Category: One-Minute

  • ទស្សនរើសអើង និងទស្សនជ្រុលនិយម មិនថានៅក្នុងផ្នែកសាសនា និងផ្នែកនយោបាយនោះទេ គឺត្រូវតែលុបបំបាត់ឱ្យអស់

    ទស្សនរើសអើង និងទស្សនជ្រុលនិយម មិនថានៅក្នុងផ្នែកសាសនា និងផ្នែកនយោបាយនោះទេ គឺត្រូវតែលុបបំបាត់ឱ្យអស់

    ដើម្បីរក្សាសុខសន្តិភាព សុខដុមរមនារបស់ប្រជាពលរដ្ឋ និងសាសនិក សម្តេចធិបតី៖ “គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺទប់ស្កាត់ និងលុបបំបាត់នូវការប្រកាន់គោលជំហររើសអើង ឬមួយទស្សនជ្រុលនិយមមិនឱ្យកើតមាននៅលើទឹកដីកម្ពុជា បូករួមទាំងការចូលរួមរបស់សហគមន៍ផងនោះ ធ្វើឱ្យទូទាំងប្រទេសកម្ពុជាបន្តថែរក្សានូវសុខសន្តិភាព និងសុខដុមរមនាក្នុងវិស័យសាសនា “។ សង្គ្រាមមិនចាំបាច់កើតឡើងដោយសារអាវុធនោះទេ អ្វីដែលកើតឡើងមុនគេគឺ ជម្លោះនៅក្នុងចិត្តរបស់មនុស្ស ការប្រកាន់នូវការរើសអើង ការលាបពណ៌គ្នា ការឱ្យស្អប់សញ្ជាតិនេះ សាសនានោះ គឺជាកត្តាដែលធ្វើឱ្យមនុស្សឈានទៅដល់ការស្អប់ និងបង្កជម្លោះ។ ផ្ទុយទៅវិញ ប្រសិនជាមានភាពកក់ក្ដៅ យោគយល់គ្នា ការស្រឡាញ់គ្នា គឺរក្សានូវសុខដុមរមនា ការគោរពគ្នាទៅវិញទៅមក ដែលអាចឱ្យយើងថែរក្សានូវសន្តិភាពបាន។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មកនោះ គ្រប់សាសនាទាំងអស់នៅកម្ពុជាចាប់ផ្ដើមរស់រានឡើងវិញដូចគ្នា ទទួលឱកាសក្នុងការគោរពប្រតិបត្តិដូចគ្នា និងមានការជំរុញលើកទឹកចិត្តដូចគ្នា ដោយមិនមានការរើសអើងនោះឡើយ។ #ams1minute

  • ឆ្នេរព្រែកត្រែង ខេត្តព្រះសីហនុ

    ឆ្នេរព្រែកត្រែង ខេត្តព្រះសីហនុ

    🎥 ពពក #ams1minute

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ “ទោះបីជាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ សិទ្ធិសេរីភាព និងការគោរពជំនឿសាសនា ត្រូវធានាដោយរដ្ឋធម្មនុញ្ញ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ “ទោះបីជាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ សិទ្ធិសេរីភាព និងការគោរពជំនឿសាសនា ត្រូវធានាដោយរដ្ឋធម្មនុញ្ញ

    ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញ ក្នុងការគោរពប្រណិប័តន៍សាសនាផ្សេងៗ ដោយគ្មានការរើសអើងឡើយ។ រហូតមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជា គ្មានប្រជាពលរដ្ឋណាម្នាក់ដែលត្រូវបានធ្វើទុកបុកម្មេញដោយសារតែគោរពជំនឿសាសនារបស់ពួកគាត់ឡើយ”។ ការមិនមានជម្លោះសាសនានៅកម្ពុជា ជាតកភាពមួយដែលគួរមានមោទនភាព ព្រោះមានប្រទេសជាច្រើន ដែលមិនអាចធានាបាននូវសុខដុរម្មនីយកម្មសាសនា ដែលពេលខ្លះបានបង្កជម្លោះបែកបាក់រវាងប្រជាជននៅក្នុងសហគមន៍សាសនា រហូតដល់បង្កើតជាសង្គ្រាម ធ្វើឱ្យមនុស្សរាប់ពាន់ រាប់ម៉ឺននាក់ ត្រូវបានស្លាប់បាត់បង់ជីវិត។ សូមជម្រាបថា បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជា មានវត្តអារាម ចំនួន ៥ ១៣៣វត្ត និងមានព្រះសង្ឃចំនួន ៦ ៨៩៦៧អង្គ វិហារសាសនាឥស្លាម និងសាសនាគ្រឹះជាច្រើនទៀត។ #ams1minute

  • អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានចំណាយទុនវិនិយោគរហូតដល់ទៅ ១ ១០០លាន ដុល្លារអាមេរិក

    អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានចំណាយទុនវិនិយោគរហូតដល់ទៅ ១ ១០០លាន ដុល្លារអាមេរិក

    ហើយផ្តើមចេញសុទ្ធសាធពីគោលនយោបាយនៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា-ចិន ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ (BRI) និងគំនិតផ្តួចផ្តើមពីប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងសម្បទាន សម្រាប់ការអភិវឌ្ឍអាកាសយានដ្ឋាននេះត្រូវបានចុះហត្ថលេខា នៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៣ តុលា ២០១៦ រវាងរាជរដ្ឋាភិបាលកម្ពុជាតំណាងដោយសម្តេចវិបុលបញ្ញា សុខ អាន និងតំណាងក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (AIAI) ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ  អតីតនាយករដ្ឋមន្ត្រី និងប្រធានាធិបតីចិន Xi Jinping។ #ams1minute

  • របាយការណ៍នៅថ្ងៃទី១៦ វិច្ឆិកា

    របាយការណ៍នៅថ្ងៃទី១៦ វិច្ឆិកា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ២៤ករណី ឃាត់ខ្លួនជនសង្ស័យ ៤៨នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៤. កូវីដ ករណីថ្មី ១នាក់ គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៧ វិច្ឆិកា ២០២៣ #ams1minute

  • វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Institut de Technologie du Cambodge)

    វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Institut de Technologie du Cambodge)

    ជាគ្រឹះស្ថានឧត្ដមសិក្សាដ៏ល្បី បង្កើតឡើងតាំងពីឆ្នាំ ១៩៦៤ ដែលជាអំណោយរបស់ សហភាពសូវៀតដែលបានរចនាដោយ ក្រុមស្ថាបត្យករ មកពីក្រុងមូស្គូ។ ចំណុចពិសេសគឺ ការគោរពគោលការណ៍ធម្មជាតិ ប្រើប្រភេទឥដ្ឋខ្យល់ សម្រាប់ជំនួយខ្យល់ និងពន្លឺ ទីធ្លាសួន នៅផ្នែកខាងក្នុងនៃបរិវេណអគារជាទីកន្លែងជួបជុំ រីករាយជាមួយទិដ្ខភាពបៃតង ធ្វើអោយកាត់បន្ថយភាពស្រេ្តស បង្កើតភាពត្រជាក់ជាមួយធម្មជាតិ ដែលអមជាមួយស្ថាបត្យកម្មខ្មែរសម័យថ្មី។ 📷 Solo Landspaces/ Choeung Thom-ជេីងធំ #ams1minute

