Category: One-Minute

  • អ្នកជំនាញ៖ គុនល្បុក្កតោខ្មែរ កាន់តែវិវត្តខ្លាំង ក្រោយចូល បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

    អ្នកជំនាញ៖ គុនល្បុក្កតោខ្មែរ កាន់តែវិវត្តខ្លាំង ក្រោយចូល បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

    ភ្នំពេញ៖ អ្នកជំនាញផ្នែកប្រវត្តិសាស្រ្តនៅកម្ពុជា យល់ឃើញថា រយៈពេល១ឆ្នាំ ក្រោយការសម្រេចចុះបញ្ជី «គុនល្បុក្កតោ» ក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (២៩ វិច្ឆិកា ២០២២ – ២៩ វិច្ឆិកា ២០២៣) ឃើញថា គុនល្បុក្កតោខ្មែរ កាន់តែលេចធ្លោ និងកំពុងស្ថិតក្នុងដំណើរវិវត្តខ្លាំង។ លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា ដោយលោកបានចាត់ទុកថា ការសម្រេចចុះបញ្ជី «គុនល្បុក្កតោ» ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ គឺជាជោគជ័យមួយ និងជាមោទនភាពជាតិថ្មីមួយទៀត និងបានបង្ហាញថា កម្ពុជា បានប្រឹងប្រែងលើកស្ទួយសម្បត្តិវប្បធម៌ជាតិ ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងគ្រប់ភាពគីពាក់ព័ន្ធ។ លោកបានបន្តថា ៖ «រយៈពេល១ឆ្នាំនៃការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ យើងដឹងថា គុនល្បុក្កតោ បានលេចធ្លោឡើង បានកើតឡើងក្នុងដំណើរវិវត្តន៍មួយយ៉ាងខ្លាំង ហើយខ្ញុំពិតជារំភើបនៅពេលដែលឃើញថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធរួមគ្នាអបអរចំពោះ សម្បត្តិបេតិកភណ្ឌវប្បធម៌មួយនេះ ដែលបង្ហាញពីមិត្តភាពថ្មី និងសាមគ្គីភាព ដែលនាំឱ្យសង្គមជាតិមានការឱ្យតម្លៃគ្នាទៅវិញទៅមក»។ បន្ថែមពីនេះ លោក សំបូរ មាណ្ណារ៉ា…

  • ថៃជំរុញពាណិជ្ជកម្មតាមព្រំដែនជាមួយម៉ាឡេស៊ី

    ថៃជំរុញពាណិជ្ជកម្មតាមព្រំដែនជាមួយម៉ាឡេស៊ី

    ថៃ៖ នាយករដ្ឋមន្ត្រីថៃ និងម៉ាឡេស៊ី បានព្រមព្រៀងពង្រឹង ទំនាក់ទំនងរបស់ពួកគេ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតទៅលើវិស័យ ជាច្រើន រួមទាំងពាណិជ្ជកម្ម និងទេសចរណ៍ផងដែរ។ ការឈានដល់កិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅក្នុងអំឡុងពេលនៃកិច្ច ប្រជុំ រវាងនាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់តំបន់គយថ្មី ឈ្មោះថា សាដាវ (Sadao) ក្នុងខេត្តសុងក្លា (Songkhla)។ សូមជម្រាបដែរថា ជំនួបនេះបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ស្រេតថា នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១១ ខែតុលាកន្លងទៅ ដោយផ្តោតជាសំខាន់លើការអភិវឌ្ឍន៍នៅតំបន់ព្រំដែនរួមគ្នា។ ក្នុងជំនួបនេះ ក៏មានមន្ត្រីជាន់ខ្ពស់ចូលរួមផងដែរ រួមមានរដ្ឋមន្ត្រីទេសចរណ៍និងកីឡារបស់ថៃ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ថៃ រដ្ឋមន្ត្រីក្រសួងការងាររបស់ម៉ាឡេស៊ី និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍របស់ម៉ាឡេស៊ី។ប្រទេសទាំងពីរបានបង្ហាញពីភាពខ្នះខ្នែងក្នុងការជំរុញការអភិវឌ្ឍព្រំដែនរួមគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ។ លោក ស្រេតថា បានស្នើឱ្យមានផែនការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ និងបានស្នើឱ្យម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំនៅថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម ដើម្បីដោះស្រាយបញ្ហាដែលកំពុងប្រឈម។ លោកបានជំរុញឱ្យម៉ាឡេស៊ីពន្លឿនកិច្ចព្រមព្រៀងលើការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន និងស្នើឱ្យមានការសហការកាន់តែជិតស្និទ្ធរវាងធុរជនក្នុងស្រុក ដើម្បីបង្កើនពាណិជ្ជកម្ម ទេសចរណ៍…

