-
អ.ស.ប៖ ប្រជាជនជិត ២០ម៉ឺននាក់ដែលបានភៀសខ្លួន ចេញពីតំបន់ហ្កាហ្សាអាចជួបបញ្ហាកង្វះទឹក និងអគ្គិសនី

-
លោក ពូទីនថា ការពង្រីកជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន អាចប៉ះពាល់ដល់ទីផ្សារថាមពល

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និយាយថា ការពង្រីកជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន កាន់តែខ្លាំង អាចនឹងប៉ះពាល់ដល់ទីផ្សារថាមពល។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អះអាងថា ការពង្រីកជម្លោះអ៊ីស្រាអែល និងហ្គាហ្សា «នឹងមិនប៉ះពាល់ដល់ផលិតកម្មនោះទេ ប៉ុន្តែវាអាចប៉ះពាល់ដល់សមាសធាតុផ្សេងទៀតទាំងអស់ ដែលកំណត់ស្ថានភាព នៃទីផ្សារថាមពល ពិភពលោក»។ ថ្លែងនៅក្នុងវេទិកា «សប្តាហ៍ថាមពលរុស្ស៊ី» លោក ពូទីន ក៏និយាយផងដែរថា លោកមិនឃើញពីភាពចំណេញ ដែលអាមេរិកបញ្ជូននាវាផ្ទុកយន្តហោះទៅកាន់សមុទ្រមេឌីទែរ៉ាណេ នាភាគខាងកើត ហើយលោកថែមទាំងព្រមានថា «សកម្មភាពបែបនេះធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង»។ នៅក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយដោយវិមានក្រឹមឡាំង បន្ទាប់ពីវេទិកា «សប្តាហ៍ថាមពលរុស្ស៊ី» នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានកត់សម្គាល់ថា «រុស្ស៊ីក៏អាចរួមចំណែករបស់ខ្លួន ក្នុងដំណើរការដោះស្រាយនេះផងដែរ» ។ គួររម្លឹកថា ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ ទៅលើអ៊ីស្រាលអែល កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍ បានធ្វើឱ្យមនុស្សសរុបចំនួន ១២០០ នាក់ត្រូវបានសម្លាប់។ ជាការតបតវិញ អ៊ីស្រាអែលបានវាយប្រហារតាមអាកាស…
-
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្តេជ្ញា បំផ្លាញក្រុមហាម៉ាស់ ក្រោយការវាយប្រហារយ៉ាងសាហាវ

ហ្ស៊េរុយសាឡិម៖ អ៊ីស្រាអែលបានវាយលុកគោលដៅរបស់ក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប អស់រយៈពេលប្រាំថ្ងៃជាប់គ្នា ចាប់តាំងពីការវាយប្រហារដ៏ខ្លាំងក្លារបស់ពួកសកម្មប្រយុទ្ធ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់រាប់ពាន់នាក់ ដោយក្នុងនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្តេជ្ញាថា នឹងមានការបំផ្លិចបំផ្លាញទាំងស្រុង ទៅលើក្រុមសកម្មប្រយុទ្ធ។ លោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលជាមេដឹកនាំស្តាំនិយមជើងចាស់រូបនេះបាននិយាយថា សមាជិកក្រុមហាម៉ាស់ទាំងអស់គឺជា «មនុស្សត្រូវសម្លាប់» ដោយលោកបានប្រដូចពួកគេទៅនឹងក្រុមរដ្ឋឥស្លាម ហើយបានសន្យាថា «យើងនឹងកម្ទេចពួកគេ ហើយបំផ្លាញពួកគេ ដូចដែលពិភពលោកបានបំផ្លាញក្រុម រដ្ឋឥស្លាម»។ នៅមុននេះ លោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu ទើបបានដោះស្រាយ វិវាទនយោបាយរបស់លោក ជាបណ្ដោះអាសន្ន និងបង្កើតរដ្ឋាភិបាលគ្រាអាសន្ន រួមទាំង អតីតរដ្ឋមន្ត្រីការពារជាតិ Benny Gantz កណ្តាលនិយម សម្រាប់រយៈពេលនៃវិបត្តិសង្គ្រាមនេះ។ ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍ ដែលជាការអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ ៧៥ ឆ្នាំរបស់អ៊ីស្រាអែល បានធ្វើឱ្យមនុស្សសរុបចំនួន ១២០០ នាក់ត្រូវបានសម្លាប់ ជាការវាយលុករបស់ពួកសកម្មប្រយុទ្ធអ៊ីស្លាម នេះបើយោងតាមកងកម្លាំងអ៊ីស្រាអែល ដោយពួកគេអះអាងទៀតថា អ្នកស្លាប់ភាគច្រើន គឺជាជនស៊ីវិល។ រីឯ មន្ត្រីនៅតំបន់ហ្គាហ្សាបានរាយការណ៍ថា មនុស្សជាង…
-
កម្ពុជា-ថៃ ប្តេជ្ញាចិត្ត ក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី សំដៅសម្រេចឱ្យបាននូវគោលដៅពាណិជ្ជកម្មក្នុងទំហំ ១៥ ប៊ីលានដុល្លារអាមេរិក

