-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ វិច្ឆិកា ២០២៣

១. ប្រជាជនអាចរកចំណូលបាន ១៥ម៉ឺនរៀលក្នុងមួយថ្ងៃ ពីរបរដាំត្រកៀត – AMS Economy ២. ក្នុងរយៈពេល ២ថ្ងៃនៃបុណ្យអុំទូក ខេត្តកំពតមានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ៥៤ ៥០០នាក់ – FN ៣. រយៈពេល ៣ថ្ងៃ បុណ្យអុំទូក ខេត្តពោធិ៍សាត់មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណ ២៩ ០០០នាក់ – BTV ៤. រដ្ឋមន្ត្រីការបរទេសប្រទេសបាល់ទិកទាំងបី ធ្វើពហិការមិនចូលរួមកិច្ចប្រជុំរបស់ OSCE ជុំវិញការចូលរួមរបស់សមភាគីរុស្ស៉ី – AFP ៥. អ៉ីរ៉ង់សម្រចបានកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំងពីរុស្ស៉ី – Reuters #ams1minute
-
ប្រាសាទបាភួន ពាក់កណ្តាលស.វទី១១ រជ្ជកាលព្រះបាទឧទយាទិត្យវរ្ម័នទី២ ឧទ្ទិសថ្វាយព្រហ្មញ្ញសាសានា រចនាបទបាពួន

-
របាយការណ៍នៅថ្ងៃទី២៧ វិច្ឆិកា

-
លោក Guterres ជំរុញឱ្យ COP28 ដោះស្រាយ «វដ្តដ៏សាហាវ» នៃការឡើងកំដៅផែនដី

បរទេស៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (អ.ស.ប) កាលពីថ្ងៃច័ន្ទ សប្តាហ៍នេះ បានជំរុញឱ្យមេដឹកនាំពិភពលោកចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដែលកាន់តែអាក្រក់។ លោក Guterres បានថ្លែងបែបនេះ ក្នុងពេលដែលមេដឹកនាំទាំងនោះជួបជុំគ្នា នៅឯកិច្ចប្រជុំកំពូល COP28 នៅទីក្រុងឌូបៃ នៅក្នុងសប្តាហ៍នេះ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា «យើងកំពុងជាប់នៅក្នុងវដ្តនៃការស្លាប់ ព្រោះតែការឡើងកំដៅផែនដី ហើយដំណោះស្រាយត្រូវបានគេដឹងយ៉ាងច្បាស់»។ លោក Guterres បានបន្ថែមទៀតថា ក្រុមមេដឹកនាំទាំងនោះត្រូវតែធ្វើសកម្មភាព ដើម្បីកម្រិត «ការកើនឡើងសីតុណ្ហភាពពិភពលោក» ១.៥ អង្សាសេ ក្នុងគោលដៅការពារមនុស្ស ពីភាពវឹកវរអាកាសធាតុ និងបញ្ចប់យុគសម័យឥន្ធនៈហ្វូស៊ីល។ លោក Guterres បាននិយាយបែបនេះ នៅមុនពេលមានកិច្ចប្រជុំកំពូល ដែលនឹងមានមេដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់ ប្រមាណ ៧០០០០នាក់ចូលរួម។ នេះគឺជាកិច្ចប្រជុំកំពូលអាកាសធាតុដ៏ធំបំផុត របស់អង្គការសហប្រជាជាតិ ដែលមិនធ្លាប់មានទេ ពីមុនមក។ អ្នកចូលរួមកិច្ចប្រជុំកំពូល COP28 ត្រូវបានគេដឹងថា នឹងត្រូវដោះស្រាយជាមួយបញ្ហាធំៗ រួមមានទាំង អនាគតនៃឥន្ធនៈហ្វូស៊ីល ដូចជា ប្រេង…
-
ប្រមុខ អ.ស.ប ៖ ការបន្ថែមពេលវេលានៃបទឈប់បាញ់នៅហ្គាហ្សា ជាពន្លឺនៃក្តីសង្ឃឹម

បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres បានចាត់ទុក ការបន្ថែមពេលវេលានៃបទឈប់បាញ់ នៅតំបន់ Gaza ជា «ពន្លឺនៃក្តីសង្ឃឹម»។ កាលពីថ្ងៃចន្ទ សប្តាហ៍នេះ ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បានសាទរចំពោះការបន្ថែមពេលវេលាពីរថ្ងៃទៀត នៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា។ លោក Antonio Guterres បានចាត់ទុកថា ការបន្តអូសបន្លាយ ផ្អាកសកម្មភាពប្រយុទ្ធគ្នាបែបនេះ គឺជា «ពន្លឺនៃក្តីសង្ឃឹម»។ លោក Antonio Guterres បាននិយាយថា «វាជាការមើលឃើញនៃក្តីសង្ឃឹម និងមនុស្សជាតិ នៅកណ្តាលភាពងងឹតនៃសង្រ្គាម ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ទាំងនេះនឹងអាចឱ្យយើងបង្កើនជំនួយមនុស្សធម៌បន្ថែមទៀតដល់ប្រជាជននៅតំបន់ហ្គាហ្សាដែលកំពុងរងទុក្ខវេទនាយ៉ាងខ្លាំង»។ គួរបញ្ជាក់ថា បទឈប់បាញ់ នៅតំបន់ហ្គាហ្សា ដែលមានរយៈពេល ៤ថ្ងៃដំបូង ដំបូងឡើយ គ្រោងនឹងបញ្ចប់នៅថ្ងៃអង្គារ សប្តាហ៍នេះ ប៉ុន្តែត្រូវបានបន្តពន្យាពេល ៤៨ ម៉ោងបន្ថែមទៀត នេះបើតាមភាគីប្រទេសកាតា ដែលជាភាគីចរចាដ៏សំខាន់៕ ប្រភពពី AFP ប្រែសម្រួល៖…
-
ហាម៉ាសបន្តដោះលែងចំណាប់ខ្មាំង ខណៈរយៈពេលនៃបទឈប់បាញ់ត្រូវបានបន្ថែម

ហ្គាហ្សា៖ ការដោះដូរចំណាប់ខ្មាំង និងអ្នកទោសរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនកំពុងបន្តដំណើរការ។ រីឯបទឈប់បាញ់ លើកដំបូង ដែលមានរយៈពេល៤ថ្ងៃនោះ គ្រោងនឹងពន្យាពេល ២ថ្ងៃបន្ថែមទៀត។ យោធាអ៊ីស្រាអែលបាននិយាយថា កាលពីថ្ងៃចន្ទ សប្តាហ៍នេះ ចំណាប់ខ្មាំង១១នាក់បន្ថែមទៀត ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ។ តាមរយៈសេចក្តីថ្លែងការណ៍មួយ យោធាអ៊ីស្រាអែលបានអះអាងទៀតថា ចំណាប់ខ្មាំងទាំងនោះ ត្រូវបានពួកហាម៉ាសប្រគល់ជូន ទៅអង្គការកាកបាទក្រហម ដោយផ្ទាល់។ ប្រទេសកាតាបានឲ្យដឹងថា ជនជាតិបារាំង អាល្លឺម៉ង់ និងអាហ្សង់ទីន ស្ថិតក្នុងចំណោមចំណាប់ខ្មាំង ទាំង១១ នាក់ ។ រីឯចំនួនជនជាតិអ៊ីស្រាអែលដែលត្រូវបានដោះលែង បានកើនដល់៥០នាក់ហើយ។ យោងតាមប្រទេសកាតា ដែលជាតួអង្គសំខាន់ក្នុងកិច្ចចរចា បានឲ្យដឹងដែរថា អ៊ីស្រាអែលបានយល់ព្រមដោះលែងអ្នកទោសប៉ាឡេស្ទីន ៣៣ នាក់បន្ថែមទៀត កាលពីថ្ងៃចន្ទ សប្តាហ៍នេះ។ គេដឹងថា អ៊ីស្រាអែលត្រូវដោះលែងអ្នកទោសប៉ាឡេស្ទីន ចំនួន១១៧នាក់ ក្នុងរយៈពេលបីថ្ងៃដំបូង នៃកិច្ចព្រមព្រៀង។ គួរបញ្ជាក់ថា ថ្មីៗនេះ ជនបរទេស ១៩ នាក់ផ្សេងទៀត ដែលភាគច្រើនជាជនជាតិថៃ ក៏ត្រូវបានពួកហាម៉ាសដោះលែង ឲ្យមានសេរីភាពវិញ ក្រោមការរៀបចំ ដាច់ដោយឡែក ផ្សេងៗទៀតផងដែរ។ ជាមួយគ្នានេះ…
-
មន្ទីរកិច្ចការនារីខេត្តរតនគិរី ប្រារព្ធពិធីបើកយុទ្ធនាការ ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី រតនគិរី ឆ្នាំ២០២៣

