-
អតីតរដ្ឋមន្ដ្រីការបរទេសអាមេរិក លោក Henry Kissinger ទទួលមរណភាពនៅថ្ងៃទី២៩ វិច្ឆិកា ក្នុងជន្មាយុ ១០០ឆ្នាំ

-
អបអរសាទរ កីឡាករវ៉ូវីណាមកម្ពុជា ជិន ពិសិដ្ឋ និង ម៉េត សុភ័ក្រ្តា ដែលបានឈ្នះមេដាយសំរឹទ្ធ

-
អបអរសាទរ ខួបលើកទី៧ ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

-
ក្នុងការវាយតម្លៃឆ្នាំ ២០២១លើបញ្ជីនៃប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) កម្ពុជាបានបំពេញតាមលក្ខណៈវិនិច្ឆ័យចំនួន ៣

ដើម្បីចាកចេញពីបញ្ជីប្រទេស LDCs រួមមានកត្តាប្រាក់ចំណូល ធនធានមនុស្ស និងភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។ កម្ពុជានឹងត្រូវបានវាយតម្លៃម្តងទៀតនៅឆ្នាំ ២០២៤ ហើយបើកម្ពុជាបំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកទីពីរ ប្រទេសយើងនឹងអាចត្រូវបានណែនាំសម្រាប់ការចាកចេញពីបញ្ជីប្រទេស LDCs ។ បច្ចុប្បន្នមានប្រទេសចំនួន ៤៦ ដែលត្រូវបានចាត់ថ្នាក់ដោយអង្គការសហប្រជាជាតិថាជាប្រទេស LDCs ។ ប្រទេសទាំងនេះទទួលបាននូវការអនុគ្រោះទីផ្សារ ជំនួយ ជំនួយបច្ចេកទេសពិសេស និងការកសាងសមត្ថភាពលើបច្ចេកវិទ្យាក្នុងចំណោមសម្បទានជាច្រើនទៀត។ ប្រភព៖ UNCTAD #ams1minute
-
អបអរសាទរ កីឡាករវ៉ូវីណាមកម្ពុជា ម៉ែន សុខវិច្ឆិកា ដែលបានឈ្នះមេដាយសំរឹទ្ធ

-
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតាមរយៈអគ្គិសនីកម្ពុជា

-
សម្ដេចធិបតី៖ កម្ពុជានឹងមិនសាងសង់វារីអគ្គិសនីនៅតាមបណ្ដោយដងទន្លេមេគង្គនោះទេ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់បរិស្ថាន និងជីវៈចម្រុះនានា

-
ធ្លាក់យន្តហោះយោធាអាមេរិកនៅជប៉ុន ស្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់

តូក្យូ៖ ឆ្មាំសមុទ្រនិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ នៅថ្ងៃពុធសប្តាហ៍នេះ នៅពេលដែលយន្តហោះយោធាអាមេរិកមួយគ្រឿងប្រភេទ Osprey ដែលផ្ទុកមនុស្ស ៦នាក់បានធ្លាក់ នៅក្បែរឆ្មេរសមុទ្ររបស់ប្រទេសជប៉ុន។ ឆ្មាំសមុទ្រជប៉ុនបានបញ្ជាក់ថា មនុស្សម្នាក់បានបាត់បង់ជីវិត នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីហេតុការណ៍ធ្លាក់យន្តហោះយោធាអាមេរិកមួយគ្រឿងប្រភេទ Osprey ដែលពីមុនមានសេចក្តីរាយការណ៍ថា ផ្ទុកមនុស្ស ៨នាក់ ប៉ុន្តែឥឡូវនេះ មានចំនួន ៦នាក់ប៉ុណ្ណោះ។ អ្នកនាំពាក្យឆ្មាំសមុទ្រជប៉ុន បាននិយាយថា ពួកយើងទទួលបានព័ត៌មាន នៅវេលាម៉ោង២៖២៧នាទីរសៀលថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ថា យន្តហោះ Osprey របស់យោធាអាមេរិកមួយគ្រឿង បានធ្លាក់នៅក្បែរកោះយ៉ាគូស៊ីម៉ា។ សូមរម្លឹកថា ឧប្បទ្ទវហេតុខាងលើនេះកើតឡើង បន្ទាប់ពីយន្តហោះយោធាអាមេរិក Osprey មួយគ្រឿង កាលពីខែសីហា បានធ្លាក់នៅភាគខាងជើងប្រទេសអូស្រ្តាលី និងបានផ្តាច់ជីវិតកងម៉ារីនអាមេរិកចំនួន ៣នាក់ ក្នុងចំណោម ២៣នាក់ ដែលជិះនៅលើនោះ អំឡុងពេលធ្វើសមយុទ្ធ។ ចំណែកកាលពីខែធ្នូ ឆ្នាំ២០១៦ យន្តហោះ Osprey ក៏បានធ្លាក់ក្នុងមហាសមុទ្រ នៅក្បែរកោះអូគីណាវ៉ា ភាគខាងត្បូងរបស់ប្រទេសជប៉ុនផងដែរ នាំឱ្យយន្តហោះយោធាអាមេរិកប្រភេទនេះ ត្រូវផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖…
-
ជប៉ុនធ្វើម្ចាស់ផ្ទះពិព័រណ៌មនុស្សយន្តអន្តរជាតិ

តូក្យូ៖ វិស្វករមកពីជុំវិញពិភពលោក ប្រមូលផ្តុំគ្នានៅឯពិព័រណ៍មនុស្សយន្តអន្តរជាតិក្នុងទីក្រុងតូក្យូ ដើម្បីបង្ហាញពីការច្នៃប្រឌិតរបស់ពួកគេរៀងៗខ្លួន។ ក្នុងនោះមានមនុស្សយន្តម៉ាស្សាបង្កើតដោយក្រុមហ៊ុនចិន AUBO និង Kaleido មនុស្សបង្កើតដោយក្រុមហ៊ុនជប៉ុន Kawasaki ដែលអាចរើសថង់សំរាម និងកាន់របស់របរបាន។ តំណាងក្រុមហ៊ុន Kawasaki Heavy Industries លោក Mikihiko Makita បាននិយាយថា មនុស្សយន្តកាឡេដូ (Kaleido) ត្រូវបានរចនាឡើងដូចមនុស្សប្រុសពិតៗ ដែលមានកម្ពស់ ១,៨០ម៉ែត្រ និងទម្ងន់ ៨០គីឡូក្រាម។ បាវចនារបស់ក្រុមហ៊ុនយើង ពាក់ព័ន្ធនឹងឧស្សាហកម្មធុនធ្ងន់ គឺបង្កើតមនុស្សយន្តដែលរឹងមាំ ទោះបីធ្លាក់ក៏បាក់បែក។ លោក Makita បន្តថា មនុស្សយន្តនេះត្រូវបានបំពាក់ជាមួយឧបករណ៍ចាប់សញ្ញាជាច្រើន ហើយវាអាចផ្លាស់ទីដោយស្វ័យភាព។ យើងចង់ដំឡើងបញ្ញាសិប្បនិម្មិត (AI) នៅលើវា ដូច្នេះមនុស្សយន្តនេះ កាន់តែមានភាពឯករាជ្យ និងអាចរៀនស្វែងយល់ដោយខ្លួនឯងបាន។ ចំណែកតំណាងក្រុមហ៊ុន Jinki Ittai លោក Kanta Umeda បាននិយាយថា មនុស្សយន្តរបស់យើងអាចធ្វើការងារបានច្រើនយ៉ាង ដូចមនុស្សដែរ ក្នុងនោះមានការគូរគំនូរ និងការកាត់មែកឈើដែលស្ថិតនៅខ្ពស់ៗ។ មនុស្សយន្តតែមួយអាចបំពេញកិច្ចការផ្សេងៗជាច្រើនរបស់មនុស្ស នោះហើយជាអ្វីដែលយើងកំពុងព្យាយាមធ្វើ។…
-
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តទទួលខុសត្រូវលើពលរដ្ឋ និងប្រទេសជាតិចំនួន ៣ គឺ
