Category: One-Minute

  • សម្តេចធិបតី ប្រកាសឱ្យសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីពីទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ

    សម្តេចធិបតី ប្រកាសឱ្យសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីពីទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ

    ប្រវែង ៣៣គីឡូម៉ែត្រ ជូនពលរដ្ឋនៅឃុំតាតៃលើ ឃុំជំនាប់ និងឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង #ams1minute

  • សម្តេចធិបតី៖ យើងចង់កែប្រែពេលវេលាទំនេរទៅជាពេលដែលមានផលប្រយោជន៍សម្រាប់បង្កើនសមត្ថភាព ឥរិយាបថរបស់សិស្ស និងអត្ថប្រយោជន៍សម្រាប់គ្រូបន្ថែមទៀត

    សម្តេចធិបតី៖ យើងចង់កែប្រែពេលវេលាទំនេរទៅជាពេលដែលមានផលប្រយោជន៍សម្រាប់បង្កើនសមត្ថភាព ឥរិយាបថរបស់សិស្ស និងអត្ថប្រយោជន៍សម្រាប់គ្រូបន្ថែមទៀត
  • ប្រាសាទតាព្រហ្ម (រាជវិហារ) ស.វទី១២ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧

    ប្រាសាទតាព្រហ្ម (រាជវិហារ) ស.វទី១២ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧

    ដើម្បីឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គក្រោមរូបភាពព្រះពោធិសត្វប្រាជ្ញាបារមី រចនាបថបាយ័ន 📷 ពនេចរ #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ វិច្ឆិកា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ វិច្ឆិកា ២០២៣

    ១. រាជធានី-ខេត្តចំនួន ១១ ទទួលបានអ្នកទេសចរជិត ៦លាននាក់ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃ ឆ្នាំ២០២៣នេះ – AMS Central ២. ខេត្តកំពង់ស្ពឺនឹងមានរោងចក្រចម្រោះទឹកកខ្វក់ជាលើកដំបូង ក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន – AMS Central ៣. ១០ខែ ឆ្នាំ២០២៣ កម្ពុជារកចំណូលបាន ៨៣១លានដុល្លារ ពីការលក់គ្រាប់ស្វាយចន្ទីឆៅជាង ៦១ម៉ឺនតោន – FN ៤. ផ្កាយរណបចារកម្ម ដែលកូរ៉េខាងជើងបាញ់បង្ហោះប៉ុន្មានថ្ងៃមុន គឺដើម្បីថតកន្លែងសំខាន់ៗរបស់អាមេរិក – AFP ៥. អ៊ុយក្រែនបានខាតបង់ជាង ៤៣៧លានដុល្លារ ដោយសារតែការបាតុកម្មតវ៉ារបស់ក្រុមរថយន្តដឹកទំនិញប៉ូឡូញ ដែលបង្កឱ្យមានការស្ទះច្រកព្រំដែនពីអ៊ុយក្រែនចូលទៅក្នុងសហភាពអឺរ៉ុប – Sputnik #ams1minute

  • ចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន អាមេរិកបានផ្តល់ជំនួយសរុបប្រហែល ៧៥ ពាន់លានដុល្លារដល់អ៊ុយក្រែន

    ចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន អាមេរិកបានផ្តល់ជំនួយសរុបប្រហែល ៧៥ ពាន់លានដុល្លារដល់អ៊ុយក្រែន

    ខណៈបណ្តាប្រទេសនៅអឺរ៉ុបរួមគ្នាបានផ្តល់ច្រើនជាង ១០០ ពាន់លានដុល្លារ។ យ៉ាងណាមិញ អាមេរិកនៅតែផ្តល់ចំណែកធំជាងគេទាំងអស់លើជំនួយយោធា ពោលគឺមានតម្លៃប្រហែល ៤៤ ពាន់លានដុល្លារ។ ទន្ទឹមនេះ ប្រធានាធិបតីអាមេរិក Joe Biden ក៏បានស្នើសុំទៅសភា ៦១ពាន់លានដុល្លារបន្ថែមទៀត។ ប្រភព៖ Economist #ams1minute

  • កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (UAE) ពិភាក្សាអំពីការពង្រឹងនិងពង្រីកការធ្វើពាណិជ្ជកម្មទ្វេភាគី

    កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (UAE) ពិភាក្សាអំពីការពង្រឹងនិងពង្រីកការធ្វើពាណិជ្ជកម្មទ្វេភាគី

    និងពិភាក្សាអំពីសក្តានុពលក្នុងការវិនិយោគ លើវិស័យកសិកម្ម ទេសចរណ៍ សុវត្ថិភាពម្ហូបអាហារ និងការងារជំនាញដែលចំបាច់សម្រាប់ការរីកចម្រើននៃឧស្សាហកម្មនៃប្រទេសទាំងពីរ។ #ams1minute

  • នាវាកងទ័ពជើងទឹកចិនទស្សនកិច្ចនៅមីយ៉ាន់ម៉ា

    នាវាកងទ័ពជើងទឹកចិនទស្សនកិច្ចនៅមីយ៉ាន់ម៉ា

    ប៉េកាំង៖ នាវាកងទ័ពជើងទឹកចិន ចំនួន ៣ គ្រឿងបានធ្វើដំណើរដល់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទ ដែលនេះជាដំណើរទស្សនកិ ច្ចមិត្តភាពមួយ ហើយក៏ជាការបង្ហាញពីការចូលរួមក្នុងវិស័យពារជាតិរបស់ចិន ជាពិសេសអំឡុងពេលដែលភាពតា នតឹ ងកំពុងបន្តកើតមានរវាងកងកម្លាំងយោធាមីយ៉ាន់ម៉ា និងក្រុមបះបោរនៅជិតព្រំដែនចិន។កងនាវាចររំដោះប្រជាជនចិន ឬហៅកាត់ថា (People’s Liberation Navy) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការ ណ៍មួយថា នាវាបាញ់មីស៊ីលពិឃាតឈ្មោះថា ជឺប៉ូ (Zibo) និងនាវាចម្បាំងប្រភេទ ជិងចូវ (Jingzhou) ត្រូវបាននាវាចម្បាំងមីយ៉ាន់ម៉ានាំផ្លូវដើម្បីចូលចតនៅទីក្រុងយ៉ាំងហ្គោន (Yangon) ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឧត្តមនាវីឯក ស៊ុន បូ (Sun Bo) កំពុងដឹកនាំកងកម្លាំងចំនួន ៧០០ នាក់ ក្នុងការបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ារយៈពេល ៤ ថ្ងៃ ក្នុងនោះក៏មាននាវាផ្គត់ផ្គង់របស់ចិនឈ្មោះថា ឈានតាវហ៊ូ (Qiandaohu) ផងដែរ ហើយពួកគេមានគម្រោងធ្វើសមយុទ្ធសន្តិសុខជើងទឹកជាមួយមីយ៉ាន់ម៉ា នេះបើយោងតាមការរាយការណ៍របស់កាសែតមីយ៉ាន់ម៉ាឈ្មោះថា Global New Light of Myanmar។ គួរដឹងដែរថា កងនាវាចិនដែលបានទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ាលើកនេះ គឺជាផ្នែកមួយនៃកងនាវាទី៤៤…

  • ទីភ្នាក់ងារអវកាសជប៉ុនរងការវាយប្រហារតាមអ៊ិនធឺណិត

    ទីភ្នាក់ងារអវកាសជប៉ុនរងការវាយប្រហារតាមអ៊ិនធឺណិត

    ជប៉ុន៖ ទីភ្នាក់ងារអវកាសរបស់ប្រទេសជប៉ុន បានរងការ វាយប្រហារតាមអ៊ិនធឺណិត ប៉ុន្តែពួកហ៊ែកឃឺរមិនអាចចូលប្រើទិន្នន័យសំខាន់ៗ ដែលរួមបញ្ជូលទាំងព័ត៌មានស្ដីពីប្រតិបត្តិការរ៉ុក្កែត និងផ្កាយរណបនោះទេ។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យរបស់ភ្នាក់ងារនាថ្ងៃពុធ។ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានស្រង់សម្ដីអ្នកនាំពាក្យទីភ្នាក់ងារ រុករកអវកាសជប៉ុន (JAXA) ដែលបាននិយាយថា៖ «មានលទ្ធភាពនៃការចូលប្រើទិន្នន័យដោយគ្មានការអនុញ្ញាត ដោយការឆ្លៀតឱកាសលើភាពងាយរងគ្រោះនៃឧបករណ៍បណ្តាញ»។ មន្រ្តីនាំពាក្យដដែលនិយាយទៀតថា ទីភ្នាក់ងារអវកាសបានដឹងពី លទ្ធភាពនៃការចូលប្រើទិន្នន័យដោយគ្មានការអនុញ្ញាត បន្ទាប់ពី ទទួល បានព័ត៌មានពីអង្គការខាងក្រៅ ហើយធ្វើការស៊ើបអង្កេតផ្ទៃក្នុង។ យ៉ាងណាមិញ អ្នកនាំពាក្យដដែលបដិសេធសុំមិនបញ្ជាក់ព័ត៌មាន លម្អិតផ្សេងៗ រួមមានថាតើការវាយប្រហារកើតឡើង ពិតប្រកដ ពេលណា ក្រុមហ៊ែកឃឺរណាមួយជាប់ការសង្ស័យថា នៅពី ក្រោយសកម្មភាពបែបនេះ ឬថា តើអង្គការខាងក្រៅណាដែលផ្ដល់ ព័ត៌មាន ឱ្យភ្នាក់ងារអវកាសស្ដីពីការវាយប្រហារ នោះទេ។ អ្នកនាំពាក្យបានបន្ថែមថា រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធកំពុងស៊ើប អង្កេតបញ្ហានេះ ហើយស្វែងរកការកំណត់អត្តសញ្ញាណប្រភព នៃការវាយប្រហារ វិសាលភាពនៃការខូចខាត និងភាពងាយរងគ្រោះ ណាមួយ នៅក្នុងប្រព័ន្ធសន្តិសុខរបស់ទីភ្នាក់ងារនេះ។ គួរគូសបញ្ជាក់ថា JAXA ស្ថិតក្នុងចំណោមក្រុមហ៊ុន និងវិទ្យាស្ថាន ស្រាវជ្រាវ ប្រហែល ២០០ ដែលរងគ្រោះដោយការវាយប្រហារតាម អ៊ិនធឺណិតទ្រង់ទ្រាយធំក្នុងឆ្នាំ ២០១៦…

  • សេចក្ដីថ្លែងការណ៍ ១១ខ ជាមុខព្រួញរំដោះជាតិពីរបបយង់ឃ្នង

    សេចក្ដីថ្លែងការណ៍ ១១ខ ជាមុខព្រួញរំដោះជាតិពីរបបយង់ឃ្នង
  • ចំនួនភូមិនៅកម្ពុជាកើនឡើងជាង ៥ ២០០ ភូមិ ក្នុងរយៈពេលជាង ៣៥ឆ្នាំ (១៩៨៧-២០២៣)

    ចំនួនភូមិនៅកម្ពុជាកើនឡើងជាង ៥ ២០០ ភូមិ ក្នុងរយៈពេលជាង ៣៥ឆ្នាំ (១៩៨៧-២០២៣)

    នៅឆ្នាំ១៩៨៧ កម្ពុជាមានភូមិសរុបប្រមាណតែ ៩ ៣៨៦ ប៉ុណ្ណោះធៀបនឹង ១៤ ៥៩៥ ភូមិ នៅឆ្នាំ២០២៣។ ទិន្នន័យ៖ បញ្ជីរាយនាមភូមិសាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា ធ្វើបច្ចុប្បន្នភាពនាខែតុលា ឆ្នាំ២០២៣ និងស្ថិតិឆ្នាំ១៩៨៧ #ams1minute