-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ វិច្ឆិកា ២០២៣

១. សហព័ន្ធសន្តិភាពសកលប្រចាំតំបន់ឥណ្ឌូចិន នឹងពង្រីកកិច្ចសហការជើងហោះហើរត្រង់ជាមួយកម្ពុជា – AMS Central ២. គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ដែលជាផ្លូវអាស៊ានហាយវេលេខ១ ភាគខាងត្បូង បច្ចុប្បន្នសម្រេចលទ្ធផលបានជាង ៩០% ហើយ – AMS Economy ៣. ការនាំចេញកៅស៊ូរបស់កម្ពុជាបានកើនឡើង ៧០% ក្នុងអំឡុង១០ខែឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន – កម្ពុជាថ្មី ៤. ៩ខែ ឆ្នាំ២០២៣ ឥណ្ឌាចំណេញលុយបានប្រហែល ២,៧ ពាន់លានដុល្លារពីការទិញប្រេងបញ្ចុះតម្លៃពីរុស្ស៊ី – Reuters ៥. អាជ្ញាធរហុងកុង បានបញ្ជាឱ្យសម្លាប់សត្វជ្រូកប្រហែល ៥ ៦០០ក្បាល បន្ទាប់ពីមេរោគប៉េស្តអាហ្រ្វិក (ASF) ត្រូវបានរកឃើញនៅកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង – RT #ams1minute
-
សម្តេចធិបតីផ្តល់នូវអនុសាសន៍ ៥ ចំណុចជូនកងយោធពលខេមរភូមិន្ទ៖

១. កងទ័ពត្រូវតែមានវិជ្ជាជីវៈខ្ពស់ ដែលស្មោះត្រង់ដាច់ខាតចំពោះជាតិ មាតុភូមិ និងប្រជាជន ២.ត្រូវយកចិត្តទុកដាក់បំផុត ទៅលើការប្រើប្រាស់កងកម្លាំង ធនធាន និងទ្រព្យសម្បត្តិរដ្ឋ ដែលបានប្រគល់ជូន ឱ្យបានស្ថិតស្ថេរ និងមានប្រសិទ្ធភាព ៣. ពង្រឹងការងារហ្វឹកហ្វឺនរៀនសូត្រ និងការកសាងប្រភពធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ៤. យកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះភ័យជាយថាហេតុណាមួយ ៥. ជំរុញការកសាងសេដ្ឋកិច្ចនៅនឹងកន្លែង ដូចជា ការបង្កបង្កើនផល និងការចិញ្ចឹមសត្វជាដើម ដើម្បីកែប្រែជីវភាពរស់នៅរបស់កងទ័ព និងក្រុមគ្រួសារ #ams1minute
-
អបអរសាទរខួបលើកទី៧០ នៃទិវាឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

-
ឯករាជ្យ សន្តិភាព សុទ្ធសឹងតែកើតចេញពីការខិតខំប្រឹងប្រែងដោយខ្មែរខ្លួនឯង

-
របាយការណ៍នៅថ្ងៃទី៩ វិច្ឆិកា

-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រយុទ្ធគ្នាដោយទ្រង់ទ្រាយធំនៅកម្ពុជា នឹងមិនអាចមានបន្តទៀតនោះឡើយ

-
លោកស្រី គ្លីនតុន ៖ អ៊ីស្រាអែលនិងប៉ាឡេស្ទីន ត្រូវការអ្នកដឹកនាំថ្មី ទើបអាចមានសន្តិភាពយូរអង្វែង

