-
ទេសរដ្ឋមន្ត្រី អ៊ុច បូររិទ្ធ៖ “ក្នុងនាមជាសមាជិកអាស៊ាន កម្ពុជាប្ដេជ្ញាចិត្តចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការពហុភាគី គាំទ្រពាណិជ្ជកម្មដោយសេរីនិងបើកចំហ”

-
មីសួរខ្មៅ ខេត្តព្រះសីហនុ

-
របាយការណ៍នៅថ្ងៃទី១៧ វិច្ឆិកា

-
ព្រះពុទ្ធបដិមា និងរូបសំណាកស្តេចនាគ

-
បុរីជនបទ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ វិច្ឆិកា ២០២៣

១. CDC អនុញ្ញាតក្រុមហ៊ុនចំនួន ៣ ដែលមានទុនវិនិយោគសរុប ១៣លានដុល្លារ វិនិយោគលើរោងចក្រផលិតស្រោមជើង គ្រឿងសង្ហារិមក្រៅផ្ទះ និងផ្គុំដំឡើងគ្រឿងបន្លាស់រថយន្ត – AMS Economy ២. កម្ពុជា ជាប្រទេសទី១នៅអាស៊ី ដែលនឹងធ្វើប្រធាននៃអនុសញ្ញាអូតាវ៉ា ប្រឆាំងគ្រាប់មីននៅឆ្នាំ ២០២៤ – ថ្មីៗ ៣. គម្រោងសាងសង់បណ្តាញខ្សែកាបក្រោមបាតសមុទ្ររវាងក្រុងព្រះសីហនុ និងទីក្រុងហុងកុង នឹងរួចរាល់នៅខែកក្កដា ឆ្នាំ២០២៥ – ខ្មែរថាមស៍ ៤. ចិន-អាមេរិកឯកភាពគ្នាបើកទូរស័ព្ទទាន់ហេតុការណ៍ និងបន្តទំនាក់ទំនងយោធា – Bloomberg ៥. ហ្វាំងឡង់ នឹងបិទច្រកព្រំដែនជាមួយរុស្ស៊ីចំនួន៤ ដើម្បីបញ្ឈប់ការស្វែងរកសិទ្ធិជ្រកកោន – Reuters #ams1minute
-
សម្តេចធិបតី៖ “ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២

មិនត្រឹមមានបង្ហាញទៅកាន់អន្តរជាតិអំពីការរីកចម្រើនរបស់កម្ពុជា នោះទេ តែបានគាស់រំលើងស្មារតីអង្គរ និងជំរុញឱ្យប្រជាពលរដ្ឋខ្មែរ គ្រប់និន្នាការនយោបាយទាំងក្នុង និងក្រៅប្រទេសបំផុសស្មារតីឱ្យស្រឡាញ់ជាតិ”។ ព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីអាស៉ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មិនត្រឹមមានបង្ហាញទៅកាន់អន្តរជាតិអំពីការរីកចម្រើនរបស់កម្ពុជា តែក៏បានបង្ហាញនូវអត្តសញ្ញាណ និងបេតិភណ្ឌជាតិមួយចំនួនដូចជាប្រាសាទអង្គរ និងកីឡាល្បុក្កតោជាដើម។ #ams1minute
-
កម្ពុជារង់ចាំរយៈពេល ៦៤ឆ្នាំ ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣

-
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សន្តិភាព និងសុខដុមរមនាខាងសាសនាគឺជា “ទ្រព្យព្រេងសំណាងរបស់កម្ពុជា”

ខណៈដែលពិភពលោកកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីសង្គ្រាម ឬជម្លោះប្រដាប់អាវុធ ឬអំពើហិង្សា ដែលកើតមានឡើងជាច្រើនកន្លែង និងពិបាកដោះស្រាយ ដែលមានឫសគល់ចេញពីមនោគមន៍វិជ្ជាជ្រុលនិយម ជួនកាលបង្កប់នៅក្នុងនយោបាយ ឬក្នុងសាសនានោះ។ សន្តិភាព កំពុងតែចាក់ឫសយ៉ាងជ្រៅនៅទូទាំងកម្ពុជាក្រោមការការពារ និងពូនជ្រុំយ៉ាងយកចិត្តទុកដាក់ និងម៉ឺងម៉ាត់បំផុតពីថ្នាក់ដឹកនាំតាំងពីសម័យសម្តេចតេជោ ហ៊ុន សែន រហូតដល់សម័យសម្តេចធិបតី ហ៊ុន ម៉ាណែត។ សុខដុមរមនាខាងសាសនាក៏កើតមានពេញផ្ទៃប្រទេសដែលធ្វើឱ្យកម្ពុជាត្រូវបានចាត់ទុកជាប្រទេសគំរូនៃការរស់នៅជាមួយគ្នាដោយឥតមោះហ្មងរវាងសហគមន៍សាសនា។ សុខដុមនីយកម្មខាងសាសនាមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែ វាកើតចេញពីភាពឈ្លាសវៃរបស់មេដឹកនាំក្នុងការបង្រួបបង្រួមសាសនិកគ្រប់សាសនាទាំងអស់ឱ្យរួមរស់ជាមួយគ្នាដោយសុខសាន្ត។ #ams1minute
-
សម្តេចធិបតី ចង់ឱ្យគ្រប់អចលនទ្រព្យនៅកម្ពុជាមានបណ្ណសម្គាល់។
