-
អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ 💐🇰🇭

-
ព្រះរាជឱង្ការ ព្រះបរមរតនកោដ្ឋ៖ “ពុំមានអ្វីឱ្យមានតម្លៃជាងឯករាជ្យទេ ព្រោះឯករាជ្យជាមូលដ្ឋាននៃសេចក្តីថ្លៃថ្នូរ និងសុភមង្គលទាំងឡាយដ៏ទៃទៀត”

-
អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ 💐🇰🇭

ចងចាំជានិច្ចព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមនៃព្រះករុណា ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមដង្ហែដោយយុទ្ធជន យុទ្ធនារី ខ្មែរអ្នកស្នេហាជាតិ និងប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីបុព្វហេតុឯករាជ្យជាតិ។ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣ 📷 Royal Du Cambodge #ams1minute
-
សម្តេចធិបតី៖ ឆ្លើយតបចំពោះលិខិតចំហរបស់លោក David Whitehouse ពាក់ព័ន្ធនឹង និក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្ញុំ

ខ្ញុំពិតជាសោកស្តាយ នៅពេលដែលបានដឹងថាលោកមានការលំបាក ក្នុងការស្នើសុំសេចក្តីចម្លងនិក្ខេបបទថ្នាក់បណ្ឌិតនេះ ពីសាកលវិទ្យាល័យ Bristol ។ តាមការចងចាំរបស់ខ្ញុំ គឺខ្ញុំមិនដែលបានស្នើសុំឱ្យសាកលវិទ្យាល័យ Bristol រក្សានិក្ខេបបទនេះជាការសម្ងាត់នោះឡើយ។ ខ្ញុំក៏គ្មានហេតុផលណាមួយ ក្នុងការរក្សានិក្ខេបបទរបស់ខ្ញុំជាការសម្ងាត់ដែរ។ និក្ខេបបទនេះ ជាលទ្ធផលដែលកើតចេញពីការសិក្សាស្រាវជ្រាវ និងការវិភាគជាច្រើនឆ្នាំ រួមទាំងការពិគ្រោះយោបល់ជាប្រចាំ ជាមួយលោកទីប្រឹក្សារបស់ខ្ញុំ (គឺ លោកសាស្រ្តាចារ្យ Jonathan Temple)។ សមិទ្ធផលនេះក៏បានឆ្លងការការពារ នៅចំពោះមុខគណៈកម្មការសាស្ត្រាចារ្យ ដើម្បីទទួលបានការឯកភាពចុងក្រោយ។ ខ្ញុំធ្លាប់បានចែករំលែកសេចក្តីចម្លងនិក្ខេបបទរបស់ខ្ញុំ ជូនទៅបុគ្គលមួយចំនួនរួចមកហើយនាពេលកន្លងមក ដែលមានការចាប់អារម្មណ៍និងបានស្នើសុំមកខ្ញុំ លោកក៏នឹងទទួលបានសេចក្តីចម្លងនិក្ខេបបទនេះដូចគ្នាដែរ ប្រសិនបើលោកបានស្នើមកខ្ញុំដោយផ្ទាល់តាំងតែពីមុនមក។ #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ វិច្ឆិកា ២០២៣

១. កម្ពុជា កូរ៉េខាងត្បូង និង UN រួមគ្នា ហ្វឹកហ្វឺនគម្រោងត្រីភាគីលើការប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់ – AMS Central ២. រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណង ៣៤៨ ៩១៩ ដុល្លារ សម្រាប់វិស័យអប់រំ និងទឹកស្អាតដល់ខេត្តចំនួន ៣ រួមមាន កំពង់ស្ពឺ កំពង់ធំ និងមណ្ឌលគិរី – AMS Central ៣. ១០ខែ ឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបានជិត ៥៣ម៉ឺនតោន ក្នុងទំហំ ៣៧៧លានដុល្លារ និងស្រូវជាង ៣លានតោន ក្នុងទំហំ ៨៦២លានដុល្លារ – FN ៤. កងទ័ពអាមេរិកត្រូវការ ការអនុម័តពីសភានូវថវិកាចំនួន ៣.១ពាន់លានដុល្លារ ដើម្បីទិញគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ និងពង្រីកផលិតកម្ម ដើម្បីបំពេញស្ដុកឡើងវិញ – Reuters ៥. អាមេរិកនឹងសាងសង់កំពង់ផែតម្លៃជាង ៥០០លានដុល្លារ នៅស្រីលង្កា ដើម្បីប្រកួតប្រជែងជាមួយចិន – AP #ams1minute
-
បច្ចុប្បន្នខេត្តព្រះសីហនុ មានរោងចក្រ សហគ្រាសសរុបចំនួន ៦២៣ និងមានកម្មករ-និយោជិតកំពុងបម្រើការងារសរុបប្រមាណ ៨ម៉ឺននាក់ ដែលផ្តល់ប្រាក់ឈ្នួលសរុបជាង ២៣៨ លានដុល្លារក្នុងមួយឆ្នាំ

-
នាពេលបច្ចុប្បន្ននេះ អត្រាគ្របដណ្តប់អនាម័យជនបទនៅកម្ពុជា បានកើនដល់ប្រមាណ៨៥%

-
សម្ដេចធិបតី ជំរុញឱ្យប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យយល់ដឹងអំពីសារសំខាន់

និងចូលរួមធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអនាម័យនៅជនបទ ដើម្បីឈានទៅសម្រេចតាមគោលដៅកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ក្នុងការបន្តជំរុញការអនុវត្តផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបានសម្រេចអត្រាគ្របដណ្ដប់ ៩០% នៅឆ្នាំ២០២៣ និង១០០% នៅឆ្នាំ២០៣០។ #ams1minute
-
សម្ដេចធិបតី និងឯកឧត្តមនាយឧត្ដមសេនីយ៍ លី ឈាវមីង ឯកភាពគ្នាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរ

-
ក្រុមប្រឹក្សាជាតិ គឺជាស្ពានតភ្ជាប់ពីក្រសួងជំនាញទៅកាន់ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ និងរដ្ឋបាលខេត្ត

សំដៅផ្តល់សេវាលឿនរហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្តជូនប្រជាពលរដ្ឋ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំឱ្យមានក្រុមប្រឹក្សាជាតិមួយដែលប្រមូលផ្ដុំគណៈកម្មាការជាច្រើនឱ្យនៅកន្លែងតែមួយ រួមមាន ផ្នែកសុរិយាដី នគរូបនីយកម្មនិងសំណង់ ដីសម្បទានសេដ្ឋកិច្ច ដីសម្បទានសង្គមកិច្ច និងបទបញ្ញត្តិសំណង់ជាដើម ដើម្បីអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី៣ (LASED lll) ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ កិច្ចប្រជុំការងារ LASED lll ៨ វិច្ឆិកា ២០២៣ #ams1minute