-
ព្រះករុណា ព្រះមហាក្សត្រ ថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តរបស់ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ

-
ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះអង្គបានយកព្រះទ័យទុកដាក់ណាស់ ចំពោះការថែរក្សាសម្បត្តិវប្បធម៌ជាតិជាពិសេសប្រាសាទអង្គរវត្ត

-
អនុរដ្ឋមន្ត្រីការបរទេសទី១ នៃសាធារណរដ្ឋកូរ៉េ Chang Ho-jin៖ “កម្ពុជាបានក្លាយជាដៃគូសហប្រតិបត្តិការអភិវឌ្ឍន៍ដ៏ធំបំផុតរបស់សាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំនេះ”

កម្ពុជា កូរ៉េ បានពិភាក្សាអំពីវិធានការនានា ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត ពន្លឿនការអនុវត្តគម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ និង លើកទឹកចិត្តឱ្យក្រុមហ៊ុនកូរ៉េមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាល ព្រមទាំងសកម្មភាពផ្ដល់តម្លៃបន្ថែមខ្ពស់ ដោយផ្អែកលើបច្ចេកវិទ្យាទំនើបរបស់កូរ៉េ។ 🇰🇭🇰🇷 #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ វិច្ឆិកា ២០២៣

១. កម្ពុជានាំចេញ អង្ករទៅកាន់ឥណ្ឌូនេស៊ី ជាលើកដំបូង – ខ្មែរថាមស៍ ២. សាលារាជធានីភ្នំពេញបញ្ជាក់ជាថ្មីពីការសម្រេចលុបការបង់ភាស៊ីសម្រាប់លក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទនៅរាជធានីភ្នំពេញ – AMS Economy ៣. កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ៦០ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម ទទួលបានទឹកប្រាក់ប្រមាណ ៨២០លានដុល្លារ – AMS Economy ៤. ជប៉ុនបញ្ចេញកញ្ចប់ថវិកា ១១៣ពាន់លានដុល្លារដើម្បីជួយសេដ្ឋកិច្ចប្រទេស – Sputnik ៥. ការរឹតបន្តឹងលើការនាំចេញសារធាតុ graphite របស់ចិន កំពុងបង្កការព្រួយបារម្ភដល់ក្រុមហ៊ុនកូរ៉េខាងត្បូង – Business Korea #ams1minute
-
អបអរសាទរ! ក្រុមអត្តពលិកកម្ពុជា ឈ្នះមេដាយមាសដំបូង ក្នុងព្រឹត្តិការណ៍វាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ លើវិញ្ញាសាវាយគូនារីអាយុក្រោម ១៧ឆ្នាំ ដោយលទ្ធផល ២-០

-
របាយការណ៍នៅថ្ងៃទី២ វិច្ឆិកា

-
កីឡាករ Dave Leduc៖ “ខ្ញុំ មាន អារម្មណ៍ ទទួលបានការស្វាគមន៍ យ៉ាង កក់ក្តៅនៅ ព្រះរាជាណាចក្រ កម្ពុជា

-
ការងារចុះបញ្ជីដីធ្លី គឺដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី

-
រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ Stefan Anton Messerer ពិភាក្សាគ្នា

ដោយផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការ បណ្តុះបណ្តាលធនធានមនុស្សលើវិស័យព័ត៌មាន និងការរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្ដូរទស្សនៈគ្នា លើកិច្ចការងារទាក់ទងនឹងការធ្វើទំនើបកម្មស្ថាប័ន ការគ្រប់គ្រងឱ្យមានសណ្ដាប់ធ្នាប់ នៅក្នុងវិស័យព័ត៌មាន តាមរយៈការរៀបចំនូវច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីពង្រឹងគុណភាពអ្នកសារព័ត៌មាននៅកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ #ams1minute
-
ព្រះបរមរាជវាំងចតុម្មុខមង្គល
