Category: One-Minute

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “រាជរដ្ឋាភិបាល អាណត្តិទី៧ បានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការៀបចំអនុវត្តនូវគោលនយោបាយនានា

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “រាជរដ្ឋាភិបាល អាណត្តិទី៧ បានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការៀបចំអនុវត្តនូវគោលនយោបាយនានា

    ដោយឈរលើមូលដ្ឋាន០២ គឺ៖ថែរក្សាសមិទ្ធផលដែលរាជរដ្ឋាភិបាលអាណតិ្តមុនៗបានកសាង និងពង្រីកបន្ថែមនូវសមិទ្ធផលវិជ្ជមានថ្មីៗ ដើម្បីបន្សល់ទុកជាច្រើនជំនាន់តទៅ”។ វិស័យការងារ គឺជាវិស័យដែលពាក់ព័ន្ធទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង ចូលរួមជំរុញកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យប្រែក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ដើម្បីឱ្យប្រជាជនទទួលបាននូវការលើកកម្ពស់ទាំងកម្រិតជីវភាព និងកិច្ចគាំពារសង្គម។ រាជរដ្ឋាភិបាល ក៏បានដាក់ចេញសូចនាករជាគោលដៅធំៗចំនួន ៥ដែលត្រូវធ្វើសម្រាប់គោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ កំណើនសេដ្ឋកិច្ច ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងរយៈពេល ៥ ឆ្នាំ ទៅមុខ។ #ams1minute

  • របាយការណ៍នៅថ្ងៃទី២០ វិច្ឆិកា

    របាយការណ៍នៅថ្ងៃទី២០ វិច្ឆិកា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១៣ករណី ស្លាប់ ៨នាក់ និងរបួសធ្ងន់ស្រាល ២១នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ៣៩នាក់។ ៣. គ្រឿងញៀន ៦ករណី ឃាត់ខ្លួនជនសង្ស័យ ៦នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២១ វិច្ឆិកា ២០២៣ #ams1minute

  • ដំណើរទស្សនកិច្ចរបស់វិនិយោគិនជប៉ុនមកកម្ពុជាលើកនេះគឺជាកិច្ចចាប់ផ្តើមរវាងកម្ពុជា ជប៉ុន

    ដំណើរទស្សនកិច្ចរបស់វិនិយោគិនជប៉ុនមកកម្ពុជាលើកនេះគឺជាកិច្ចចាប់ផ្តើមរវាងកម្ពុជា ជប៉ុន

    ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងស្អិតរមួតជាមួយគ្នាដើម្បីធ្វើកិច្ចសហការលើវិស័យជាច្រើនបន្ថែមទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែងអំណរគុណប្រទេសជប៉ុន ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយស្វែងរកសន្តិភាពឱ្យកម្ពុជា។ ដោយសារការជួយពីភាគីប្រទេសជាមិត្តទាំងអស់ វប្បធម៌នៃសុខសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ បានចាក់រឹសក្នុងក្រអៅបេះដូងនៃប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ហើយចលនាជ្រុលនិយមត្រូវបានបញ្ចប់។ ជប៉ុនជួយស្ដារគ្រប់ខឿនទាំងអស់នៃសង្គមសេដ្ឋកិច្ចកម្ពុជា ក្នុងនោះបានផ្តល់សម្ភារៈបច្ចេកទេសក្រោមទឹកប្រាក់ជាច្រើន ដើម្បីជួយពន្លឿនការចុះបញ្ជីដីធ្លីទាំងអស់នៅកម្ពុជា ដែលជាការងារអាទិភាពសម្រាប់អាណត្តិថ្មីនេះ ដាក់ចេញដោយសម្តេចធិបតីនាយករដ្ឋមន្រ្តី។ ជំនួបជាមួយគណៈប្រតិភូក្រុមហ៊ុនឯកជនជប៉ុន ដឹកនាំដោយលោកបណ្ឌិត Hiroto IZUMI អតីតទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន និងជាអ្នករៀបចំគោលនយោបាយលើវិស័យលំនៅឋានជប៉ុន ២០ វិច្ឆិកា ២០២៣ 📷 MLMUPC #ams1minute

  • ឯកអគ្គរដ្ឋទូតឥណ្ឌូនេសុីប្រចាំកម្ពុជា Santo Darmosumarto បេ្តជ្ញាចិត្តបន្តពង្រឹងពង្រីកទំនាក់ទំនង

    ឯកអគ្គរដ្ឋទូតឥណ្ឌូនេសុីប្រចាំកម្ពុជា Santo Darmosumarto បេ្តជ្ញាចិត្តបន្តពង្រឹងពង្រីកទំនាក់ទំនង

