-
ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបចេ្ចកវិទ្យា

-
ប្រាសាទតាព្រហ្ម (រាជវិហារ) ស.វទី១២ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ វិច្ឆិកា ២០២៣

១. ខេត្តព្រះសីហនុ-ខេត្តជាំងស៊ូរបស់ចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពឱ្យកាន់តែស៊ីជម្រៅ រួមមានលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងការវិនិយោគ – AMS Central ២. កម្ពុជាត្រៀមនាំចេញអង្ករប្រមាណ ៤ ០០០តោន ទៅកាន់ប្រទេសទីម័រលេស្តេ ជាលើកដំបូង – FN ៣. វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បាននិងកំពុងរីកចម្រើន ទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ – កម្ពុជាថ្មី ៤. លោក ស៊ី ជិនពីង ប្រាប់លោក បៃដិន ឈប់បំពាក់អាវុធឱ្យតៃវ៉ាន់ តែយល់ព្រមភ្ជាប់បណ្ដាញទំនាក់ទំនងយោធាឡើងវិញ – AFP ៥. ជាង១០ខែ ថៃទទួលភ្ញៀវទេសចរណ៍អន្តរជាតិបានជាង ២៣,៤លាននាក់ និងរកចំណូលបានជិត ២៨ពាន់លានដុល្លារ – Bangkok Post #ams1minute
-
ទីម័រលេស្តេ ចុះហត្ថលេខាលើកិច្ចសន្យាទិញអង្ករពីកម្ពុជាចំនួន ៤០០០តោន ជាលើកដំបូង

-
របាយការណ៍នៅថ្ងៃទី១៥ វិច្ឆិកា

-
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ✈️🇰🇭

-
សម្តេចធិបតី៖ ការដាក់ឱ្យប្រើប្រាស់ព្រលានយន្តហោះ និងការដាក់ចេញយុទ្ធសាស្ត្រទស្សនាសៀមរាប ឆ្នាំ២០២៤

-
សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាផ្លែផ្កានៃសុខសន្តិភាព

-
រដ្ឋមន្រ្តីព័ត៌មាន៖ “ការពង្រឹងស្ថាប័ន ការពង្រឹងសមត្ថភាពមន្រ្តី និងការលើកទឹកចិត្ត គឺជាចំណុចសំខាន់នៃដំណើរការកែទម្រង់ រដ្ឋបាលសាធារណៈ”

មុខងារសាធារណៈ គឺជាអាទិភាពមួយ ស្ថិតក្នុងដំណើរនៃការកែទម្រង់ ទៅលើស្ថាប័ន ហើយការគ្រប់គ្រងស្ថាប័នមួយគឺត្រូវផ្តោតសំខាន់ទៅលើ ៣ ចំណុចរួមមាន៖ ១. ភាពជាអ្នកដឹកនាំ២. រចនាសម្ព័ន្ធការងារច្បាស់លាស់៣. ធនធានមនុស្ស ការពង្រឹងសមត្ថភាព និងសមិទ្ធិកម្មស្ថាប័ន គឺដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ហើយការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធិកម្មប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព។ #ams1minute
-
អង្គការសហប្រជាជាតិ៖ មនុស្សច្រើនជាង ២០ម៉ឺននាក់ភៀសខ្លួនចេញពីជម្លោះនៅមីយ៉ាន់ម៉ា

ណៃពិដោ៖ អង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្តាហ៍នេះ បានឱ្យដឹងថា មនុស្សជាង ២០០,០០០នាក់បានផ្លាស់ទីលំនៅ ដោយសារការប្រយុទ្ធគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីសម្ព័ន្ធភាពនៃក្រុមជនជាតិភាគតិចបានបើកការវាយលុកប្រឆាំងនឹងយោធាកាលពីខែមុន។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) បាននិយាយថា គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ មនុស្សច្រើនជាង ២០០,០០០នាក់នៅទូទាំងរដ្ឋសា, ឈីន, កាយ៉ា, ម៉ុន និងសាហ្គាន បានបង្ខំចិត្តភៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមដាប់អាវុធជនជាតិភាគតិច។ ការិយាល័យ UNOCHA បន្ថែមថា យ៉ាងហោចណាស់ជនស៊ីវិល ៧៥នាក់ រួមទាំងកុមារត្រូវបានសម្លាប់ និងមនុស្ស ៩៤នាក់ទៀតបានរងរបួសនៅក្នុងការប្រយុទ្ធគ្នានេះ។ គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាបានផ្ទុះឡើងចាប់តាំងពីថ្ងៃទី២៧ ខែតុលា នៅទូទាំងរដ្ឋសាន ភាគខាងជើងក្បែរព្រំដែនប្រទេសចិន បន្ទាប់ពីកងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA), កងទ័ពរំដោះជាតិតាអាំង (TNLA) និងកងទ័ពអារ៉ាកាន (AA) បានបើកការវាយប្រហារលើកងកម្លាំងរដ្ឋាភិបាលយោធា។ ក្រុមបះបោរប្រដាប់អាវុធខាងលើនេះ បានបិទផ្លូវពាណិជ្ជកម្មសំខាន់ៗទៅកាន់ប្រទេសចិន និងបានរឹបអូសយកមជ្ឈមណ្ឌលព្រំដែនមួយ នៅក្នុងអ្វីដែលអ្នកវិភាគនិយាយថា ជាការប្រឈមមុខផ្នែកយោធាដ៏ធំបំផុតចំពោះរបបយោធា ចាប់តាំងពីខ្លួនបានដណ្តើមអំណាចនៅឆ្នាំ២០២១៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា