Category: One-Minute

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវផ្សារភ្ជាប់ពីកសិកម្មតាមបែបគ្រួសារ ទៅជាកសិកម្មបែបឧស្សាហកម្ម

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវផ្សារភ្ជាប់ពីកសិកម្មតាមបែបគ្រួសារ ទៅជាកសិកម្មបែបឧស្សាហកម្ម

    មានស្តង់ដារខ្ពស់ អាចប្រកួតប្រជែងនឹងការនាំចូល ហើយថែមទាំងអាចផ្គត់ផ្គង់ដល់ខ្សែច្រវាក់ផលិតកម្មទាំងក្នុងស្រុក ក្នុងតំបន់ និងសកលលោក សេដ្ឋកិច្ចកម្ពុជាមិនអាចពឹងផ្អែកតែលើវិស័យណាមួយតែមួយមុខនោះឡើយ យើងចាំបាច់ត្រូវមានពិពិធកម្ម ព្រមជាមួយនឹងការព្យាយាមធ្វើទំនើបកម្មវិស័យនានា ក្នុងនោះវិស័យកសិកម្ម ត្រូវធ្វើទំនើបកម្មពីកសិកម្មដែលពឹងផ្អែកដោយពលកម្មតាមបែបប្រពៃណី ទៅជាកសិកម្មដែលពឹងផ្អែកលើជំនាញ បច្ចេកវិទ្យា និងមានតម្លៃបន្ថែមខ្ពស់។ #ams1minute

  • ប្រធានសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) Charles Yang ៖ “សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សង្គ្រាម

    ប្រធានសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) Charles Yang ៖ “សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សង្គ្រាម

    និងនាំមកនូវសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសកម្ពុជា ហើយដែលគំរូវីរភាពនេះ គួរតែត្រូវបានយកតម្រាប់តាម ជាពិសេស បណ្តាប្រទេសមួយចំនួនដែលកំពុងជួបនូវបញ្ហាប្រឈមនៃជម្លោះ និងការបែកបាក់” ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចធិបតី លោក Charles Yang បានស្នើសុំការគាំទ្រពីសំណាក់ សម្តេចធិបតី ចំពោះ “ធម្មនុញ្ញសន្តិភាពសកល” របស់អង្គការនេះ។ ជាការឆ្លើយតប សម្តេចធិបតី បានបញ្ជាក់អំពីការចូលរួមចំណែកគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះ “ធម្មនុញ្ញសន្តិភាពសកល” ខណៈដែលកម្ពុជា និងអង្គការ UPF មានគោលដៅរួមតែមួយ គឺការកសាងនូវសន្តិភាព សាមគ្គីភាព និងការរីកចម្រើនរួមរបស់សង្គម ។ សម្តេចធិបតី ក៏បានបង្ហាញនូវក្តីសង្ឃឹមថា អង្គការ UPF នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកនូវសកម្មភាពកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតនៅក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។ #ams1minute

  • បណ្ណាគារអណ្តែតទឹកដ៏ធំបំផុតរបស់ពិភពលោក ឈ្មោះ Doulos Hope កំពុងធ្វើដំណើរឆ្ពោះមកកាន់ក្រុងព្រះសីហនុ

    បណ្ណាគារអណ្តែតទឹកដ៏ធំបំផុតរបស់ពិភពលោក ឈ្មោះ Doulos Hope កំពុងធ្វើដំណើរឆ្ពោះមកកាន់ក្រុងព្រះសីហនុ

    នាវា Doulos Hope ផ្ទុកសៀវភៅរាប់ពាន់ក្បាល ដែលអ្នកអានគ្រប់គ្នាអាចទិញបាន ហើយត្រូវបាន។ Doulos Hope បង្កើតឡើងជាពិសេស ដើម្បីលើកកម្ពស់អក្ខរកម្ម ការអប់រំ និងកិច្ចសហប្រតិបត្តិការអន្តរវប្បធម៌នៅទូទាំងអាស៊ីអាគ្នេយ៍ នឹងបើកឱ្យចូលទស្សនាជាសាធារណៈ នៅកំពង់ផែព្រះសីហនុ ចាប់ពីថ្ងៃទី១៩ ធ្នូ ២០២៣ – ១១ មករា ២០២៤ ជារៀងរាល់ថ្ងៃអង្គារ៍-អាទិត្យ ពីម៉ោង ២រសៀល ដល់ ៩យប់ ប្រភព៖ Khmer Times #ams1minute