    និងកិច្ចសហប្រតិបត្តិការរវាងសភា រដ្ឋាភិបាល និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើង ពិសេសលើវិស័យសំខាន់ៗចំនួន ០៣គឺ៖ ១. វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ២. ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ៣. ការគាំពារប្រជាជនឥណ្ឌូណេស៊ីរស់នៅកម្ពុជា។ #ams1minute

  • ក្រុមហ៊ូទីយេម៉ែនបញ្ចេញវីដេអូរឹបអូសកប៉ាល់ដឹកទំនិញរបស់អ៊ីស្រាអែល នៅសមុទ្រក្រហម

    ក្រុមហ៊ូទីយេម៉ែនបញ្ចេញវីដេអូរឹបអូសកប៉ាល់ដឹកទំនិញរបស់អ៊ីស្រាអែល នៅសមុទ្រក្រហម

    កៀវ៖ ក្រុមឧទ្ទាមហ៊ូទីយេម៉ែនដែលគាំទ្រដោយអ៊ីរ៉ង់ បានបញ្ចេញវីដេអូមួយ បង្ហាញពីសកម្មភាពរបស់ពួកគេ រឹបអូសកប៉ាល់ដឹកទំនិញមួយគ្រឿង ឈ្មោះថា Galaxy Leader ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល និងបាននាំទៅកាន់ឆ្នេរសមុទ្រយេម៉ែន។ ការបញ្ចេញវីដេអូរឹបអូសកប៉ាល់ដឹកទំនិញមួយគ្រឿង រួមទាំងក្រុមនាវិកអន្តរជាតិនៅលើនោះ ២៥នាក់កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយក្រុមចលនាប្រដាប់អាវុធហ៊ូទីយេម៉ែន បានគំរាមដាក់គោលដៅលើនាវា ឬកប៉ាល់របស់អ៊ីស្រាអែល ជាការឆ្លើយនឹងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។ លោកឧត្តមសេនីយ អាលី អាល់ ម៉ូស្គី ដែលជាមន្ត្រីយោធាក្រុមហ៊ូទីយេម៉ែន បានប្រាប់ស្ថានីយទូរទស្សន៍ អាល់ ម៉ាស៊ីរ៉ាហ៍ ថា នាវា ឬកប៉ាល់អ៊ីស្រាអែល គឺជាគោលដៅស្របច្បាប់សម្រាប់ពួកយើងនៅគ្រប់ទីកន្លែង ហើយយើងនឹងមិនស្ទាក់ស្ទើរចាត់វិធានការទេ។ មន្ត្រីយេម៉ែនម្នាក់បាននិយាយថា ក្រុមហ៊ូទីបាននាំកប៉ាល់ដឹកទំនិញដែលរឹបអូសនោះ ទៅកាន់កំពង់ផែ សាលីហ្វ នៃទីក្រុង ហូដេដា ដែលគ្រប់គ្រងដោយក្រុម ហ៊ូទី។ រីឯខាងអ៊ីស្រាអែលបានបដិសេធថា កប៉ាល់នេះមិនមែនជាកម្មសិទ្ធិរបស់ខ្លួនទេ ហើយក៏មិនមានពលរដ្ឋអ៊ីស្រាអែលណាម្នាក់ស្ថិតនៅកប៉ាល់នេះនោះដែរ។ បើតាមអាជ្ញាធរអ៊ីស្រាអែល កប៉ាល់នេះជាកម្មសិទ្ធិនៃក្រុមហ៊ុនមួយរបស់អង់គ្លេស និងប្រតិបត្តិការដោយក្រុមហ៊ុនជប៉ុន ហើយបានចេញដំណើរចាកចេញពីតួកគី ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • អង់គ្លេស និងកូរ៉េខាងត្បូង ព្រមព្រៀងពង្រឹងទំនាក់ទំនងគ្នាឱ្យកាន់តែជិតស្និទ្ធ

