែងនៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ កសិកររាប់សិបនាក់ដែលបង្កាត់ពូជសត្វឆ្កែសម្រាប់ទទួលទានសាច់ បានប្រមូលផ្តុំគ្នានៅខាងក្រៅការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងបំណងតវ៉ានឹងច្បាប់ហាមឃាត់ការបរិភោគសាច់ឆ្កែ។ ជាមួយគ្នានេះ ក្រុមកសិករបានរៀបចំផែនការមួយ នោះគឺការដោះលែងសត្វឆ្កែ ដែលពួកគេចិញ្ចឹម នៅមុខអគាររដ្ឋាភិបាល ទើបនាំឱ្យមានការប៉ះទង្គិចគ្នារវាងក្រុមកសិករ និងប៉ូលីស ហើយជាលទ្ធផល មានកសិករជាច្រើនត្រូវបានឃាត់ខ្លួន។ គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ប្រឆាំងនឹងការបរិភោគសាច់ឆ្កែ បានទទួលការបរាជ័យប៉ុន្មានលើកមកហើយ ដោយសារមានការតវ៉ាប្រឆាំងពីសំណាក់អ្នកពាក់ព័ន្ធនៅក្នុងឧស្សាហកម្ម និងបានសម្ដែងការព្រួយបារម្ភ អំពីជីវភាពរបស់ពួកគេ។ យ៉ាងណាមិញ នៅក្នុងការហាមឃាត់ដែលបានស្នើថ្មីនេះ វានឹងរួមបញ្ចូលរយៈពេលអនុគ្រោះ ៣ឆ្នាំ ហើយក៏មានការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អាជីវកម្មផងដែរ ដើម្បីផ្លាស់ប្តូរចេញពីអាជីវកម្មមួយនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ឆ្នាំ២០២៣ ជាឆ្នាំក្តៅបំផុតលើកទី ២ នៅប្រទេសបារាំង

ប៉ារីស៖ នៅក្នុងបទបង្ហាញ ស្តីពីរបាយការណ៍អាកាសធាតុប្រចាំឆ្នាំ នៅទីស្នាក់ការកណ្តាលស្ថាប័នឧតុនិយមបារាំង (Meteo France) ក្នុងទីក្រុងទូលូ រដ្ឋមន្រ្តីបរិស្ថានបារាំងបាននិយាយថា ឆ្នាំ ២០២៣ ត្រូវបានគេចាត់ទុកជាថ្មីថា ជាឆ្នាំមានសីតុណ្ហភាពក្តៅខ្លាំងបំផុតបំបែកកំណត់ត្រា ដែលនេះបង្ហាញពីការបង្កើនល្បឿន នៃការប្រែប្រួលអាកាសធាតុ។ រដ្ឋមន្រ្តីបរិស្ថានបារាំង លោក Christophe Bechu បានគូសបញ្ជាក់ថា ការចាប់ផ្តើមកិច្ចប្រជុំកំពូល ស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP28) ពិតជាមានសារៈសំខាន់ណាស់ ព្រោះវាជាទិន្នន័យវិទ្យាសាស្រ្ត បង្ហាញពីតម្រូវការបន្ទាន់ ក្នុងការធ្វើសកម្មភាព។ លោករដ្ឋមន្ត្រីបន្តថា ឆ្នាំ ២០២៣នេះ នឹងក្លាយជាឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រាពិភពលោក ហើយវាក៏នឹងក្លាយជាឆ្នាំមានសីតុណ្ហភាពក្តៅបំផុតជាលើកទីពីរ សម្រាប់ប្រទេសបារាំងផងដែរ។ ជាមួយគ្នានេះ អគ្គនាយិការ និងជានាយកប្រតិបត្តិស្ថាប័នឧតុនិយមបារាំង (Meteo France) លោកស្រី Virginie Schwarz បាននិយាយថា សីតុណ្ហភាពខ្ពស់ខុសពីធម្មតា បានបន្តកើតមានរហូតដល់ពាក់កណ្តាលខែតុលាកន្លងមកនេះ។ យើងជួបប្រទះខែកញ្ញា ជាខែក្តៅបំផុតក្នុងកំណត់ត្រា ហើយខែតុលា ជាខែក្តៅបំផុតទីពីរ និងចុងក្រោយជាខែស្វយ័ត ដែលនឹងក្តៅបំផុតចាប់តាំងពីឆ្នាំ ១៩០០៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
លោក ប្លីងគែន ប្រាប់ប្រធានាធិបតីអ៊ីស្រាអែលថា ការដោះលែងចំណាប់ខ្មាំងគួរតែបន្ត

ហ៊្សេរុយសាឡឹម៖ ប្រមុខការទូតអាមេរិកថ្លែងថា ការដោះលែងចំណាប់ខ្មាំងពីការចាប់ឃុំខ្លួនរបស់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនគួរតែបន្ត ខណៈដែលបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសពន្យារពេលបន្ថែមទៀត។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន នៅក្នុងជំនួបជាមួយប្រធានាធិបតីអ៊ីស្រាអែល លោក អ៊ីសសាក់ ហឺហ្សូក នៅទីក្រុង តែល អាវីវ បាននិយាយថា ការដោះលែងចំណាប់ខ្មាំងពីការចាប់ឃុំខ្លួនរបស់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន “គួរតែបន្ត” ស្របពេលបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសអូសបន្លាយ។ បើតាមអ្នកសម្របសម្រួលកាតា បទឈប់បាញ់នឹងបន្តមួយថ្ងៃទៀត ក្រោមលក្ខខណ្ឌ ដោះលែងចំណាប់ខ្មាំង ជាថ្នូរនឹងអ្នកទោស។ លោក ប្លីងគែន បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃដំបូងមក យើងបានផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរ លើការព្យាយាមដោះលែងចំណាប់ខ្មាំង ចេញពីកណ្តាប់ដៃក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។ ហើយយើងបានឃើញក្នុងសប្តាហ៍ចុងក្រោយនេះ នោះគឺការដោះលែងចំណាប់ខ្មាំងត្រឡប់ទៅផ្ទះវិញ ជួបជុំជាមួយគ្រួសាររបស់ពួកគេ។ ដូច្នេះវាគួរតែបន្តនៅថ្ងៃនេះ ព្រមជាមួយការកើនឡើងការផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិលស្លូតត្រង់នៅតំបន់ហ្គាហ្សា ដែលត្រូវការវាខ្លាំង។ គួរបញ្ជាក់ថា សង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាសបានទម្លុះព្រំដែនយោធារបស់ហ្គាហ្សា ចូលទៅក្នុងទឹកដីអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សប្រមាណ ១,២០០នាក់ ភាគច្រើនជាជនស៊ីវិល និងចាប់ជំរិតមនុស្សប្រហែល ២៤០នាក់។ ជាការឆ្លើយតប អ៊ីស្រាអែលបានប្តេជ្ញាកម្ចាត់ក្រុមហាម៉ាស និងបានបញ្ចេញយុទ្ធនាការយោធាតាមផ្លូវអាកាស និងដីគោក ដែលរដ្ឋាភិបាលហាម៉ាសនិយាយថា បានសម្លាប់មនុស្សជាង…