  • បេសកជនកូរ៉េខាងជើង និងអាមេរិកជជែកដេញដោលគ្នានៅអង្គការ សហប្រជាជាតិ

    បេសកជនកូរ៉េខាងជើង និងអាមេរិកជជែកដេញដោលគ្នានៅអង្គការ សហប្រជាជាតិ

    (អ.ស.ប)៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ប្រចាំ នៅ អង្គការ សហប្រជាជាតិ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា បានជជែក ដេញដោលគ្នា នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ជុំវិញការបាញ់បង្ហោះផ្កាយរណបចារកម្មលើកដំបូងរបស់ទីក្រុងព្យុងយ៉ាង និងមូលហេតុនៃភាពតានតឹងនៅក្នុងតំបន់។ ការជជែកនេះបានធ្វើឡើងជាសាធារណៈដោយផ្ទាល់មុខគ្នា ដែលជារឿងដ៏កម្រកើតមានណាស់រវាងប្រទេសបច្ចាមិត្តទាំងពីរ។ គួរដឹងដែរថា បន្ទាប់ពីអវត្តមានជិត ៦ ឆ្នាំមក ប្រទេសកូរ៉េខាងជើងបានសម្រេចចាប់ផ្តើមបញ្ជូនបេសកជនរបស់ខ្លួនទៅកាន់អង្គការសហប្រជាជាតិម្តងទៀត ដើម្បីចូលរួមក្នុងក្រុមប្រឹក្សាសន្តិសុខស្តីពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួនកាលពីខែកក្កដា ហើយកាលពីថ្ងៃចន្ទ ក្រុមប្រឹក្សាដែលមានសមាជិក ១៥ ប្រទេសនេះបានជួបប្រជុំគ្នាដើម្បីជជែកអំពីការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់កូរ៉េខាងជើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា កន្លងទៅ។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី លីដា ថូម៉ាសហ្គ្រីនហ្វៀល (Linda Thomas-Greenfield) និងឯកអគ្គរដ្ឋទូតកូរ៉េខាងជើង លោក គីម សុង (Kim Song) បានធ្វើការថ្លែងដោយមិនបានគ្រោងទុកជាមុននោះឡើយ ពោលគឺអ្នកទាំងពីរបានចូលរួមក្នុងការជជែកដេញដោលគ្នាអំពីសិទ្ធិនៃការឆ្លើយតប ដោយម្នាក់ៗប្រកែកថាប្រទេសរបស់ពួកគេសុទ្ធតែកំពុង ធ្វើសកម្មភាពក្នុងគោលបំណងដើម្បីការពារខ្លួន និងសន្តិសុខតំបន់តែប៉ុណ្ណោះ។ លោក គីម បានថ្លែងនៅក្នុងក្រុមប្រឹក្សាសន្តិសុខថា សហរដ្ឋអាមេរិកកំពុងគំរាមកំហែងដោយអាងខ្លួនថាមានអាវុធនុយក្លេអ៊ែរ។ លោកបានបញ្ជាក់ថា វាជាសិទ្ធិស្របច្បាប់របស់កូរ៉េខាងជើង ក្នុងនាមជាភាគីមួយដែលជាប់ពាក់ព័ន្ធក្នុងជម្លោះនេះ…

  • វៀតណាមប្តេជ្ញាធ្វើការកែប្រែផែនការអាកាសធាតុមុនកិច្ចប្រជុំ COP28 ដើម្បីទាក់ទាញការវិនិយោគ ពីក្រុមប្រទេស G7

    វៀតណាមប្តេជ្ញាធ្វើការកែប្រែផែនការអាកាសធាតុមុនកិច្ចប្រជុំ COP28 ដើម្បីទាក់ទាញការវិនិយោគ ពីក្រុមប្រទេស G7

    វៀតណាម៖ វៀតណាមកំពុងប្តេជ្ញាចិត្តបញ្ចប់កំណែទម្រង់ផែនការអាកាសធាតុជាមួយរដ្ឋាភិបាល G7 និងអ្នកផ្តល់ប្រាក់កម្ចីពហុភាគី ដែលអាចផ្តល់ប្រាក់កម្ចីរាប់ពាន់លានដុល្លារ ដើម្បីកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មនៅក្នុងប្រទេស។ នេះបើយោងតាមមន្ត្រីបរទេសដែលដឹងអំពីកិច្ចពិភាក្សានេះ។ ឯកសារដែលគេស្គាល់ថាជាផែនការកៀរគរធនធានត្រូវតែព្រមព្រៀងជាមួយអ្នកវិនិយោគឱ្យរួចរាល់មុនសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP28) ដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ទី៣០ ខែវិច្ឆិកា នាទីក្រុងឌូបៃ ដើម្បីអាចទទួលកម្ចីខ្នាតធំដើម្បីយកមកអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន។ គេហទំព័ររដ្ឋាភិបាលវៀតណាមបានផ្សាយឱ្យដឹងថា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នឹងចូលរួមកិច្ចប្រជុំ COP28 ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ខណៈគេរំពឹងថាផែនការថ្មីដែលកំពុងកំណែទម្រង់អាចត្រូវបានប្រកាសនៅទីនោះ។ បើតាមមន្ត្រីបរទេសមួយរូបដែលបដិសេធមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ការងារមួយចំនួននៅតែដំណើរការជាចម្បងសម្រាប់វៀតណាម ពិសេសលើការផ្លាស់ប្តូរក្របខណ្ឌបទប្បញ្ញត្តិ និងឧបសគ្គសម្រាប់ការវិនិយោគ។ ចំណែកមន្ត្រីមួយរូបទៀតដែលសុំមិនបញ្ចេញឈ្មោះដូចគ្នា បានឱ្យដឹងថា មកទល់ពេលនេះកំណែទម្រង់ គឺមិនមានបញ្ហាអ្វីធំដុំនោះទេ ពោលគឺរងចាំតែការអនុម័តកំណែចុងក្រោយប៉ុណ្ណោះ។ស្របពេលជាមួយគ្នានេះ ក្រសួងបរិស្ថាន និងការិយាល័យនាយករដ្ឋមន្ត្រីវៀតណាម មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេពីសំណាក់ក្រុមអ្នកសារព័ត៌មាននោះទេ។ បើតាមកំណែទម្រង់ព្រាងកាលពីចុងខែតុលា ដែលត្រូវបានពិនិត្យដោយសារព័ត៌មាន Reuters បានរាយបញ្ជីការប្តេជ្ញាចិត្តរបស់វៀតណាម ចំពោះគម្រោងជាង ៤០០ ដែលអាចនឹងទទួលបានប្រាក់សន្ធឹកសន្ធាប់ពីសមាជិកប្រទេស G7 រួមទាំងគម្រោងចំនួន ២៧២ផ្សេងទៀតលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដូចជាការធ្វើឱ្យប្រសើរបណ្តាញអគ្គិសនី ខ្យល់ និងកសិដ្ឋានពន្លឺព្រះអាទិត្យ ឬ solar farms។…

  • រស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ អនាគតរុងរឿង ♻️

    រស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ អនាគតរុងរឿង ♻️
  • របាយការណ៍នៅថ្ងៃទី២៨ វិច្ឆិកា

    របាយការណ៍នៅថ្ងៃទី២៨ វិច្ឆិកា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១៨ករណី ស្លាប់ ១៤នាក់ និងរបួស ៤២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៣. គ្រឿងញៀន ៦ករណី ឃាត់ខ្លួនជនសង្ស័យ ៥នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២៩ វិច្ឆិកា ២០២៣ #ams1minute

  • អបអរសាទរ កីឡាករ វ៉ូវីណាមកម្ពុជា ម៉េត សារី, អុឹម ឡាំងឈុង, នី ទីហ្សា និង ម៉ែន សុខវិច្ឆិកា ដែលបានឈ្នះមេដាយមាស

    អបអរសាទរ កីឡាករ វ៉ូវីណាមកម្ពុជា ម៉េត សារី, អុឹម ឡាំងឈុង, នី ទីហ្សា និង ម៉ែន សុខវិច្ឆិកា ដែលបានឈ្នះមេដាយមាស

    ក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាវ៉ូវីណាមពិភពលោក លេីកទី៧ លើវិញ្ញាសា សម្ដែងមេគុនជាក្រុម បុរស ៤នាក់ (YANG SWORD FROM TEAM,4 MALES) ប្រទេសវៀតណាម ថ្ងៃទី២៩ វិច្ឆិកា ២០២៣ #ams1minute

  • អបអរសាទរ កីឡាការិនី វ៉ូវីណាមកម្ពុជា ជុក សុម៉ាលី ដែលបានឈ្នះមេដាយមាស

    អបអរសាទរ កីឡាការិនី វ៉ូវីណាមកម្ពុជា ជុក សុម៉ាលី ដែលបានឈ្នះមេដាយមាស

    ក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាវ៉ូវីណាមពិភពលោក លេីកទី៧លើវិញ្ញាសាប្រយុទ្ធនារី ប្រភេទទម្ងន់ ៦០គីឡូក្រាម ប្រទេសវៀតណាម ថ្ងៃទី២៩ វិច្ឆិកា ២០២៣ #ams1minute

  • ទោះបីជាសត្វខ្លារខិន បានតាំងទីច្រើនលើទឹកដីទ្វីបអាហ្រ្វិក និងអាស៊ី ពួកវាបានបាត់បង់ជម្រកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ

    ទោះបីជាសត្វខ្លារខិន បានតាំងទីច្រើនលើទឹកដីទ្វីបអាហ្រ្វិក និងអាស៊ី ពួកវាបានបាត់បង់ជម្រកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ

    ភាគច្រើនគឺដោយសារតែកំណើនប្រជាជនសកល ការរីករាលដាលនៃទីក្រុង ការយកដីធ្វើកសិកម្ម និងការកាប់បំផ្លាញព្រៃឈើជាដើម។ បច្ចុប្បន្ន ខ្លារខិន មាន ៩ ប្រភេទ។ ប្រភេទខ្លារខិនដែលសម្បូរជាងគេគឺ African subspecies (Panthera pardus pardus) ខណៈខ្លារខិនដែលមានចំនួនតិចបំផុតគឺ Amur subspecies (Panthera pardus orientalis)។ ប្រភព៖ National Geographic #ams1minute

  • ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព

    ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព

    នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ នៅទីក្រុងវៀងចន្ទន៍ ចាប់ពីថ្ងៃទី៣០ វិច្ឆិកា -ថ្ងៃទី៧ ធ្នូ ២០២៣ #ams1minute