    អង់គ្លេស និងកូរ៉េខាងត្បូង ព្រមព្រៀងពង្រឹងទំនាក់ទំនងគ្នាឱ្យកាន់តែជិតស្និទ្ធ

    ឡុងដ៍៖ វិមាន Downing Street បាននិយាយនៅថ្ងៃចន្ទថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល នឹងបើកការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយជាមួយអង់គ្លេស ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក រយៈពេលបីថ្ងៃក្នុងសប្តាហ៍នេះ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល នឹងជួបពិភាក្សាទ្វេភាគី ជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស រីសស៊ី ស៊ូណាក់ ហើយបើតាមវិមាន Downing Street ពាណិជ្ជកម្ម និងការវិនិយោគ គឺជារបៀបវារៈសំខាន់។ បន្ថែមលើនេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអង់គ្លេស-កូរ៉េខាងត្បូង ក៏នឹងរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងឈានមុខគេលើពិភពលោក នៅក្នុងថ្ងៃពុធសប្តាហ៍នេះ។ លោក ស៊ូណាក់ និយាយថា នៅពេលដែលប្រទេសទាំងពីរផ្តោតលើការច្នៃប្រឌិត, ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងការការពារសណ្តាប់ធ្នាប់ ដែលផ្អែកលើច្បាប់អន្តរជាតិនោះ អង់គ្លេស និងកូរ៉េខាងត្បូង គឺជាដៃគូមានលក្ខណៈដូចគ្នាពីធម្មជាតិ។ រដ្ឋាភិបាលទីក្រុងឡុងដ៍បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក យូន នឹងទទួលបានការវិនិយោគ ២១ពាន់លានផោន ឬប្រហែល ២៦,២ពាន់លានដុល្លារ ពីក្រុមហ៊ុនកូរ៉េខាងត្បូងនៅចក្រភពអង់គ្លេស សម្រាប់ការគាំទ្រដល់គម្រោងកកើតឡើងវិញ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ។ យោងតាមតួលេខចុងក្រោយបានបង្ហាញថា ពាណិជ្ជកម្មប្រចាំឆ្នាំលើទំនិញ…

  • ពលរដ្ឋថៃប្រមាណ ២៥០នាក់ត្រូវបានជម្លៀសចេញពីតំបន់ជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ា

    ពលរដ្ឋថៃប្រមាណ ២៥០នាក់ត្រូវបានជម្លៀសចេញពីតំបន់ជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ា

    បាងកក៖ ក្រសួងការបរទេសថៃ នៅថ្ងៃអាទិត្យកន្លងទៅ បានបញ្ជាក់ថា ពលរដ្ឋថៃដែលកំពុងជាប់គាំងនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ប្រមាណ ២៥០នាក់ នឹងត្រូវបានជម្លៀសចេញតំបន់កំពុងមានជម្លោះរវាងកងកម្លាំងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច តាមរយៈច្រកព្រំប្រទល់ជាមួយប្រទេសចិន។ ក្នុងសេចក្ដីរាយការណ៍មួយ ក្រសួងការបរទេសថៃ បានបញ្ជាក់ថា ខ្លួនបានរៀបចំយន្ដហោះចំនួន ២ នៅទីក្រុងគន់មីង (Kunming) ដើម្បីត្រៀមទទួលប្រជាជនដែលជម្លៀសខ្លួន មកទីក្រុងបាងកក។ ប្រជាជនទាំងនោះក៏នឹងត្រូវបានពិនិត្យមើលពីប្រវត្តិផ្ទាល់ខ្លួន ដើម្បីជៀសវាងបញ្ហាជួញដូរមនុស្សជាដើម។ ពលរដ្ឋថៃប្រមាណ ៤១នាក់ ក៏ត្រូវបានជម្លៀសចេញពីតំបន់ជម្លោះកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនរួចមកហើយ ដោយមានការជួយអន្ដរាគមន៍ពីរដ្ឋាភិបាលមីយ៉ាន់ម៉ា និងថៃផងដែរ។ បច្ចុប្បន្ន ពលរដ្ឋថៃប្រមាណ ២៦៦នាក់ត្រូវបានជម្លៀសចេញពីមីយ៉ាន់ម៉ា ត្រលប់មកប្រទេសថៃវិញ ក្រោយជម្លោះផ្ទុះឡើង និងរីករាលដាលកាន់តែខ្លាំងឡើងៗ។ គួរបញ្ជាក់ថា ជម្លោះរវាងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច បានផ្ទុះឡើងតាំងពីចុងខែតុលា។ តំបន់ភាគខាងជើងរដ្ឋ Shan ដែលនៅជាប់ព្រំដែនជាមួយចិន និងសំបូរទៅដោយព្រៃក្រាស់ គឺជាតំបន់ដែលមានការប្រយុទ្ធក្ដៅគគុក។ ការប្រយុទ្ធគ្នាកំពុងខិតជិតទៅដល់ទីក្រុង Laukkai ដែលជាទីក្រុងល្បីល្បាញចំពោះល្បែងស៊ីសង ការផ្ដល់សេវាកម្មផ្លូវភេទ និងការបោកប្រាស់តាមរយៈអនឡាញជាដើម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ សាន ស្រីលក្ខណ៍

  • បារាំងបញ្ជូននាវាចម្បាំងទៅកាន់តំបន់ហ្គាហ្សា ដើម្បីសង្គ្រោះប្រជាជនប៉ាឡេស្ទីនដែលរងគ្រោះ