រតនគិរី៖ ពិធីនេះត្រូវមន្ទីរកិច្ចនាការីខេត្តរតនគិរីប្រារព្ធធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២៣នៅបរិវេណមន្ទីរក្រោមអធិបតីភាព លោកស្រី ញាន ទិត្យចិន្តា អភិបាលរងខេត្ត លោកស្រី ចក់ មើល សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី វ៉ាត់ អៀងហេង ប្រធានមន្ទីរកិច្ចនារី ។ ថ្លែងក្នុងពិធីប្រកបដោយអត្ថន័យនេះលោកស្រី ញាន ទិត្យចិន្តា បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះមន្ទីរកិច្ចការនារី ដែលតែងតែរៀបចំយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី២៥ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ នៅទូទាំងខេត្តរតនគិរី។ ពិតណាស់ បញ្ហាអំពើហិង្សាលើស្ត្រីនិងក្មេងស្រី គឺជាបញ្ហាសំខាន់របស់ស្ត្រីជាច្រើននៅជុំវិញពិភពលោក ដែលបាន និង កំពុងទទួលរងគ្រោះ អំពើហិង្សាជាសកម្មភាពមួយដែលបង្កភាពអន្តរាយដល់ចន្ទានុសិទ្ធរបស់ស្ត្រី រួមមាន អំពើហិង្សាផ្លូវកាយ ផ្លូវភេទពីដៃគូស្និទ្ធស្នាល អំពើហិង្សាផ្លូវភេទដែលប្រព្រឹត្តដោយអ្នកដទៃ អំពើហិង្សាក្នុងគ្រួសារ ការជួញដូរ ការបង្ខិតបង្ខំឬការ រៀបការមុនអាយុ និងទង្វើផ្សេងៗទៀតដែលបង្កគ្រោះថ្នាក់ និងកើតមានលើក្រុមមនុស្សគ្រប់ស្រទាប់វណ្ណៈ ជាពិសេសលើក្រុម ងាយរងគ្រោះមានជាអាទិ៍៖ ស្ត្រី និងក្មេងស្រីដែលមានពិការភាព អ្នកស្រលាញ់ភេទដូចគ្នា និងក្មេងស្រីជនជាតិដើមភាគតិចជាដើម ។…
-
ប្រាសាទព្រះវិហារ ចាប់ផ្ដើមកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ស.វទី៩ នឹងបញ្ចប់នៅដើមស.វទី១២ រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២

-
សម្តេចធិបតី៖ ត្រូវទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់នាយកសាលាល្អ និងគ្រូបង្រៀនល្អ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ វិច្ឆិកា ២០២៣

១. ពូជស្រូវសែនក្រអូប០១ កំពុងរីកសាយភាយនៅកម្ពុជា ដោយសារទិន្នផលខ្ពស់ គុណភាពល្អ និងផ្ដល់តម្លៃខ្ពស់ក្នុងទីផ្សារជាតិ និងអន្តរជាតិ – AMS Economy ២. ថ្ងៃទី១ នៃពិធីបុណ្យអុំទូក មានភ្ញៀវទេសចរប្រមាណ ១លាននាក់ ចេញមកកំសាន្ដនៅភ្នំពេញ – FN ៣. វត្ថុបុរាណធ្វើពីលោហៈ អាយុកាលប្រមាណ ៩០០ឆ្នាំ កំពុងដាក់ពិព័រណ៍ នៅសារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ ក្រុងសៀមរាប – ថ្មីៗ ៤. កូរ៉េខាងជើង ដាក់ពង្រាយទាហាន និងអាវុធធុនធ្ងន់ឡើងវិញនៅក្បែរព្រំដែនកូរ៉េខាងត្បូង បន្ទាប់ពីប្រកាសព្យួរកិច្ចព្រមព្រៀងយោធារៀងៗខ្លួន – Yonhap ៥. បារាំងសង្ឃឹមថាបទឈប់បាញ់បណ្ដោះអាសន្ន នៅក្នុងសង្រ្គាមអ៉ីស្រាអែលនឹងត្រូវអូសបន្លាយរហូតដល់ចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង – AFP #ams1minute