  • រដ្ឋមន្រ្តីក្រសួងកិច្ចការនារី៖ “កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសអាស៊ាន និងទី១៣ ក្នុងចំណោម១២០ប្រទេស

    រដ្ឋមន្រ្តីក្រសួងកិច្ចការនារី៖ “កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសអាស៊ាន និងទី១៣ ក្នុងចំណោម១២០ប្រទេស

    ដែលបានបញ្ជូនទាហានស្រ្តីក្នុងការប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ”។ កម្ពុជាក៏ស្ថិតនៅក្នុងចំណោមប្រទេស១០ ក្នុងពិភពលោកដែលសម្រេចគោលដៅអភិវឌ្ឍសហស្សរ៍លើសុខភាពមាតា។ ហើយបើយោងតាមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២កម្ពុជាមានលំដាប់លេខ៤១ ក្នុងចំនោម១៤៦ប្រទេស ជាកម្មសិទ្ធិឬគ្រប់គ្រងដោយស្រ្តី នៅតាមសហគ្រាសធុនតូចនិងមធ្យម (SMEs) ដែលជាអត្រាខ្ពស់ក្នុងតំបន់ ។ ជារួមមកស្រ្តីកម្ពុជាផ្តល់តម្លៃនិងទទួលស្គាល់នៅសហគមន៍អន្តរជាតិសម្រាប់ការចូលរួមថែរក្សាសុវត្ថិភាពនិងសន្តិភាព។ #ams1minute

  • វត្តវិបុលត្ថារាម កសាងនៅឆ្នាំ១៨១៣

    វត្តវិបុលត្ថារាម កសាងនៅឆ្នាំ១៨១៣

    គេនិយមហៅវត្តនេះថា វត្តកណ្តាល ដោយសាទីតាំងវត្ត ស្ថិតនៅចំកណ្តាលនៃវត្ត ២ គឺ វត្តពោធិ៍ក្នុង និង វត្តសង្កែ។ បើតាមមន្ទីរទេសចរណ៍បាត់ដំបង វត្តកណ្តាល ជាកន្លែង ឃុំឃាំងមនុស្ស សួរចម្លើយ និងធ្វើទារុណកម្មអ្នកទោសក្នុងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង #ams1minute

  • ប្រធានរដ្ឋសភាកម្ពុជា៖ “សភានិងរាជរដ្ឋាភិបាល មានឆន្ទៈមុះមុតក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្រ្តី”

    ប្រធានរដ្ឋសភាកម្ពុជា៖ “សភានិងរាជរដ្ឋាភិបាល មានឆន្ទៈមុះមុតក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្រ្តី”

    រដ្ឋសភាបានកំពុងជំរុញយ៉ាងខ្លាំងនូវបុព្វហេតុសមភាពយេនឌ័រ តាមរយៈគំនិតផ្តួចផ្តើម និងចូលរួមយ៉ាងសកម្មក្នុងយន្តការថ្នាក់ជាតិ និងអន្តរជាតិជាច្រើនទៀត។ ទោះជាមានកិច្ចខិតខំប្រឹងប្រែងលើកិច្ចការសមភាពយេនឌ័រយ៉ាងណាក៏ដោយ ក៏នៅមានបញ្ហាប្រឈមជាច្រើន ពិសេសចំនួនស្រ្តីក្នុងវិស័យនយោបាយនិងសាធារណៈ។ សម្តេចប្រធានរដ្ឋសភា ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនដល់ការពង្រឹងវិសមភាពយេនឌ័រ មានដូចជា៖ ១.ការពង្រឹងអភិបាលកិច្ចដោយទទួលស្គាល់ និងប្រើប្រាស់ជំនាញ និងទេពកោសល្យរបស់ស្ត្រី ២. ការលើកកម្ពស់ឱកាសស្មើគ្នាសម្រាប់ទាំងអស់គ្នា ៣. ការដោះស្រាយសមភាពយេនឌ័រ ក្នុងការអប់រំ និងការអភិវឌ្ឍជំនាញ ៤. ការពង្រឹងសមភាពយេនឌ័រនៅគ្រប់កម្រិត។ #ams1minute

  • របាយការណ៍នៅថ្ងៃទី១៩ វិច្ឆិកា

    របាយការណ៍នៅថ្ងៃទី១៩ វិច្ឆិកា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ៤០នាក់។ ៣. គ្រឿងញៀន ៦ករណី ឃាត់ខ្លួនជនសង្ស័យ ៧នាក់។ ៤. កូវីដ គ្មានករណីថ្មី អ្នកជាសះស្បើយ ២នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២០ វិច្ឆិកា ២០២៣ #ams1minute

