-
រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយឈរលើបេសកកម្មជា ប្រវត្តិសាស្ត្រចម្បងពីរ៖

-
រយៈពេល ៣ខែ កន្លងទៅនេះ រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តរួចហើយនូវកម្មវិធីចំនួន ៥ រួមមាន៖

១. យុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨ ២. ការពង្រឹងវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារងាយរងហានិភ័យ ៣. ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅទូទាំងប្រទេសជាមួយនឹងការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដល់បុគ្គលស្វ័យនិយោជ និងអ្នកក្នុងបន្ទប់របស់សមាជិក ប.ស.ស ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ៤. កម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតផលកសិកម្មរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់សំខាន់ក្នុងកម្រិតសមរម្យ ៥. ការដាក់ពង្រាយមន្រ្តីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឱ្យមានសហគមន៍កសិកម្មបែបថ្មី។ #ams1minute
-
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

-
ពិធីបើកសន្និសីទ “ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន”

-
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣

-
ប្រធានាធិបតីកូរ៉េខាងត្បូងនឹងជួបនាយករដ្ឋមន្ត្រីអង់គ្លេសដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មនិងសន្តិសុខ

ឡុងដ៍៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យោល(Yoon Suk Yeol )នឹងជួបជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសគឺលោក រាយស៊ី ស៊ូណាក់(Rishi Sunak) ដើម្បីចុះកិច្ចព្រមព្រៀងមួយសំដៅបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ ការពារជាតិ សន្តិសុខ និងបច្ចេកវិទ្យា។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអង់គ្លេសនេះដែរនឹងមាននូវការចុះកិច្ចព្រមព្រៀងសហការគ្នា ដើម្បីពង្រឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ទៅលើប្រទេសកូរ៉េខាងជើង។ ដោយឡែករហូតមកដល់ពេលនេះ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានចាប់ផ្តើមកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី (FTA) និងយល់ព្រមលើភាពជាដៃគូលើថាមពលស្អាត ខណៈដែលការវិនិយោគជាច្រើនត្រូវបានប្រកាសជាបន្តបន្ទាប់ ក្នុងនោះក៏មាននូវគម្រោងថាមពលខ្យល់នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងទឹកប្រាក់សរុប ១.១៦ ពាន់លានដុល្លារផងដែរ។ លោកប្រធានាធិបតីកូរ៉េខាងត្បូង ដែលជាអ្នកអភិរក្សនិយមនោះ បានលើកឡើងពីបញ្ហាប្រឈមជាសាកល ដែលជាហេតុផលមួយសម្រាប់បង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយដៃគូដែលមានគោលការណ៍ដូចគ្នា និងបានស្វាគមន៍ជាពិសេសទៅលើការពិភាក្សាដើម្បីធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កូរ៉េ-អង់គ្លេស ។ លោក Yoon បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់វេទិកាធុរកិច្ចថា៖ «ក្នុងអំឡុងពេលនៃការចរចា យើងនឹងបើកទូលាយក្នុងការទទួលយកទស្សនៈរបស់អ្នកធុរកិច្ចនៃប្រទេសទាំងពីរ សំដៅឈានទៅកំណត់បទដ្ឋានថ្មីស្តីពីឌីជីថល ខ្សែសង្វាក់ផ្គត់ផ្គង់»។ លោកបានបន្ថែមថា ប្រទេសកូរ៉េដែលបច្ចុប្បន្នជាអ្នកផលិតបន្ទះឈីបដ៏សំខាន់មួយដែរនោះ កាន់តែត្រូវការកិច្ចសហប្រតិបត្តិការជាមួយចក្រភពអង់គ្លេសបន្ថែមទៀតលើរឿងនេះ ដើម្បីអាច ជួយកាត់បន្ថយវិបត្តិសង្វាក់ផ្គត់ផ្គង់នាពេលអនាគត។ គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូងបានធ្វើដំណើរទៅដល់ប្រទេសអង់គ្លេសកាលពីថ្ងៃចន្ទ ទី២០ វិច្ឆិកា ដែលនេះជាដំណើរទស្សនៈកិច្ចលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ លោកត្រូវបានទទួលស្វាគមន៍ដោយកម្រាលព្រំក្រហមពីសំណាក់ព្រះអង្គម្ចាស់ Charles ដែលនេះជាលើកដំបូងដូចគ្នាក្នុងរាជ្យរបស់ទ្រង់…
-
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣

-
ខេត្តសៀមរាប នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម ប្រាក់ សោភ័ណ គណៈអភិបាលខេត្ត ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ពិធីបុណ្យអុំទូក នៅខេត្តសៀមរាប ឆ្នាំ២០២៣នេះ មានទូកដាក់ពាក្យចូលរួមប្រកួតចំនួន ៣២ទូក មានទូកនារី ០៣ទូក ដែលមានចំណុះ ២២នាក់ ហើយមានកីឡាករ កីឡាការី សរុប ៨២១នាក់ នារី ៨៩នាក់ តាមប្រភេទទូកខ្នាតអន្តរជាតិ ដែលបានកំណត់ដោយគណៈកម្មាធិការជាតិកីឡាអូឡាំពិច ។ ក្នុងពិធីនេះ ក៏មានការប្រកួតប្រណាំង ក្រឡោ ដែលមានក្រុមកីឡាករ ជាកុមារា កុមារី ចូលរួមផងដែរ ។ ឯកឧត្តមអភិបាលខេត្ត ប្រាក់ សោភ័ណ បានឲ្យដឹងថា ក្នុងរយៈពេល ៤ថ្ងៃនៃព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ រដ្ឋបាលខេត្តសៀមរាប មានរៀបចំការប្រគុំដន្ត្រី ល្បែងរបាំប្រពៃណី និង…
-
ក្រសួងអប់រំបង្ហាញលទ្ធផលបេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ៖ជាប់ ៩៨ ៤៦០ នាក់ ,និទ្ទេស A ចំនួន ១ ៦៧៣ នាក់, និទ្ទេស B ចំនួន ៦ ៩៦៤

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាបានប្រកាសឱ្យ ដឹងថាបេក្ខជន ប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបសម័យ ប្រឡង៖ ០៦ វិច្ឆិកា ២០២៣លទ្ធផលបេក្ខជនប្រឡងជាប់សរុប ចំនួន៩៨ ៤៦០ នាក់ឬស្មើប្រមាណ៧២,៨៩ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជននិងកីឡានៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះបានឱ្យដឹងថាក្នុងការប្រកាស លទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ នឹងប្រព្រឹត្តទៅនៅរសៀលម៉ោង៣ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ សម្រាប់ រាជធានីភ្នំពេញ និង ខេត្តកណ្តាល និងព្រឹក ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ សម្រាប់ខេត្តដទៃទៀត ។ ចំពោះលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩៨ ៤៦០ នាក់ ត្រូវជា ៧២៨៩ ភាគរយនៃចំនួន…
-
អបអរសាទរ ទិវាអនាម័យបរិស្ថានជាតិក្រោមប្រធានបទ “ភូមិឋានស្អាត បរិស្ថានស្អាត សង្គមសន្តិភាព សេដ្ឋកិច្ចរីកចម្រើន”