  • លោក ស៊ី ជីនពីង ថាចិនបានត្រៀមខ្លួនរួចរាល់សម្រាប់ធ្វើជាដៃគូជាមួយវិនិយោគិនអាមេរិក

    លោក ស៊ី ជីនពីង ថាចិនបានត្រៀមខ្លួនរួចរាល់សម្រាប់ធ្វើជាដៃគូជាមួយវិនិយោគិនអាមេរិក

    ប៉េកាំង៖កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ អំឡុងពេលពិធីទទួលទានអាហារពេលល្ងាចជាមួយក្រុមថ្នាក់ដឹកនាំក្រុមហ៊ុនសារជីវកម្មធំៗអាមេរិកនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានធានាអះអាងទៅកាន់ពួកគេថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាដៃគូមិត្តភាពជាមួយសហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់លើឱកាសដ៏ច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។ការអះអាងរបស់លោក ស៊ី បែបនេះគឺដើម្បីស្ដារនូវទំនុកចិត្តរបស់ម្ចាស់អាជីវកម្មទាំងអស់ និងដើម្បីទាក់ទាញការវិនិយោគពីបរទេសផងដែរ។ នៅក្នុង​វេទិកា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) ថ្នាក់ដឹកនាំក្រុមហ៊ុន​​អាមេរិកធំៗជាច្រើន​បាន​ជួប​ពិភាក្សា​ជាមួយ​លោក ស៊ី។ ជំនួបនេះបានធ្វើឡើងបន្ទាប់ពីមានការជជែកពិភាក្សាជាបន្តបន្ទាប់រវាងមេដឹកនាំចិន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ដែលបានផ្តោតលើស្ថិរភាពទំនាក់ទំនងរវាងប្រទេសទាំងពីរដែលជាមហាអំណាចសេដ្ឋកិច្ចពិភពលោក។ គួរកត់សម្គាល់ថា លោក ស៊ី បាន​ទទួលការងើបឈរស្វាគមន៍ពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុនសហគ្រាសអាមេរិកចំនួន ៣ ដង ពោលគឺនៅ​ពេល​គាត់ដើរ​ចូល​ទៅ​ក្នុង​សាលទទួលទានអាហារម្ដង មុនពេលគាត់ឡើងថ្លែងសន្ទរកថាម្ដង និងពេលថ្លែងសន្ទរកថាចប់ម្ដង។ អំឡុងពេលថ្លែងសន្ទរកថា លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ដោយបានច្រានចោលគំនិតនៃការមើលឃើញប្រទេសចិនថាជាការគំរាមកំហែង។ លោក ស៊ី បានមានប្រសាសន៍ថា «បើទោះបីជាដំណាក់កាលនៃការអភិវឌ្ឍន៍ដែលខ្លួនអាចឈានដល់កម្រិតណាក៏ដោយ ប្រទេសចិននឹងមិនអនុវត្តគោលនយោបាយអនុត្តរភាព ឬការពង្រីកឥទ្ធិពលរបស់ខ្លួនឡើយ ជាពិសេសគឺចិនគ្មានឆន្ទៈក្នុងការដាក់សម្ពាធទៅលើប្រទេសណាមួយឡើយ»។ លោក ស៊ី បានបង្ហាញពីទំនុកចិត្តទៅលើអនាគតនៃទំនាក់ទំនងចិន និងអាមេរិក…

  • ក្រាហ្វិកបង្ហាញពីកងកម្លាំងអ៉ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា ពីថ្ងៃទី២-១៣ វិច្ឆិកា – Financial Times

    ក្រាហ្វិកបង្ហាញពីកងកម្លាំងអ៉ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា ពីថ្ងៃទី២-១៣ វិច្ឆិកា – Financial Times
  • នាយករដ្ឋមន្រ្តី៖ ខ្ញុំមិនអាចផ្គាប់ចិត្តអ្នកគ្រប់គ្នាជាមួយនឹងគម្រោងកាបូបឌីជីថលបានទេ

    នាយករដ្ឋមន្រ្តី៖ ខ្ញុំមិនអាចផ្គាប់ចិត្តអ្នកគ្រប់គ្នាជាមួយនឹងគម្រោងកាបូបឌីជីថលបានទេ

