Category: One-Minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣១ តុលា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣១ តុលា ២០២៣

    ១. CMAC បើកវគ្គហ្វឹកហ្វឺនពីការប្រើប្រាស់ និងការថែទាំគ្រឿងចក្រក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីន ដល់សិក្ខាកាមមកពីប្រទេសកូឡុំប៊ី – AMS Central ២. អាល្លឺម៉ង់ នឹងបន្តជួយគាំទ្រក្រសួងសុខាភិបាលកម្ពុជាលើការកសាងសមត្ថភាព និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពឱ្យកាន់តែប្រសើរ – AMS Central ៣. វិស័យឧស្សាហកម្មកម្ពុជាត្រូវបានព្យាករណ៍ថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៥% ក្នុងឆ្នាំ២០២៤ ពីប្រមាណ ៥,០% ក្នុងឆ្នាំ២០២៣ – កម្ពុជាថ្មី ៤. ថៃ និងឡាវកំណត់ផែនការបង្កើនតម្លៃពាណិជ្ជកម្មទ្វេភាគីដល់ ១១ពាន់លានដុល្លារអាមេរិកក្នុងពេល ២ឆ្នាំខាងមុខ – Bangkok Posts ៥. ចិនប្តេជ្ញាបន្តកិច្ចសន្ទនាផ្នែកយោធា ជាមួយ អាមេរិក ប៉ុន្តែរិះគន់អាមេរិកថា បានជ្រៀតជ្រែករឿងផ្ទៃក្នុង – FT #ams1minute

  • កម្ពុជា វៀតណាម សម្តែងការពេញចិត្តចំពោះសមិទ្ធផលដែល គណៈកម្មការចម្រុះព្រំដែនដែលសម្រេចបានលើកិច្ចការខណ្ឌសីមា

    កម្ពុជា វៀតណាម សម្តែងការពេញចិត្តចំពោះសមិទ្ធផលដែល គណៈកម្មការចម្រុះព្រំដែនដែលសម្រេចបានលើកិច្ចការខណ្ឌសីមា

    និងបោះបង្គោលព្រំដែនបានប្រមាណ ៨៤% នៃព្រំដែនគោក និងប្ដេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមក សំដៅឆ្ពោះទៅបញ្ចប់កិច្ចការដែលនៅសេសសល់ប្រមាណ ១៦%។ ភាគីវៀតណាម ក៏បានឯកភាពពង្រឹងការសម្រួលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈការអនុវត្តឱ្យមានប្រសិទ្ធិភាពនូវកិច្ចព្រមព្រៀងដែលមានស្រាប់ និងពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវល្បឿនលឿន និងផ្លូវរថភ្លើង តភ្ជាប់ពីភ្នំពេញ-បាវិត-ម៉ុកបៃ-ហូជីមិញ។ #ams1minute

  • ស្ពានកោះនរា

    ស្ពានកោះនរា

    សមិទ្ធផលថ្មី និងដ៏សំខាន់មួយនេះ ស្ថិតនៅក្នុងអាទិភាពគន្លឹះទី២ នៃអាទិភាពគន្លឹះទាំង ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ។ #ams1minute

  • របាយការណ៍នៅថ្ងៃទី៣០ តុលា

    របាយការណ៍នៅថ្ងៃទី៣០ តុលា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ២១នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ៦នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៣១ តុលា ២០២៣ #ams1minute

  • ជប៉ុន នឹងបន្តជួយគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា

    ជប៉ុន នឹងបន្តជួយគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា

    ប្រមុខការទូតកម្ពុជា ជប៉ុន បានអបអរសាទរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងទំនាក់ទំនងកម្ពុជា ជប៉ុនដែលត្រូវបានដំឡើងទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ រដ្ឋាភិបាលជប៉ុន ទន្ទឹងរង់ចាំស្វាគមន៍ សម្តេចធិបតី ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរ ឆ្នាំទី ៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ពីថ្ងៃទី១៦-១៨ ធ្នូ ២០២៣ និងជំនួបកំពូលរវាងសម្ដេចធិបតី និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida 🇰🇭🇯🇵 #ams1minute

  • កំពតកំពូលដួងចិត្ត

    កំពតកំពូលដួងចិត្ត

    ការរៀបចំក្រុង នគរូបនីយកម្ម 📷 កម្ពុជាមាតុភូមិខ្ញុំ – គឹម បញ្ញារ័តន៍ #ams1minute

  • ព្រលានយន្តហោះអន្តរជាតិសៀមរាមអង្គរ ស្វាគមន៍ភ្ញៀវទេសចរដែលមកទស្សនាកម្ពុជា នាខែតុលា ២០២៣

