Category: One-Minute

  • ប្រាសាទព្រះវិហារ

    ប្រាសាទព្រះវិហារ

    🎥 បងស្នា/Kindness Back #ams1minute

  • ការឈឺចាប់ដែលមិនអាចបំភ្លេចបាន កាលពី ៤៧ឆ្នាំមុន (១០ វិច្ឆិកា ១៩៧៦)

    ការឈឺចាប់ដែលមិនអាចបំភ្លេចបាន កាលពី ៤៧ឆ្នាំមុន (១០ វិច្ឆិកា ១៩៧៦)
  • ទិសដៅអាទិភាពគោលនយោបាយ ១៥ ចំណុច របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឆ្នាំ២០២៣-២០២៨

    ទិសដៅអាទិភាពគោលនយោបាយ ១៥ ចំណុច របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឆ្នាំ២០២៣-២០២៨
  • ឧទ្ទាម Huthi អះអាងថា ពួកគេទើបបានវាយប្រហារមីស៊ីលជាថ្មី ទៅលើអ៊ីស្រាអែល

    ឧទ្ទាម Huthi អះអាងថា ពួកគេទើបបានវាយប្រហារមីស៊ីលជាថ្មី ទៅលើអ៊ីស្រាអែល

    សាណា៖ ក្រុមឧទ្ទាម Huthi នៅប្រទេសយេម៉ែនបានអះអាងថា ពួកគេទើបតែបានវាយប្រហារមីស៊ីលជាថ្មី ទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។ ជាការទប់ស្កាត់ អ៊ីស្រាអែលបានប្រើឧបករណ៍ស្ទាក់ចាប់កាំជ្រួចផ្លោង ល្បឿនលឿនបំផុត។ លោក Yahya Saree អ្នកនាំពាក្យនៃក្រុមប្រដាប់អាវុធ ហ៊ូធី (Huthi) បានប្រកាសចេញពីរដ្ឋធានីសាណា ប្រទេសយេម៉ែន ដោយស្រែកខ្លាំងៗថា «កងកម្លាំងប្រដាប់អាវុធរបស់យើងបានបាញ់កាំជ្រួចផ្លោងមួយគ្រាប់ ទៅកាន់គោលដៅដ៏រសើបរបស់អ៊ីស្រាអែល នៅភាគខាងត្បូង»។ ក្រុមឧទ្ទាម ហ៊ូធី ដែលគេដឹងថាគាំទ្រដោយអ៊ីរ៉ង់ បានអះអាងពីការវាយប្រហារ ម្តងហើយ ម្តងទៀត ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក សំដៅទៅលើអ៊ីស្រាអែល ខណៈដែលពួកគេបង្កើនយុទ្ធនាការវាយប្រហាររំខានផងដែរ សំដៅទៅលើកងកម្លាំងអាមេរិក នៅក្នុងតំបន់ អំឡុងពេលសង្គ្រាមអ៊ីស្រាអែល ជាមួយក្រុមហាម៉ាស បានផ្ទុះឡើង។ យ៉ាងណាមិញ យោធាអ៊ីស្រាអែលបាននិយាយថា ឧបករណ៍ស្ទាក់ចាប់កាំជ្រួចផ្លោងល្បឿនលឿនបំផុតរបស់ខ្លួន ដោយបានបំផ្លាញ “គោលដៅកាំជ្រួចផ្លោង” ដែលឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ដោយគេអះអាងថា មីស៊ីលនេះបាញ់ចេញពីសមុទ្រក្រហម ជាការវាយប្រហារដ៏ខ្លាំង ពីប្រទេសយេម៉ែន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • លោក Biden និយាយថា «គ្មានលទ្ធភាព» នៃបទឈប់បាញ់នៅហ្គាហ្សា

