Category: One-Minute

  • ចិន​រំលឹក​កុំ​ឱ្យ​កូរ៉េខាង​ត្បូង​យក​បញ្ហា​សេដ្ឋកិច្ច​ធ្វើ​ជា​រឿង​នយោបាយ​

    ចិន​រំលឹក​កុំ​ឱ្យ​កូរ៉េខាង​ត្បូង​យក​បញ្ហា​សេដ្ឋកិច្ច​ធ្វើ​ជា​រឿង​នយោបាយ​

    ប៉េកាំង៖ រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​ លោក​ វ៉ាង​ យី បាន​រំលឹក​​សមភាគី​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៦ វិច្ឆិកា​ ថា​ កុំ​​ឱ្យ​យក​បញ្ហា​សេដ្ឋកិច្ច​​ និង​បច្ចេក​វិទ្យា​ធ្វើ​នយោបាយ​​ ​ពេល​មន្រ្តី​ទូត​នៃ​ប្រទេស​ទាំង​ពីរ​ត្រៀម​ជួប​អ្នក​ការ​ទូ​ត​កំពូល​​ជប៉ុន​​នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំរដ្ឋ​មន្រ្តី​ការបរទេស​​ត្រី​ភាគី​ ដែល​មាន​គោល​បំណង​ជំរុញ​កិច្ចសហប្រតិ​ប​ត្តិការ​រវាង​ប្រទេស​ទាំង​បី​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ ​លោក​ វ៉ាង​ បាន​ប្រាប់​រដ្ឋ​មន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ត្បូង​ លោក​ ផាក​ ជីន​ យ៉ាង​ដូច្នេះ​​​ថា​​ ៖ «​ប្រទេស​ចិន​ និង​កូរ៉េ​ខាង​ត្បូង​ បាន​ក្លាយ​ជា​ដៃគូ​សហប្រតិបត្តិការ​ ​ដោយ​មាន​ផល​ប្រយោជន៍​រួម​បញ្ចូល​គ្នា​ខ្ពស់​ ​ក៏​ដូច​ជា​​ខ្សែច្រវាក់​ផលិតកម្ម​ ​និង​ការ​ផ្គត់​ផ្គង់​ដែល​មាន​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ជិត​ស្និទ្ធ​»​។ លោក​ វ៉ាង បន្ត​ថា ​៖ «​ភាគី​ទាំង​​ពីរគួរ​តែ​រួម​គ្នា​ទប់​ទល់​នឹង​ទំនោរ​ក្នុង​ការ​​​យក​​បញ្ហា​សេដ្ឋកិច្ចធ្វើ​ជា​នយោ​បា​យ​​​ ​ការ​បង្កើត​​បញ្ហា​វិទ្យាសា្រស្រ្ត និង​បច្ចេក​វិទ្យា​​​ និង​កា​ររាប់​បញ្ហា​​ពាណិជ្ជកម្ម​ថា​ជា​បញ្ហា​​សន្តិសុខ​គ្រប់​ជ្រុង​ជ្រោយ​»។  ​ ​គួរ​​​បញ្ជាក់​ថា​​ កន្លង​មក​កូរ៉េខាង​ត្បូង​បាន​ព្យាយាម​ជៀស​ខ្លួន​ពី​ការ​ជាប់​គាំង​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អាមេរិក​ ជា​ពិសេស​លើ​​បញ្ហា​បន្ទះ​ឈីប​  ដោយ​យោង​​ថា​ ​ចិន​គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏​ធំ​ ហើយ​អាមេរិក​គឺ​ជា​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​ជា​ពិសេស​លើ​ផ្នែក​សន្តិសុខ​។ ខណៈ​ចិន​ និង​អាមេរិក​ព្យាយាម​កែ​លម្អ​ទំនាក់​ទំនង​ដែល​បែក​បាក់​ ​​ក្រុង​ប៉េកាំង​មាន​ការ​ព្រួយ​បារម្ភ​ថា​ ទីក្រុ​ង​វ៉ាស៊ីនតោន​ និង​សម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​សំខាន់​ៗ​រួម​មាន​ក្រុង​តូក្យូ​ និង​សេអ៊ូល​ កំពុង​ពង្រឹង​ភាព​ជា​ដៃគូ​ត្រី​ភាគី​របស់​ខ្លួន​។ ​​​កាល​ពី​ខែ​កក្កដា​ លោក​ វ៉ាង ធ្លាប់​បាន​ព្រមាន​ថា​ ​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​សហរដ្ឋ​អាមេរិក​…

  • ការបំពុលខ្យល់អាកាស សម្លាប់មនុស្សជាង ២៥ម៉ឺននាក់នៅអឺរ៉ុបក្នុងឆ្នាំ២០២១

    ការបំពុលខ្យល់អាកាស សម្លាប់មនុស្សជាង ២៥ម៉ឺននាក់នៅអឺរ៉ុបក្នុងឆ្នាំ២០២១

    ស្តុកខុល៖ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារបរិស្ថានអឺរ៉ុប (EEA) បានឱ្យដឹងថា ការបំពុលខ្យល់អាកាសបានបណ្តាលឱ្យមនុស្សប្រមាណជាង ២៥០,០០០នាក់បាត់បង់ជីវិតនៅសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២១។ ភាគល្អិតធូលី ឬ PM2.5 ជាទូទៅ កើតចេញពីផ្សែងរថយន្ត ឬរោងចក្រថាមពលធ្យូងថ្ម។ ទំហំដ៏តូចរបស់ PM2.5 អាចធ្វើឱ្យពួកវាចូលជ្រៅទៅក្នុងផ្លូវដង្ហើម ដែលនាំឱ្យមានហានិភ័យបង្កជាជំងឺរលាកទងសួត ជំងឺហឺត និងជំងឺសួតកាន់តែអាក្រក់ទៅៗ។ ទីភ្នាក់ងារបរិស្ថានអឺរ៉ុប (EEA) និយាយថា យោងតាមការប៉ាន់ស្មានចុងក្រោយរបស់ EEA បង្ហាញថា យ៉ាងហោចណាស់មនុស្សប្រមាណ ២៥៣,០០០នាក់បានស្លាប់នៅសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២១ ដោយសារការបំពុលខ្យល់កើនដល់កម្រិត PM2.5 ដែលជាកម្រិតគ្រោះថ្នាក់ដល់ផ្លូវដង្ហើមរបស់មនុស្ស។ តួលេខនេះបង្ហាញពីការស្លាប់កើនឡើង បើធៀបនឹងឆ្នាំ២០២០ នៅពេលដែលការបំពុលខ្យល់អាកាសត្រូវបានគេសន្មត់ថា ជាការស្លាប់មុនអាយុរបស់មនុស្សប្រមាណ ២៣៨,០០០នាក់។ ទោះបីជាយ៉ាងណា ទីភ្នាក់ងារ EEA បានគូសបញ្ជាក់ថា ការស្លាប់របស់មនុស្សទាំងនោះ អាចជៀសវាងបាន បើសិនអនុវត្តតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក (WHO) និងថា ការបំពុលខ្យល់អាកាសនៅតែជាការគំរាមកំហែងបរិស្ថានដ៏ធំបំផុត ចំពោះសុខភាពរបស់ប្រជាជនអឺរ៉ុប៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • អង្គការសុខភាពពិភពលោក (WHO) ប្រកាសអាសន្នជំងឺអុតស្វានៅកុងហ្គោ

    អង្គការសុខភាពពិភពលោក (WHO) ប្រកាសអាសន្នជំងឺអុតស្វានៅកុងហ្គោ

    ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) កាលពីចុងសប្តាហ៍មុន បានរាយការណ៍ថា គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកានេះ ប្រទេសកុងហ្គោបានកត់ត្រាករណីឆ្លងជំងឺអុតស្វា ឬ (Mpox) ចំនួន ១២,៥៦៩ករណី និងស្លាប់ដោយសារវីរុសនេះចំនួន ៥៨១នាក់ ដែលនេះជាតួលេខប្រចាំឆ្នាំខ្ពស់បំផុតមិនធ្លាប់មាន។ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ខេត្តចំនួន ៤ ក្នុងចំណោមខេត្តទាំង ២៦ របស់ប្រទេសកុងហ្គោ បានរាយការណ៍ពីករណីឆ្លងជំងឺអុតស្វាថ្មីៗ នៅក្នុងតំបន់ភូមិសាស្រ្តដែលមិនធ្លាប់មានពីមុន ក្នុងនោះមានខេត្ត Kinshasa, Lualaba និង South Kivu។ ទន្ទឹមគ្នា អង្គការសុខភាពពិភពលោក (WHO) ក៏មានការព្រួយបារម្ភផងដែរ អំពីលទ្ធភាពផ្ទុះវីរុសបម្លែងខ្លួនថ្មី និងថា ខ្លួនកំពុងធ្វើការជាមួយក្រសួងសុខាភិបាលកុងហ្គោ ដើម្បីវាយតម្លៃស្ថានភាព។ បើតាមអង្គការសុខភាពពិភពលោក (WHO) ការរាតត្បាតជាសកលនៃជំងឺអុតស្វា បានកើតមានជាចម្បងលើបុរសរួមភេទជាមួយបុរស និងអ្នកមានដៃគូរួមភេទច្រើន។ វត្ថុដែលមានមេរោគក៏អាចចម្លងជំងឺនេះបានដែរ។ រោគសញ្ញាដំបូង គឺគ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ និងឈឺខ្នង ក្នុងអំឡុងពេល ៥ថ្ងៃ។ កន្ទួលលេចឡើងជាបន្តបន្ទាប់នៅលើមុខ បាតដៃ និងបាតជើង…

  • តារាងប្រណាំងទូក សម្រាប់ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក

    តារាងប្រណាំងទូក សម្រាប់ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក

    ២៧ វិច្ឆិកា ២០២៣ #ams1minute

  • ប្រាសាទបាគង ចុងស.វទី៩ រជ្ជកាលព្រះបាទឥន្រ្ទវរ្ម័ន សំណង់ព្រហ្មញ្ញសាសនា រចនាបថព្រះគោ 🌿🇰🇭

    ប្រាសាទបាគង ចុងស.វទី៩ រជ្ជកាលព្រះបាទឥន្រ្ទវរ្ម័ន សំណង់ព្រហ្មញ្ញសាសនា រចនាបថព្រះគោ 🌿🇰🇭

    📍 ភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប 📷 បងស្នា #ams1minute

  • សម្តេចធិបតី៖ យើងមានមនុស្សរឹងមាំ យើងមានអ្វីៗទាំងអស់

    សម្តេចធិបតី៖ យើងមានមនុស្សរឹងមាំ យើងមានអ្វីៗទាំងអស់
  • ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ២៦-២៨ វិច្ឆិកា ២០២៣

    ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ២៦-២៨ វិច្ឆិកា ២០២៣

    📷 Koeut Chhe – កើត ឆែ អភិបាលរងរាជធានីភ្នំពេញ #ams1minute

  • របរតាមឆ្នេរខ្សាច់ 🏖

    របរតាមឆ្នេរខ្សាច់ 🏖

    🎥 ពពក #ams1minute

  • ពិដានប្រាសាទអង្គរ

    ពិដានប្រាសាទអង្គរ

    📷 ភិរម្យ នរបតី #ams1minute

  • ប្រធានាធិបតីកេនយ៉ាប្តេជ្ញាចាត់វិធានដោះស្រាយគ្រោះមហន្តរាយទឹកជំនន់

    ប្រធានាធិបតីកេនយ៉ាប្តេជ្ញាចាត់វិធានដោះស្រាយគ្រោះមហន្តរាយទឹកជំនន់

    ណៃរ៉ូប៊ី៖ មេដឹកនាំកេនយ៉ាន នៅថ្ងៃសៅរ៍សប្តាហ៍នេះ បាននិយាយថា ប្រទេសកេនយ៉ាកំពុងចាត់វិធានការដោះស្រាយគ្រោះមហន្តរាយទឹកជំនន់ដែលបានសម្លាប់មនុស្សប្រមាណ ៧០នាក់ និងធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួន ចេញពីផ្ទះសម្បែងរបស់ពួកគេ។ ប្រធានាធិបតីកេនយ៉ា លោក វីលៀម រូតូ បាននិយាយបន្ទាប់ពីពិភាក្សាជាមួយក្រុមការងារឆ្លើយតបគ្រាអាសន្នផ្សេងៗថា គណៈរដ្ឋមន្ត្រីរបស់លោកនឹងជួបប្រជុំគ្នានៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីរបៀបគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់។ លោក រូតូ បាននិយាយថា គិតមកទល់ពេលនេះជាអកុសល យើងបានបាត់បង់មនុស្ស ៧០នាក់នៅទូទាំងប្រទេសកេនយ៉ា ដោយសារភ្លៀងធ្លាក់ខ្លាំង ហើយប្រជាជនប្រហែល ៣៦,១៦០គ្រួសារ បានបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែង។ លោក រូតូ បន្ថែមថា ប្រទេសកេនយ៉ាបានលិចទឹកហើយ និងថា នាយកដ្ឋានឧតុនិយមកំពុងព្យាករណ៍ថា មានភ្លៀងធ្លាក់បន្ថែមទៀត ដែលនឹងបង្កើនហានិភ័យកើតមានទឹកជំនន់។ ដូច្នេះយើងត្រូវរៀបចំខ្លួន សម្រាប់ស្ថានភាពគ្រាអាសន្នដែលនឹងកើតឡើង។ បន្ថែមលើនេះ លោក រូតូ ក៏បានព្រមានពីការផ្ទុះជំងឺអាសន្នរោគ និងជំងឺគ្រុនចាញ់នៅក្នុងតំបន់មួយចំនួនផងដែរ ហើយថា សន្តិសុខរបស់ប្រទេសកេនយ៉ាកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ។ គួរបញ្ជាក់ថា កេនយ៉ា និងប្រទេសជិតខាង គឺសូម៉ាលី និងអេត្យូពី ដែលជាប្រទេសទើបងើបចេញពីគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល ៤ទស្សវត្សរ៍ ឥឡូវនេះកំពុងជួបប្រទះទឹកជំនន់ដ៏បំផ្លិចបំផ្លាញ ដែលបង្កមកពីភ្លៀងធ្លាក់ខ្លាំង ពាក់ព័ន្ធនឹងបាតុភូតអាកាសធាតុ El Nino៕…