-
មនុស្ស ១៥នាក់ស្លាប់ និងជាង១០០នាក់រងរបួស ក្នុងគ្រោះថ្នាក់រថភ្លើង នៅបង់ក្លាដែស

ដាក្កា៖ មនុស្ស យ៉ាងតិច១៥ នាក់បានស្លាប់ និង ១០០ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរថភ្លើងពីរបានបុកគ្នា នៅក្នុងប្រទេសបង់ក្លាដែស។ មន្ត្រីបាននិយាយថា ហេតុការណ៍នេះបានកើតឡើង នៅក្នុងទីក្រុង Bhairab ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រ ពីរដ្ឋធានីដាក្កា កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះក្នុងនោះ រថភ្លើងដឹកទំនិញបានបុក ជាមួយរថភ្លើងដឹកអ្នកដំណើរ ដែលកំពុងធ្វើដំណើរ ក្នុងទិសដៅផ្ទុយគ្នា ហើយបានក្រឡាប់ទូរថភ្លើងដឹកអ្នកដំណើរ ចំនួនពីរ។ មន្ត្រីរដ្ឋាភិបាល បានប្រាប់ AFP ថា អាជ្ញាធរបានរកឃើញសាកសពចំនួន ១៥ នាក់ ហើយមនុស្សជាង១០០នាក់បានរងរបួស ហើយបារម្ភថា ចំនួនមនុស្សស្លាប់អាចនឹងកើនឡើង។ គួរបញ្ជាក់ថា គ្រោះថ្នាក់រថភ្លើងបានកើតមានញឹកញាប់ នៅក្នុងប្រទេសបង់ក្លាដែស បង្កឡើងដោយការធ្វេសប្រហែស ផ្លូវដែកចាស់ ឬហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ខូច ជាដើម៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ✈️🇰🇭

-
បារាំងបញ្ជូននាវាផ្ទុកឧទ្ធម្ភាគចក្រ Thunder ទៅជួយហ្គាហ្សា

ប៉ារីស៖ នាវាផ្ទុកឧទ្ធម្ភាគចក្រ «Thunder» របស់កងទ័ពជើងទឹកបារាំង នឹងត្រូវបញ្ជូនទៅជួយដល់តំបន់ហ្គាហ្សា ដែលជួបហានិភ័យធ្ងន់ធ្ងរ លើផ្នែកសុខាភិបាល បន្ទាប់មន្ទីរពេទ្យ នៅទីនោះរងនូវការទម្លាក់គ្រាប់បែក ពីអ៊ីស្រាអែល។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយ កាលពីថ្ងៃពុធ សប្តាហ៍នេះថា បារាំងសម្រេចថា នឹងបញ្ជូនកប៉ាល់កងទ័ពជើងទឹករបស់ខ្លួន ទៅជួយដល់មន្ទីរពេទ្យ នៅហ្គាហ្សាស្ទ្រីប ដែលមានហានិភ័យនៃការដួលរលំ បន្ទាប់ពីត្រូវបានទម្លាក់គ្រាប់បែក និងឡោមព័ទ្ធ ពីសំណាក់អ៊ីស្រាអែល។ កប៉ាល់នេះត្រូវចាកចេញពីទីក្រុង Toulon ក្នុងរយៈពេល ៤៨ ម៉ោង បន្ទាប់ពីមេដឹកនាំបារាំងនិយាយ អំឡុងសន្និសីទសារព័ត៌មានរួមគ្នា នៅទីក្រុងគែរ ជាមួយប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sisi ។ បារាំងក៏នឹងបញ្ជូនយន្តហោះដឹកគ្រឿងបរិក្ខារពេទ្យ ទៅអេហ្ស៊ីប ដើម្បីបន្តដឹកចូល ទៅក្នុងទឹកដីប៉ាឡេស្ទីន ដែលហែកហួរដោយសង្រ្គាម ទៀតផង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានឯកភាពបង្កើតយន្តការអចិន្រ្តៃយ៍ ដើម្បីរួមគ្នាដោះស្រាយបញ្ហានានា

