Category: One-Minute

  • រដ្ឋមន្រ្តីក្រសួងអប់រំ ចុះពិនិត្យការបោះពុម្ពលទ្ធផលប្រឡង សញ្ញាបត្របាក់ឌុប

    រដ្ឋមន្រ្តីក្រសួងអប់រំ ចុះពិនិត្យការបោះពុម្ពលទ្ធផលប្រឡង សញ្ញាបត្របាក់ឌុប

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមន្រ្តីថ្នាក់ដឹកនាំក្រសួងអប់រំ បានចុះពិនិត្យមើលដំណើរការ នៃការបោះពុម្ពលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣។ ក្រសួងអប់រំបានឱ្យដឹងនៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ថា៖ក្រៅពីមន្រ្តីជាន់ខ្ពស់ក្រសួងអប់រំចុះពិនិត្យដំណើរការនៃការ បោះ ពុម្ព លទ្ធផលប្រឡងសញ្ញាបត្របាក់ឌុបនេះហើយ ក៏នៅមាន មន្រ្តី អង្គភាពប្រឆាំងអំពើពុករលួយចូលរួមផងដែរ ដើម្បីធានាបានថា គ្រប់ដំណាក់កាលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ក្រសួងអប់រំបានបញ្ជាក់ថា “គ្រប់គណៈកម្មការនៃការប្រឡង សញ្ញា បត្រ មធ្យមសិក្សាទុតិយភូមិ បានបំពេញភារកិច្ចរបស់ខ្លួន យ៉ាងយក ចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់”។ គួរបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្ដាល នឹងត្រូវប្រកាស នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។ ដោយឡែកសម្រាប់ មណ្ឌល តាមបណ្ដាខេត្ត នឹងត្រូវប្រកាសនៅថ្ងៃទី២៤…

  • ក្រសួងការងារ ផ្សព្វផ្សាយកម្មវិធីថែទាំសុខភាព តាមរបប ភាគទាន ដោយស្ម័គ្រចិត្ត និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន ក្រុមគោលដៅមកពីគ្រួសារក្រីក្រ

    ក្រសួងការងារ ផ្សព្វផ្សាយកម្មវិធីថែទាំសុខភាព តាមរបប ភាគទាន ដោយស្ម័គ្រចិត្ត និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន ក្រុមគោលដៅមកពីគ្រួសារក្រីក្រ

    ភ្នំពេញ៖ ក្រសួងការងារ បានធ្វើការផ្សព្វផ្សាយកម្មវិធីថែទាំ សុខ ភាព តាម របបភាគទានដោយស្ម័គ្រចិត្ត និងការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ ។ ការផ្សព្វផ្សាយនេះដែរធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីការ ប្រកាស ដាក់ឱ្យ អនុវត្តលើគម្រោងទាំងពីរនេះ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចូលរួមបើកកម្មវិធីផ្សព្វ ផ្សាយ ស្តីពី «របបសន្តិសុខសង្គម ផ្នែក ថែទាំសុខភាព តាមរបប ភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នក ក្នុងបន្ទុកសមាជិក ប.ស.ស.» និង«កម្មវិធីបណ្តុះបណ្តាល ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារ ងាយរងហានិភ័យ» ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ។…

  • ដើម្បីវិស័យអប់រំ យុវជន និងកីឡា កាន់តែមានភាពល្អប្រសើរ សម្ដេចធិបតីបានកំណត់អាទិភាពស្នូល ៤ ចំណុច

    ដើម្បីវិស័យអប់រំ យុវជន និងកីឡា កាន់តែមានភាពល្អប្រសើរ សម្ដេចធិបតីបានកំណត់អាទិភាពស្នូល ៤ ចំណុច

    ក្នុងនោះអាទិភាពស្នូលទី៣ គឺការលើកកម្ពស់សុខភាពសិក្សា ដោយយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា។ #ams1minute

  • បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី

    បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី

    📷 Chesda Sanpher #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ វិច្ឆិកា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ វិច្ឆិកា ២០២៣

    ១. កម្ពុជា ទទួលបានពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ការធានារ៉ាប់រង (ប.ស.ស) នៅប្រទេសម៉ាឡេស៊ី – AMS Central ២. ធនាគារពិភពលោកផ្ដល់ថវិកាលើគម្រោងមួយ ដែលមានតម្លៃ ១៦៣លានដុល្លារ សម្រាប់ជួយកម្ពុជាពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ – ស៊ីស៊ីថាមស៍ ៣. កម្ពុជាផលិតបានដុំមាសជិត ៩តោន ជាមួយនឹងកំហាប់មាសសុទ្ធចំនួន ៩០% ចាប់តាំងពីការជីកយករ៉ែប្រភេទនេះ – ខ្មែរថាមស៍ ៤. កូរ៉េខាងត្បូងនឹងផ្អាកកិច្ចព្រមព្រៀងយោធាមួយផ្នែក ក្រោយកូរ៉េខាងជើងបាញ់បង្ហោះផ្កាយរណបចារកម្មជោគជ័យ – CNA ៥. អូស្ត្រាលីនឹងចំណាយប្រាក់ ១៧លានដុល្លារអាមេរិក ដើម្បីបង្កើតក្រុមជំនួយអ៉ីនធឺណិតរហ័សសម្រាប់បណ្ដាប្រទេសកោះប៉ាស៊ីហ្វិក – Reuters #ams1minute