    ព្រលានយន្តហោះអន្តរជាតិសៀមរាមអង្គរ ស្វាគមន៍ភ្ញៀវទេសចរដែលមកទស្សនាកម្ពុជា នាខែតុលា ២០២៣
  • អត្រាគ្មានការងារធ្វើ នៅសង្ហិបុរី កើនឡើងនៅត្រីមាសទី៣ ឆ្នាំ២០២៣

    អត្រាគ្មានការងារធ្វើ នៅសង្ហិបុរី កើនឡើងនៅត្រីមាសទី៣ ឆ្នាំ២០២៣

    សង្ហិបុរី៖ យោងតាមស្ថិតិរបស់ក្រសួងធនធានមនុស្សសង្ហិបុរី (MOM) បង្ហាញថា អត្រាអ្នកគ្មានការងារធ្វើក្នុងប្រទេសសិង្ហបុរី បានកើនឡើងក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ ដោយសារទស្សនវិស័យសេដ្ឋកិច្ចចុះខ្សោយ បានទាញទម្លាក់វិស័យដូចជាពាណិជ្ជកម្មលក់ដុំ។ អត្រាអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសសង្ហិបុរី កើនឡើងចំនួន ៩០០នាក់ បន្ថែមពីលើចំនួន ៣,២០០នាក់ នៅក្នុងត្រីមាសទី២ សរុបកើនដល់ ៤,១០០នាក់នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះ ជាមួយនឹងការកើនឡើងភាគច្រើន ពីវិស័យពាណិជ្ជកម្មលក់ដុំ។ ពាណិជ្ជកម្មលក់ដុំ គឺជាវិស័យធំទីពីរនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី ដែលបង្កើតបាន ១៨.៦ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២២ និងបង្កើតឱកាសការងារដល់មនុស្សច្រើនជាង ៣០០,០០០នាក់ក្នុងខែធ្នូឆ្នាំមុន។ ក្រសួងធនធានមនុស្សសង្ហិបុរី (MOM) ក៏ បានបញ្ជាក់ដែរថា ការកើនឡើងអត្រាអ្នកគ្មានការងារធ្វើបានឆ្លុះបញ្ចាំងពីទស្សនវិស័យខាងក្រៅទន់ខ្សោយ ដែលវិស័យពាណិជ្ជកម្មលក់ដុំប្រឈមមុខ។ គួរបញ្ជាក់ថា អ្នកគ្មានការងារធ្វើមានចំនួន ១១,១២០នាក់ក្នុងឆ្នាំ២០២៣ គិតមកទល់ពេលនេះកើនឡើងស្ទើរទ្វេដង បើធៀបនឹងចំនួន ៦,៤៤០នាក់ ដែលបានកត់ត្រាពេញមួយឆ្នាំក្នុងឆ្នាំ២០២២៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • កម្ពុជាបណ្តុះធនធានមនុស្សលើគ្រប់វិស័យទាំងអស់

    កម្ពុជាបណ្តុះធនធានមនុស្សលើគ្រប់វិស័យទាំងអស់
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ តុលា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ តុលា ២០២៣

    ១. កម្ពុជាប្តេជ្ញាចិត្តចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់សារធាតុហាយដ្រូភ្លុយអរ៉ូកាបូន – AMS Central ២. ៩ខែឆ្នាំនេះ កម្ពុជានាំចេញទៅកាន់តំបន់ RCEP មានទឹកប្រាក់ជាង ៥ ៨០០លានដុល្លារ កើនឡើង២៣% – FN ៣. កម្ពុជានាំចេញផ្លែមៀនស្រស់ទៅចិនបានជាង ១ម៉ឺនតោន ក្នុងខួប ១ឆ្នាំនៃការនាំចេញផ្លូវការ – ខ្មែរថាមស៍ ៤. ក្រសួងហិរញ្ញវត្ថុឡាវពិចារណាដំឡើងអត្រាលើអាករតម្លៃបន្ថែម (VAT) ពី ៧% ទៅ ១០% ដើម្បីបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាល និងគាំទ្រសេដ្ឋកិច្ចក្នុងប្រទេស – LT ៥. អាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្ដើមសមយុទ្ធកងទ័ពអាកាស ចំពេលកូរ៉េខាងជើងពង្រឹងប្រតិបត្តិការយោធាជាមួយរុស្ស៊ី – Reuters #ams1minute