សិង្ហបុរី៖ អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា ភាពជាអ្នកដឹកនាំថ្មីរបស់អ៊ីស្រាអែល និងប៉ាឡេស្ទីន គឺត្រូវការចាំបាច់ សម្រាប់ឱកាសណាមួយ នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព រយៈពេលវែង ជាពិសេស ដំណោះស្រាយរដ្ឋពីរ ចំពោះជម្លោះ នៅមជ្ឈិមបូព៌ា។ លោកស្រី គ្លីនតុន បាននិយាយថា «ក្រុមហាម៉ាសមិនមែនជាដៃគូ សម្រាប់សន្តិភាព ឬ ដំណោះស្រាយរដ្ឋណាមួយនោះទេ» ប៉ុន្តែលោកស្រីបានបន្ថែមទៀតថា «អាជ្ញាធរប៉ាឡេស្ទីន និងភាពជាអ្នកដឹកនាំថ្មី នៅតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីសង្គ្រាម អាចនឹងកើតឡើង»។ អតីតអ្នកការទូតអាមេរិកកំពូលរូបនេះបានថ្លែងដូច្នេះ តាមរយៈវីដេអូ នៅឯវេទិកាសេដ្ឋកិច្ចថ្មី របស់ Bloomberg ក្នុងប្រទេសសិង្ហបុរី អំឡុងការសន្ទនា ជាមួយនិពន្ធនាយករបស់ Bloomberg គឺលោក John Micklethwait ។ នៅពេលសួរថាតើ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នឹងក្លាយជាដៃគូដ៏មានសក្តានុពលសម្រាប់ដំណោះស្រាយរដ្ឋពីរ ឬអត់នោះ លោកស្រីបានឆ្លើយតបថា «ខ្ញុំមិនគិតថាមានភស្តុតាងណាមួយ បញ្ជាក់ថាអាចទៅរួចទេ.. ខ្ញុំគិតថា…
-
ជិត ៥០ភាគរយ នៃក្រុមហ៊ុនជប៉ុន ថាជម្លោះអ៊ីស្រាអែល-ហាម៉ាស់ បានប៉ះពាល់ដល់ប្រាក់ចំណូល

តូក្យូ៖ យោងតាមការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ (Reuters) នាពេលថ្មីៗនេះ បានបង្ហាញថា ស្ទើរតែ ៥០ភាគរយ នៃក្រុមហ៊ុនជប៉ុនបានយល់ឃើញថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ (Hamas) បានប៉ះពាល់ដល់ប្រាក់ចំណូលរបស់ពួកគេ។ ពួកគេមានការព្រួយបារម្ភ ជាពិសេសអំពីការកើនឡើងតម្លៃប្រេង និងទំនិញ ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ ស្ទើរតែពាក់កណ្តាលនៃក្រុមហ៊ុនជប៉ុនទាំងអស់បានរំពឹងថា អត្រាការប្រាក់អវិជ្ជមានដែលជាទិដ្ឋភាពសំខាន់នៃគោលនយោបាយរូបិយវត្ថុរបស់ប្រទេសជប៉ុន នឹងអាចបញ្ចប់ទៅនៅពាក់កណ្តាលឆ្នាំក្រោយនេះ។ យោងតាមការស្ទង់មតិរបស់រ៉យទ័រដដែលបានរកឃើញថា ក្រុមហ៊ុនចំនួន ៤៨ភាគរយបានអះអាងថាជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានជះឥទ្ធិពលអវិជ្ជមានដល់ប្រាក់ចំណូលរបស់ពួកគេ ដែលតួលេខនេះគឺទាបជាងបន្តិចនៃតួលេខ ៤៩ភាគរយ នៃក្រុមហ៊ុនជប៉ុនទាំងអស់ដែលបានគិតថា ជម្លោះនេះមិនមានផលប៉ះពាល់ធំធេងនោះទេ។ គួរកត់សម្គាល់ថា ក្រុមហ៊ុនចំនួន ៣ភាគរយ បានយល់ឃើញថា ជម្លោះរវាងភាគីទាំងពីរបានជះផលវិជ្ជមាន។ អ្នកគ្រប់គ្រងក្រុមហ៊ុនគីមីមួយរូប បាននិយាយនៅក្នុងការស្ទង់មតិថា «ប្រសិនបើស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាកាន់តែអាក្រក់ទៅៗ វានឹងបណ្តាលឱ្យតម្លៃវត្ថុធាតុដើម និងប្រេងឥន្ធនៈ មានការកើនឡើងគួរឱ្យកត់សម្គាល់»។ ទាក់ទងនឹងតម្លៃប្រេងនេះផងដែរ ៤៦ភាគរយ នៃក្រុមហ៊ុនជប៉ុនដែលបានស្ទង់មតិ បានធ្វើការព្យាករណ៍ថា តម្លៃប្រេងនេះនឹងកើនឡើងដល់ ១២០ ដុល្លារក្នុងមួយបារ៉ែល ឬ ខ្ពស់ជាងនេះនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ បច្ចុប្បន្ន ប្រេងឆៅប្រភេទ North Sea Brent…
-
បាតុភូតអេលនីញ៉ូ នឹងអូសបន្លាយរហូតដល់ខែមេសា ឆ្នាំ២០២៤ជំរុញឱ្យសីតុណ្ហភាពពិភពលោកកាន់តែក្ដៅ