  • ធនាគារពិភពលោក ផ្ដល់ថវិកា ១៦៣លាន ដុល្លារអាមេរិក

    ធនាគារពិភពលោក ផ្ដល់ថវិកា ១៦៣លាន ដុល្លារអាមេរិក

    សម្រាប់ជួយប្រទេសកម្ពុជា នៅក្នុងកិច្ចប្រឹងប្រែងពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ ជាប្រយោជន៍ដល់ប្រជាជនជាង ១៧៥ ០០០នាក់ នៅក្នុងខេត្តចំនួនបួនគឺ បាត់ដំបង ពោធិ៍សាត់ មណ្ឌលគិរី និងកណ្តាល។ #ams1minute

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ “មានផ្លូវ មានក្តីសង្ឃឹម”

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ “មានផ្លូវ មានក្តីសង្ឃឹម”

    អត្ថប្រយោជន៍មហាសាលពីផ្លូវ គឺមានដូចជា ការសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ហើយថែមទាំងនឹងដើរតួជាកាតាលីករជំរុញសកម្មភាពសង្គម-សេដ្ឋកិច្ច ទាំងនៅតាមតំបន់ជុំវិញ និងនៅទូទាំងប្រទេស។ ផ្លូវជាតិលេខ៥ នេះ ជាខ្សែផ្លូវជាតិដែលវែងជាងគេ ហើយជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការតភ្ជាប់សេដ្ឋកិច្ចនៅតាមតំបន់ជុំវិញ ក៏ដូចជាការតភ្ជាប់រចនាសម្ព័ន្ធដឹកជញ្ជូននៅទូទាំងប្រទេស។ ផ្លូវនេះ ក៏តភ្ជាប់យ៉ាងប្រទាក់ក្រឡាជាមួយបណ្ដាញខ្សែផ្លូវសំខាន់ៗជាច្រើន ពិសេសទៅកាន់ច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅក្នុងក្របខណ្ឌតំបន់ ផ្លូវជាតិលេខ ៥ ជាផ្នែកដ៏សំខាន់មួយនៃការតភ្ជាប់ពីប្រទេសចិន ឆ្លងកាត់មីយ៉ាន់ម៉ា ថៃ មកដល់កម្ពុជា និងបន្តទៅវៀតណាម ដែលផ្លូវនេះត្រូវបានគេហៅថា ផ្លូវអាស៊ានហាយវេ លេខ១ (AH1) ។ #ams1minute

  • សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមថែរក្សាផ្លូវនៅកម្ពុជា ដែលជាសម្បត្តិរួម ដើម្បីពលរដ្ឋប្រើប្រាស់បានច្រើនឆ្នាំទៅមុខ

    សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមថែរក្សាផ្លូវនៅកម្ពុជា ដែលជាសម្បត្តិរួម ដើម្បីពលរដ្ឋប្រើប្រាស់បានច្រើនឆ្នាំទៅមុខ
  • សូមអបអរសាទរដល់ បេឡាជាតិសន្តិសុខសង្គមកម្ពុជា

    សូមអបអរសាទរដល់ បេឡាជាតិសន្តិសុខសង្គមកម្ពុជា

    ដែលទទួលបានពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ការធានារ៉ាប់រង (ប.ស.ស.) នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២១ វិច្ឆិកា ២០២៣ #ams1minute

  • កម្ពុជាមានការគ្រប់គ្រងលើការខ្ចីបុលពីបរទេស ក្នុងកម្រិតដែលគ្រប់គ្រងបាន

    កម្ពុជាមានការគ្រប់គ្រងលើការខ្ចីបុលពីបរទេស ក្នុងកម្រិតដែលគ្រប់គ្រងបាន

    និងមិនបំពានចំពោះច្បាប់នៃការគ្រប់គ្រងថវិការបស់កម្ពុជានោះឡើយ។ ការខ្ចីបុលថវិកាពីប្រទេសនានា គឺដើម្បីពន្លឿនការអភិវឌ្ឍនៅកម្ពុជា និងបម្រើដល់ផលប្រយោជន៍ពលរដ្ឋកម្ពុជាទូទាំងប្រទេស។ #ams1minute