-
កីឡារស់ក្នុងសន្តិភាព

-
រដ្ឋមន្រ្តីអប់រំ៖ ការគ្រប់គ្រងធនធានមនុស្ស គឺស្ថិតក្រោមសមាសភាព ចំនួន៣ គឺ៖

-
របាយការណ៍នៅថ្ងៃទី២៣ វិច្ឆិកា

-
🇰🇭 អបអរសាទរខួបលើកទី១៨ ល្ខោនស្រមោលស្បែក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (UNESCO) 🎉

-
ខ្លោងទ្វារដីឆ្នាំង

-
ប្រាសាទបក្សីចាំក្រុង ពាក់កណ្ដាលស.វទី១០ ចាប់ផ្តើមកសាងឡើងដោយព្រះបាទហស៌វរ្ម័នទី១

-
Stellantis ប្រកាសប្រមូលរថយន្ត SUVs ជាង ៣២,០០០គ្រឿង ជុំវិញហានិភ័យឆេះ

វ៉ាស៊ីនតោន៖ ក្រុមហ៊ុនផលិតរថយន្ត Stellantis នៅថ្ងៃពុធសប្តាហ៍នេះ បានប្រកាសថា ខ្លួនកំពុងប្រមូលរថយន្តប្រភេទ SUVs Hybrid ម៉ូដែល Jeep Wrangler ប្រមាណជាង ៣២,០០០គ្រឿងពីទីផ្សារសហរដ្ឋអាមេរិក ដោយសារព្រួយបារម្ភពីហានិភ័យឆេះដែលអាចកើតមាន។ ក្រុមហ៊ុន Stellantis បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រថយន្តប្រភេទ SUVs Plug-in ចំនួន ៨គ្រឿងកើតមានភ្លើងឆេះ ហើយ ៦គ្រឿងក្នុងចំនោមពួកវាត្រូវបានភ្លើងឆេះ នៅពេលកំពុងភ្ជាប់ជាមួយនឹងឧបករណ៍សាកថ្ម។ ទោះបីជាយ៉ាងណា ប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត SUVs បានបិទដំណើរការទាន់ពេល ហើយក្រុមហ៊ុន Stellantis ក៏បាននិយាយដែរថា ហេតុការណ៍នេះ មិនបង្កឱ្យមានអ្នករងរបួស ឬគ្រោះថ្នាក់នោះទេ។ ឆ្លើយតបនឹងបញ្ហាខាងលើ ក្រុមហ៊ុន Stellantis បាននឹងកំពុងណែនាំម្ចាស់រថយន្ត ឱ្យជៀសវាងពីការបញ្ចូលថាមពលក្នុងរថយន្ត Hybrid ហើយត្រូវចតវាឱ្យឆ្ងាយពីរចនាសម្ព័ន្ធ និងយានជំនិះផ្សេងទៀត រហូតដល់ពួកវាត្រូវបានជួសជុលកំហូច។ គួរបញ្ជាក់ថា ការប្រមូលរថយន្តមកវិញខាងលើនេះ ធ្វើឡើងចំពោះរថយន្តម៉ូដែល Wrangler 4xe មួយចំនួន ដែលផលិតនៅក្នុងឆ្នាំ ២០២១-២០២៤ ហើយក្រុមហ៊ុនផលិតរថយន្តបាននិយាយថា ខ្លួននឹងទាក់ទងទៅអតិថិជនដែលរងផលប៉ះពាល់ អំពីពេលវេលាកំណត់…
-
សម្តេចធិបតី ជំរុញនិងលើកទឹកចិត្តមាតាបិតា អាណាព្យាបាលសិស្ស ចូលរួមក្នុងការអប់រំ ស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ”

-
ស្ដូបអនុស្សាវរីយ៍បុរីអូរស្វាយ សាងសង់ឡើងនៅឆ្នាំ១៩៦៣-១៩៦៧

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ វិច្ឆិកា ២០២៣

១. កម្ពុជាបើកភ្លើងខៀវឱ្យជប៉ុនវិនិយោគលើវិស័យកសិកម្ម ខណៈសក្ដានុពលនៅមានច្រើន ដូចជាស្វាយ និងចន្ទី – កម្ពុជាថ្មី ២. ថាមពលកកើតឡើងវិញ ឬថាមពលស្អាតដែលប្រើប្រាស់នៅកម្ពុជា មានច្រើនជាង ៦២% នៃការប្រើប្រាស់សរុប – ខ្មែរថាមស៍ ៣. ក្រុមហ៊ុនកង់ចិនមួយចង់បញ្ជូនបុគ្គលិកជំនាញពីកម្ពុជាទៅទទួលវគ្គបណ្ដុះបណ្ដាលខ្លីនៅចិន – ស៊ីស៊ីថាមស៍ ៤. ហ្វាំងឡង់នឹងបិទច្រកព្រំដែនជាមួយរុស្ស៊ីទាំងអស់ ដោយទុកតែមួយប៉ុណ្ណោះ ដើម្បីទប់ស្កាត់ជនភៀសខ្លួន – AFP ៥. អាមេរិកកំពុងតាមដានមើលវិស័យប្រេងអ៉ីរ៉ង់ ខណៈសហភាពអឺរ៉ុបមានបំណងរឹតបន្តឹងប្រេងរុស្ស៊ី – FT #ams1minute