Category: One-Minute

  • របាយការណ៍នៅថ្ងៃទី២៦ តុលា

    របាយការណ៍នៅថ្ងៃទី២៦ តុលា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៨ករណី ឃាត់ខ្លួនជនសង្ស័យ ៣២នាក់។ ៣. គ្រឿងញៀន ៥ករណី ឃាត់ខ្លួនជនសង្ស័យ ៥នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២៧ តុលា ២០២៣ #ams1minute

  • គណៈរដ្ឋមន្រ្ដី អនុម័តទាំងស្រុងលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ

    គណៈរដ្ឋមន្រ្ដី អនុម័តទាំងស្រុងលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ

    អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន និងធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ។ #ams1minute

  • ស្វែងយល់បន្ថែមពីអាហារូបករណ៍ Lee Kuan Yew School of Public Policy

    ស្វែងយល់បន្ថែមពីអាហារូបករណ៍ Lee Kuan Yew School of Public Policy

    🗓 ២៨ តុលា ២០២៣ វេលាម៉ោង ៦ ល្ងាច 📍Cafe Inn Cambodia https://maps.app.goo.gl/bCEcYoj6mwNBgYnX9 ការចុះឈ្មោះ: https://docs.google.com/forms/d/e/1FAIpQLSfXaQ-3JrlsJ4Pv3Tik5_DoltPVysdL2EOAAANV6wGdeqjA_w/viewform?usp=sharing #ams1minute

  • BREAKING: អតីតនាយករដ្ឋមន្រ្តីចិន Li Keqiang ទទួលមរណភាពដោយសារជំងឺគាំងបេះដូង ក្នុងវ័យ ៦៨ ឆ្នាំ

    BREAKING: អតីតនាយករដ្ឋមន្រ្តីចិន Li Keqiang ទទួលមរណភាពដោយសារជំងឺគាំងបេះដូង ក្នុងវ័យ ៦៨ ឆ្នាំ

    លោក Li បានសម្រាកព្យាបាលជំងឺនៅទីក្រុងសៀងហៃ។ កាលពីថ្ងៃទី២៦តុលា លោកមានអាការៈគាំងបេះដូងភ្លាមៗ ហើយទទួលមរណភាពនៅម៉ោង ០០:១០យប់ ឈានចូលថ្ងៃទី២៧ តុលា ក្រោយវិធានការជួយសង្គ្រោះទាំងអស់បរាជ័យ។ លោក Li Keqiang គឺជាសមាជិកនៃគណកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអតីតនាយករដ្ឋមន្រ្តីចិន ចាប់ពីឆ្នាំ ២០១៣-២០២៣ – Xinhua #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ តុលា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ តុលា ២០២៣

    ១. កម្ពុជា ស្នើធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ជួយជំរុញការវិនិយោគលើវិស័យប្រៃសណីយ៍ និងបច្ចេកវិទ្យាឌីជីថល – AMS Central ២. រដ្ឋបាលខេត្តប៉ៃលិន គ្រោងពង្រីកបណ្តាញទឹកស្អាត និងពង្រឹងអនាម័យទូទាំងខេត្តឱ្យបានគ្រប់ជ្រុងជ្រោយ ខណៈបច្ចុប្បន្នមានទឹកស្អាតជាង ៧៣% និងការងារអនាម័យជាង៨៨% – AMS Central ៣. បច្ចុប្បន្ន កម្ពុជាមានផ្ទះត្រចៀកកាំជាង ៥០០០ផ្ទះ។ ផ្ទះទាំងនេះ ផ្តល់ទិន្នផលសំបុកត្រចៀកកាំបានរហូត ១២០តោនក្នុងមួយឆ្នាំៗ – ថ្មីៗ ៤. ប្រធាន IMF ថាសង្រ្គាមអ៉ីស្រាអែល និងហាម៉ាស់នឹងបន្ថែមបន្ទុកសេដ្ឋកិច្ចពិភពលោក – CNBC ៥. កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក ថ្កោលទោសការផ្គត់ផ្គង់អាវុធពីកូរ៉េខាងជើងទៅរុស្ស៉ី – Reuters #ams1minute

  • ពិធីចុះហត្ថលេខា ស្ដីពីជំនួយឥតសំណងនៃគម្រោង “Establishment of Nationwide Continuously Operating Reference Station Network”

    ពិធីចុះហត្ថលេខា ស្ដីពីជំនួយឥតសំណងនៃគម្រោង “Establishment of Nationwide Continuously Operating Reference Station Network”

    នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ជំនួយឥតសំណងដែលមានទំហំទឹកប្រាក់ប្រមាណ ៩,៧ លានដុល្លារអាមេរិក នឹងប្រើប្រាស់ ដើម្បីអនុវត្តគម្រោងកសាងបណ្ដាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេសកម្ពុជា សំដៅពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី។ ២៦ តុលា ២០២៣ #ams1minute