  • សម្តេចធិបតីអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល” ដែលមាន ៣ គោលដៅ៖

    សម្តេចធិបតីអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល” ដែលមាន ៣ គោលដៅ៖

    ១. ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន២. ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ សង្កាត់៣. ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប រាជធានីភ្នំពេញ ២០ វិច្ឆិកា ២០២៣ #ams1minute

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កូនប្រុស រិទ្ធិសិទ្ធិ បានផ្តល់កាដូធំមួយសម្រាប់ខ្ញុំនិងភរិយា

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កូនប្រុស រិទ្ធិសិទ្ធិ បានផ្តល់កាដូធំមួយសម្រាប់ខ្ញុំនិងភរិយា

    នោះគឺលទ្ធផលប្រលងគណិតវិទ្យារបស់គាត់ក្នុងកម្មវិធី Caribou Mathematics Contest ដែលគាត់បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងចំណោមអ្នកចូលរួមប្រឡង ២ ៣៥៨នាក់ ពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក។ #ams1minute

  • លោក ត្រាំ ប្ដេជ្ញាបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់អាស៊ី ប្រសិនបើលោកជាប់ឆ្នោត

    លោក ត្រាំ ប្ដេជ្ញាបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់អាស៊ី ប្រសិនបើលោកជាប់ឆ្នោត

    អាមេរិក៖ លោក ដូណាល់ ត្រាំ ​អតីតប្រធានាធិបតីអាមេរិក និង​ជាបេក្ខភាពនាំមុខគេរបស់​គណ​បក្សសាធារណរដ្ឋ សម្រាប់កា​របោះឆ្នោតអាណត្តិខាងមុខ បាននិយាយកាលពីថ្ងៃទី១៨ វិច្ឆិកា​ថា ប្រសិនបើលោកជាប់ឆ្នោត រូបលោកនឹងផ្ដាច់កិ​ច្ចព្រមព្រៀងពាណិជ្ជកម្មប៉ាស៊ីហ្វិក ដែលបច្ចុប្បន្នកំពុង​ដឹកនាំដោយ លោកប្រធានាធិបតី ចូ បៃឌិន។​ ថ្លែងទៅកាន់អ្នកគាំទ្រនៅរដ្ឋអាយអូវ៉ា (Iowa)លោក ត្រាំ បាននិយាយថា លោកប្រឆាំងនឹងកិច្ចព្រមព្រៀង​ពាណិជ្ជកម្មដែលកំ​ពុងត្រូវបានចរចាដោយរដ្ឋបាល លោក បៃឌិន ជាមួយប្រទេសចំនួន ១៤ ផ្សេងទៀត ដោយលើកហេតុផលថា វានឹ​ង​រារាំងការផលិតរបស់សហរដ្ឋអាមេរិក និងបង្កឱ្យមាន​បញ្ហាបាត់បង់ការងារ។​ ដោយឡែក កិច្ចពិភាក្សាលើផ្នែកពាណិជ្ជកម្មនៃក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) មានបំណង​ធ្វើឱ្យតំប​ន់ប៉ាស៊ីហ្វិកមានលទ្ធភាពទប់ទល់នឹងឥទ្ធិពលពាណិជ្ជកម្មរបស់ប្រទេសចិន ប៉ុន្តែកិច្ចពិភាក្សាមិនទាន់ទទួលបានភា​ព​ជោគជ័យនៅឡើយទេ​ បន្ទាប់ពីប្រទេសមួយចំនួនរួមទាំង ​វៀតណាម និងឥណ្ឌូនេស៊ី បានបដិសេធមិនប្តេជ្ញាចំ​ពោះ​​ការទាមទារដែលមានចែងនៅក្នុង IPEF ។​ យ៉ាងណាមិញ ក្នុងពេលកាន់តំណែងជាប្រធានាធិបតីកាលពីឆ្នាំ ២០១៧ លោក ដូណាល់ ត្រាំ ធ្លាប់បានដកកិច្ចព្រ​មព្រៀងពាណិជ្ជកម្មនេះម្ដងរួចទៅហើយ។ក្នុងការនោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២៤ខាងមុខ ប្រសិនបើលោកជា​ប់ឆ្នោត លោកនឹងសំដៅដកកិច្ចព្រមព្រៀងនេះមុនគេ។​ ថ្លែងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ Iowa ដដែល លោកត្រាំបានសង្កត់ធ្ងន់ថា ៖ «កិច្ចព្រមព្រៀងពាណិជ្ជក​ម្មឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ…