-
សម្ដេចធិបតី៖ ជនបរទេស មិនមានសិទ្ធិទិញដី ឬ ផ្ទះនៅជាន់ផ្ទាល់ដីក្ដី តែជនបរទេសមានសិទ្ធិស្របច្បាប់នៅក្នុងការជួលរយៈពេលវែង

-
អបអរសាទរ កីឡាករកាយវប្បកម្មកម្ពុជា សំបូរ សោភ័ណ្ឌ ដែលបានឈ្នះ មេដាយមាស ១ និងមេដាយមាសប្រាក់ ១

-
វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៩ ជាសក្ខីភាពនៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនារវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន

-
អបអរសាទរ ទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី ១៤

-
របាយការណ៍នៅថ្ងៃទី១២ វិច្ឆិកា

-
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ គឺមិនយកពន្ធលើផលចំណេញចំនួន ៦ មុខក្នុងវិស័យអចលនទ្រព្យ

-
សម្ដេចធិបតី៖ ចំណុចថ្មីនៃយុទ្ធសាស្ត្របញ្ចកោណ បន្តពីយុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាល

-
ផ្លូវជាតិលេខ ៥ នឹងជំរុញវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែខ្លាំងហើយផ្តល់នូវអត្ថប្រយោជន៍យ៉ាងធំធេង

ដូចជា ការបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះ ប្រជាពលរដ្ឋតាមដងផ្លូវមួយនេះនឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍។ 📷 កម្ពុជាមាតុភូមិខ្ញុំ – គឹម បញ្ញារ័តន៍ #ams1minute
-
ចំនួនពលករថៃ ស្លាប់កើនជិត ៤០នាក់ ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស

បាងកក៖ ចំនួនអ្នកស្លាប់របស់ជនជាតិថៃដែលធ្វើការក្នុងប្រទេសអ៊ីស្រាអែល បានកើនឡើងដល់ ៣៩នាក់ នេះបើយោងតាមការបញ្ជាក់ពីក្រសួងការបរទេសថៃ (MFA)។ ស្ថានទូតថៃប្រចាំនៅទីក្រុងតែល អាហ្វីវ បានរាយការណ៍អំពីព័ត៌មាននេះកាលពីថ្ងៃអាទិត្យសប្តាហ៍មុន បន្ទាប់ពីការកំណត់អត្តសញ្ញាណពលរដ្ឋថៃចំនួន ៥នាក់បន្ថែមទៀត ក្នុងចំណោមជនរងគ្រោះដែលរាយការណ៍ដោយអាជ្ញាធរអ៊ីស្រាអែល។ គិតមកទល់ពេលនេះ ក្រៅពីចំនួនជនជាតិថៃស្លាប់នៅប្រទេសអ៊ីស្រាអែល ដែលកើនដល់ ៣៩នាក់ ក៏មានជនជាតិថៃ ១៩នាក់រងរបួស និង ២៥នាក់ផ្សេងទៀតត្រូវបានចាប់ជាចំណាប់ខ្មាំងផងដែរ។ រដ្ឋលេខាធិការអចិន្ត្រៃយ៍ការងាររបស់ប្រទេសថៃ លោក Pairote Chotikasathien បានឱ្យដឹងថា ពលករថៃជាង ៦,០០០នាក់បានដាក់ពាក្យស្នើសុំសំណងពីមូលនិធិជួយដល់ពលករនៅបរទេស។ ហើយប្រហែលពាក់កណ្តាលនៃពាក្យសុំទាំងនេះត្រូវបានដំណើរការ ដោយអ្នកដែលនៅសល់រំពឹងថា នឹងទទួលបានសំណងចំនួន ១៥,០០០បាតក្នុងសប្ដាហ៍ខាងមុខ។ បន្ថែមលើនេះ ក្រុមកម្មករដែលវិលត្រឡប់មកផ្ទះវិញ នឹងទទួលបានប្រាក់សំណងបន្ថែមចំនួន ៥០,០០០បាតក្នុងម្នាក់ៗ ដែលនេះជាវិធានការអនុម័តជាគោលការណ៍ដោយនាយករដ្ឋមន្ត្រីថៃ។គួរបញ្ជាក់ថា មុនការវាយឆ្មក់ឆ្លងព្រំដែនដោយក្រុមប៉ាឡេស្ទីនហាម៉ាសនៅថ្ងៃទី០៧ ខែតុលា ពលករថៃប្រមាណ ៣០,០០០នាក់រស់នៅក្នុងប្រទេសអ៊ីស្រាអែល។ ចាប់តាំងពីពេលនោះមក ប្រហែល ៨,០០០នាក់បានធ្វើមាតុភូមិនិវត្តន៍ ខណៈដែលជាង ២០,០០០នាក់បានជ្រើសរើសស្នាក់នៅអ៊ីស្រាអែល បើទោះបីជាជម្លោះកាន់តែរីកធំឡើងក៏ដោយ។ កិច្ចខិតខំប្រឹងប្រែងសម្រាប់ការដោះលែងចំណាប់ខ្មាំងនៅតែបន្ត ដោយរដ្ឋមន្ត្រីការបរទេសថៃ លោក Parnpree Bahiddha-Nukara បានបង្ហាញសុទិដ្ឋិនិយមកាលពីសប្តាហ៍មុនថា ចំណាប់ខ្មាំងថៃត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងចំណោមចំណាប់ខ្មាំងប្រហែល ២៥០នាក់ដំបូងដែលនឹងត្រូវដោះលែង…
-
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ណែនាំដល់គ្រឹះស្ថានសិក្សាឯកជន ចូលរួមជំរុញប្រសិទ្ធិភាពនៃយុទ្ធសាស្ត្របញ្ចកោណ

ភ្នំពេញ៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា គ្រឹះស្ថានអប់រំឯកជននៅតែរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស នៅកម្ពុជា ។ ក្នុងន័យនេះ លោកជំទាវបានជំរុញដល់គ្រឹះស្ថានអប់រំឯកជន ចូលរួមជំរុញប្រសិទ្ធិភាពនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស ជាអាទិភាពចម្បង ។ លោកជំទាវ បានមានប្រសាសន៍បែបនេះ អំឡុងពិធីចែកវិញ្ញាបនបត្រ បណ្ណសរសើរ អាហារូបករណ៍ដ ល់សិស្សានុសិស្ស នៃសាលាអន្តរជាតិអាស៊ាន និងសាលារៀនខេមវីសឌឹម សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកជំទាវ គឹម សេដ្ឋានី បានថ្លែងនូវការកោតសរសើរដល់សាលាអន្តរជាតិអាស៊ាន ដែលត្រូវបានចាត់ទុកជាទីកន្លែងផ្តល់ការសិក្សា ប្រកបដោយគុណភាព ឧត្តមភាព និងគុណធម៌ ទើបសម្រេចបានជោគជ័យជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ ។ លោកជំទាវបញ្ជាក់ថា ដើម្បីសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ សម្ដេចធិបតី បានកំណត់អាទិភាពស្នូល ៤ចំណុច រួមមាន ការពង្រឹងអភិបាលកិច្ចសាលារៀន, កម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌…