-
អបអរសាទរកម្ពុជា ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា នៅឆ្នាំ២០២៤

-
អបអរសាទរ ប្រាសាទអង្គរវត្ត ដែលជាបេះដូងនៃប្រទេសកម្ពុជាបានក្លាយជាទីអច្ឆរិយ:ទី៨ របស់ពិភពលោក

-
អបអរសាទរខួប១៨ឆ្នាំ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ (២៥ វិច្ឆិកា ២០០៥-២៥ វិច្ឆិកា ២០២៣)

-
ប្រាសាទបាយ័ន ស.វទី១២ – ស.វទី១៣ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ រចនាបថបាយ័ន

ព្រះភ័ក្រទាំងបួនមានទឹកមុខញញឹមប្រិមប្រិយ បែរមុខទៅកាន់ទិសទាំង៤ ហាក់បីដូចជារង់ចាំស្វាគមន៍ភ្ញៀវយ៉ាងរាក់ទាក់ ឃើញស្នាមញញឹម ពព្រាយ នាំឱ្យយើងសប្បាយរីករាយ និងកោតស្ញប់ស្ញែងពីទេពកោសល្យនៃវីរស្ថាបត្យករ ដែលជាដូនតារបស់យើង។ ប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណិតរៀបរាប់អំពីរឿងទេវកថានៅខាងក្នុង និងខាងក្រៅ ថែមទាំងរៀបរាប់អំពីជីវភាពរស់នៅរបស់ប្រជាជននៅក្នុងសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ និងជល់មាន់ជាដើម។ ក្រៅពីនោះក៏មានរៀបរាប់អំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ចម្បាំង និងព្យុះហយាត្រារបស់កងទ័ព។ 🎥 Phallin Rath-រដ្ឋ ផល្លីន #ams1minute
-
អបអរសាទរ ខួបទី១៨ឆ្នាំ ល្ខោនស្រមោលស្បែកធំ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

-
សូមអបអរសាទរ កីឡាការនី កាំង មុយនីន ឈ្នះមេដាយមាស មួយគ្រឿង លើវិញ្ញាសា 100m Bifins ក្នុងការប្រកួត Asian fin swimming championships

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ វិច្ឆិកា ២០២៣

១. ពូជស្រូវផ្ការំដួលកម្ពុជា ដែលទទួលបានពានរង្វាន់លេខ១ ក្នុងនាមជាអង្ករល្អដាច់គេលើពិភពលោក – AMS Economy ២. ១០ខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជានិងកាណាដា មានតម្លៃសរុបជាង ៧៥៦លានដុល្លារ – ភ្នំពេញបុស្តិ៍ ៣. ទីផ្សារលក់រថយន្តនៅកម្ពុជាធ្លាក់ចុះខ្លាំង ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចថមថយ – ភ្នំពេញបុស្តិ៍ ៤. ថៃចេញបញ្ជាឱ្យបញ្ឈប់ការចេញអាជ្ញាប័ណ្ណកាន់កាំភ្លើងរយៈពេល១ឆ្នាំ ដើម្បីទប់ស្កាត់អំពើហិង្សាដោយកាំភ្លើង – AFP ៥. ១១ខែ ឆ្នាំ២០២៣ ការនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាមកើនឡើង ៧០% ក្នុងទំហំ ៥,២ពាន់លានដុល្លារ ដែលជាកម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ – VN Express #ams1minute
-
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលជើងហោះហើរត្រង់យន្តហោះធុនធំប្រភេទ Boeing 777-200 មកពីអូស្ត្រាលី ជាលើកដំបូងជាមួយអ្នកដំណើរ ២០៨នាក់

ការចុះចតដោយជោគជ័យនេះបង្ហាញថាអាកាសយានដ្ឋានអន្តរជាតិសៀមរាប ពិតជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធានាសន្តិសុខ និងសុវត្ថិភាពអាកាសចរណ៍ ជូនអ្នកដំណើរតាមផ្លូវអាកាស និងក្រុមហ៊ុនអាកាសចរណ៍ ប្រកបដោយផាសុខភាព ស្ថេរភាព និងចីរភាព។ ការហោះហើរត្រង់របស់យន្តហោះធុនធំនេះ ក៏ជំរុញ និងលើទឹកចិត្តដល់ការខិតខំប្រឹងប្រែងនានា ដើម្បីរៀបចំបើកជើងហោះហើរត្រង់ប្រក្រតី (Direct Scheduled Flights) ពីគ្រប់ទិសទីនៃអន្តរទ្វីបដូចជា អឺរ៉ុប មជ្ឈឹមបូព៌ា ឥណ្ឌា និងសហរដ្ឋអាមេរិកជាដើម។ #ams1minute
-
អគារក្រសួងព័ត៌មាន

-
ក្តាមថ្មចំហុយមីសួរខ្មៅ 🦀🍲😋
