-
ក្រៅពីរៀន យើងអាចរៀបចំកម្មវិធីបណ្ដុះក្មេងឱ្យចេះជួយការងារសង្គម

-
ប្រាសាទបន្ទាយស្រី ឬ ឥសូរបុរៈ កសាងឡើងនៅស.វទី១០

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ វិច្ឆិកា ២០២៣

១. កម្ពុជាប្ដេជ្ញាជំរុញការអភិវឌ្ឍថាមពលអគ្គិសនីកកើតឡើងវិញឱ្យបាន ៧០% នៅឆ្នាំ២០៣០ – AMS Economy ២. Chef Nak ជាចុងភៅស្រ្តីខ្មែរដំបូង ដែលទទួលបានពានរង្វាន់ Gourmand Award ក្នុងវិស័យម្ហូបអាហារ តាមរយៈសៀវភៅធ្វើម្ហូប “សោយ” – AMS Infotainment ៣. គម្រោងវិនិយោគថ្មីៗចំនួន១៣ ទៀត សរុបទុនវិនិយោគជាង ១៣០លានដុល្លារ ត្រូវបានអនុម័តឱ្យដំណើរការ – FN ៤. ឥណ្ឌូណេស៊ីបង្កើនការចំណាយយោធា ២០% ដើម្បីឆ្លើយតបនឹងការប្រែប្រួលភូមិសាស្រ្តនយោបាយ – Reuters ៥. កូរ៉េខាងជើងច្រានចោលសំណើចរចាជាមួយអាមេរិក ហើយប្តេជ្ញាបាញ់បង្ហោះផ្កាយរណបបន្ថែម – AP #ams1minute
-
ការជួបជុំគ្នានាពេលនេះគឺជាកិច្ចចាប់ផ្ដើមដ៏ល្អក្នុងការពិភាក្សា និងឈ្វេងយល់ពីគ្នាទៅវិញទៅមក

និងកំណត់ទិសដៅសំរាប់អនុវត្តរួមគ្នា សំដៅបង្កើនប្រសិទ្ធភាពការងារ និងសម្រេចគោលដៅដែលបានគ្រោងទុក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានរម្លឹកអំពីដំណាក់កាលជាច្រើន ដែលកម្ពុជាធ្លាប់បានឆ្លងកាត់នៅក្នុងប្រវត្តិសាស្ត្រ ក្នុងនោះមានការកសាងប្រាសាទអង្គរវត្តដែលជាស្នាដៃស្ថាបត្យកម្មកំពូលរបស់បុព្វបុរសខ្មែរ ព្រមទាំងដំណាក់កាលប្រវត្តិសាស្ត្រសំខាន់ៗជាច្រើនទៀត ដូចជាដំណើរស្វែងរកសន្តិភាពឱ្យប្រជាជនកម្ពុជាតាមរយៈនយោបាយឈ្នះឈ្នះ និងការរក្សាបាននូវស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រជាដើម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំស្ថាបត្យករ និងវិស្វករ ថែរក្សាសុខភាពឱ្យបានល្អ និងត្រូវចេះគិតគូរច្នៃប្រឌិតនូវអ្វីដែលជាជំនាញរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាព សំដៅចូលរួមអភិវឌ្ឍប្រទេសជាតិ។ ពិធីសំណេះសំណាលជាមួយគណៈស្ថាបត្យករ និងគណៈវិស្វករកម្ពុជា #ams1minute
-
“កត្តាសុខសន្តិភាព ស្ថិរភាព ដែលកើតទ្បើងពីនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យអគ្គិសនីនៅកម្ពុជា”

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍវិស័យអគ្គិសនីនៅតែជារបៀបវារៈដ៏សំខាន់ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ ដែលកំណត់ទិសដៅ៖ ១.បន្តជំរុញការអភិវឌ្ឍវិស័យអគ្គិសនីឱ្យគ្រប់ទីកន្លែងនៅទូទាំងប្រទេស ២.បន្តការធ្វើទំនើបកម្មលើការផ្តល់សេវាកម្ម ៣.បន្តពិនិត្យលទ្ធភាពផ្តល់ការអនុគ្រោះថ្លៃ និងបន្ថយថ្លៃលក់អគ្គិសនីឱ្យកាន់តែទាបជាងមុន ៤.ជំរុញការចូលរួមរបស់កម្ពុជាក្នុងអន្តរកាលថាមពលឆ្ពោះទៅរកសង្គមអព្យាក្រឹតភាពកាបូន ៥. ជំរុញការចូលរួមរបស់វិស័យឯកជនក្នុងការវិនិយោគ និងការធ្វើអាជីវកម្មផ្តល់សេវាកម្មអគ្គិសនី ៦.ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិទាំងក្នុង និងក្រៅតំបន់លើវិស័យថាមពល។ #ams1minute
-
អបអរសាទរ សៀវភៅធ្វើម្ហូបកម្ពុជា “សោយ” ដែលទទួលបានពានរង្វាន់ GOURMAND AWARD

-
ប្រជាពលរដ្ឋខ្មែរនឹងទទួលបានការលើកលែងការបង់កម្រៃសេវា និងការផ្ដល់សេវារដ្ឋបាលមួយចំនួន នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ដែលបម្រើឱ្យការចុះបញ្ជីដីធ្លី

-
របាយការណ៍នៅថ្ងៃទី២៩ វិច្ឆិកា

-
ពិធីបុណ្យសមុទ្រលើកទី១០ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទាំងអស់គ្នា ដើម្បីទេសចរណ៍” នឹងធ្វើឡើងនៅខេត្តកែប ថ្ងៃទី១-៣ ធ្នូ ២០២៣

-
អបអរសាទរខួប៧ ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ៣០ វិច្ឆិកា ២០១៦ – ៣០ វិច្ឆិកា ២០២៣