    លោក Biden និយាយថា «គ្មានលទ្ធភាព» នៃបទឈប់បាញ់នៅហ្គាហ្សា

    វ៉ាស៊ីងតោន ឌីស៊ី៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា បច្ចុប្បន្ន មិនមាន «លទ្ធភាព» នៃបទឈប់បាញ់គ្នា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប នោះទេ។ ក្នុងពេលចាកចេញពីសេតវិមាន ដើម្បីធ្វើដំណើរទៅកាន់រដ្ឋ Illinois លោកប្រធានាធិបតីអាមេរិក Jo Biden ត្រូវបានក្រុមអ្នកសារព័ត៌មានសួរនាំថា តើឱកាសនៃបទឈប់បាញ់នៅហ្គាហ្សា អាចមាននៅពេលណា។ លោក Biden បានឆ្លើយតបថា «បច្ចុប្បន្ននេះ មិនមានទេ គ្មានលទ្ធភាពទេ» ។ ថ្មីៗនេះ អ៊ីស្រាអែល ដែលគេដឹងថាមានអាមេរិកចាំគាំទ្រ បានលើកឡើងម្តងហើយម្តងទៀតថា បទឈប់បាញ់ អាចមានបាន លុះត្រាតែពួកហាម៉ាសដោះលែងចំណាប់ខ្មាំង ជាមុនសិន។ រីឯពួកហាម៉ាសវិញ បានឆ្លើយតបថា ការដោះលែងចំណាប់ខ្មាំង ត្រូវជាថ្នូរនឹងការដោះលែងអ្នកទោសហាម៉ាស។ គួររម្លឹកថា កាលពីថ្ងៃទី ៧ ខែតុលា ក្រុមសកម្មប្រយុទ្ធហាម៉ាស បានសម្លាប់មនុស្សប្រហែល ១៤០០នាក់ នេះបើយោងតាមមន្ត្រីអ៊ីស្រាអែល។ រីឯការសងសឹករបស់អ៊ីស្រាអែលដែលវាយប្រហារតំបន់ហ្គាហ្សា គ្រប់គ្រងដោយពួកហាម៉ាស…

  • ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនប្រកាសថា ខ្លួនត្រៀមខ្លួនរួចហើយ ក្នុងការដោះលែងចំណាប់ខ្មាំងពីរនាក់

    ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនប្រកាសថា ខ្លួនត្រៀមខ្លួនរួចហើយ ក្នុងការដោះលែងចំណាប់ខ្មាំងពីរនាក់

    ហ្គាហ្សា៖ ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ជីហាតប៉ាឡេស្ទីន បានប្រកាសថា ពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការដោះលែងចំណាប់ខ្មាំង ពីរនាក់ ដែលត្រូវបានឃុំខ្លួន នៅតំបន់ហ្គាហ្សា ស្ទ្រីប។ គេដឹងថា ក្រុមជីហាតនិងក្រុមហាម៉ាស សុទ្ធតែជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដូចគ្នានិងមានទំនាក់ទំនងជិតស្និទជាមួយគ្នា ព្រមជាមួយនឹងក្រុមសកម្មប្រយុទ្ធផ្សេងៗទៀត ដូចជា ហេបូឡា ជាដើម។ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ក្រុមជីហាតប៉ាឡេស្ទីន បានចេញផ្សាយវីដេអូ ដែលខ្លួនអះអាងថា ចំណាប់ខ្មាំងពីរនាក់ រួមមាន ស្ត្រី អាយុ៧០ ឆ្នាំម្នាក់ និងក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ ដែលត្រូវបានឃុំខ្លួន នៅតំបន់ហ្គាហ្សា។ លោក Abu Hamza អ្នកនាំពាក្យក្រុម ជីហាតប៉ាឡេស្ទីន បាននិយាយក្នុងវីដេអូនោះថា «យើងត្រៀមខ្លួនរួចរាល់ ក្នុងការដោះលែងពួកគេ ដោយហេតុផលមនុស្សធម៌ នៅពេលលក្ខខណ្ឌសន្តិសុខ នៅត្រូវបានបំពេញ»។ យោងតាមមន្ត្រីអ៊ីស្រាអែលបានឱ្យដឹងថា មនុស្សប្រហែល ២៤០ នាក់ត្រូវបានចាប់ពង្រត់ កាលពីថ្ងៃទី ៧ ខែតុលា អំឡុងពេលនៃការវាយប្រហារនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល បង្កឡើងដោយពួកសកម្មប្រយុទ្ធ ហាម៉ាសប៉ាឡេស្ទីន។ រហូតមកដល់ពេលនេះ ចំណាប់ខ្មាំងបួននាក់ត្រូវបានដោះលែង ហើយការពិភាក្សាកំពុងដំណើរការ…

  • ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស ៩ វិច្ឆិកា ១៩៩៥ – ៩ វិច្ឆិកា ២០២៣”

    ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស ៩ វិច្ឆិកា ១៩៩៥ – ៩ វិច្ឆិកា ២០២៣”

    ១០ វិច្ឆិកា ២០២៣ #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ វិច្ឆិកា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ វិច្ឆិកា ២០២៣

    ១. ១៧ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកម្លាំងកងយោធពលខេមរភូមិន្ទជិត ១ម៉ឺននាក់ ទៅប្រទេស ១០ លើជំនាញសំខាន់ៗ រួមមានការបោសសំអាតមីន និងកំទេចគ្រាប់មិនទាន់ផ្ទុះ – AMS Central ២. ខេត្តកែបគ្រោងអភិវឌ្ឍឆ្នេរ ២៧០០ម៉ែត្រឱ្យក្លាយទៅជាឆ្នេរលំដាប់ពិភពលោក – AMS Central ៣. ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន VISA ជំរុញការពង្រីកវិសាលភាព ក្នុងការប្រើប្រាស់ប្រព័ន្ធបាគង ដើម្បីផ្ដល់ភាពងាយស្រួលដល់ទេសចរជាតិ និងអន្ដរជាតិ – FN ៤. ចិនបង្ហើបអំពីមហិច្ឆិតារបស់ខ្លួន ឱ្យក្លាយខ្លួនទៅជាមហាអំណាចនៃការផលិតមនុស្សយន្តរ៉ូបូត ឬ humanoid robots ក្នុងទ្រង់ទ្រាយធំនៅត្រឹមឆ្នាំ២០២៥ – Bloomberg ៥. ឥណ្ឌាដាក់សម្បុកឃ្មុំនៅតាមបណ្តោយព្រំដែនប្រវែង ៤ ០៩៦គីឡូម៉ែត្ររបស់ខ្លួនជាប់បង់ក្លាដែស ដើម្បីទប់ស្កាត់ការរត់ពន្ធសត្វគោក្របី និងឧក្រិដ្ឋកម្មផ្សេងៗ – Reuters #ams1minute

  • វេជ្ជបណ្ឌិតខ្មែរទាំង ៣រូប និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា បានជួយសង្រ្គោះទារកកើតមកមានដៃ៤ ជើង៤

    វេជ្ជបណ្ឌិតខ្មែរទាំង ៣រូប និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា បានជួយសង្រ្គោះទារកកើតមកមានដៃ៤ ជើង៤

    ឱ្យមានជីវិតប្រក្រតីវិញ ក្រោយទទួលការព្យាបាលដោយវះកាត់ទាំង ៤ លើករួចមក ។ 📷 មូលនិធិគន្ធបុប្ផាកម្ពុជា #ams1minute

  • ប្រធានាធិបតីចិន Xi Jinping ៖ ចិន និងកម្ពុជា គឺជាសហគមន៍ជោគវាសនារួមជាមួយគ្នា

    ប្រធានាធិបតីចិន Xi Jinping ៖ ចិន និងកម្ពុជា គឺជាសហគមន៍ជោគវាសនារួមជាមួយគ្នា

    ប្រទេសចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ និងប្រកាន់យកមាគ៌ាអភិវឌ្ឍន៍ដែលស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន។ ៩ វិច្ឆិកា ២០២៣ #ams1minute