-
រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៥ម៉ឺនរៀល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣ ជូនដល់មន្ត្រីរាជការស៊ីវិល

-
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ រដ្ឋមន្ត្រីក្រសួងការបរទេសប្រេស៊ីល Mauro Vieira

-
រដ្ឋមន្ត្រីការបរទេសកម្ពុជា និង ឯកអគ្គរដ្ឋទូតស្វីសប្រចាំកម្ពុជា Pedro ZWAHLEN

-
អ៉ីស្រាអែលដាក់ពង្រាយរថក្រោះប្រយុទ្ធ Merkava នៅតំបន់ Upper Galilee ភាគខាងជើងប្រទេស ក្បែរព្រំដែនជាមួយលីបង់

-
ប្រមុខការទូតកម្ពុជា និង ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា Anatoly Borovik

បង្ហាញការពេញចិត្តចំពោះចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងរុស្ស៊ី ដោយឈរលើមូលដ្ឋាននៃគោលការណ៍គោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់គ្នាលើ បញ្ហាតំបន់និងអន្តរជាតិ ដែលជាកង្វល់រួម និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រួមមាន ពាណិជ្ជកម្មនិងការវិនិយោគ និងវប្បធម៌ ក្នុងចំណោមវិស័យជាច្រើនទៀត និងបានឯកភាពរៀបចំកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្សីលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស នៅដើមឆ្នាំ ២០២៤ ខាងមុខនេះ។ #ams1minute
-
ប្រធានាធិបតីឥណ្ឌូនេស៊ីថ្កោលទោស «ការកាន់កាប់របស់អ៊ីស្រាអែល» នៅប៉ាឡេស្ទីន

ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានថ្លែងថា «ការលើកឡើងដែលថាតំបន់ប៉ាឡេស្ទីន ជារបស់អ៊ីស្រាអែល» គឺជាដើមហេតុនៃជម្លោះផ្ទុះអាវុធ ដូច្នេះ ត្រូវតែដោះស្រាយ ហើយលោកប្រធានាធិបតីប្រកាសថ្កោលទោសចំពោះ «ការកាន់កាប់របស់អ៊ីស្រាអែល» នៅប៉ាឡេស្ទីន។ លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានសង្កត់ធ្ងន់ថា «ឫសគល់នៃជម្លោះ គឺការកាន់កាប់ទឹកដីប៉ាឡេស្ទីន ដោយក្រុមអ៊ីស្រាអែល ដូច្នេះ ត្រូវតែដោះស្រាយ ភ្លាមៗ ទៅតាមដែនកំណត់ ដែលបានព្រមព្រៀង ដោយអង្គការសហប្រជាជាតិ»។ ការលើកឡើងរបស់លោកប្រធានាធិបតី ចូកូ វីដូដូ បានធ្វើឡើង ក្នុងពេលដែលក្រុមអ្នកគាំទ្រប៉ាឡេស្ទីនជាច្រើន នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានប្រមូលផ្តុំគ្នា ក្នុងរដ្ឋធានីហ្សាកាតា ក្នុងគោលដៅ អំពាវនាវឲ្យមានសន្តិភាព នៅតំបន់ហ្កាហ្សាផងដែរ។ ប្រធានាធិបតីឥណ្ឌូណេស៊ី ក៏បានជំរុញឱ្យបញ្ឈប់ជាបន្ទាន់ ចំពោះសង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលសំដៅលើក្រុមហាម៉ាស់ ដើម្បីជៀសវាងការកើនឡើងនូវចំនួនអ្នកស្លាប់ និងការខូចខាតទ្រព្យសម្បត្តិ កាន់តែធ្ងន់ធ្ងរ។ ជនជាតិឥណ្ឌូណេស៊ី ចំនួន៤៥ នាក់កំពុងមានវត្តមាន នៅប៉ាឡេស្ទីន ក្នុងនោះ ១០ នាក់ស្ថិតនៅក្នុងតំបន់ ហ្គាហ្សាស្ទ្រីប ដែលជាចំណុចកណ្តាល…
-
សាកសពក្រុមឧទ្ទាមហាម៉ាស់ប្រហែល ១,៥០០នាក់ត្រូវបានរកឃើញនៅក្នុងទឹកដីអ៊ីស្រាអែល

ហ្ស៊េរុយសាឡឹម៖ កងទ័ពបាននិយាយនៅថ្ងៃទី១០ ខែតុលាថា សាកសពពួកសកម្មប្រយុទ្ធហាម៉ាសប្រហែល ១,៥០០នាក់ត្រូវបានរកឃើញនៅក្នុងទឹកដីអ៊ីស្រាអែលជុំវិញតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលអ៊ីស្រាអែលកំពុងបើកការវាយលុកតាមអាកាសលើតំបន់ប៉ាឡេស្ទីន។ អ្នកនាំពាក្យយោធា លោក Richard Hecht បានប្រាប់អ្នកយកព័ត៌មានថា សាកសពក្រុមហាម៉ាស់ប្រហែល ១,៥០០នាក់ (ពួកសកម្មប្រយុទ្ធ) ត្រូវបានរកឃើញនៅក្នុងទឹកដីអ៊ីស្រាអែលនៅជុំវិញតំបន់ហ្គាហ្សាស្ទ្រីប និងថា គិតមកទល់ពេលនេះ កងកម្លាំងសន្តិសុខបានគ្រប់គ្រងមកវិញ នូវទីតាំងភាគច្រើន ឬមួយចំនួនតូចនៅតាមព្រំដែនជាមួយតំបន់ហ្គាហ្សា។ លោកថា កងទ័ពជិតបញ្ចប់ការជម្លៀសប្រជាសហគមន៍ទាំងអស់នៅជុំវិញព្រំដែនហើយ។ គួរបញ្ជាក់ថា អ៊ីស្រាអែលបានរងការវាយប្រហារទ្រង់ទ្រាយធំពីក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានសម្រុកចូលតាមរបងព្រំដែន ដោយមានការបាញ់ស្រោចរ៉ុក្កែតរាប់ពាន់គ្រាប់កាលពីព្រឹកថ្ងៃសៅរ៍សប្តាហ៍មុន និងបានសម្លាប់មនុស្សជាង ៩០០នាក់នៅក្នុងទឹកដីអ៊ីស្រាអែល។ ជាការឆ្លើយតប អ៊ីស្រាអែលបានបើកប្រតិបត្តិការទម្លាក់គ្រាប់បែកតាមអាកាស និងបាញ់កាំភ្លើងធំ ទៅលើគោលដៅរបស់ក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលរហូតមកទល់ពេលនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៨៧នាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ការបន្តពូជនៅក្នុងអំណាចមាន ៣ គឺ៖

-
ជំនឿ និងការគោរពប្រតិបត្តិ អ្នកតាព្រះចៅនៅលើវត្តភ្នំ

-
តំណាងគណបក្សសាធារណៈរដ្ឋអាមេរិក លោកស្រី Marjorie Taylor Greene ថា អាមេរិកត្រូវតែធ្វើការជាមួយអ៉ីស្រាអែល