អ.ស.ប៖កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ អង្គការសហប្រជាជាតិ(អ.ស.ប)បានប្រកាសថា បាតុភូតអាកាសធាតុ អេលនីញ៉ូ (El Nino) ដែលត្រូវបានគេស្គាល់ថាជាបាតុភូតដែលបង្កឱ្យមានសីតុណ្ហភាពពិភពលោកកើនឡើងខ្ពស់ ត្រូវបានគេព្យាករណ៍ថានឹងបន្តកើតមានរហូតដល់យ៉ាងហោចណាស់ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។ បាតុភូតអេលនីញ៉ូ ជាបាតុភូតដែលនាំមកនូវកម្ដៅកើនឡើងខ្ពស់នៅទូទាំងពិភពលោក ហើយបង្កឱ្យមានគ្រោះរាំងស្ងួតនៅតំបន់មួយចំនួន និងភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខ្លះ។ បាតុភូតអេលនីញ៉ូ បច្ចុប្បន្នបានវិវត្តយ៉ាងឆាប់រហ័សក្នុងខែកក្កដា ដល់ខែសីហា ហើយត្រូវបានគេរំពឹងថានឹងឈានដល់កម្រិតកំពូលបំផុតនៅចន្លោះពេលនេះដល់ខែមករា ឆ្នាំ២០២៤ នេះបើយោងតាមស្ថាប័នឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិ។ ស្ថាប័នឧតុនិយមពិភពលោកបានបង្ហាញថា «ភាពអាចទៅរួចគឺមានរហូតដល់ទៅ ៩០ភាគរយ ដែលថាបាតុភូតនេះនឹងបន្តរហូតដល់ហួសរដូវរងានៅអឌ្ឍគោលខាងជើង និងរដូវក្តៅនៅអឌ្ឍគោលខាងត្បូង ហើយនឹងបន្តរហូតដល់ខែមេសា»។ ជាទូទៅ បាតុភូតអេលនីញ៉ូកើតឡើងរៀងរាល់ ២ ទៅ ៧ ឆ្នាំម្តង ហើយវានឹងនាំមកនូវទំនោរកើនឡើងសីតុណ្ហភាពសកលក្នុងឆ្នាំបន្ទាប់ពីការវិវត្តរបស់វា។ បើទោះបីជាផលប៉ះពាល់ភាគច្រើនរបស់វានឹងមិនត្រូវបានកត់សម្គាល់រហូតដល់ឆ្នាំ២០២៤ ក៏ដោយ ប៉ុន្តែស្ថាប័នឧតុនិយមពិភពលោកបានចង្អុលបង្ហាញថា ព្រឹត្តិការណ៍នេះកំពុងកើតឡើងចំពេលដែលមានការប្រែប្រួលអាកាសធាតុយ៉ាងឆាប់រហ័ស។ គិតរហូតមកទល់ពេលនេះ ឆ្នាំដែលមានសីតុណ្ហភាពក្តៅបំផុតក្នុងកំណត់ត្រាប្រវត្តិសាស្ត្រគឺឆ្នាំ២០១៦ ពោលគឺបន្ទាប់ពីបាតុភូតអេលនីញ៉ូបានកើតឡើងចាប់ពីឆ្នាំ២០១៤ ដល់ដើមឆ្នាំ២០១៦។ យ៉ាងណាមិញ ស្ថានភាពអាកាសធាតុពិភពលោកបច្ចុប្បន្នហាក់កំពុងឈានទៅរកកម្រិតខ្ពស់ជាងកំណត់ត្រាឆ្នាំ២០១៦ ទៅទៀត។ ប្រធានស្ថាប័នឧតុនិយមពិភពលោក លោក ផេថឺរី តាឡាស (Petteri Taalas) បាននិយាយថា «ដោយសារតែសីតុណ្ហភាពខ្ពស់ខ្លាំងនៅលើដីគោក និងទឹកសមុទ្រ…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើទំនើបកម្មកងទ័ពត្រូវផ្ដោតលើការងារសំខាន់ ៣
