-
ចំនួនអ្នកស្លាប់នៅក្នុងជម្លោះរវាងអ៉ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ ហាម៉ាស់

-
សារសំឡេងពិសេសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធករណីនិស្សិតខ្មែរ និងប្រជាពលរដ្ឋខ្មែរ នៅប្រទេសអ៉ីស្រាអែល

-
អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin ៖ “គាត់មកទីនេះព្រោះគាត់ចូលចិត្ត និងស្រឡាញ់កីឡា

-
ថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួង ពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ស្នើក្រសួង/ស្ថាប័នពាក់ព័ន្ធទាំងអស់សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីធ្វើការចុះបញ្ជីដីរដ្ឋនៅទូទាំងប្រទេសតាមនីតិវិធីពិសេស ដែលក្រសួងបាននិងកំពុងរៀបចំអនុក្រឹត្យថ្មីស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ។ នីតិវិធីពិសេសនេះអនុញ្ញាតឱ្យក្រសួង/ស្ថាប័នសាមីជាអ្នកកំណត់តំបន់វិនិច្ឆ័យដីរដ្ឋ ដើម្បីឱ្យក្រសួងរៀបចំដែនដី ធ្វើការចុះបញ្ជី និងមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអ្នកគ្រប់គ្រង។ អនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ ជាផែនទីចង្អុលផ្លូវសម្រាប់ការធ្វើអត្តសញ្ញាណកម្ម ការធ្វើផែនទី ការធ្វើចំណាត់ថ្នាក់ និងការចុះបញ្ជីដីរដ្ឋក្នុងគោលបំណងដើម្បីធានាការពារកម្មសិទ្ធិនិងសិទ្ធិផ្សេងទៀតលើដីរដ្ឋ។ ១០ តុលា ២០២៣ #ams1minute
-
របាយការណ៍នៅថ្ងៃទី៩ តុលា

-
អភិក្រមសំខាន់ ៤ ដែលត្រូវអនុលោម ដើម្បីសម្រេចចក្ខុវិស័យ គោលបំណង និងគោលដៅ ការរៀបចំ និងអនុវត្ត យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ គឺ៖

១. កំណត់វិសាលភាព និងការធ្វើអាទិភាវូបនីយកម្ម ពិសេសការកំណត់វិស័យ និងប្រភេទអាជីវកម្ម មុខរបរ និងការងារអាទិភាព ដើម្បីឆ្លើយតបនឹងកម្រិតនៃធនធានរបស់រាជរដ្ឋាភិបាល និងទំហំនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ២. មានភាពទន់ភ្លន់ និងបត់បែន ដោយផ្តោតការយកចិត្តទុកដាក់លើមនុស្ស ក្នុងរយៈពេលខ្លី តាមរយៈការផ្ដល់កិច្ចគាំពារសង្គម និងការពង្រឹងសមត្ថភាព និងផលិតភាព។ ៣. ជំរុញការធ្វើអន្តរកាលពីសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅសេដ្ឋកិច្ចក្នុងប្រព័ន្ធ សម្រាប់រយៈពេលមធ្យម និងវែង ដើម្បីកាត់បន្ថយបន្តិចម្ដងៗនូវទំហំនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ៤. កំណត់និយមន័យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ #ams1minute
-
គោលដៅចំនួន ៤ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្របតាមចក្ខុវិស័យ និងគោលបំណងរបស់ យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ គឺ៖

១. បង្កលក្ខណៈងាយស្រួលដល់ការឈានចូលក្នុងតំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ មុននឹងអាចចូលរួមបានពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ ២. ផ្តល់ប្រយោជន៍ដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ ដើម្បីធានាថា មិនធ្លាក់ចូលទៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធវិញ ៣. ថែបំប៉នអ្នកដែលបានឈានចូលក្នុងប្រព័ន្ធ ដើម្បីអាចចូលរួមពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ៤. លើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ព្រមទាំងអត្ថប្រយោជន៍នៃការឈានចូលក្នុងប្រព័ន្ធ។ #ams1minute
-
“សេដ្ឋកិច្ចក្រៅប្រព័ន្ធ” ជាប្រព័ន្ធនៃការធ្វើពាណិជ្ជកម្ម ឬការដោះដូរទំនិញ និងសេវា ដែលច្បាប់មិនតម្រូវឱ្យចុះបញ្ជី

ហើយបង្កើតមុខរបរការងារធ្វើ និងប្រាក់ចំណូលដល់ប្រជាជន ប៉ុន្តែអាចបង្កឱ្យមានផលវិបាកក្នុងការគ្រប់គ្រងបរិស្ថានសុវត្ថិភាពចំណីអាហារ ការប្រមូលពន្ធជាដើម។ ការប្រកាសដាក់ឱ្យប្រើប្រាស់ “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨” នេះ មានគោលបំណងលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយជំរុញ និងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។ #ams1minute
-
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ

-
និស្សិតខ្មែរ ៣នាក់ ដែលកំពុងសិក្សានៅកសិដ្ឋានគោទឹកដោះក្នុងតំបន់ Karmia
