-
មនុស្សរាប់ម៉ឺននាក់ប្រមូលផ្តុំគ្នាក្នុងទីក្រុងនានារបស់អង់គ្លេស ដើម្បីបង្ហាញសាមគ្គីជាមួយប៉ាឡេស្ទីន

ឡុងដ៍៖ មនុស្សរាប់ម៉ឺននាក់ នៅថ្ងៃសៅរ៍ទី១៤ ខែតុលា បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងឡុងដ៍ និងទីក្រុងផ្សេងទៀតរបស់ចក្រភពអង់គ្លេស ដើម្បីបង្ហាញការគាំទ្រប៉ាឡេស្ទីន បើទោះជាប៉ូលិសព្រមានថា នរណាម្នាក់ដែលបង្ហាញការគាំទ្រដល់ក្រុមហាម៉ាសអាចប្រឈមមុខនឹងការចាប់ខ្លួនក៏ដោយ។ Read. ក្រុមបាតុកររាប់ម៉ឺនបានដើរកាត់ទីក្រុងឡុងដ៍ ដែលជាបេះដូងនៃចក្រភពអង់គ្លេស ចំពេលមានការយាមកាមយ៉ាងតឹងរ៉ឹងពីមន្រ្តីប៉ូលិសជាង ១,០០០នាក់។ ការប្រមូលផ្តុំស្រដៀងគ្នានេះដែរ បានធ្វើឡើងនៅទីក្រុង Manchester និងទីក្រុងផ្សេងទៀតរបស់ចក្រភពអង់គ្លេស ក៏ដូចជាទីក្រុង Edinburgh និង Glasgow នៅក្នុងប្រទេសស្កុតឡែន។ នៅទីក្រុងឡុងដ៍ ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅជិតទីស្នាក់ការរបស់សារព័ត៌មាន BBC News មុនពេលជួបជុំគ្នានាពេលរសៀលនៅជិតការិយាល័យ និងលំនៅដ្ឋានរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីសស៊ី ស៊ូណាក់។ បាតុករខ្លះកាន់ទង់ជាតិប៉ាឡេស្ទីន និងស្លាកសញ្ញាដែលមានពាក្យស្លោកដូចជា “សេរីភាពសម្រាប់ប៉ាឡេស្ទីន” និង “បញ្ចប់ការសម្លាប់រង្គាល” ហើយនឹង “ទណ្ឌកម្មអ៊ីស្រាអែល”។ ទន្ទឹមគ្នា ក៏មានការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងប៉ូលិសផងដែរ។ លោក Ismail Patel ប្រធានយុទ្ធនាការ Friends of Al-Aqsa បានប្រាប់សារព័ត៌មាន AFP ថា ខ្ញុំគិតថា មនុស្សទាំងអស់នៅជុំវិញពិភពលោក មិនត្រឹមតែនៅក្នុងចក្រភពអង់គ្លេសនោះទេ…
-
មេដឹកនាំហាម៉ាស់ចោទប្រកាន់អ៊ីស្រាអែល ពីបទ “ឧក្រិដ្ឋកម្មសង្គ្រាម” នៅហ្គាហ្សា

ហ៊េ្សរុយសាឡឹម៖ មេដឹកនាំក្រុមហាម៉ាស់ នៅថ្ងៃសៅរ៍ទី១៤ ខែតុលានេះ បានចោទប្រកាន់អ៊ីស្រាអែល ពីបទ “ឧក្រិដ្ឋកម្មសង្គ្រាម” ខណៈដែលកងទ័ពអ៊ីស្រាអែលបានបន្តវាយលុកតំបន់ហ្គាហ្សា និងត្រៀមខ្លួនសម្រាប់ការវាយប្រហារតាមផ្លូវគោកដើម្បីបោសសម្អាតក្រុមនេះ។ Read. ប្រមុខក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ លោក អ៊ីស្មែល ហានីយ៉េ បានចោទប្រកាន់អ៊ីស្រាអែល នៅក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរេស ហើយត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ក្រុមហាម៉ាសថា អំពើឃោរឃៅរបស់អ៊ីស្រាអែលស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម។ ជាមួយគ្នានេះ មេដឹកនាំក្រុមហាម៉ាស់បានថ្កោលទោសការឡោមព័ទ្ធរបស់អ៊ីស្រាអែល ដែលក្នុងនោះ ការត្រួតត្រារបស់អ៊ីស្រាអែលកំពុងបិទខ្ទប់ការផ្តល់ជំនួយមនុស្សធម៌ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប។ ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលយ៉ាងធ្ងន់ធ្ងរទៅលើតំបន់ហ្គាហ្សា គឺជាការសងសឹកចំពោះការវាយប្រហាររបស់ក្រុមហាម៉ាសនៅក្នុងទឹកដីអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សច្រើនជាង ១,៣០០នាក់ ដែលភាគច្រើនជាជនស៊ីវិល។ ជាការសងសឹកវិញនោះ អ៊ីស្រាអែលបានប្តេជ្ញាថា នឹងបំផ្លាញក្រុមហាម៉ាស ហើយបានបើកការវាយប្រហារសម្លាប់មនុស្សជាង ២.២០០នាក់នៅតំបន់ហ្គាហ្សា ដែលភាគច្រើនជាជនស៊ីវិលផងដែរ។ បន្ថែមលើនេះ អ៊ីស្រាអែលក៏បានកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក ស្បៀងអាហារ និងអគ្គិសនីទៅកាន់តំបន់ហ្គាហ្សាផងដែរ ហើយបានព្រមានថា ខ្លួននឹងរក្សាការឡោមព័ទ្ធរហូតដល់ចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ក្រសួងអប់រំបង្ហាញពីទណ្ឌកម្មរបស់បុគ្គលិកដែលប្រព្រឹត្តិខុសក្នុងពេលប្រឡងបាក់ឌុប

(ភ្នំពេញ)៖ខណៈពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ ហៅថា បាក់ឌុបសម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣កាន់តែខិតជិតមកដល់ក្រសួងអប់រំបានបង្ហាញ ក៏ដូចជាក្រើនរំលឹកដល់បុគ្គលិក ដែលអាចប្រព្រឹត្តិខុស និង ទណ្ឌកម្មខាងវិន័យ ត្រូវទទួលខុសត្រូវនៅថ្ងៃខាងមុខនេះ។ តើបុគ្គលិកអប់រំប្រព្រឹត្តកំហុសអ្វីខ្លះ ដែលត្រូវទទួលទណ្ឌកម្មខាងវិន័យថ្នាក់ទី១? សម្រាប់បុគ្គលិកអប់រំដែលបានប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងការប្រឡងដូចខាងក្រោម ត្រូវទទួល ទណ្ឌកម្មខាងវិន័យថ្នាក់ទី១ ដោយមិនទាន់គិតពីទោសតាមក្រមព្រហ្មទណ្ឌ៖ .ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរការទូទៅនៃការប្រឡង•បង្កើតបណ្តាញស្វែងរកផលកម្រៃពីការប្រឡង•យកទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡងខុសពីគោល ការណ៍ណែនាំរបស់ក្រសួង•ផ្តល់ ឬទទួលប្រាក់ដើម្បីរៀបចំបែងចែកតួនាទីក្នុងគណៈកម្មការនានា •ជួយលាក់កំបាំងទង្វើខុសឆ្គងរបស់គណៈមេប្រយោគ ឬគណៈកម្មការប្រឡង•ចូលរួម ឬឱ្យអ្នកផ្សេងធ្វើគណៈមេប្រយោគជំនួស•មិនចូលរួមប្រជុំដោយគ្មានមូលហេតុ និង /ឬមិនអនុវត្តតាមការណែនាំបច្ចេកទេសប្រឡង•មិនបានអនុវត្តពេញលេញតាមភារកិច្ចគណៈមេប្រយោគ និងគណៈកម្មការផ្សេងៗ ដូចមាន•អនុញ្ញាតឱ្យបេក្ខជនចម្លងកិច្ចការគ្នា ឬការពារបេក្ខជនឱ្យចម្លងសំណៅឯកសារ•គំរាម ឬសម្លុតបេក្ខជនក្នុងពេលប្រឡង•ធ្វើ ឬយកចម្លើយវិញ្ញាសាឱ្យបេក្ខជន•បង្គាប់បញ្ជាឱ្យអ្នកដទៃធ្វើចម្លើយវិញ្ញាសា•អនុញ្ញាតឱ្យបេក្ខជនយកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងបន្ទប់ប្រឡង•អនុញ្ញាតឱ្យបេក្ខជននិយាយឆ្លើយឆ្លងគ្នា ឬដើរពីតុមួយទៅតុមួយ •យកសំណៅឯកសារពីអ្នកដទៃ ឬពីបេក្ខជនម្នាក់ទៅឱ្យបេក្ខជនម្នាក់ទៀតចម្លង•ធ្វើឱ្យរំខានដល់បេក្ខជនក្នុងពេលប្រឡង•ប្តូរប្លង់តុឱ្យបេក្ខជនខុសពីការកំណត់របស់គណៈមេប្រយោគ។ .ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរមណ្ឌលកំណែ•មិនកែតាមអត្រាកំណែដែលបានសម្រេច•ដើរចេញទៅក្រុមកំណែផ្សេងខុសពីក្រុមរបស់ខ្លួន•រំខានអ្នកដទៃក្នុងដំណើរការកំណែ •ដាក់ពិន្ទុខុសប្រក្រតីក្នុងការកែសន្លឹកកិច្ចការបេក្ខជន •បញ្ចូល ឬបង្ហោះអត្រាកំណែ កិច្ចការបេក្ខជន ឯកសារប្រឡងផ្សេងៗទៀតតាមបណ្ដាញ សង្គមនានាក្នុងពេលដំណើរការកំណែ។ .ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរការស្រង់បូក និងប្រកាសលទ្ធផល ផ្ទៀងផ្ទាត់ពិន្ទុមិនបានត្រឹមត្រូវ៕ ដោយ៖ម៉ាដេប៉ូ
-
អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នឹងបើកដំណើរការទទួលជើងហោះហើរពាណិជ្ជកម្មទី១ ជាផ្លូវការ នៅថ្ងៃស្អែក ទី១៦ ខែតុលា ឆ្នាំ២០២៣ នេះហើយ