-
កម្ពុជា កំពុងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅតាមក្រសួង ដើម្បីផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានរៀបចំសន្និសីទស្តីពី «ការជំរុញអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថល» ជាលើកដំបូងក្រោមប្រធានបទ«ការជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យសាធារណៈ» សម្រាប់ មន្រ្តីរាជការសិក្សា ស្វែងយល់ អនុវត្ត និងផ្លាស់ប្តូរបទពិសោធន៍ការងារពាក់ព័ន្ធនឹងការអភិវឌ្ឍប្រព័ន្ធឌីជីថលសម្រាប់ផ្តល់សេវាជូនប្រជាពលរដ្ឋ នៅតាមវិស័យជំនាញរបស់ក្រសួងស្ថាប័ន។ កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស ក្រសួង ស្ថាប័ន តំណាង ដៃគូអភិវឌ្ឍន៍ អង្គការសមាគម និងវិស័យឯកជន សរុបប្រមាណ ២០០ នាក់។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដែលបានចូលរួមក្នុងពិធីនោះ បានថ្លែងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងថា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ការកសាងរដ្ឋាភិបាលឌីជីថល គឺជាសកម្មភាពមួយ ដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈក្នុងសេដ្ឋកិច្ចនិងសង្គមឌីជីថល។ដូច្នេះ សន្និសីទនេះ ជាការចាប់ផ្តើមថ្មីមួយទៀត ក្នុងកិច្ចការសកម្មភាពទាក់ទងនឹងការជំរុញកិច្ចសន្ទនា ការផ្លាស់ប្តូរបទពិសោធន៍ និងការបញ្ជ្រាបការយល់ដឹងក្នុងការចាប់យក និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ ព្រមទាំងការស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយកន្លងមក ជូនគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរវាងក្រសួង ស្ថាប័ន»។ ឯកឧត្តម ជា វ៉ាន់ដេត…
-
ការបោះឆ្នោតតាមរដ្ឋធម្មនុញ្ញ ជាមធ្យោបាយសន្តិវិធីល្អបំផុត

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ តុលា ២០២៣

១. រដ្ឋាភិបាលថៃ សម្រេចបញ្ចុះតំលៃទិដ្ឋាការការងារសម្រាប់ពលករកម្ពុជាពីចន្លោះជាង ៥០ដុល្លារ មកនៅជាង ១០ដុល្លារ – AMS Central ២. ក្រសួងសេដ្ឋកិច្ច ដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថលរដូវកាលទី២ ដើម្បីគាំទ្រដល់វិស័យកសិកម្ម – AMS Economy ៣. វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា នឹងជំរុញការអភិវឌ្ឍវិស័យត្រចៀកកាំកម្ពុជា ក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ- AMS Central ៤. សង្គ្រាមពាក្យសម្តីចិន-ហ្វីលីពីន លើហេតុការណ៍នៅសមុទ្រចិនខាងត្បូង កំពុងបង្កើនហានិភ័យជម្លោះប្រដាប់អាវុធ – AFP ៥. តម្រូវការឥន្ធនៈហ្វូស៊ីលពិភពលោកនឹងឈានដល់កម្រិតកំពូលនៅឆ្នាំ ២០៣០ ដោយសាររថយន្តអគ្គិសនីកាន់តែច្រើនឡើងនៅលើដងផ្លូវ – CNA #ams1minute
-
អត្ថន័យនៃរូបចម្លាក់យក្ស និងទេវតា តាមច្រកចូលរាជធានីអង្គរធំ

-
សមាគម កាតូលិក នៅតែបន្តប្ដេជ្ញាចូលរួមគាំទ្រវិស័យអប់រំ នៅកម្ពុជា

(ភ្នំពេញ)៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងសំណេះសំណាលការងារកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ជាមួយសមាគមន៍កាតូលិកនៅកម្ពុជាដឹកនាំ ដោយលោកអភិបាល Olivier និងលោក PeterBryan ឯកអគ្គរដ្ឋទូតនៃប្រទេសវ៉ាទីកង់ ប្រចាំតំបន់ (ថៃកម្ពុជាឡាវ) ៖កាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។ ក្នុងជំនួបនេះលោក PeterBryan ឯកអគ្គរដ្ឋទូតទូតនៃប្រទេស វ៉ាទីកង់ ប្រចាំតំបន់ (ថៃកម្ពុជាឡាវ) បានឲ្យដឹងថាសមាគម កាតូលិក នៅតែបន្តប្ដេជ្ញាចូលរួមគាំទ្រវិស័យអប់រំ នៅកម្ពុជាហើយលោករំពឹងថា នឹងអាចបន្តពង្រីក និងពង្រឹងសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា បន្ថែមទៀតលើផ្នែកជាច្រើនដូចជាវិស័យកីឡា និងសិល្បៈ។ តបនឹងការលើកឡើងខាងលើ លោកជំទាវរដ្ឋលេខាធិការ ប្រចាំការបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ច សហប្រតិបត្តិការ និងការគាំទ្រជាច្រើនក្នុងវិស័យអប់រំ យុវជន…
-
របាយការណ៍នៅថ្ងៃទី២៤ តុលា