    ថៃ៖ នាយករដ្ឋមន្រ្តីថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ១៦ ខែវិច្ឆិកាថា រដ្ឋាភិបាលរបស់លោកកំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីអនុវត្តគោលនយោបាយកាបូបឌីជីថល (Digital Wallet) ប៉ុន្តែលោកបានសារភាពថា លោកមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាជាមួយនឹងគោលនយោបាយនេះបានទេ។ លោក ស្រេតថា ដែលបច្ចុប្បន្នកំពុងនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) បានផ្ដល់ការអត្ថាធិប្បាយលើការរិះគន់មួយចំនួនដែលបានលើកឡើងថា គម្រោងកាបូបឌីជីថលនេះនឹងខុសពីអ្វីដែលគណបក្សភឿថៃបានសន្យាក្នុងអំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោត។ ផែនការអំពីកាបូបឌីជីថលនេះ គឺជាការសន្យាដ៏សំខាន់មួយនៅក្នុងយុទ្ធនាការបោះឆ្នោតរបស់គណបក្សភឿថៃ ពោលគឺជាការសន្យាផ្តល់ប្រាក់ចំនួនមួយម៉ឺនបាតដល់ប្រជាជនថៃគ្រប់រូបដែលមានអាយុលើសពី ១៦ ឆ្នាំ ដោយមិនគិតពីស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេឡើយ។ ទន្ទឹមនេះបន្ទាប់ពីប្រឈមមុខនឹងការរិះគន់ រដ្ឋាភិបាលថៃដែលដឹកនាំដោយគណបក្សភឿថៃ បានសម្រេចកាត់បន្ថយចំនួនមនុស្សដែលមានសិទ្ធិទទួលបានប្រាក់ពីគម្រោងកាបូបឌីជីថលពី ៥៦ លាននាក់មកនៅត្រឹម ៥០ លាននាក់ ដោយពួកគេបានកំណត់លក្ខខណ្ឌថា អ្នកដែលអាចទទួលបានប្រាក់ពីកាបូបឌីជីថល ត្រូវតែជាអ្នកដែលមានប្រាក់ខែតិចជាង ៧ ម៉ឺនបាតក្នុងមួយខែ ឬមានប្រាក់សន្សំក្នុងធនាគារក្រោម ៥០ម៉ឺនបាត។ លោក សេរីថា លើកឡើងថា ប្រសិនបើរដ្ឋាភិបាលមិនស្តាប់មតិសាធារណៈ ហើយនៅតែបន្តអនុវត្តតាមការសន្យាក្នុងអំឡុងពេលឃោសនាបោះឆ្នោត នោះពួកគេក៏នឹងប្រឈមមុខជាមួយការរិះគន់ដូចគ្នា។ លោកបានមានប្រសាសន៍ថា «យើងកំពុងព្យាយាមធ្វើឱ្យអស់ពីសមត្ថភាពហើយ។ យើង​ត្រូវ​កែ​លម្អ និង​សម្រប​តាម​គ្រោងការណ៍​ឱ្យ​ស្រប​តាម​សំណើ​ពី​គ្រប់​វិស័យ»។ លោកបានបន្ថែមថា «ប៉ុន្តែដោយការព្យាយាមស្តាប់មតិទាំងអស់ យើងដឹងថាយើងមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ»។…

  • លោក ហ្សេលេនស្គី៖ ជំនួបកំពូលរវាងមេដឹកនាំចិន និងសហរដ្ឋអាមេរិក ជារឿងល្អសម្រាប់អ៊ុយក្រែន

    លោក ហ្សេលេនស្គី៖ ជំនួបកំពូលរវាងមេដឹកនាំចិន និងសហរដ្ឋអាមេរិក ជារឿងល្អសម្រាប់អ៊ុយក្រែន

    កៀវ៖ មេដឹកនាំអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្តែងសុទិដ្ឋិនិយម អំពីកិច្ចប្រជុំកំពូលថ្មីៗនេះ រវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងសមភាគីចិន លោក ស៊ី ជីនពីងន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងកៀវ ថា យើងយល់ថា កិច្ចប្រជុំកំពូលរវាងលោក បៃដិន និងលោក ស៊ី គឺជារឿងល្អសម្រាប់យើង បន្ទាប់ពីមេដឹកនាំអាមេរិក និងចិនបានពិភាក្សាគ្នានៅរដ្ឋកាលីហ្វ័រញ៉ា ជាទីដែលពួកលោកបានយល់ព្រមស្តារទំនាក់ទំនងយោធាឡើងវិញ។ យ៉ាងណាមិញ លោក ហ្សេលេនស្គី មិនអាចបញ្ជាក់បានទេ ថាតើលោក បៃដិន និងលោក ស៊ី បានពិភាក្សាគ្នាអំពីជម្លោះនៅអ៊ុយក្រែនដែរឬអត់។ ចិនបានបដិសេធមិនថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយបានធ្វើឱ្យស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ការទូត និងយោធាជាមួយរុស្ស៊ី ចាប់តាំងពីសង្គ្រាមចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២២។ ទន្ទឹមគ្នា សហរដ្ឋអាមេរិកបានដឹកនាំប្រទេសលោកខាងលិចគាំទ្រអ៊ុយក្រែននៅលើសមរភូមិ ដោយផ្តល់នូវកញ្ចប់ជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាជាច្រើន។ ទោះបីជាយ៉ាណា ជំនួយការជិតស្និទ្ធរបស់លោក ហ្សេលេនស្គី គឺលោក មីខែលឡូ ប៉ូដូលីយ៉ាក នៅថ្ងៃព្រហស្បតិ៍នេះ បានសម្តែងសុទិដ្ឋិនិយមលើកិច្ចប្រជុំកំពូល…