-
ប្រមុខការទូតកម្ពុជា បញ្ជាក់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមចំណែកដល់ការរក្សាសន្តិភាពអន្តរជាតិ

-
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៧-១៨ តុលា ២០២៣ នៅរដ្ឋធានីប៉េកាំង

-
យានយន្តល្មើសចំនួន ៣២គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យតាម នៅថ្ងៃទី១២ ខែតុលា ម្សិលមិញនេះ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅសារុបចំនួន ១៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៧៥៣គ្រឿង រថយន្តធំ០គ្រឿង រថយន្តតូច ៤៦គ្រឿង ម៉ូតូ ៧០៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ៣២គ្រឿង មានរថយន្តធំ ០គ្រឿង រថយន្តតូច ៩គ្រឿង និងម៉ូតូចំនួន ២៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ជនសង្ស័យ ១១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៦ករណី ថ្ងៃទី១៣ ខែតុលា

(ភ្នំពេញ)៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ១១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៦ករណី ទូទាំងប្រទេស នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងចំណោមជនសង្ស័យចំនួន ១១នាក់ រួមមាន ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ខ្លួន ៨នាក់(ស្រី ០នាក់)ប្រើប្រាស់ ២ករណី ឃាត់ខ្លួន ៣នាក់ស្រី ០នាក់វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែតុលា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១៥,៧១ក្រាម និង៨កញ្ចប់តូច។ លទ្ធផលខាងលើ ០៤អង្គភាព បានចូលរួមបង្ក្រាប នគរបាល ៖ ០៤អង្គភាព៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៣ តុលា បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ និងរងរបួស ១៥នាក់

(ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៤លើក បណ្ដាលឲ្យមនុស្សស្លាប់ ៩នាក់ និងរងរបួសធ្ងន់ស្រាល ១៩នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្ស ស្លាប់ ០៩នាក់ស្រី ០១នាក់របួសធ្ងន់ ១២នាក់ស្រី ០៣នាក់ និងរបួសស្រាល ០៧នាក់ស្រី ០២នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១៤លើក យប់ ០១លើក មាន កត្តាល្បឿន ០៥លើក ស្លាប់ ០៣នាក់ មិនប្រកាន់ស្តាំ ០២លើក ស្លាប់ ០នាក់ ប្រជែងគ្រោះថ្នាក់ ០៦លើក ស្លាប់ ០៥នាក់ និងបត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
របាយការណ៍នៅថ្ងៃទី១៣ តុលា
