-
របាយការណ៍នៅថ្ងៃទី១ វិច្ឆិកា

-
“អង្ករខ្មែរជើងដំបូង” បានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ីជាផ្លូវការ នាព្រឹកថ្ងៃ២ វិច្ឆិកា ២០២៣

នេះជាលទ្ធផលនៃកិច្ចខំប្រឹងប្រែងក្នុងការចរចាបើកទីផ្សារបានសម្រេច នៅក្នុងខែសីហា ២០២៣ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងការចូលរួមពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់រួមមាន ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាវិស័យឯកជនជាដៃគូ គឺសហព័ន្ធស្រូវអង្ករកម្ពុជា។ #ams1minute
-
កម្ពុជា-ចិន ឯកភាពគ្នាផ្តួចផ្តើមនូវសកម្មភាពជាក់ស្តែងនានា

-
សាលាខេត្តកំពង់ស្ពឺ ក្រុងច្បារមន

-
បច្ចេកវិទ្យា ជាអាទិភាពគន្លឹះទី៥ និងជាមុំថ្មីនៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧

“មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ហើយការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល គឺជាកិច្ចការអាទិភាពទី១ នៅក្នុងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានគោលដៅផ្តោតលើការដឹកនាំការធ្វើបរិវត្តកម្មឌីជីថល ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណជូនប្រជាជន និងវិស័យឯកជន ព្រមទាំងការពង្រឹងអភិបាលកិច្ចផ្អែកលើទិន្នន័យ។ #ams1minute
-
សេតវិមានថា លោក បៃដិន មានបំណងពិភាក្សាក្នុងន័យស្ថាបនាជាមួយលោក ស៊ី

វ៉ាស៊ីនតោន៖ សេតវិមាន នៅថ្ងៃអង្គារសប្តាហ៍នេះ និយាយថា មេដឹកនាំអាមេរិក និងចិន ត្រូវបានគេរំពឹងថា នឹងជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលមួយក្នុងទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ នាខែវិច្ឆិកានេះ ដើម្បីធ្វើកិច្ចពិភាក្សាក្នុងន័យស្ថាបនា។ លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karine Jean-Pierre បាននិយាយអំពីកិច្ចពិភាក្សាដែលទន្ទឹងរង់ចាំជាយូរមកហើយថា យើងមានបំណងចង់ឱ្យមានការសន្ទនាក្នុងន័យស្ថាបនា នៅក្នុងកិច្ចប្រជុំរវាងមេដឹកនាំអាមេរិក-ចិននៅក្នុងទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ ក្នុងខែវិច្ឆិកានេះ។លោកស្រីបន្ថែមថា នោះជាអ្វីដែលនឹងកើតឡើងនៅក្នុងខែវិច្ឆិកា… យើងកំពុងរៀបចំឱ្យមានការសន្ទនាក្នុងន័យស្ថាបនានៅសាន់ ហ្វ្រាន់ស៊ីស្កូ… ខ្ញុំគិតថា… ខ្ញុំទើបតែទទួលបានការបញ្ជាក់ពីវា។ បន្ទាប់ពីប្រមុខការទូតកំពូលចិន លោក វ៉ាង យី ជួបជាមួយមន្រ្តីជាន់ខ្ពស់អាមេរិកកាលពីសប្តាហ៍មុន សេតវិមានបានបញ្ជាក់ថា ភាគីទាំងពីរបាននឹងកំពុងធ្វើការរួមគ្នា ឆ្ពោះទៅរកកិច្ចប្រជុំរវាងមេដឹកនាំទាំងពីរ។ទោះបីជាយ៉ាងណា លោក វ៉ាង បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ផ្លូវឆ្ពោះទៅរកកិច្ចពិភាក្សារវាងលោក ស៊ី និងលោក បៃដិន នៅមិនទាន់រលូននៅឡើយទេ។ គួរបញ្ជាក់ថា ទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចកំពូលទាំងពីររបស់ពិភពលោក បានជួបភាពតានតឹងអស់រយៈពេលជាច្រើនឆ្នាំ ខណៈដែលប្រទេសទាំងពីរប្រជែងគ្នាដណ្តើមឥទ្ធិពលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងលើសពីនេះ ជាពិសេសនៅពេលដែលចិនជំរុញកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ក្នុងគោលបំណងកាត់បន្ថយការត្រួតត្រារបស់សហរដ្ឋអាមេរិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៨ ១៩០នាក់

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ វិច្ឆិកា ២០២៣

១. ក្រុមបេសកកម្ម IMF សរសើររដ្ឋាភិបាលកម្ពុជាលើការប្រឆាំងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម ដែលកម្ពុជាអាចរំដោះខ្លួនចេញពីបញ្ជីតាមដានរបស់ FATF – AMS Central ២. អង្ករសែនក្រអូបកម្ពុជា ឈ្នះពានរង្វាន់មាស ពីកម្មវិធីវាយតម្លៃគុណភាព រសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន ប្រចាំឆ្នាំ២០២៣ – FN ៣. ទីក្រុងបាត់ដំបងរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបណ្តាញទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្គូ – កម្ពុជាថ្មី ៤. ស្រីលង្កាបានអនុម័តដំឡើងពន្ធលើតម្លៃបន្ថែម (VAT) រហូតដល់ ១៨% ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ មករា ឆ្នាំ២០២៤ តទៅ – AFP ៥. ចិនបានចាប់ផ្តើមស្ទង់មតិប្រជាជន ១,៤លាននាក់ ស្តីពីការផ្លាស់ប្តូរចំនួនប្រជាជន ខណៈចិនបង្កើនការលើកទឹកចិត្តដល់ប្រជាជនឱ្យមានកូនកាន់តែច្រើន ចំពេលអត្រាកំណើតចិនថយចុះ – Reuters #ams1minute
-
គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) ត្រូវបានរៀបចំឡើង ដើម្បីធានានូវប្រសិទ្ធភាព

-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍

បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៉ីនធឺណិត ព្រមទាំងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការក្រោមឱវាទដើម្បីជាការជំរុញ និងតម្រង់ទិសឆ្ពោះទៅកាន់ការកសាងរដ្ឋាភិបាលឌីជីថល។ #ams1minute