-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២១ ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ និងរងរបួស ២០នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់និងរងរបួសធ្ងន់ស្រចំនួន២០នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយ មានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៤លើក ស្លាប់ ០២នាក់ មិនគោរពសិទ្ធិ ០៥លើក ស្លាប់ ០៣នាក់ ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់បត់គ្រោះថ្នាក់ ០២លើក ស្លាប់ ០នាក់ និង ងងុយ ០១លើក ស្លាប់ ០១នាក់៕ដោយ៖ ប៊ុនធី និង ភារ៉ា
-
កូរ៉េខាងជើងនិយាយថា ការបាញ់បង្ហោះផ្កាយរណបចារកម្មទទួលបានជោគជ័យ

ព្យុងយ៉ាង៖ កូរ៉េខាងជើងបាននិយាយ នៅថ្ងៃទី២២ ខែវិច្ឆិកាថា ខ្លួនបានទទួលជោគជ័យក្នុងការបាញ់ផ្កាយរណបចារកម្មយោធា នៅលើគន្លង បន្ទាប់ពីការបរាជ័យ ពីរលើកមុន។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA បានរាយការណ៍ថា «គ្រាប់រ៉ុក្កែតផ្ទុកផ្កាយរណបបានបាញ់បង្ហោះ កាលពីយប់ថ្ងៃអង្គារ សប្តាហ៍នេះ ចេញពីខេត្ត North Phyongan ដោយបានហោះតាមគន្លង ដែលបានកំណត់ ហើយបានបាញ់បញ្ជូនផ្កាយរណបឈ្លបយកការណ៍ ‘Malligyong-1’ នៅលើគន្លងរបស់វា យ៉ាងត្រឹមត្រូវ» ។ KCNA បានចេញផ្សាយទៀតថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅដល់ទីតាំងបាញ់បង្ហោះផ្ទាល់ ហើយលោកបានអបអរសាទរដល់អ្នកវិទ្យាសាស្ត្រ និងអ្នកបច្ចេកទេសទាំងអស់ ដែលនៅពីក្រោយបេសកកម្មជោគជ័យនេះ។ យ៉ាងណាមិញ សហរដ្ឋអាមេរិកបានប្រកាសប្រាប់សម្ព័ន្ធមិត្តរបស់ខ្លួន មានដូចជា ជប៉ុន និងកូរ៉េខាងត្បូង ជាដើម រួមគ្នាថ្កោលទោសយ៉ាងឆាប់រហ័ស ចំពោះការបាញ់បង្ហោះនេះ ដោយអះអាងថា «វាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ» នៃទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ហើយបាននិយាយថា ការបង្ហោះផ្កាយរណបចារកម្មរបស់កូរ៉េខាងជើងបែបនេះ អាចធ្វើឲ្យតំបន់ មានអស្ថិរភាព។ មុនពេលជោគជ័យលើកនេះ កូរ៉េខាងជើងក៏ធ្លាប់បានប៉ុនប៉ងបញ្ជូនផ្កាយរណបចារកម្មនេះ ទៅក្នុងគន្លង កាលពីខែឧសភា និងខែសីហាដែរ ក៏ប៉ុន្តែ…
-
CPJ ៖ អ្នកកាសែតយ៉ាងតិច ៥០នាក់ បានស្លាប់ ក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស

បរទេស៖ គណៈកម្មាធិការការពារអ្នកកាសែត ហៅកាត់ CPJ បាននិយាយថា អ្នកកាសែត យ៉ាងតិចណាស់ ៥០នាក់ត្រូវបានសម្លាប់ នៅក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស គិតចាប់តាំងពីថ្ងៃទី៧ ខែតុលាមក។ Read. គណៈកម្មាធិការការពារអ្នកកាសែត (Committee to Protect Journalists) បាននិយាយ កាលពីយប់ថ្ងៃចន្ទ សប្តាហ៍នេះថា អ្នកសារព័ត៌មាន យ៉ាងតិចណាស់ ចំនួន៥០ នាក់ត្រូវបានសម្លាប់ ចាប់តាំងពីជម្លោះបង្ហូរឈាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានផ្ទុះឡើង កាលពីខែមុន។ CPJ បានអះអាងបន្ថែមទៀតថា នេះគឺជាខែដែលមានគ្រោះថ្នាក់បំផុតសម្រាប់អ្នកកាសែត ចាប់តាំងពីក្រុមសេរីភាពសារព័ត៌មានមួយនេះ បានចាប់ផ្តើមតាមដានការស្លាប់របស់អ្នកកាសែត នៅក្នុងឆ្នាំ ១៩៩២។ CPJ បានកត់សម្គាល់ កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍ថា អ្នកកាសែត៥ នាក់ត្រូវបានសម្លាប់ ដែលជាថ្ងៃដែលស្លាប់បំផុតមួយ នៃជម្លោះនេះ។ ប្រភពបន្តថា ថ្ងៃដែលស្លាប់ច្រើនបំផុត គឺនៅថ្ងៃទី ៧ ខែតុលា នៅពេលដែលក្រុមហាម៉ាសបានបើកការវាយប្រហារភេរវកម្មដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួនទៅលើអ៊ីស្រាអែល ដោយនៅពេលនោះ មានអ្នកកាសែត ៦ នាក់ត្រូវបានសម្លាប់។ CPJ បាននិយាយថា…
-
គ្រូបង្រៀនជាសសរស្តម្ភនៃការកែទម្រង់សាលាឆ្ពោះទៅរកឧត្តមភាព

-
ប្រាសាទវត្តអធ្វា ស.វទី១២ រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា រចនាបថអង្គរវត្ត

-
ខ្លាភ្ញីថ្មកែវ (Marbled Cat)

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ វិច្ឆិកា ២០២៣

១. រដ្ឋត្រៀមខាតលុយ ១៣០លានដុល្លារ លើផ្នែកអគ្គិសនីនៅឆ្នាំ២០២៣នេះ ដើម្បីជួយដល់ពលរដ្ឋ និងវិស័យសំខាន់ៗទៀត – AMS Central ២. ១០ខែ ឆ្នាំ២០២៣ ផលិតកម្មស្វាយចន្ទីកម្ពុជា សម្រេចបាន ៦៥១ ០០០ តោន ខណៈ ៦១៥ ០០០ តោន បាននាំចេញទៅវៀតណាម ក្នុងទំហំ ៨៣១លានដុល្លារ – AMS Economy ៣. កម្ពុជាគ្រោងនឹងអភិវឌ្ឍព្រលានយន្តហោះនៅមណ្ឌលគិរី និងកោះរ៉ុង ជាផ្នែកមួយនៃរបៀបវារៈរបស់រដ្ឋាភិបាលដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ – ខ្មែរថាមស៍ ៤. ឡាវ បង្កើនប្រភពផលិតថាមពល ដើម្បីបំពេញមហិច្ឆតាជាប្រភពផ្គត់ផ្គង់អគ្គិសនីនៅអាស៊ីអាគ្នេយ៍ – AFP ៥. ឥណ្ឌាប្រហែលជានឹងបន្តការហាមប្រាមការនាំចេញអង្កររហូតដល់ឆ្នាំ២០២៤ ដើម្បីរក្សាតម្លៃអង្ករ – ST #ams1minute
-
ប្រធានសមាគមជប៉ុន-កម្ពុជា Fumiaki Takahashi បង្ហាញបំណងក្នុងការបង្កើតការិយាល័យសមាគមជប៉ុន-កម្ពុជា

និងនាំក្រុមហ៊ុនជប៉ុនខ្នាតធំមកកម្ពុជាឱ្យបានច្រើនថែមទៀត បន្ថែមពីលើក្រុមហ៊ុនខ្នាតតូច និងមធ្យម ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែខ្លាំង។ លោកក៏បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យម ជប៉ុនមានចំណាប់អារម្មណ៍ លើវិស័យបច្ចេកទេសផ្សេងៗ ជំនាញក្នុងការជួសជុល និងថែទាំរថយន្ត បច្ចេកវិទ្យាព័ត៌មានវិទ្យា គិលានុបដ្ឋាយិកា និងការកែសម្ភស្ស ជាដើម។ #ams1minute
-
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ជំរុញ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម ក្នុងវិស័យវិស័យកម្មន្តសាល

-
ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
