Category: One-Minute

  • ឆ្នាំ២០២៤ ថវិកាជាង ៨០០លានដុល្លារ គ្រោងចំណាយសម្រាប់គាំទ្រដល់កម្មវិធីនយោបាយអាទិភាពចំនួន៦ និងការអនុវត្តវិធានការគន្លឹះចំនួន៥ របស់រាជរដ្ឋាភិបាល

    ឆ្នាំ២០២៤ ថវិកាជាង ៨០០លានដុល្លារ គ្រោងចំណាយសម្រាប់គាំទ្រដល់កម្មវិធីនយោបាយអាទិភាពចំនួន៦ និងការអនុវត្តវិធានការគន្លឹះចំនួន៥ របស់រាជរដ្ឋាភិបាល
  • រាជរដ្ឋាភិបាលអាណត្តិទី៧ ផ្ដោតការយកចិត្តទុកដាក់ទៅលើការងារនៅថ្នាក់មូលដ្ឋានជាចម្បង

    រាជរដ្ឋាភិបាលអាណត្តិទី៧ ផ្ដោតការយកចិត្តទុកដាក់ទៅលើការងារនៅថ្នាក់មូលដ្ឋានជាចម្បង

    សម្តេចធិបតី៖ រដ្ឋបាលសាធារណៈត្រូវធ្វើទំនើបកម្ម និងពង្រឹងសមត្ថភាពមន្ត្រីជាប្រចាំដើម្បីបម្រើសេវាប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។ #ams1minute

  • ប្រមុខអង្គការសហប្រជាជាតិអំពាវនាវជាថ្មីម្តងទៀត ឱ្យបង្កើតបទឈប់បាញនៅហ្គាហ្សា

    ប្រមុខអង្គការសហប្រជាជាតិអំពាវនាវជាថ្មីម្តងទៀត ឱ្យបង្កើតបទឈប់បាញនៅហ្គាហ្សា

    កដ្ឋមណ្ឌូ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមាននៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ថា ស្ថានភាពនៅតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស កំពុងធ្លាក់ដុនដាបយ៉ាងឆាប់រហ័ស ខណៈលោកអំពាវនាវជាថ្មីម្តងទៀត ឱ្យមានបទឈប់បាញ់ ដើម្បីបញ្ចប់ “សុបិន្តអាក្រក់” នៃការបង្ហូរឈាម។ ប្រមុខអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរេស និយាយនៅក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីកដ្ឋមណ្ឌូ របស់ប្រទេសនេប៉ាល់ថា ស្ថានការណ៍នៅហ្គាហ្សា កាន់តែមានភាពអស់សង្ឃឹមពីមួយម៉ោងទៅមួយម៉ោង។ ខ្ញុំសោកស្ដាយ ដែលអ៊ីស្រាអែលជ្រើសយកការបង្កើនប្រតិបត្តិការយោធា ជំនួសឱ្យបទឈប់បាញ់មនុស្សធម៌ដែលត្រូវការគាំទ្រជាចាំបាច់ និងគាំទ្រដោយសហគមន៍អន្តរជាតិ។ លោក ហ្គូទែរេស បន្ថែមថា ពិភពលោកកំពុងតែឃើញមហន្តរាយមនុស្សធម៌ ដែលកើតឡើងនៅក្នុងកែវភ្នែករបស់យើង។ មនុស្សជាងពីរលាននាក់ ដែលរស់នៅក្នុងទីជម្រកគ្មានសុវត្ថិភាព ត្រូវគេបដិសេធមិនផ្តល់ឱ្យនូវស្បៀងអាហារ ទឹក ទីជម្រក និងការថែទាំសុខភាព ខណៈកំពុងទទួលរងនូវការទម្លាក់គ្រាប់បែកឥតឈប់ឈរ។ ដូច្នេះហើយ ខ្ញុំសូមរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្ញុំ ចំពោះបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់, ការដោះលែងចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌ និងការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយនិរន្តរភាព ក្នុងកម្រិតមួយ ដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនហ្គាហ្សា។ យើងត្រូវតែរួមកម្លាំងគ្នាដើម្បីបញ្ចប់សុបិន្តអាក្រក់នេះសម្រាប់ប្រជាជននៅតំបន់ហ្គាហ្សា, អ៊ីស្រាអែល និងអ្នកដែលរងផលប៉ះពាល់ជុំវិញពិភពលោក រួមទាំងអ្នកនៅទីនេះ នៅក្នុងប្រទេសនេប៉ាល់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • រាជរដ្ឋាភិបាលអាណត្តិទី៧ កែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ឱ្យកាន់តែប្រសើរតាមរយៈ៖

    រាជរដ្ឋាភិបាលអាណត្តិទី៧ កែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ឱ្យកាន់តែប្រសើរតាមរយៈ៖

    ១. បង្កើតយន្តការដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការ ២. ជំរុញពន្លឿនការដោះស្រាយសំណុំរឿងដែលស្ទះកកនៅតុលាការ ៣. ដោះស្រាយភាពមិនប្រក្រតីនៅក្នុងតុលាការ #ams1minute

  • រាជរដ្ឋាភិបាលគ្រោងបោះផ្សាយមូលបត្ររដ្ឋចំនួន ៤៤០ ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ១០៨ លានដុល្លារ នៅឆ្នាំ២០២៤

    រាជរដ្ឋាភិបាលគ្រោងបោះផ្សាយមូលបត្ររដ្ឋចំនួន ៤៤០ ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ១០៨ លានដុល្លារ នៅឆ្នាំ២០២៤

    សម្រាប់សងប្រាក់ដើម និងការប្រាក់មូលបត្ររដ្ឋ ដែលបានបោះផ្សាយនាឆ្នាំកន្លងមក និងដើម្បីធ្វើហិរញ្ញប្បទាន លើគម្រោងវិនិយោគដែលអាចផ្តល់ចំណូល ដោយត្រង់មករាជរដ្ឋាភិបាល និងផ្តល់ផលរហ័ស ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និងចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ និងថវិកាជាតិ។ #ams1minute

  • អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ✈️🇰🇭

    អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ✈️🇰🇭

    ស្ថាបត្យកម្មខ្មែរសហសម័យ 📷 កម្ពុជាមាតុភូមិខ្ញុំ – គឹម បញ្ញារ័តន៍ #ams1minute

  • សេដ្ឋកិច្ចកម្ពុជារំពឹងថា សម្រេចបានកំណើនក្នុងរង្វង់ ៦,៦% នៅឆ្នាំ២០២៤ ខណៈចំណូលប្រជាជនម្នាក់រំពឹងកើនដល់ ២ ០៧១ ដុល្លារ

    សេដ្ឋកិច្ចកម្ពុជារំពឹងថា សម្រេចបានកំណើនក្នុងរង្វង់ ៦,៦% នៅឆ្នាំ២០២៤ ខណៈចំណូលប្រជាជនម្នាក់រំពឹងកើនដល់ ២ ០៧១ ដុល្លារ

    ការរំពឹងទុកនូវកំណើន ៦,៦% នេះ ត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចជា វិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម។ #ams1minute

  • តៀមកាហ្វេខ្មែរសហសម័យ

    តៀមកាហ្វេខ្មែរសហសម័យ

    ស្ថាបត្យកម្មសហសម័យកម្ពុជា ការរៀបចំហាង មុខងារសេដ្ឋកិច្ចរបស់អគារ 🎥 AMS x MLMUPC #ams1minute

  • របាយការណ៍នៅថ្ងៃទី២៨ តុលា

    របាយការណ៍នៅថ្ងៃទី២៨ តុលា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២៩ តុលា ២០២៣ #ams1minute

  • ហ្វីលីពីនចាប់មនុស្សជិត ៦០០នាក់ នៅក្នុងការវាយឆ្មក់ប្រឆាំងនឹងការជួញដូរមនុស្ស និងឆបោកតាមអ៊ីនធើណិត

    ហ្វីលីពីនចាប់មនុស្សជិត ៦០០នាក់ នៅក្នុងការវាយឆ្មក់ប្រឆាំងនឹងការជួញដូរមនុស្ស និងឆបោកតាមអ៊ីនធើណិត

    ម៉ានីល៖ អាជ្ញាធរបាននិយាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ថា ប៉ូលិសហ្វីលីពីនបានចាប់ខ្លួនមនុស្សជិត ៦០០នាក់ ក្នុងអំឡុងពេលវាយឆ្មក់ប្រឆាំងនឹងអ្វីដែលគេសង្ស័យថា ជាការជួញដូរមនុស្ស និងប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធើណិតនៅទីក្រុងម៉ានីល។ អគ្គលេខាធិការយុត្តិធម៌ហ្វីលីពីន លោក គ្រីស្ពីន រីម៊ូឡា បានប្រាប់អ្នកយកព័ត៌មានថា អាជ្ញាធរកំពុងសម្ភាសន៍អ្នកជាប់ឃុំចំនួន ៥៩៨នាក់ ដើម្បីកំណត់ថាតើអ្នកណាជាជនរងគ្រោះ ឬជនសង្ស័យ ពាក់ព័ន្ធនឹងករណីជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអ៊ីនធើណិត។ លោក រីម៊ូឡា បាននិយាយថា វាជាប្រតិបត្តិការវាយឆ្មក់ទ្រង់ទ្រាយធំ ដើម្បីបង្ក្រាបប្រតិបត្តិការស្វែងរកលុយ ពីការជួញដូរមនុស្ស។ គណៈកម្មាធិការប្រឆាំងឧក្រិដ្ឋកម្មរបស់ប្រធានាធិបតីហ្វីលីពីន (PAOCC) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាតិចិន, កូរ៉េ,វៀតណាម និងហ្វីលីពីន ស្ថិតក្នុងចំណោមមនុស្សដែលត្រូវបានរកឃើញ ក្នុងអំឡុងពេលប្រតិបត្តិការវាយឆ្មក់នៅយប់ថ្ងៃសុក្រសប្តាហ៍នេះ។ ការព្រួយបារម្ភជាអន្តរជាតិបាននឹងកំពុងកើនឡើង ជុំវិញការបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេស ពាក់ព័ន្ធនឹងការប្រើប្រាស់រូបិយបណ្ណឌីជីថលគ្រីបតូ។ តួយ៉ាង កាលពីខែមិថុនាកន្លងទៅ មនុស្សច្រើនជាង ២,៧០០នាក់ត្រូវបានចាប់ខ្លួន ក្នុងកំលុងពេលវាយឆ្មក់ក្នុងអគារជាច្រើនក្នុងរដ្ឋធានីម៉ានីល៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា