Category: One-Minute

  • លោក ពូទីន និងលោក ស៊ី នឹងជួបគ្នានៅប្រទេសចិន នាសប្តាហ៍ក្រោយ

    លោក ពូទីន និងលោក ស៊ី នឹងជួបគ្នានៅប្រទេសចិន នាសប្តាហ៍ក្រោយ

    មូស្គូ៖ មេដឹកនាំរុស្ស៊ីនឹងធ្វើដំណើរទៅកាន់ប្រទេសចិននាសប្តាហ៍ក្រោយនេះ ដើម្បីជួបជាមួយ “មិត្តជាទីស្រឡាញ់” លោក ស៊ី ជីនពីង ដើម្បីពង្រឹងភាពជាដៃគូកាន់តែជិតស្និទ្ធ នៅក្នុងទំនាក់ទំនងជាយុទ្ធសាស្ត្រដ៏សំខាន់មួយ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ស្ទើរតែមិនហ៊ានចេញដំណើរហួសពីព្រំដែនប្រទេសរបស់លោក ចាប់តាំងពីជម្លោះផ្ទុះឡើងនៅអ៊ុយក្រែន ដោយការធ្វើដំណើរនៅសប្តាហ៍ក្រោយរបស់គាត់ គឺជាដំណើរឆ្ពោះទៅកាន់ប្រទេសមហាអំណាចពិភពលោកលើកដំបូង។ ទីក្រុងប៉េកាំងនឹងធ្វើជាម្ចាស់ផ្ទះស្វាគមន៍អ្នកតំណាងមកពីប្រទេសចំនួន ១៣០ នៅថ្ងៃទី ១៧ និង១៨ ខែតុលានេះ ដើម្បីប្រារព្ធខួបមួយទសវត្សរ៍នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ហៅកាត់ថា (BRI) ដែលជាគម្រោងភូមិសាស្ត្រនយោបាយដ៏សំខាន់របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បីពង្រីកការឈានទៅដល់សកលលោករបស់ប្រទេសចិន។ ការពឹងផ្អែកជាយុទ្ធសាស្ត្ររបស់មេដឹកនាំរុស្សីលើប្រទេសចិន បានរីកចម្រើនយ៉ាងខ្លាំង ចាប់តាំងពីការលុកលុយលើប្រទេសជិតខាងរបស់ខ្លួន (អ៊ុយក្រែន) ដែលបានរុញច្រានប្រទេសរបស់គាត់ឱ្យស្ថិតក្នុងភាពឯកោអន្តរជាតិ។ តួយ៉ាងនៅឆ្នាំនេះ ពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរបានកើនឡើងដល់កម្រិតដែលមិនធ្លាប់មាន ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន ជាមួយនឹងការនាំចូលប្រេងរបស់ចិនពីរុស្ស៊ី ផ្តល់ឱ្យទីក្រុងមូស្គូនូវខ្សែជីវិតដ៏សំខាន់មួយ ក្រោយរងសម្ពាធទណ្ឌកម្មពីអន្តរជាតិ។ យោងតាមទិន្នន័យគយចិនបានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគី (រុស្សី-ចិន) បានឈានដល់កម្រិតខ្ពស់បំផុត ក្នុងទំហំទឹកប្រាក់ ១៩០ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយភាគីទាំងពីរបានសន្យាថា នឹងឈានដល់ ២០០ពាន់លានដុល្លារនៅឆ្នាំ២០២៣នេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖…

  • ក្រុមហេសបូឡាប្រកាសត្រៀមខ្លួនវាយប្រហារអ៊ីស្រាអែល ប្រសិនបើពេលវេលាសក្តិសមមកដល់

    ក្រុមហេសបូឡាប្រកាសត្រៀមខ្លួនវាយប្រហារអ៊ីស្រាអែល ប្រសិនបើពេលវេលាសក្តិសមមកដល់

    បេរូត៖ ក្រុមសកម្មប្រយុទ្ធ ហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់ នៅថ្ងៃសុក្រទី១៣ ខែតុលានេះ បានប្រកាសថា ពួកគេបានត្រៀមខ្លួនពេញលេញហើយ ដើម្បីចូលរួមជាមួយសម្ព័ន្ធមិត្តប៉ាឡេស្ទីនម៉ាហាស់របស់ខ្លួន ក្នុងសង្រ្គាមប្រឆាំងនឹងអ៊ីស្រាអែល នៅពេលដែលពេលវេលាសក្តិសមមកដល់។ អនុប្រធានក្រុមហេសបូឡា លោក ណែម ហ្គាហ្ស៊ឹម បានប្រាប់ក្នុងពិធីជួបជុំអ្នកគាំទ្រប៉ាឡេស្ទីននៅជាយក្រុងបេរូត យ៉ាងដូច្នេះថា យើងបានត្រៀមខ្លួនយ៉ាងពេញលេញ ហើយនៅពេលដែលពេលវេលាសក្តិសមមកដល់ យើងនឹងធ្វើវា។ លោកបន្ថែមថា ការផ្សព្វផ្សាយដោយប្រទេសធំៗ, បណ្តាប្រទេសអារ៉ាប់ និងបេសកជនមកពីអង្គការសហប្រជាជាតិ ដោយផ្ទាល់ និងដោយប្រយោល ដោយសុំឱ្យយើងកុំជ្រៀតជ្រែកក្នុងសមរភូមិជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ក៏ដោយ ក៏មិនអាចជះឥទ្ធិពលដល់ស្មារតីរបស់ពួកយើងឡើយ ពីព្រោះហេសបូឡាដឹងច្បាស់ពីកាតព្វរបស់ខ្លួន។ ការប្រកាសបែបនេះរបស់លោក ហ្គាហ្ស៊ឹម ខាងលើនេះ បានកើតមានឡើងចំពេលដែលក្រុមហាម៉ាស់ និងអ៊ីស្រាអែល បានបើកការវាយប្រហារគ្នាយ៉ាងធ្ងន់ធ្ងររយៈពេល ៧ថ្ងៃមកហើយ បន្ទាប់ពីខ្មាន់កាំភ្លើងក្រុមហាម៉ាស់រាប់រយនាក់បានសម្រុកឆ្លងកាត់ព្រំដែនពីហ្គាហ្សា ចូលទៅក្នុងទឹកដីប្រទេសអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍សប្តាហ៍មុន និងបានសម្លាប់មនុស្សជាង ១,៣០០នាក់ ដែលភាគច្រើនជាជនស៊ីវិល។ ជាការឆ្លើយតប អ៊ីស្រាអែលបានសងសឹកវិញដោយការទម្លាក់គ្រាប់បែកលើគោលដៅរបស់ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១,៩០០នាក់ ភាគច្រើនជាជនស៊ីវិល រួមទាំងកុមារជាង ៦០០នាក់ នេះបើយោងតាមប្រភពពីក្រសួងសុខាភិបាលប៉ាឡេស្ទីន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • សារសំឡេងសម្តេចធិបតី ហ៊ុន ម៉ាណែត អំពីស្ថានភាពរបស់និស្សិត និងប្រជាពលរដ្ឋខ្មែរ នៅប្រទេសអ៉ីស្រាអែល

    សារសំឡេងសម្តេចធិបតី ហ៊ុន ម៉ាណែត អំពីស្ថានភាពរបស់និស្សិត និងប្រជាពលរដ្ឋខ្មែរ នៅប្រទេសអ៉ីស្រាអែល
  • នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនចោទអ៊ីស្រាអែល ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅហ្គាហ្សា

    នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនចោទអ៊ីស្រាអែល ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅហ្គាហ្សា

    រ៉ាម៉ាឡាហ៍៖ មេដឹកនាំប៉ាឡេស្ទីនបានពណ៌នាការវាយប្រហាររបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់លើតំបន់ហ្គាហ្សា ថា ជាឧក្រិដ្ឋកម្មសង្គ្រាម, អំពើប្រល័យពូជសាសន៍ និងជាការបំផ្លិចបំផ្លាញដែលមិនធ្លាប់មានពីមុនមក។ នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនលោក ម៉ូហាំម៉េដ សាតាយយ៉េហ៍ បាននិយាយក្នុងសន្និសិទកាសែតមួយនៅក្នុងទីក្រុងរ៉ាម៉ាឡាហ៍ យ៉ាងដូច្នេះថា ប្រជាជនប៉ាឡេស្ទីនកំពុងមើលឃើញការសម្លាប់រង្គាលនៅតំបន់ហ្គាហ្សា និងការវាយប្រហារជារៀងរាល់ថ្ងៃដោយអ្នកតាំងលំនៅលើប្រជាជនរបស់យើងនៅតំបន់ West Bank។ អ្វីដែលបានប្រព្រឹត្តនៅហ្គាហ្សា គឺពិតប្រាកដណាស់ ជាការសម្លាប់រង្គាល។ លោកបន្តថា ការគាំទ្រអន្តរជាតិដល់អ៊ីស្រាអែល គឺមិនខុសអីពីការលើកទឹកចិត្តឱ្យអ៊ីស្រាអែល ប្រព្រឹត្តឧក្រិដ្ឋកម្មកាន់តែច្រើនឡើងលើប្រជាជនរបស់យើងនោះទេ។ ជុំវិញបញ្ហានេះដែរ ប្រធានាធិបតីប៉ាឡេស្ទីនបានជួបពិភាក្សាជាមួយមេដឹកនាំអន្តរជាតិ។ តួយ៉ាង គាត់បានជួបប្រជុំនៅព្រឹកនេះជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន ហើយអ្វីដែលយើងអំពាវនាវ នោះគឺការបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារមកលើប្រជាជនរបស់យើងនៅតំបន់ហ្គាហ្សា។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះបានបន្ថែមថា កុមារច្រើនជាង ៥៨៣នាក់ និងស្ត្រីច្រើនជាង ៣៥១នាក់ បានស្ថិតក្នុងចំណោមជនរងគ្រោះដែលត្រូវបានសម្លាប់ដោយកងទ័ពអ៊ីស្រាអែល។ នេះគឺជាឧក្រិដ្ឋកម្មសង្រ្គាម, អំពើប្រល័យពូជសាសន៍ និងការបំផ្លិចបំផ្លាញដែលមិនធ្លាប់មានពីមុនមក ទៅលើទ្រព្យសម្បត្តិឯកជន, ស្ថាប័ន, ទីតាំងសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ប្រមុខអង្គការសហប្រជាជាតិ៖ ស្ថានការណ៍នៅហ្គាហ្សាឈានដល់កម្រិតទាបថ្មីមួយដ៏គ្រោះថ្នាក់

    ប្រមុខអង្គការសហប្រជាជាតិ៖ ស្ថានការណ៍នៅហ្គាហ្សាឈានដល់កម្រិតទាបថ្មីមួយដ៏គ្រោះថ្នាក់

    អ.ស.ប៖ ប្រមុខអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រទី១៣ ខែតុលានេះ បានអំពាវនាវឱ្យការពារសិទ្ធិមនុស្សជាមូលដ្ឋាន ខណៈដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់បានរីករាលដាល ដោយលោកបានសង្កត់ធ្ងន់ថា សូម្បីតែសង្រ្គាមក៏មានច្បាប់ដែរ ហើយព្រមានប្រឆាំងនឹងការប្រើចំណាប់ខ្មាំងជាខែលការពារខ្លួន។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស បានថ្លែងក្នុងសន្និសិទកាសែត នៅមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខថា ស្ថានការណ៍នៅតំបន់ហ្គាហ្សាបានឈានដល់កម្រិតទាបថ្មីមួយដ៏គ្រោះថ្នាក់។ លោក ហ្គូទែរេស បាននិយាយយ៉ាងដូច្នេះថា យើងចង់ឱ្យការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ចូលទៅដល់ទូទាំងតំបន់ហ្គាហ្សា ដូច្នេះយើងអាចចែកចាយប្រេងឥន្ធនៈ, ស្បៀងអាហារ និងទឹកបរិភោគដល់មនុស្សគ្រប់គ្នាដែលត្រូវការ ដោយសារតែប្រព័ន្ធសុខាភិបាលរបស់តំបន់នេះជិតដួលរលំហើយ។ ប្រមុខអង្គការសហប្រជាជាតិរូបនេះបានសង្កត់ធ្ងន់ថា សូម្បីតែសង្រ្គាមក៏មានច្បាប់ដែរ… នោះគឺច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្ស ដែលត្រូវតែគោរព និងតម្កល់ទុកជានិច្ច ដូច្នេះជនស៊ីវិលត្រូវតែទទួលបាននូវការការពារ ហើយក៏មិនត្រូវបានប្រើប្រាស់ជាខែលការពារខ្លួនដែរ។ ការអំពាវនាវរបស់លោក ហ្គូទែរេស ឱ្យការពារជនស៊ីវិលខាងលើនេះ បានកើតឡើង ខណៈដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បាននិយាយថា ការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លារបស់ប្រទេសលោកទៅលើតំបន់ហ្គាហ្សា គឺជា “គ្រាន់តែជាការចាប់ផ្តើម” នៃការឆ្លើយតបចំពោះការវាយប្រហាររបស់ពួកហាម៉ាស ដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ដែលបានធ្វើឱ្យមនុស្ស ១,៣០០នាក់ ភាគច្រើនជាជនស៊ីវិលបានស្លាប់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • លោក បៃដិន ៖ ការដោះស្រាយវិបត្តិមនុស្សធម៌នៅហ្គាហ្សា គឺជារឿងអាទិភាព

    លោក បៃដិន ៖ ការដោះស្រាយវិបត្តិមនុស្សធម៌នៅហ្គាហ្សា គឺជារឿងអាទិភាព

    វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រទី១៣ ខែតុលានេះ បានថ្លែងថា ការដោះស្រាយវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា គឺជារឿងអាទិភាព។ នៅក្នុងសន្ទរកថានៅឯទីក្រុងហ្វីឡាដែលហ្វី ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាក់ជាថ្មីពីការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃសៅរ៍កន្លងទៅ ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលលោកបានពណ៌នាថា ជាទង្វើពួកបិសាច។ លោក បៃដិន បានគូសបញ្ជាក់យ៉ាងដូច្នេះថា យើងកំពុងធ្វើឱ្យប្រាកដថា អ៊ីស្រាអែលមានអ្វីដែលខ្លួនត្រូវការដើម្បីការពារខ្លួន និងឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់។ ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ថា រឿងមួយទៀតក៏ជាអាទិភាពមួយសម្រាប់លោកផងដែរ នោះគឺការដោះស្រាយជាបន្ទាន់នូវវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា។ បើតាមលោក បៃដិន ក្រុមការងាររដ្ឋបាលរបស់លោកកំពុងធ្វើការនៅក្នុងតំបន់ រួមទាំងការទំនាក់ទំនងដោយផ្ទាល់ជាមួយរដ្ឋាភិបាលអ៊ីស្រាអែល, អេហ្ស៊ីប ហ្ស៊កដានី និងបណ្តាប្រទេសអារ៉ាប់ផ្សេងទៀត ក៏ដូចជាអង្គការសហប្រជាជាតិ ដើម្បីបង្កើនការគាំទ្រក្នុងការដោះស្រាយវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • មនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីតំបន់ហ្គាហ្សា ក្រោយអ៊ីស្រាអែលព្រមានឱ្យជម្លៀសខ្លួន

    មនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីតំបន់ហ្គាហ្សា ក្រោយអ៊ីស្រាអែលព្រមានឱ្យជម្លៀសខ្លួន

    ហ៊្សេរុយសាឡឹម៖ ពលរដ្ឋប៉ាឡេស្ទីនរាប់ពាន់នាក់ភៀសខ្លួនទៅកាន់តំបន់ហ្គាហ្សាភាគខាងត្បូង ដើម្បីស្វែងរកទីជម្រកមានសុវត្ថិភាព នៅថ្ងៃសៅរ៍ទី១៤ ខែតុលានេះ បន្ទាប់ពីអ៊ីស្រាអែលបានព្រមានពួកគេឱ្យជម្លៀសខ្លួន មុនពេលបើកការវាយលុកតាមជើងគោកប្រឆាំងនឹងក្រុមហាម៉ាស់។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានព្រមានថា ការទម្លាក់គ្រាប់បែកដ៏សាហាវជិតមួយសប្តាហ៍មកនេះ ទៅលើតំបន់ហ្គាហ្សា ដើម្បីប្រឆាំងនឹងក្រុមហាម៉ាស់ គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ក្រសួងសុខាភិបាលបានឱ្យដឹងថា យ៉ាងហោចណាស់ប្រជាជនហ្គាហ្សា ១,៩០០នាក់ ដែលភាគច្រើនជាជនស៊ីវិល ហើយរួមទាំងកុមារជាង ៦០០នាក់ត្រូវបានសម្លាប់ នៅក្នុងរលកនៃការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់។ ស្របពេលជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនលោក ម៉ូហាំម៉េដ សាតាយយ៉េហ៍ បានចោទប្រកាន់អ៊ីស្រាអែលថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា។ ប៉ុន្តែអ្នកនាំពាក្យនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក តាល់ ហែនរីគ បានប្រាប់សារព័ត៌មាន AFP ថា អ្វីៗដែលកើតឡើងនៅក្នុងតំបន់ហ្គាហ្សា គឺជាការទទួលខុសត្រូវរបស់ក្រុមហាម៉ាស់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ពុទ្ធឱវាទ

    ពុទ្ធឱវាទ
  • កម្ពុជា មិនខុសពីប្រទេសនៅក្នុងតំបន់ និងពិភពលោក ស្ថានភាពអាកាសធាតុដូចជាការកើនឡើងកម្ដៅ

    កម្ពុជា មិនខុសពីប្រទេសនៅក្នុងតំបន់ និងពិភពលោក ស្ថានភាពអាកាសធាតុដូចជាការកើនឡើងកម្ដៅ

    រដូវវស្សាជួបនឹងរបាយទឹកភ្លៀងធ្លាក់មិនបានរាយប៉ាយល្អ ហើយមុខសញ្ញាគ្រោះថ្នាក់ដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ ជំងឺឆ្លងរាតត្បាត និងព្រឹត្តិការណ៍មិនធម្មតា ជំងឺកូវីដ១៩ អគ្គិភ័យ គ្រោះថ្នាក់ផ្លូវគោក ផ្លូវទឹក រលំបាក់អគារ មុខសញ្ញាគ្រោះថ្នាក់ផ្សេងៗទៀតបាន ផ្តាច់អាយុជីវិតមនុស្សខូចខាតទ្រព្យសម្បត្តិប្រជាជន សហគមន៍ជាច្រើន។ ទោះបីជាមានមុខសញ្ញាគ្រោះថ្នាក់ គ្រោះមហន្តរាយនៅតែបន្តកើតមានក៏ដោយ រាជរដ្ឋាភិបាលតែងតែប្រើប្រាស់គ្រប់វិធានការសរុប មធ្យោបាយ សរុប ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយមកលើប្រជាជន។ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់អាទិភាពខ្ពស់លើការ គ្រប់គ្រងគ្រោះមហន្តរាយ ដោយពុះពារប្រយុទ្ធលើគ្រប់សមរភូមិ ម្ចាស់ការឱ្យបានលើគ្រប់ទិដ្ឋភាព និងគ្រប់កាលៈទេសៈនៃហេតុការណ៍គ្រោះមហន្តរាយ ដោយផ្សារភ្ជាប់ការគ្រប់គ្រងគ្រោះមហន្តរាយទៅនឹងការអភិវឌ្ឍ នៅមូលដ្ឋានធ្វើយ៉ាងណាធានាជំរុញលំហូរធនធានឱ្យបានកាន់តែរលូនដល់ការគ្រប់គ្រងគ្រោះមហន្តរាយនៅ ថ្នាក់ក្រោមជាតិ។ #ams1minute

  • អ៉ីស្រាអែលទម្លាក់គ្រាប់បែកសរុបប្រមាណជាង ៦ ០០០ គ្រាប់ ទម្ងន់ស្មើនឹង ៤ ០០០តោន ទៅលើតំបន់ហ្កាហ្សា គិតត្រឹមរយៈពេល ៦ថ្ងៃដែលជម្លោះចាប់ផ្ដើម

    អ៉ីស្រាអែលទម្លាក់គ្រាប់បែកសរុបប្រមាណជាង ៦ ០០០ គ្រាប់ ទម្ងន់ស្មើនឹង ៤ ០០០តោន ទៅលើតំបន់ហ្កាហ្សា គិតត្រឹមរយៈពេល ៦ថ្ងៃដែលជម្លោះចាប់ផ្ដើម

    យុទ្ធនាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ក្នុងកម្រិតដ៏ខ្លាំងក្លាបំផុតនេះ បានសម្លាប់មនុស្សយ៉ាងហោចជាង ១ ៥០០នាក់ គិតត្រឹមថ្ងៃទី១២ តុលា ដោយក្នុងនោះជាងពាក់កណ្តាលគឺជាស្រ្តី និងកុមារ។ ចំណែកឯមនុស្សជាង ៦ ០០០នាក់ផ្សេងទៀតរងរបួស។ មន្ទីរពេទ្យជាច្រើននៅហ្កាហ្សាកំពុងប្រែក្លាយទៅជាកន្លែងផ្ទុកសាកសព។ ក្រុមសិទ្ធិមនុស្សអន្តរជាតិ ក៏បានថ្កោលទោសលើបញ្ហាដាច់ចរន្តអគ្គិសនីដែលបង្កឡើង ដោយសារវិធានការបិទខ្ទប់ទាំងស្រុងរបស់អ៉ីស្រាអែល ចំពោះតំបន់ហ្កាហ្សា និងទាមទារឱ្យមានចំណាត់ការដោះស្រាយជាបន្ទាន់។ គួរបញ្ជាក់ថា អ៉ីស្រាអែលទទួលរងការឆ្មក់វាយប្រហារ ក្នុងទ្រង់ទ្រាយធំ ពីសំណាក់ក្រុមហាម៉ាស់ដែលបានសម្លាប់មនុស្សយ៉ាងហោចជាង ១ ២០០នាក់ កាលពីថ្ងៃទី៧ តុលាកន្លងទៅ – aa #ams1minute