    បារាំងបញ្ជូននាវាចម្បាំងទៅកាន់តំបន់ហ្គាហ្សា ដើម្បីសង្គ្រោះប្រជាជនប៉ាឡេស្ទីនដែលរងគ្រោះ

    ប៉ារីស៖ ខុទ្ទកាល័យរបស់ប្រធានាធិបតីបារាំង នៅថ្ងៃអាទិត្យសប្ដាហ៍មុន បានបញ្ជាក់ថា បារាំងកំពុងបញ្ជូននាវាចម្បាំង Dixmude របស់ខ្លួនទៅកាន់ភាគខាងកើតនៃសមុទ្រមេឌីទែរ៉ាណេ ដើម្បីផ្ដល់ជំនួយផ្នែកវិជ្ជសាស្ដ្រដល់ប្រជាជនប៉ាឡេស្ទីនដែលរងគ្រោះដោយសង្គ្រាម។ នាវាចម្បាំងនេះនឹងចេញដំណើរពីបារាំងនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ឆ្ពោះទៅកាន់ប្រទេសអេហ្ស៉ីប។ ខុទ្ទកាល័យរបស់ប្រធានាធិបតីបារាំងបានបន្ថែមថា បារាំងកំពុងខ្នះខ្នែងផ្ដល់ជំនួយតាមគ្រប់មធ្យោបាយ ក្នុងការជួយសង្គ្រោះកុមារប៉ាឡេស្ទីនទាំងអស់ក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវការជំនួយជាបន្ទាន់។ មិនតែប៉ុណ្ណោះ បារាំងក៏នឹងចូលរួមជាមួយសហភាពអឺរ៉ុប តាមរយៈការផ្ដល់ជំនួយជាសម្ភារៈវេជ្ជសាស្ដ្រ ដែលនឹងត្រូវបញ្ជូនទៅតំបន់ហ្កាហ្សា នៅថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខនេះ។ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក៏បានប្រាប់នាយករដ្ឋមន្ដ្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថា សង្គ្រាមនេះបានធ្វើឱ្យបាត់បង់អាយុជីវិតមនុស្សច្រើនហួសប្រមាណ ដែលចាំបាច់ឱ្យអ៊ីស្រាអែលត្រូវបែងចែកឱ្យច្បាស់លាស់រវាងប្រជាជនស៊ីវិល និងភេវរករ ដើម្បីកាត់បន្ថយការប៉ះពាល់ដល់អាយុជីវិតប្រជាជនសាមញ្ញ ដែលភាគច្រើនសុទ្ធតែជាស្ដ្រី និងកុមារ។ បច្ចុប្បន្ន មនុស្សជាង ១៣,០០០នាក់ហើយដែលត្រូវបានស្លាប់ក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយក្នុងនោះមានមនុស្សជាង ៥,០០០នាក់ គឺជាកុមារ៕ ប្រភព៖ AFP ប្រែសម្រួលដោយ សាន ស្រីលក្ខណ៍

  • ការរៀបចំក្រុងបាត់ដំបង

    ការរៀបចំក្រុងបាត់ដំបង

    📷 កម្ពុជាមាតុភូមិខ្ញុំ – គឹម បញ្ញារ័តន៍ #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ វិច្ឆិកា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ វិច្ឆិកា ២០២៣

    ១. កម្ពុជា-ម៉ាល់ឌីវ ពិភាក្សាជំរុញកិច្ចសហប្រតិបត្តិការ តភ្ជាប់គោលដៅទេសចរណ៍នៃប្រទេសទាំងពីរ – AMS Central ២. គិតត្រឹមខែវិច្ឆិកា ២០២៣ កម្ពុជានាំចេញផលិតផលកសិកម្មទៅក្រៅប្រទេសសម្រេចបានជាង ៦,២លានតោន ក្នុងទំហំ ៣ ៥០០លានដុល្លារ – AMS Central ៣. រាជរដ្ឋាភិបាល នឹងសាងសង់ប្រព័ន្ធធារាសាស្ត្រ នៅអាងទឹកព្រែកនាល ក្នុងខេត្តស្វាយរៀងតម្លៃប្រមាណ ២លានដុល្លារ – FN ៤. អ៉ីរ៉ង់បង្អួតមីស៊ីលល្បឿនលឿនជាងសំឡេងទំនើបបំផុត ដែលមានសមត្ថភាពហោះដល់អ៉ីស្រាអែល – RT ៥. អាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនដឹកជញ្ជូន និងកប៉ាល់ដឹកប្រេងរបស់រុស្ស៊ី ដែលជួញដូរប្រេងលើសតម្លៃកំណត់របស់ក្រុមប្រទេសG7 – AFP #ams1minute