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ តុលា ២០២៣

១. ៩ខែ ឆ្នាំ២០២៣ ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាថយចុះជាង ១៧% ស្បែកជើង និងភាគបំណែកស្បែកជើង ថយចុះជាង ២៥% កាបូបថយចុះជាង ១៣% និងផលិតផលវាយនភណ្ឌផ្សេងទៀតថយចុះជាង ៧% – AMS Central ២. ៩ខែឆ្នាំនេះ កម្ពុជាទទួលចំណូលជាង ៤២៤ លានដុល្លារពីការនាំចេញកង់ – FN ៣. ៩ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញស្ពាន់ និងវត្ថុធ្វើពីស្ពាន់សម្រេច ក្នុងទំហំជាង ៦២ លានដុល្លារ កើនជិត ៤៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ – កម្ពុជាថ្មី ៤. ឥណ្ឌា គ្រោងនឹងផលិតសារធាតុអេតាណុលចេញពីដើមឫស្សីនៅក្នុងប្រទេស ខណៈរោងចក្រចម្រាញ់គ្រោងនឹងបើកដំណើរការនៅខែធ្នូ – CNN ៥. រដ្ឋបាលរបស់លោក Biden អាចនឹងស្នើសុំឲ្យសភាអនុម័តការផ្តល់មូលនិធិបន្ថែមទៀត ដើម្បីជួយទាំងអ៉ីស្រាអែល និងអ៊ុយក្រែនក្នុងពេលតែមួយ – Sputnik #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ” ពិតមែនតែចំណងការទូតផ្លូវការរវាងកម្ពុជា-ឡាវ មានរយៈពេលតែ ៦៧ ឆ្នាំ

-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ រដ្ឋបាលខេត្តសៀមរាប ក្រសួងវប្បធម៌ និងអាជ្ញាធរជាតិអប្សរា

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ រដ្ឋបាលខេត្តសៀមរាប ក្រសួងវប្បធម៌ និងអាជ្ញាធរជាតិអប្សរា ត្រូវការពារដីដែលប្រជាពលរដ្ឋរុះរើទៅតាំងទីលំនៅថ្មីឱ្យបាន និងទប់ស្កាត់ការចូលមកតាំងទីលំនៅថ្មី។ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប ត្រូវពន្លឿនការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅក្នុងតំបន់រុនតាឯក ពាក់ស្នែង ឱ្យបានឆាប់រហ័ស និងមិនអនុញ្ញាតិឱ្យមានចរន្តលក់ដូរជាដាច់ខាត។ ឯកឧត្តមរដ្ឋមន្រ្តីស្នើក្រសួងបរិស្ថានដាំកូនឈើឡើងវិញ នៅទីតាំងដែលប្រជាពលរដ្ឋបានរើចេញ និងនៅតំបន់រុនតាឯក។ #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

-
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានមូលនិធិនីប៉ុន (The Nippon Foundation)

-
របាយការណ៍នៅថ្ងៃទី១០ តុលា
