Category: One-Minute

  • ភ្លៀងធ្លាក់ខ្លាំងនឹងគំរាមកំហែងដល់ខេត្តចំនួន ៥០ របស់ប្រទេសថៃ

    ភ្លៀងធ្លាក់ខ្លាំងនឹងគំរាមកំហែងដល់ខេត្តចំនួន ៥០ របស់ប្រទេសថៃ

    បាងកក៖ នាយកដ្ឋានឧតុនិយមរបស់ប្រទេសថៃ បានចេញការព្រមានអំពីអាកាសធាតុរបស់ខេត្តចំនួន ៥០ ខណៈដែលផ្នែកខ្លះនៃប្រទេសថៃ អាចនឹមានភ្លៀងធ្លាក់ខ្លាំង។ តំបន់ភាគខាងត្បូងត្រូវបានគេរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំងបំផុត ដែលអាចនាំឱ្យមានទឹកជំនន់ភ្លាមៗ។ ទីក្រុងបាងកក របស់ប្រទេសថៃ ត្រូវបានគេរំពឹងថា ៦០ភាគរយនឹងមានភ្លៀងធ្លាក់ និងខ្យល់បក់បោកខ្លាំង។ ស្ថានភាពអាកាសធាតុនេះ គឺជាលទ្ធផលនៃប្រព័ន្ធសម្ពាធខ្ពស់ ឬម៉ាស់ខ្យល់ត្រជាក់មកពីប្រទេសចិន រាលដាលចុះមកគ្របដណ្តប់តំបន់ភាគឦសានខាងលើ។ ជាមួយគ្នានេះ ខ្យល់បក់ពីទិសខាងកើតក៏កំពុងបោកបក់មកលើតំបន់ភាគកណ្តាល និងភាគខាងត្បូង អមដោយសម្ពាធទាបដែលគ្របដណ្តប់លើឆ្នេរសមុទ្រម៉ាឡេស៊ី។ ជាលទ្ធផល តំបន់ភាគខាងជើង ខាងកើត និងកណ្តាល ទំនងជាមានផ្គររន្ទះ និងខ្យល់កន្ត្រាក់។ទន្ទឹមគ្នា ទីភ្នាក់ងារឧតុនិយមបានអំពាវនាវឱ្យសាធារណជន បន្តប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ ដោយសារខ្យល់កន្ត្រាក់ និងខ្យល់បក់បោកខ្លាំង។ខ្លួនក៏បានណែនាំឱ្យជៀសវាងការស្នាក់នៅតាមទីវាល, ក្រោមដើមឈើធំៗ, អគារមានគ្រឹះមិនរឹងមាំ និងស្លាកសញ្ញាផ្សាយពាណិជ្ជកម្មជាដើម។ បន្ថែមលើនេះ ក៏គួរប្រុងប្រយ័ត្នផងដែរ ក្នុងពេលធ្វើដំណើរកាត់តំបន់ដែលមានភ្លៀងផ្គររន្ទះ។ សម្រាប់តំបន់ភាគខាងត្បូង សាធារណជនត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ ដោយសារភ្លៀងធ្លាក់ខ្លាំង និងភ្លៀងធ្លាក់រាយប៉ាយ ដែលអាចនាំឱ្យមានទឹកជំនន់ និងទឹកហូរកាត់ព្រៃ ជាពិសេសតំបន់ដែលមានដីជម្រាលក្បែរផ្លូវទឹក និងតំបន់វាលទំនាប៕ ប្រភព៖ Thaiger ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ស្ថាបនិក Tesla ប្រាប់លោក ហ្សេលេនស្គី ឱ្យឈប់បញ្ជូនយុវជនអ៊ុយក្រែនទៅស្លាប់

    ស្ថាបនិក Tesla ប្រាប់លោក ហ្សេលេនស្គី ឱ្យឈប់បញ្ជូនយុវជនអ៊ុយក្រែនទៅស្លាប់

    កៀវ៖ ម្ចាស់ក្រុមហ៊ុនបណ្តាញសង្គម X លោក Elon Musk និយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវតែជៀសវាងបញ្ជូនជនជាតិអ៊ុយក្រែនវ័យក្មេង ដែលមិនចាំបាច់ ទៅស្លាប់នៅឯសមរភូមិប្រយុទ្ធជាមួយរុស្ស៊ី។ នៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍មុន មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk ត្រូវបានគេសាកសួរថាតើគាត់ជឿថា ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី គួរតែចរចាស្វែងរកសន្តិភាពជាមួយមេដឹកនាំរុស្ស៊ី លោក ពូទីន ដែរឬទេ? លោក Musk មិនបានផ្តល់ចម្លើយត្រង់ទេ ប៉ុន្តែបាននិយាយថា លោកគ្រាន់តែចង់ណែនាំថា លោក ហ្សេលេនស្គី មិនគួរបញ្ជូនយុវជនអ៊ុយក្រែនឱ្យទៅស្លាប់នៅក្នុងលេណដ្ឋាន ដោយមិនខ្វល់ថាតើពួកគេចង់ចូលរួមប្រយុទ្ធនឹងលោក ពូទីន ដែរឬអត់។ លោកថា ប្រវត្តិសាស្រ្តនឹងមិនលើកលែងមេដឹកនាំ ដែលលះបង់កងទ័ពរបស់ខ្លួនដែលមិនចាំបាច់ទេ។ ការអត្ថាធិប្បាយបែបនេះរបស់លោក Musk ធ្វើឡើងចំពេលដែលការវាយលុករបស់អ៊ុយក្រែនជួបភាពត្រដាបត្រដួសខ្លាំង ដោយរុស្ស៊ីបានអះអាងថា នាំឱ្យទាហានអ៊ុយក្រែនរាប់ម៉ឺននាក់បានស្លាប់រួចទៅហើយ។ គួរបញ្ជាក់ថា ការវាយលុករបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី បានចាប់ផ្តើមតាំងពីដើមខែមិថុនា ប៉ុន្តែមិនអាចទទួលបានលទ្ធផលគាប់ប្រសើរណាមួយឡើយ។ ទន្ទឹមគ្នា រដ្ឋមន្ត្រីការពារជាតិរុស្សី លោក សឺហ្គេ…

  • មេដឹកនាំក្រុមហេសបូឡា ៖ កងជីវពលខ្លួននឹងបង្កើនការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល

    មេដឹកនាំក្រុមហេសបូឡា ៖ កងជីវពលខ្លួននឹងបង្កើនការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល

    បេរូត៖ មេដឹកនាំចលនាក្រុមហេសបូឡានិយាយថា កងកម្លាំងក្រុមខ្លួនបានចាប់ផ្តើមប្រើប្រាស់សព្វាវុធថ្មីៗ ក្នុងការវាយប្រហារប្រចាំថ្ងៃលើប្រទេសអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមនៅតំបន់ហ្គាហ្សា។ Read. មេដឹកនាំចលនាក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ក្នុងប្រទេសលីបង់ លោក Hassan Nasrallah បានបញ្ជាក់ថា កងកម្លាំងក្រុមខ្លួនបានចាប់ផ្តើមប្រើប្រាស់អាវុធថ្មីៗ ក្នុងការវាយប្រហារប្រចាំថ្ងៃទៅលើអ៊ីស្រាអែល ចាប់តាំងពីសង្គ្រាមនៅតំបន់ហ្គាហ្សាផ្ទុះឡើង។ បន្ថែមលើនេះ ពួកយើងក៏កំពុងប្រើប្រាស់យន្តហោះដ្រូនអត្តឃាតផងដែរ។ លោក Nasrallah បន្តថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ការតស៊ូបានជំរុញសកម្មភាពរបស់យើងនៅសមរភូមិជួរមុខប្រទេសលីបង់ ទាំងផ្នែកបរិមាណ និងគុណភាពអាវុធជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ជាក់ស្តែងថ្មីៗនេះ ក្រុមខ្លួនបានប្រើប្រាស់ Burkan ដែលជាមីស៊ីលអាចផ្ទុករំសេវពី ៣០០ ទៅ ៥០០គីឡូក្រាម ដល់ជិតកន្លះតោន ក្នុងការប្រយុទ្ធនឹងអ៊ីស្រាអែល។ គួរបញ្ជាក់ថា ព្រំដែនរវាងប្រទេសលីបង់ និងអ៊ីស្រាអែល មានការវាយប្រហារគ្នាជារៀងរាល់ថ្ងៃ ជាពិសេសរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ជាថ្ងៃដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសបើកវាយលុកប្រឆាំងទៅលើទឹកដីអ៊ីស្រាអែល ដែលបង្កឱ្យមានសង្គ្រាមដូចសព្វថ្ងៃនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • សម្តេចធិបតី៖ ទម្លាប់ស្រាវជ្រាវ គឺជាអ្វីដែលយើងចង់បានជានរន្តរភាពពីសិស្សនិស្សិត

    សម្តេចធិបតី៖ ទម្លាប់ស្រាវជ្រាវ គឺជាអ្វីដែលយើងចង់បានជានរន្តរភាពពីសិស្សនិស្សិត
  • ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងកម្មវិធី “វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩”

    ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងកម្មវិធី “វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩”

    ១៣ វិច្ឆិកា ២០២៣ #ams1minute

  • ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង 🏘🇰🇭

    ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង 🏘🇰🇭

    📷 បងស្នា/ Kindness Back #ams1minute

  • ព្រះរាជពិធីពន្លត់ភ្លើងជ័យនៃទិវាបុណ្យឯករាជ្យជាតិ នាថ្ងៃទី១១ វិច្ឆិកា ២០២៣

    ព្រះរាជពិធីពន្លត់ភ្លើងជ័យនៃទិវាបុណ្យឯករាជ្យជាតិ នាថ្ងៃទី១១ វិច្ឆិកា ២០២៣

    🎥 កម្ពុជាមាតុភូមិខ្ញុំ #ams1minute

  • វិមានឯករាជ្យ រាជធានីភ្នំពេញ

    វិមានឯករាជ្យ រាជធានីភ្នំពេញ

    📷 កម្ពុជាមាតុភូមិខ្ញុំ – គឹម បញ្ញារ័តន៍ #ams1minute

  • ព្រះវិហារបុរាណ វត្តរកាកណ្តាល កសាងឡើងនាដើមសតវត្សរ៍ទី១៨

    ព្រះវិហារបុរាណ វត្តរកាកណ្តាល កសាងឡើងនាដើមសតវត្សរ៍ទី១៨

    សង្កាត់រកាកណ្តាល ក្រុងក្រចេះ 📷 កម្ពុជាមាតុភូមិខ្ញុំ – គឹម បញ្ញារ័តន៍ #ams1minute

  • របាយការណ៍នៅថ្ងៃទី១១ វិច្ឆិកា

    របាយការណ៍នៅថ្ងៃទី១១ វិច្ឆិកា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១៣ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ២៣នាក់។ ៣. គ្រឿងញៀន ១១ករណី ឃាត់ខ្លួនជនសង្ស័យ ៨នាក់។ ៤. កូវីដ ករណីថ្មី ១នាក់ គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១២ វិច្ឆិកា ២០២៣ #ams1minute