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសម្រេចចិត្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុន Minebea ដោយចាប់ផ្តើមពីដើមទុនប្រមាណ ២៣លានដុល្លារ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសម្រេចចិត្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុន Minebea ដោយចាប់ផ្តើមពីដើមទុនប្រមាណ ២៣លានដុល្លារ

    រហូតបានកើនដល់ ៦០០លានដុល្លារ ពិតជាបានស្តែងឱ្យឃើញនូវទំនុកចិត្តចំពោះស្ថិរភាពរបស់ប្រទេសកម្ពុជា អគ្គនាយក Yoshihisa Kainuma ក្រុមហ៊ុន Minebea ក៏បានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រីអំពីការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន ក្នុងនាមជារោងចក្រផលិតគ្រឿងបង្គុំ ហើយបន្តបោះជំហានទៅមុខ ប្រែក្លាយជាក្រុមហ៊ុនបៃតង (Green Transformation GX) រួមទាំងផែនការអនាគតក្នុងបង្កើតកសិដ្ឋានផលិតថាមពលដោយពន្លឺព្រះអាទិត្យ និងការបង្កើតរោងចក្រថ្មីនៅក្នុងប្រទេសកម្ពុជា ផងដែរ ។ #ams1minute

  • របាយការណ៍នៅថ្ងៃទី២៥ តុលា

    របាយការណ៍នៅថ្ងៃទី២៥ តុលា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ១នាក់ និងរបួស ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៩ករណី ឃាត់ខ្លួនជនសង្ស័យ ៤៨នាក់។ ៣. គ្រឿងញៀន ៦ករណី ឃាត់ខ្លួនជនសង្ស័យ ៥នាក់។ ៤. កូវីដ ករណីថ្មី ២នាក់ គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២៦ តុលា ២០២៣ #ams1minute

  • រុស្ស៊ី ប្តេជ្ញាចិត្តជំរុញក្រុមហ៊ុនវិនិយោគឱ្យមកកម្ពុជាបន្ថែមទៀត

    រុស្ស៊ី ប្តេជ្ញាចិត្តជំរុញក្រុមហ៊ុនវិនិយោគឱ្យមកកម្ពុជាបន្ថែមទៀត

    ជាពិសេសនៅក្នុងផ្នែកឧស្សាហកម្មរថយន្ត និងគ្រឿងចក្រ គ្រឿងយន្តកសិកម្ម បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន។ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ឯកអគ្គរដ្ឋទូតរុស្ស៉ី Anatoly Borovik ក៏បានប្តេជ្ញាចិត្តរួមក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងអប់រំ ហើយក៏គ្រោងនឹងរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់សហព័ន្ធរុស្ស៊ី ផងដែរ។ #ams1minute

  • លោក ពូទីន ប្រាប់មេដឹកនាំសាសនាថា ការឡោមព័ទ្ធតំបន់ហ្គាហ្សា គឺជាមហន្តរាយមនុស្សធម៌

    លោក ពូទីន ប្រាប់មេដឹកនាំសាសនាថា ការឡោមព័ទ្ធតំបន់ហ្គាហ្សា គឺជាមហន្តរាយមនុស្សធម៌

    មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រាប់មេដឹកនាំសាសនា រួមទាំងតំណាងជនជាតិជ្វីហ្វ និងមូស្លីមក្នុងប្រទេសថា ការឡោមព័ទ្ធតំបន់ហ្គាហ្សា គឺជា «មហន្តរាយមនុស្សធម៌ពិតប្រាកដ»។ លោក វ្ល៉ាឌីមៀ ពូទីន បានលើកហេតុផលថា ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម មិនអាចត្រូវបានអនុវត្ត តាមគោលការណ៍ពេញនិយម នៃការទទួលខុសត្រូវរួមនោះទេ។ លោកបានបន្តថា អ៊ីស្រាអែលកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើង ពីអន្តរជាតិ ដើម្បីបង្ខំចិត្តឲ្យគិតឡើងវិញ នូវផែនការប្រតិបត្តិការដ៏ធំ នៅក្នុងតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ ហើយទីកន្លែងនោះហើយ ដែលត្រូវបានអ៊ីស្រាអែល ជំរុញយុទ្ធនាការទម្លាក់គ្រាប់បែកឥតឈប់ឈរ។ បើតាមក្រសួងសុខាភិបាលហ្គាហ្កាបានឲ្យដឹងថា យុទ្ធនាការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែលបែបនេះ បានធ្វើឲ្យមនុស្ស៧០០នាក់បានស្លាប់ ត្រឹមរយៈពេល២៤ម៉ោង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត